រមណីយដ្ឋានទេទឹកពុះ មានទីតាំងនៅទល់មុខភ្នំទេ ភូមិកោរយាយតី ឃុំឆ្អិន ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ ១២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
បើយើងធ្វើដំណើតតាមផ្លូវជាតិលេខ ៤ រួចបត់ស្តាំ ចូលតាមផ្លូវលំក្រាលក្រួសក្រហមដែលមានចម្ងាយប្រមាណ ៧៦ គីឡូម៉ែត្រ ឆ្ពោះទៅស្រុកឱរ៉ាល់នោះ នឹងឃើញទឹកដែលផុះហូរចេញពីក្នុងដី ខួបប្រាំខួបវស្សា មានសីតុណ្ហភាព ៧០ អង្សាសេ ចេញផ្សែងហុយៗ ខណៈដែលតំបន់ខ្លះ ក៏មានទឹកហូរចេញពីក្រហែងថ្ម ឬ ពីក្នុងដីដែរ ដែលហៅថា ’ទឹកជប់” មានសីតុណ្ហភាពត្រជាក់ស្រេង មានលក្ខណៈផ្ទុយគ្នានឹងទេទឹកពុះនេះ ។
ទេទឹកពុះនេះ កាលដើមឡើយជាតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាមខ្មែរក្រហម ប៉ុន្តែក្រោយពេលធ្វើសមាហរណកម្ម ទើបអាជ្ញាធរបានអភិវឌ្ឍន៍តំបន់នេះ ឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍ ស្រូបទាក់ទាញភ្ញៀវទៅកម្សាន្ត និងបន់ស្រន់ មិនដែលដាច់ សម្រាប់អ្នកដែលមានជំនឿ។
លោកយាយព្រំ ឡាំង អាយុ ៧០ឆ្នាំ ជាអ្នកមើលថែរក្សារមណីយដ្ឋានទេទឹកពុះ បានរៀបរាប់ពីជីវប្រវត្តិថា កាលពីព្រេងនាយ ទីនេះជាភូមិបូរាណដ៏ធំមួយ ឈ្មោះ ’ភូមិទេ” ដោយមានសេដ្ឋីម្នាក់ ជាអ្នកគ្រប់គ្រង។ សេដ្ឋីនោះជាមនុស្សលោភលន់ កំណាញ់ស្វិត មិនចង់ឲ្យទ្រព្បសម្បត្តិរបស់ខ្លួន ធ្លាក់ដល់ដៃសាច់ញាតិខាងក្រៅទេ ទើបគាត់រៀបការកូនប្រុសស្រីបង្កើតរបស់ខ្លួន ឲ្យយកគ្នាជាគូស្វាមីភរិយា។ ក្នុងពិធីរៀបមង្គលការនោះ គាត់អញ្ជើញតែអ្នកមានទ្រព្យសម្បត្តិ ឲ្យចូលរួមប៉ុណ្ណោះ សម្រាប់អ្នកក្រ គាត់មិនអញ្ជើញទេ សូម្បីតែអ្នកបម្រើរបស់គាត់ ឈ្មោះយាយតី ក៏គាត់មិនឲ្យចូលរួមដែរ ព្រោះដឹងថា ដូនចាស់នោះ គ្មានអ្វីជាចំណងដៃកូនគាត់ទេ។ ជាងនេះទៀតសោត សេដ្ឋីកំណាញ់ស្វិតម្នាក់នេះ បានទាំងបញ្ជារឲ្យចាប់ក្រពើ-ស ដែលយាយតី ចិញ្ចឹម មកសម្លាប់ធ្វើម្ហូបទទួលភ្ញៀវទៀតផង ដែលសកម្មភាពដ៏គឃ្លើននេះ បានបណ្តាលឲ្យព្រះនាងគង្ហីងព្រះធរណី ក្រេវក្រោធយ៉ាងខ្លាំង ក៏បើកព្រះធរណី ស្រូបយកសេដ្ឋី និង កូន ព្រមទាំងអ្នកចូលរួមមង្គលការទាំងប៉ុន្មាន បញ្ជូនទៅឋាននរកគ្មានសល់។ រីឯយាយតី ដោយមានការភ័យខ្លាច ក៏ភៀសខ្លួនទៅរស់នៅភ្នំទេ ដោយបានកោរសក់លាបំណន់ទៀតផង ទើបកន្លែងដែលគាត់កោរសក់ ជាប់ឈ្មោះថា ’ភូមិកេរយាយតី” ។ ឯកន្លែងព្រះធរណីស្រូបសេដ្ឋី ក៏ក្លាយជាត្រពាំងមួយ ចេញទឹកពីក្នុងដី មានកំដៅក្តៅ ដែលអាចស្រុសមាន់បាន ជាប់ឈ្មោះថា ’ទេទឹកពុះ” រហូតមកទល់សព្វថ្ងៃនេះ ។
លោកយាយព្រំ ឡាំងបញ្ជាក់ថា មិនថា រដូវវស្សា ឬរដូវប្រាំងអ្វីទេ តែងតែមានទឹកពុះហូរចេញមកជានិច្ច ។ កាល២ឆ្នាំមុន មានជនជាតិចិនមួយក្រុម ប្រមាណ ១០ នាក់ ព្យាយាមបង្ហួតទឹកនេះ ដោយប្រើម៉ាស៊ីនបូមទឹកយ៉ាងណា ក៏នៅតែមិនអាចធ្វើឲ្យទឹកនេះរីងស្ងួតបាន ហើយក៏មានចិនម្នាក់ស្លាប់ ទំនងជាចាញ់បារមីណ៍សម្រាប់អ្នកមានជំនឿ បើមាននិស្ស័យ ឲ្យតែបានទឹកនេះលុបមុខ ឬ ហូប ក៏បានជាសះស្បើយពីជម្ងឺផ្សេងៗ។
រហូតមកដល់ពេលនេះទេទឹកពុះបានក្លាយខ្លួនរមណីយដ្ឋានមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានរាប់រយនាក់ក្នុងមួយថ្ងៃ ហើយទីនេះបានអភិវឌ្ឍន៍ក្លាយជាមុខមាត់ថ្មី ដែលគេរៀបចំសាងសង់រូបសំណាក់លោកយាយតី សម្រាប់អុជធូបបែរបន់ និងមានរោងសម្រាប់ភ្ញៀវទេសចរណ៍សម្រាក់ពីការនឿយហត់ ក្នុងដើរទស្សនារមណីយដ្ឋានទេទឹកពុះនេះ ។
ចំណែកឯប្រជាជនដែលជនជាតិភាគតិច (ខ្មែរដើម) នៅតំបន់នេះកាលពីដំបូង ជីវភាព និងការចេះដឹងនៅមានកំរិត ប៉ុន្តែមកដល់ឥឡូវ គឺពួកគាត់ផ្លាស់ប្តូរអ្វីៗសព្វគ្រប់បែបយ៉ាងបន្តិចម្តងៗ មកស្ថានភាពមួយដែលអាចនិយាយបានថា បែរមករកអ្វីដែលជាប្រយោជន៍សង្គម ដូចជា ការធ្វើឧបករណ៍បុរាណលក់ឲ្យភ្ញៀវ ការធ្វើជាអ្នកណែនាំភ្ញៀវទេសចរណ៍ ...ជាដើម៕

No comments:
Post a Comment