About Me

THIS SITE IS UNDER CONSTRUCTION

Saturday, June 18, 2011

វិធីការពារពីរន្ទះ

នៅអំឡុងរដូវភ្លៀងបែបនេះ ការកើតមានគ្រោះអន្ដរាយបែបធម្មជាតិ ពិតជាកើតមានឡើង ច្រើន
ជាយថាហេតុ ដូចជា ទឹកជំនន់ រន្ទះបាញ់ ជាដើម ដើម្បីសុវត្ថិភាពពីការគ្រោះថ្នាក់ដោយរន្ទះបាញ់
គួរចៀសវាងនៅទីស្រឡះដូចជាកណ្ដាលវាលស្រែ ទីលានវាយកូនហ្គោល ស្រះទឹក ទីលានបាល់ទាត់។ល។
ប៉ុន្ដែ បើសិនជាមិនអាចចៀសផុត ចូរប្រតិបត្ដិដូចខាងក្រោមនេះ
ករណីដែលស្ដិតនៅទីស្រឡះ
-កុំនៅរួមគ្នាជាក្រុម
-
កុំនៅក្រោមដើមឈើ ជាពិសេសដើមឈើធំៗ បើសិនមានដើមឈើរួមជាក្រុម ត្រូវជ្រើសរើសជ្រក ក្រោមដើមឈើណាដែលទាប។
-
កុំនៅទីខ្ពស់ ឬលើករបស់អ្វីមួយឡើងខ្ពស់ ដូចជា ឆត្រ សន្ទូច ស្បោងកូនហ្គោល។
-
ត្រូវដោះវត្ថុដែលជាលោហៈចេញពីខ្លួន
-
កុំនៅក្នុងស្រះទឹក ឬប្រភពទឹក។
-
ចៀសវាងឱ្យឆ្ងាយពីវត្ថុដែលជាលោហៈធាតុ។
ប្រការសំខាន់ កុំគេងរាប ប៉ុន្ដែត្រូវអង្គុយជំទើតៗ ផ្អឹបជើងជិតគ្នា យកដៃបិទត្រចៀក ជំទើតចុងជើង ដែលជា កាយវិការអង្គុយដែលអាចជួយកាត់បន្ថយគ្រោះថ្នាក់ពីការត្រូវរន្ទះបាញ់ កាត់បន្ថយពីគ្រោះថ្នាក់
នៃករណី ចរន្ដអគ្គិសនីរត់កាត់តាមផ្ទៃនោះបាន។
ករណីបើសិនអ្នកនៅក្នុងរថយន្ដ
-
កុំប៉ះពាល់ផ្នែកណាដែលជាលោហៈ ដោយអង្គុយឱបទ្រូង ឬដាក់ដៃលើភ្លៅ។
-
ត្រូវបិទបង្អួចទាំងអស់។
-
កុំចតរថយន្ដក្រោមដើមឈើធំ។
-
កុំប្រើទូរស័ព្ទចល័ត ឬឧបករណ៍ហែនហ្វ្រី។
ករណីដែលអ្នកនៅក្នុងអគារ
-
ត្រូវបិទទ្វារ បិទបង្អួច ហើយចូលទៅនៅក្នុងបន្ទប់ខាងក្នុង ដែលមានសុវត្ថិភាពជា បន្ទប់ដែលមានផ្លូវ
ចេញ ខាងក្រៅ ហើយអគារដែលមានឧបករណ៍ការពារចរន្ដអគ្គិសនី។
-
ចៀសវាងចំណុចដែលភ្លើងអាចរត់ចូលទៅដល់ តាមរយៈខ្សែភ្លើង អង់តែន ខ្សែទូរស័ព្ទ ហើយ និងបំពង់
ទុយោទឹក។
-
ដោះខ្សែភ្លើង អង់តែន ម៉ូដឹម នៅមុនមានភ្លៀងធ្លាក់ខ្លាំង មានខ្យល់ខ្លាំង។
-
កុំប្រើទូរស័ព្ទបែបមានខ្សែនៅក្នុងអគារ
សញ្ញព្រមានថា នឹងមានរន្ទះបាញ់
-
សញ្ញាចេញពីរាងកាយ ពេលមានអារម្មណ៍ព្រឺរោម ឬសរសៃសក់ប៉ះច្រូងឡើង
-
សញ្ញា ៣០ លើ ៣០ ដោយលេខ ៣០ ដំបូង មានន័យថា បើសិនឃើញផ្លេកបន្ទោរ ហើយ មាន
សំឡេងផ្គរលាន់ក្នុងរយៈពេលមិនលើស ៣០វិនាទី នោះ បញ្ជាក់ថា ពពកមេឃភ្លៀង នៅកៀកណាស់
ល្មមតែរន្ទះអាចបង្កគ្រោះថ្នាក់បាន ដូច្នេះ ត្រូវរកកន្លែងលាក់ខ្លួនដែលមានសុវត្ថិភាពភ្លាមៗ។
     ចំណែកលេខ ៣០ ខាងក្រោយ សំដៅដល់ថា ក្រោយពីភ្លៀងរាំងហើយ ហើយមិនមាន សំឡេង
ផ្គរលាន់ទេ ត្រូវពួននៅទីសុវត្ថិភាពយ៉ាងតិច ៣០នាទី ព្រោះទោះបីនៅក្រោយអំឡុងពេល ភ្លៀងហើយនៅ
ចម្ងាយ ៣០ . ហើយក៏អាចកើតមានរន្ទះបាញ់បានដែរ។

No comments:

CASINO





MOBILE MAGAZINE