ទោះបីមិនទាន់បានបូកសរុបជាផ្លូវការក្តី រហូតមកដល់ម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១១ ដែលជាទិវាទីបី នៃឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ការប៉ាន់ប្រមាណចំនួនរថយន្តភ្ញៀវទេសចរឡើងទៅកម្សាន្តនៅរមណីយដ្ឋានព្រះមុនីវង្សបូកគោឃើញថា មិនតិចជាង ១.០០០ គ្រឿងឡើយ ដោយចំនួននេះមានការកើនឡើងខ្ពស់បើប្រៀបធៀបនឹងចំនួនភ្ញៀវក្នុងថ្ងៃដំបូង និង ថ្ងៃទីពីរ ។
ដោយសារតែចំនួនភ្ញៀវកើនឡើងដ៏សន្ធឹកសន្ធាប់នេះធ្វើឱ្យភ្ញៀវមួយចំនួនគ្រាន់តែដើរកម្សាន្តតែក្នុងរយៈ ពេលខ្លីនៅផ្នែកខាងលើ ពិសេសនាបរិវេណអតីតកាស៊ីណូ រួចនាំគ្នាត្រឡប់ចុះមកពិសារអាហារថ្ងៃត្រង់តាមផ្លូវវិញ ស្របនឹងនៅទីនោះ ពិបាកចតយានយន្តព្រមទាំងមិនសូវមានម្លប់ដើម្បីអង្គុយជួបជុំផង ។ ម្ល៉ោះហើយទើបនៅបណ្តោយផ្លូវគេតែងឃើញភ្ញៀវ ទាំងឡាយអង្គុយជាហូរហែសម្រាប់ពិធីហូបចុករបស់ខ្លួន ។ ជាការរំពឹងសម្រាប់ថ្ងៃបន្ទាប់ទៀតសង្ឃឹមថា ភ្ញៀវកាន់តែកើនឡើងត្បិតឱកាសនៃការអនុញ្ញាតឱ្យទៅកម្សាន្តលើកំពូលភ្នំ ដែលមានធាតុអាកាសដ៏ត្រជាក់ប្រៀបដូចតំបន់អឺរ៉ុប ពីសំណាក់ក្រុមហ៊ុន សុខាអូតែល មានបន្តប៉ះចំថ្ងៃសៅរិ៍ និង ថ្ងៃអាទិត្យ សម្រាប់ទិវាទីបួន និង ទីប្រាំ នៃពិធីបុណ្យចូលឆ្នាំចិននេះ ។
លោក យ៉ង ភីរម្យ នាយកឧទ្យានជាតិព្រះមុនីវង្សបូកគោបានរៀបរាប់ថា តាមការកត់សម្គាល់ចំនួនភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅលើភ្នំបូកគោសម្រាប់ថ្ងៃទីបី នៃការអនុញ្ញាតនេះមានការកើនឡើងច្រើនបើប្រៀបធឿបនឹងថ្ងៃដំបូង និង ថ្ងៃបន្ទាប់ តែមិនទាន់អាចដឹងថាចំនួនយានយន្តមានប៉ុន្មានទេ ព្រោះមិនទាន់បានបូកសរុប ។ កាលពីម្សិលមិញ ( ថ្ងៃទី៣ កុម្ភៈ ) ចំនួនរថយន្តមានចំនួន ៣២៧ គ្រឿង, ម៉ូតូមាន ៣៧ គ្រឿង ។ ដោយឡែកកាលពីថ្ងៃដំបូងមានរថយន្តប្រមាណប្រហែល មិនដល់ ១០ គ្រឿងផង ឯម៉ូតូមិនមានទេ ។ ទាក់ទិននឹងបញ្ហាសុវត្ថិភាពសម្រាប់រយៈពេលបីថ្ងៃនេះ លោកនាយកបន្តថាមកដល់ម៉ោងនេះ (ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ) ភ្ញៀវទេសចរទាំងអស់ពុំមានបញ្ហាអាក្រក់ណាមួយកើតឡើងទេ ពោលគឺ ពោរពេញដោយក្តីសុខសប្បាយទាំងអស់គ្នា ។
រៀបរាប់ស្រដៀងគ្នានេះដែរ មន្ត្រីមួយរូបដែលប្រចាំការនៅចំណុចកុងត្រូលផ្លូវឡើងនិយាយថា ជាការកត់សម្គាល់ចំនួន ភ្ញៀវសម្រាប់ថ្ងៃទីបីនេះ មានការកើនឡើងខ្ពស់បើប្រៀបធៀបនឹងថ្ងៃទីមួយនិងថ្ងៃទីពីរ ដោយរថយន្តដែលបានឡើងទៅលើអាចមិនតិចជាង ១.០០០ គ្រឿងទេ ។ មន្ត្រីរូបនោះបន្តទៀតថា តាមការរំពឹងទុកសង្ឃឹមថា នៅថ្ងៃបន្តបន្ទាប់ទៀតចំនួនភ្ញៀវនឹងនៅតែកើនឡើង ព្រោះថ្ងៃស្អែក និង ខានស្អែកប៉ះចំលើថ្ងៃសៅរិ៍ និង ថ្ងៃអាទិត្យស្រាប់ផង ៕

No comments:
Post a Comment