About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

ដើមកំណើត​នៃ​ពាក្យសៀម និង​ថៃ​តាម​ការស្រាវជ្រាវ​ថ្មី
អ្នក​ប្រវត្តិសាស្ដ្រ​ជាតិ​បារាំង​បានឲ្យដឹងថា ការស្រាវជ្រាវ​ថ្មី​របស់​លោក ហ្វែក​លូស នៅតែ​ជា​ជំនួយ​ស្មារតី ដ៏​មាន​អត្ថន័យ​ស៊ីជម្រៅ ក្នុង​ការស្វែងយល់​អំពី​ប្រភព​នៃ​ពាក្យ​សៀម ឬ​ស្យាម តែ​ការដែល​មិន​អាច​រំលង​បាន​ផង​ដែរ​នោះ គឺមតិ​របស់​អ្នកស្រាវជ្រាវ​ខាងលើនេះ បាន​ផុសចេញ​ពី​មេគំនិត​ធំ​គឺ​លោក រី​ស្បូ ដែល​ជា​ជនជាតិ​បារាំង ។​វា​ជា​ការពិត​ណាស់ ដែល​ការហៅ​ឈ្មោះ​តាម​ជាតិ​ពិន្ធុ​វិទ្យា ក្នុង​សង្គមមនុស្ស គឺជា​បញ្ហា​ស្មុគស្មាញ​បំផុត ជាទូទៅ​ប្រជាជន​សុទ្ធសឹងតែ​មាន​ឈ្មោះ​មួយ​សម្រាប់តាំង​អម្បូរ​ខ្លួនឯង ហើយ​មួយទៀត ឬ​ច្រើន​ជាង​មួយ​មក​ពី​អ្នក​ខាងក្រៅ​ហៅ ដូច្នេះ​ឈ្មោះ​មួយ​អាច​ក្លាយទៅជា​ឈ្មោះ​មួយទៀត​ក៏​បាន ការតាំង​ឈ្មោះ មាន​ការប្រែប្រួល​តាម​សម័យកាល ឬ​ទីតាំង ពោល​គឺ​មិន​មាន​ក្រឹត្យក្រម​អ្វី​ទេ ហើយ​អាច​ចេញ​ពី​សហគមន៍​មួយទៀត ជា​ហេតុ​ដែល​ធ្វើឲ្យ​សំ​នៀង​មាន​ការកែប្រែ ហើយ​មាន​លក្ខណៈ​មិន​ប្រាកដប្រជា​ផង ។​ដោយឡែក​ជនជាតិ​សៀម ឬ​ថៃ ដែល​ជា​ជនជាតិ​ថ្មីថ្មោង​មកពី​ភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ជាពិសេស​ខាងជើង​នៃ​ប្រទេស​ភូមា​បច្ចុប្បន្ន ក៏​មាន​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​គេ តាំង​ពី​កំណកំណើត​ពូជសាសន៍​គេ មកម្ល៉េះ ព័ត៌មាន​ដែល​អ្នក​ប្រវត្តិវិទូ​បាន​ប្រមូល​ឯកសារ ក្នុង​អំឡុង​ពេល​សិក្សា​ស្រាវជ្រាវ​កន្លងទៅនេះ មាន​ជាអាទិ៍ ភាសា​សាស្ដ្រ ប្រភព​នៃ​ពាក្យ​សិលាចារឹក​សាស្ដ្រ ការសិក្សា​អំពី​វប្បធម៌សៀម​បាន​ជួយ​ឲ្យ​យល់ដឹង​កាន់តែច្បាស់ អំពី​ប្រភព​នៃ​ពាក្យ​នេះ​នៅក្នុង​ឧបទ្វីប​ឥណ្ឌូចិន ការយល់ដឹង​អំពី​វប្បធម៌​បុរាណ​, ប្រវត្តិសាស្ដ្រ ក៏បាន​ផ្ដល់​នូវ​លទ្ធភាព ដើម្បី​កែតម្រូវ​នូវ​ទស្សនៈ​ខុស​មួយចំនួន ដែល​ធ្លាប់តែ​មាន​ទិន្នន័យ​មិន​ត្រឹមត្រូវ​ជា​មូលដ្ឋានគ្រឹះ ។​ជាបឋម​ប្រវត្តិវិទូ​បាន​ផ្ដោត​ចំណាប់​អារម្មណ៍​ជាពិសេស​ទៅ​លើ​ ពាក្យ​៣ គឺ សៀម ស្សាំ និង​ស្សាម ដែល​គេ​ឃើញ កំពុងតែ​ពេញនិយម​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ក្រុម​អ្នកស្រាវជ្រាវ​បាន​ជួបប្រទះ​ការហៅ​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី សិក្សា​ក្នុង​ប្រទេស​ថៃ ទន្ទឹម​នឹង​នេះ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា ពាក្យ​ជាតិពន្ធុ​សៀម​ខាងលើ​នេះ​មាន​ប្រភព​ដូចគ្នា នឹង​ពាក្យ​ស្សាន ឬ​សាន ដែល​សំដៅលើ​ជនជាតិ​ថៃ​ភាគតិច​នៅ​ប្រទេស​ភូមា និង​អា​ស្សាម ។​
    តាម​ការវិភាគ​ខាងលើ​គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា ជនជាតិ​សៀម ឬ​សាន គឺជា​ជនជាតិ​ថៃ​ដូចជា ថៃ​នៅ​ភូមា និង​នៅក្នុង​អា​ស្សាម ដែល​មាន​ទាំង​ពូជសាសន៍ និង​ទាំង​ផ្នែក​ភាសា​ជាមួយគ្នា​ក្នុង​ដំណាក់កាល​ដំបូង នៃ​ប្រ​វតិ្ដ​សាស្ដ្រ ដែល​ជនជាតិ​នេះ​មិន​ទាន់​បាន​បង្កើត​រដ្ឋរ​បស់​ខ្លួន​នៅឡើយ គេ​ក៏​បាន​ដឹង​ដែរ​ថា ចាប់តាំងពី​សតវត្សរ៍​ទី​១២ និង​ទី​១៣ តួនាទី​របស់​ស្សាម​មាន​លក្ខណៈ​យ៉ាងសកម្ម​ឡើងៗ រហូត​ដល់​កាង​បង្កើត​រដ្ឋ​ឯករាជ្យ​របស់​ខ្លួន នៅ​លើ​អតីត​ទឹកដី​ខ្មែរ ក្រោយ​ពី​ផ្សំ​កាត់​ជា​មួយ​ខ្មែរ​ប្រារព្ធ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ។​

No comments:

CASINO





MOBILE MAGAZINE