About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

អាងទឹកកំពីងពួយ អតីតកាល និងបច្ចុប្បន្ន

អាងទឹក​កំពីងពួយ​ស្ថិតនៅ​ចន្លោះ​ភ្នំ​ពីរ គឺ​ភ្នំ​គូ ឬ​ ភ្នំ​តា​ង៉ែ​ន និង​ភ្នំ​កំពីងពួយ ដែល​ស្ថិតនៅ​ក្នុងភូមិ​តា​ង៉ែត ឃុំតា​គ្រាម ស្រុក​បាណន់ មាន​ចម្ងាយ​ប្រហែលជា ៣៥ គីឡូម៉ែត្រ នៃ​ភាគ​ខាងលិច​ទី​រួម​ខេត្តបាត់ដំបង ដែលមាន​បណ្តោយ​ប្រវែង ពាន់​ម៉ែត្រ និង​ទទឹង ៩០០ ម៉ែត្រ​។ គម្រោង​វិស្វកម្ម​កំណ​ង់​ស៊ីវិល​ដ៏​ធំ​សម្បើម​នេះ មាន​សារសំខាន់​ចំពោះ​ផែន​ការណ៍​ខ្មែរក្រហម ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់ទី​ជនបទ​ស្រែចំការ​ជុំវិញ​ខេត្តបាត់ដំបង​។ ជា​មហន្តរាយ​ស្ថាបត្យកម្ម​អាងទឹក​កំពីងពួយ បានផ្តល់​លទ្ធផល​ចំពោះ​ការស្លាប់​ប្រជាជន​ដប់​ពាន់​នាក់​។ មិន​ដូចជា​ជន រងគ្រោះ​នៅ​មន្ទីរ -២១ ឬ​ជើងឯក​ឡើយ​។ ការស្លាប់​ភាគច្រើន​ស្ថិតនៅក្នុង​រយៈពេល​ខ្លី និង​អាច​ការពារ​បាន នៅលើ​គម្រោង​អាងទឹក​កំពីងពួយ ត្រូវបាន​បង្កឡើង ដោយ​ការទទួល​របប​អាហារ​មិន​គ្រប់គ្រាន់ ជម្ងឺ ការធ្វើការ​ហួសកម្លាំង ឬ​ការ​ធ្វើបាប​។

    សៀវភៅ​ស្តីអំពី រឿងរ៉ាវ​ជីវិត​នៃ​សេចក្តីភ័យខ្លាច​និង​ការឈឺចាប់​រាងកាយ​និង​ចិត្ត នៅក្នុង​ខេត្តបាត់ដំបង ស្ថិតក្រោម​របប​ខ្មែរក្រហម ត្រូវបាន​និពន្ធ​ឡើង​ដោយ​លោក Haing S. Ngor ដែលជា​វេជ្ជបណ្ឌិត តួ​សម្តែង និង​ជា​អ្នក​កាន់ ការងារ​សង្គម​ជនជាតិ​កម្ពុជា ដែល​បានឈ្នះ​ពានរ​ង្វ​ន់​អូ​ស្កា សម្រាប់​រឿង វាលពិឃាដ សៀវភៅ​ការ​រួច​រស់​ជីវិត​នៅក្នុង​របប​វាលពិឃាដ​កម្ពុជា​របស់​គាត់ ប្រហែលជា​រឿង​ដែល​ប្រសប់​រៀបរាប់​ជាងគេ​បំផុត នៃ​ជីវិត​ប្រចាំថ្ងៃ នៅ​អំឡុងសម័យកាល​ប៉ុល ពត​។ វា​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការចងចាំ​ច្បាស់​នៃ​ព្រលឹង​ជនជាតិខ្មែរ និង​ជា​ចុងក្រោយ​ចំពោះការស្វែងយល់​អំពី​ការបង្ក​សោកនាដកម្ម​។​

     នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ អាង​នេះ​អាច​ផ្ទុក​ទឹកបាន ១១០ លាន​ម៉ែត្រគូប ដែល​ត្រូវបាន​យកទៅ​ប្រើប្រាស់ សម្រាប់​វិស័យ​កសិកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​។ អាងទឹក​កំពីងពួយ គឺជា​ប្រភព​ជីវិត​សម្រាប់​តំបន់​នេះ​។ បច្ចុប្បន្ននេះ វា​ជា​តំបន់​កម្សាន្ត​ដែល​ទទួលបាន​នូវ​ការពេញនិយម​ដ៏​ខ្លាំង ជាពិសេស​នៅពេល​មាន​បិ​ធី​បុណ្យទាន​ម្តងៗ​ដូចជា ពិ​ធិ​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំ​បិ​ណ្យ បុណ្យជាតិ អន្តរជាតិ ជាងនេះទៅទៀត​នោះ គឺ​សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍​តែម្តង​។ ខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៃ​អាងទឹក​កំពីងពួយ សម្រាប់​អ្នក​លំហែកាយ​ទស្សនាចរណ៍ អ្នករស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន និង​បាត់ដំបង​។ ដើមឈើ​តូចធំ ផ្កាឈូក​ដុះ​នៅក្នុង​ទឹក​អាង និង​ក្បែរ​តំបន់​នេះ អ្នក​អាច​រក​ទិញ​បាន​គ្រាប់​ឈូក​ដើម្បី​ញ៉ាំ មាន​រសជាតិ​ឆ្ងាញ់​ពិសារ និង ស្រដៀង​គ្នា​បន្តិច​ទៅនឹង​សណ្តែក​ឆៅ​ដែលមាន​រសផ្អែម​។​

    អាង​នោះ​ភាគច្រើន គឺជា​យុវវ័យ​ដែលមាន​គូរ​ស្នេហ៍​បាន​បណ្តើរគ្នា​ទៅលេង​ទឹក និង​លំហែកាយ​ស្រួប​យក​ខ្យល់អាកាស​ដ័​បរិសុទ្ធ ក្នុងន័យ​ផ្តោះផ្តង​ស្នេហា​យ៉ាង​ស៊ី​ជំរៅ ដែល​ពួកគេ​អាច​ចាប់ផ្តើម​នូវ​អ្វីមួយ​ដែល​ពន្លឺ​នៃ​ជីវិត គឺ​សុភមង្គល​គ្រួសារ​ថ្មោងថ្មី​។ ត្រឡប់​ម​វិញ អាងទឹក​កំពីងពួយ ជា​កន្លែង​សោកនាដកម្ម​ផង និង​ជា​កន្លែង​ផ្តល់នូវ​ជីវិត​គ្រួសារ ស្នេហា​យ៉ាង​សុខសាន្ត​សម្រាប់​អ្នក​ដែល​ធ្លាប់​ទៅ និង​អ្នក​បំរុង​នឹង​ទៅ​កម្សាន្ត​នៅ​ទីនោះ

No comments:

CASINO





MOBILE MAGAZINE