About Me

THIS SITE IS UNDER CONSTRUCTION

Friday, June 17, 2011

ភ្ញៀវទេសចរណ៍ទៅលេងរមណីយដ្ឋានធម្មជាតិភ្នំសំពៅមានការកើនទ្បើង បន្ទាប់ពីមានផ្លូវចាក់បេតុងទ្បើងលើភ្នំ

ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មានការ​កើន​ទ្បើង​ជា​លំដាប់​នៅ​ រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​សំពៅ ដែល​ទាក់ទង​នឹង​រឿងព្រេង​និទាន​ដ៍​​មាន​ប្រជាប្រិយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ គឺ​រឿង​ព្រះ​ចៅ​រាជ​កុល និង នាង​រំសាយសក់​ ហើយ​ផ្ទៃរឿង​ទាំងមូល​បានបញ្ជាក់​ពីដើមហេតុ​នៃ​ការកកើត​​ភ្នំ​ក្រពើ ភ្នំ​អណ្តើក ភ្នំ​ទ្រុងមាន់​ទ្រុង​ទា ភ្នំ​ក្តោង ភ្នំ​នាង​រំសាយសក់ ភ្នំ​បន្ទាយ​នាង​... ដែល​គេ​ឱ្យ​ឈ្មោះថាចង្កោម​ភ្នំ​សំពៅ​ជាពិសេស​ គឺ​​មាន​ផ្លូវ​ចាក់​បេតុង​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​អាច​បើក​ទ្បើង​ ជិតទៅដល់​កំពូលភ្នំ​ងាយស្រួល​ជាង​ទ្បើង​ដោយ​ជើង ។​

    អ្នក​ទេសចរណ៍​អាចធ្វើ​ដំណើរ​ទៅ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ស​ពៅ​តាម​ ផ្លូវជាតិ​លេខ ៥៧ ដែល​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត​មាន​ចម្ងាយ​ផ្លូវ​តែ​​ជាង ១០ គី​ទ្បូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត ស្ថិតក្នុង​ភូមិ​ភ្នំ​សំពៅ​ខាងកើត ភូមិ​ភ្នំ​សំពៅ​ខាងលិច ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ បើសិន​គេ​​មើល​ពី​ចម្ងាយ​នឹង​ឃើញ​រូបរាង​ភ្នំ​ដូចជា សំពៅ​ មាន​កំពស់​ប្រមាណ​ជាង ១៤០ ម៉ែត្រ ពេលមកដល់​ជើងភ្នំ​សំពៅ​គេ​អាចធ្វើ​ដំណើរ​ទ្បើងទៅលើ​កំពូលភ្នំ​តាមផ្លូវ ផ្សេងគ្នា

ផ្លូវ​ទី​១ គឺ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ទ្បើង​តាម​កាំជណ្តើរ​ថ្ម​បត់បែន​ចុះ​ទ្បើង​ដូច​ ពស់​លូន មាន​កាំជណ្តើរ​ពី​ជើងភ្នំ​ទៅដល់​កំពូលភ្នំ​មាន​ជាង ៨០០ កាំ ហើយ​នៅតាម​ផ្លូវ​ទ្បើង​មាន​តូប​សម្រាក​ជើង​ដែល​ងាយស្រួល​សម្រាប់​ភ្ញៀវ​ ទេសចរណ៍​ឈប់សម្រាក​ឱ្យ​បាត់​ហត់​
ហើយ​បន្ត​ទៅមុខទៀត​ដើម្បី​ទ្បើង​ទៅ​ទស្សនា​ល្អាង​នានា និង ព្រះវិហារ ព្រះពុទ្ធសាសនា
ផ្លូវ​ទី​២ ដែល​ទើប​កសាង​ទ្បើង​ដោយ​ចាក់​បេតុង​ធំ​ទូ​​លាយ​អាច​បើកបរ​ម៉ូតូ រថយន្ត​ទ្បើង​ដោយ​ស្រួល ហើយ​អាច​ចៀស​គ្នា​បាន​ទៀតផង ផ្លូវ​ទី​២​នេះ​អាច​ទ្បើង​ទៅដល់​កន្លែង​ព្រះពុទ្ធ​រូប​ចូល​បរិ​និ​​ពា​ន្ត​ មួយ​ព្រះអង្គ​ធំ ហើយ​ផ្ញើ​យានយន្ត​នៅ​ទីនោះ​រួច​អាច​ដើរ​មើល​ល្អាង​តូច ធំ​ទាំង ១២ និង​ដើរ​ទ្បើង​ទៅ​កំពូលភ្នំ​តែមួយ​ភ្លែត​ក៍​ទៅដល់

    ព្រះសង្ឃ​មួយអង្គ​ព្រះនាម តន់ ដែល​គង់នៅ​ល្អាង​ផ្កាស្លា ល្អាង​គក់ទ្រូង និង ល្អាង​ខ្យល់ មាន​សង្ឃដីកា​ថា នៅលើ​កំពូលភ្នំ​មាន​វត្ត​មួយ​​ឈ្មោះថាវត្ត​គីរីរម្យ​មាន​ព្រះវិហារ​ដំបូល ១០០ អាស្រម រូបសំណាក ចេ​តី​យ​អតីត​លោកស្រី​លន់ នល់ និង មាន​ល្អាង​ជាច្រើន​ដូចជា ល្អាង​ល្ខោន​ ល្អាង​តែងខ្លួន ល្អាង​ផ្កា​សា ល្អាង​គក់ទ្រូង ល្អាង​ខ្យល់ ល្អាង​ពេជ្រ ល្អាង​ជ្រៃ ល្អាង​ខ្វែង ល្អាង​ស្ថានីយ ល្អាង​ធំ ល្អាង​ប្រេង ល្អាង​ក្បាល​ខ្មោច ដែល​​បន​ប៉ុល ពត នាំយកមក​សម្លាប់ចោល ហើយ​បន្សល់ទុក​អដ្ឋិធាតុ​ជាច្រើន​គរ​ដូច​ភ្នំ នៅទីនេះ​មានអនុស្សាវរីយ៍​ជាច្រើន​ជាមួយ​បទ​ចម្រៀង​​មួយចំនួន​ដែល​បាន​ តាក់តែង​និពន្ធ​នៅក្នុង​អំ​ទ្បុ​ង​ទសវត្សរ៍ ១៩៦០ ហើយ​ភ្ញៀវ​ក៍​អាច​រង់​ចាំមើល​ហ្វូង​សត្វ​ប្រចៀវ​ដែល​នឹង​ហើរ​ចេញពី​ល្អាង​ រាប់​​ពាន់ រាប់ម៉ឺន​ក្បាល នៅ​ជើងភ្នំ​ដែល​គេ​ប្រសិទ្ធិ​នាម​ថាកងទ័ព​ប្រចៀវ​

    មគ្គុទេសក៍​ទេសចរណ៍​ដែល​ភាគច្រើន​ជា​កូនចៅ​ប្រជាជនមាន​អាយុ​ពី​៨ ទៅ ១៥ ឆ្នាំ បាន​នាំ​ភ្ញៀវ​ដើរ​មើល​តាម​ល្អាង​នានា ហើយ​និយាយ​យ​រៀបរាប់​ពី​ប្រវត្តិ​ខ្លះៗ​ដែល​ពួកគេ​ចងចាំ​ដូច​មេសូត្រ​ រត់មាត់​ពី​លោកតា​ចាស់ៗ​ដែល​ត្រូវជា​ឪពុក ម្តាយ ជីដូន ជីតា​ពួកគេ ចំពោះ​ល្អាង​ភាគច្រើន​ទាក់ទង​នឹង​រឿងព្រេង​និទានព្រះ​ចៅ​រាជ​កុល​នាំ​ភ​ស្ត​ភារ​បណ្ណាការ​មក​ស្តីដណ្តឹង​ព្រះ​នាង​រំសាយសក់ ដោយ​នៅលើ​សំពៅ​មាន​ដាក់​ទាំង​​ផ្កាស្លា ក្រុម​លេន កន្លែង​តែងខ្លួន មាន​ទាំង​ទ្រុងមាន់ ទ្រុង​ទា​ជាដើម មុន​ចូលដល់​ល្អាង​ផ្កាស្លា​មាន​ផ្ទាំង​ថ្ម​មាន​រូបរាង​ដូចជា​ផ្កា​សា ពេល​ដើរចូល​ទៅ​ក្រោម​មាន​សភាព​ចង្អៀត និង ងងឹត​ដោយមាន​គេ​ចាប់​ភ្លើង​អាគុយ​បំភ្លឺ​ផ្លូវ និង មាន​អ្នក​បញ្ចាំង​ពិល​ជូន​ភ្ញៀវ​ទៀត ពេល​ចុ​ទៅដល់​ល្អាង​គក់​ទ្រូង​មាន​រូប​ព្រះ​បដិមា​សំរឹទ្ធ​ពណ៌​ខ្មៅ អង្គ បើ​ភ្ញៀវ​ចង់​គក់ទ្រូង​ត្រូវ​ទ្បើង​ឈរលើ​ផ្ទាំង​ថ្ម ជ្រុង​ទ្រវែង​ហើយ​យកដៃ​គក់​ដើមទ្រូង នឹង មាន​​សម្លេង​ខ្ទរ​ត្រ​ទ្ប​ប់​មកវិញ ពេល​ទ្បើង​ពី​ល្អាង​គក់ទ្រូង​នឹង​ជួបប្រទះ​រូប​ព្រះពុទ្ធ​ចូល​បរិ​និ​ពា​ន្ត អង្គ យ៉ាង​ធំ​មាន​បណ្តោយ ១២ ម៉ែត្រ​និង​ទទឹង ៣ម៉ែត្រ​កសាង​ដោយ​សប្បុរសជន​នៅក្រៅ​ប្រទេស មុន​ចូល​ល្អាង​ខ្យល់គេ​ប្រទះឃើញ​មាន​រូបសំណាក​ដើម​ស្វាយ​កាល់ ដើម​ដែលមាន​ប្រវត្តិ​ថា​ បើ​អ្នកណា​បាន​ផ្លែស្វាយ​កាន់​ហូប​នឹង​ក្លាយជា​មនុស្ស​អមតៈ​មិនចេះ​ចាស់ ពេល​ឈាន​ជើង​ចូល​ល្អាង​ខ្យល់​ភ្លាម​ស្រាប់​តែមាន​ខ្យល់​មិនដឹង​ជា​មកពី​ណាប​ ក់មក​ត្រជាក់ស្រេង ហើយគ្រាន់តែ​ចេញផុត​គ្មាន​ខ្យល់​ទេ នឹងមាន​ផ្លូវ​តូចចង្អៀត​ងងឹត​សម្រាប់​ទ្បើង​មក​កន្លែង​ដើម​វិញ ក្រៅពី​ល្អាង​​ទាំង នេះ​នៅមាន​ល្អាង​ជាច្រើន​ទៀត​ដូចជា ល្អាង​តែងខ្លួន ល្អាង​ល្ខោន ល្អាង​ប្រេង ល្អាង​ស្ថានីយ៍ ល្អាង​ធំ​មាន​ទីធ្លា​ធំ​ទូលាយ បន្តបន្ទាប់​មាន​​ល្អាង​ខ្វែង​មាន​រាង​សញ្ញា​លេខបូក ល្អាង​ជ្រៃ​មាន​ដើម​ជ្រៃ​មួយ​ដើម​ធំ ល្អាង​ពេជ្រ​មាន​ជណ្តើរ​ចុះទៅ​ក្រោម​រាង​ចោទ នៅមាន​ល្អាង​ក្បាល​ខ្មោច​​ដែលមានដាក់តាំង​ក្បាល​ខ្មោច​ក្នុង​ទូកញ្ចក់​មួយ​ ដែល​សាកសព​ទាំងនេះ​ត្រូវ​ពួក​អាវខ្មៅ​នាំយកមក​សម្លាប់ចោល​នៅទីនេះ ។​

    លោក​ម៉ក់ ស៊ីន​ណា​រ៉ា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា បើ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ចង់​ទស្សនា​ឱ្យបាន​គ្រប់​ល្អាង​​នៅលើ​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ សំពៅ ត្រូវ​ប្រើ​រយៈពេល​ពី ទៅ ថ្ងៃ​ទើប​មើល​សព្វគ្រប់​ព្រមទាំង​មាន​មគ្គុទេសក៍​មាន​អាជីព​ត្រឹមត្រូវ ជា​អ្នក​នាំ​​ដើរ​មើល​និង​រៀបរាប់​ពី​ប្រវត្តិ នៃ​ល្អាង​នីមួយៗ ដែល​ល្អាង​ទាំងអស់​សុទ្ធ​តែមាន​ទំនាក់ទំនង​នឹង​ប្រវត្តិ​រឿង​ព្រ​ចៅ​រាជ​កុល នាង​រំសាយសក់ និង​​ក្រពើ​អាធន

No comments:

CASINO





MOBILE MAGAZINE