ចំណុចនេះអាចចាត់ទុកថា ជាក្តីព្រួយបារម្ភរបស់បណ្តាឪពុកម្តាយ ដែលមានកូនចៅមិនសូវចូលចិត្តទទួលទានបន្លែផ្លែឈើ ហើយបែរជាទទួលទានសាច់ច្រើនជំនួយវិញនោះ ។
បន្លែផ្លែឈើគឺជា ប្រភពបន្តុំទៅដោយសារជាតិអាហារបំប៉នរាងកាយ ជំនួសសុខភាពយ៉ាងច្រើន ធ្វើឲ្យអ្នកដែលទទួលទានបន្លែ ផ្លែឈើច្រើនមានសុខភាពរឹងមាំ មិនសូវកើតមានជំងឺដូចអ្នក ដែលមិនចំណូលទទួលទាននោះ ។
កន្លងមកតើលោកអ្នកធ្លាប់សង្ស័យដែរឬទេថា ហេតុដូចម្តេចបានជាក្មេងៗ មួយភាគធំមិនសូវចូលចិត្តទទួលទានបន្លែ តែក្រោយពេលគេធំពេញវ័យ ហើយអ្នកខ្លះបែរជាមកចំណូលចិត្ត តែអ្នកខ្លះទៀត មិនចំណូលចិត្តដដែលនោះ ។
មូលហេតុដែលបណ្តាលឲ្យបែបនេះព្រោះថា កាលពីពួកគេនៅវ័យកុមារ អណ្តាតអាចចាប់រសជាតិបានល្អប្រសើរជាងមនុស្សចាស់ ទើបក្មេងៗច្រើនប្រាប់ថា បន្លែមានរសជាតិល្វីងមិនឆ្ងាញ់ ក៏ប៉ុន្តែក្រោយពេលគេធំធាត់ពេញវ័យឡើង អារម្មណ៍ឆាប់ចាប់បាននឹងរសជាតិ ទើបសន្សឹមៗថយចុះរហូតធ្វើឲ្យគេមានអារម្មណ៍ថា បន្លែទាំងនោះលែងមានជាតិល្វីង ។
ចំណុចខាងលើនេះ ស្របគ្នាទោនឹងទិន្នន័យស្រាវជ្រាវរបស់លោក អាដាំឌ្រីណូសស្គី ជំនួយការគ្រោងការចំណីអាហារពីមហាវិទ្យាល័យវ៉ាស៊ីនតោន ក្នុងសហរដ្ឋអាមេរិក ដែលបានអធិប្បាយថា រសជាតិគឺជាកត្តាសំខាន់ ដែលធ្វើឲ្យមនុស្សយើងចូលចិត្តទទួលទានអាហារ នឹងមិនចូលចិត្តប្រភេទអាហារខ្លះ ហើយរសជាតិការទទួលទាននេះក៏អាចប្រែប្រួល ទៅតាមកំរិតអាយុរបស់មនុស្សផងដែរ ។
មធ្យោបាយដែលល្អបំផុត គួរហ្វឹកហាត់ឲ្យកុមារចេះទទួលទានអាហារតាំងពីវ័យតូចទៅ ព្រោះវ័យនេះកំពុងតែត្រូវការសារជាតិបំប៉នជាច្រើន ដើម្បីការធំធាត់របស់ពួកគេ ប្រកបទៅដោយសុខភាពរាងកាយមាំមួន ៕

No comments:
Post a Comment