ចំណុចនេះមានចម្ងល់យ៉ាងច្រើនពីមជ្ឈដ្ឋាននានា ខ្ញុំសូមបង្ហាញពីចំណុចខ្លះដែលត្រូវចាប់អារម្មណ៍ គឺវចនានុក្រមសម្ដេច ជួន ណាត ទំព័រ៧៣៩ ពលី ប្រែថា ការបូជា សួយ អាការ ពន្ធដារ តង្វាយ សំណែន ការសង្គ្រោះ ចំណែកបុណ្យ ។ ដូច្នេះការធ្វើក្រុងពាលី គឺការចែកចំណែកបុណ្យ ឬការ សង្គ្រោះដល់ស្ដេចក្រុងពាលីដែលមានកំណើតជាមនុស្សពាក់កណ្ដាល សត្វពាក់កណ្ដាល ។ ស្ដេចនេះមានកូនស្រី១ ប្រុស៦ ។ ស្រីមួយនេះបានជាភរិយា ជម្ពូបាបកាស ជាកូនស្ដេចនាគ ហើយត្រូវបានត្រួតត្រានគរ១៦ក្នុងជម្ពូទ្វីប ។
ពេលព្រះពុទ្ធត្រាស់ដឹង អប់រំមនុស្សជាច្រើនហើយដើរតាមព្រះអង្គ ។ ជម្ពូបាបកាសខឹងទៅប្ដឹងបិតាក្មេក គឺស្ដេចក្រុងពាលី ពាលីខឹងមកជួប ព្រះពុទ្ធ ។ ព្រះពុទ្ធនឹងស្ដេចក្រុងពាលី ធ្លាប់មាននិស័្សយជាមួយគ្នា តាំងពីកំណើតជាស្វាខ្មៅ (ព្រះពុទ្ធ) ស្វាស (ក្រុងពាលី) យកគ្នាជាសម្លាញ់ ស្វាខ្មៅ អប់រំ រួចស្វាសប្ដេជ្ញាសុំថា គ្រប់ពេលណាៗទាំងអស់ កុំឱ្យខ្ញុំរំលងពីចក្ខុអ្នកឡើយ ។ ពេលនេះស្វាខ្មៅមកជាព្រះពុទ្ធ ស្វាសជាក្រុងពាលី ពាលីសុំបួស ព្រះពុទ្ធទាំងឡាយមិនបំបួសមនុស្សមានលក្ខណៈមិនគ្រប់ដូច្នេះបួសមិនបានទេ ។ បានឱ្យត្រឹមសីល៥ និងកម្មបទ១០ប៉ុណ្ណោះ ។ ហើយស្ដេចក្រុងពាលីសំណូមពរ ដល់ព្រះពុទ្ធឱ្យមនុស្សទូទៅពេលធ្វើពិធីអ្វីមួយ សូមចែកបុណ្យឱ្យផង ដើមី្បឆាប់រួចពីភាពជាមនុស្សពាក់កណ្ដាលសត្វពាក់កណ្ដាលដូច្នេះ ។
យ៉ាងនេះឯងហើយ បានតៗមកពេលធ្វើពិធីផ្សេងៗ គេប្រកាសក្រុងពាលីទាំង៥ មានបុព្វបេតពលីជូនដល់អ្នកស្លាប់ ។ អតិថិពាលី ជូនដល់ជនទូ ទោ ញាតិពាលីជូនដល់ញាតិ ។ រាជពាលីជូនដល់រដ្ឋអំណាច (មានសុំច្បាប់អនុញ្ញាត។ល។) ទេវតាពាលីដល់ពពួកទេវតាពិសេសក្នុងនោះជូនដល់ស្ដេច ក្រុងពាលីខ្លះ កាន់សីល ៥-៨-១០ មិនហ៊ានធ្វើខ្លាចដាច់ត្រៃសរណគមន៍ ។ តាមពិតជារឿងចែកចំណែកបុណ្យសោះ ។
របៀបប្រកាសក្រុងពាលីតាមបែបខ្មែរបុណ្យ
ពិធីនេះឃើញភាគច្រើនក្នុងពិធីមង្គលការ ៖ ឧកាស ខ្ញុំព្រះករុណា សូមគោរព អារាធនាព្រះរតនត្រៃ ត្រៃត្រឹង្ស នរិន្ទទេវាទេវតា ទាំងឆកាមា ទាំងអ្នកតាចាស់ស្រុក ទាំងម្រេញគង្វាល នាងហ៊ីង ព្រះធរណី និងទេពធីតា ក្នុងភូមិភពនភាល័យព្រៃនេត្រវេទម្កុដ បរិសុទ្ធមុនី អង្គអសុរិន្ទឥន្ទកោសីយ៍ ទើបយាងសម្ដេចព្រះស្រី ទិព្វាព្រហ្មាលោកា មហាសុរ៉ង ឥសីសុទ្ធព្រះចិត្ដកូដ ព្រះចន្ទកុមារ ព្រះចតុលោកបាល ព្រះបាទស្ដេចភុជង្គនាគ ព្រះពិស្ណុកា ព្រះ បាទក្រុងពលីព្រះវេស្សវណ្ណព្រះបាទឆត្រពាន់ ព្រះបាទកងជុំ ព្រះព្រហ្មមុខបួន ព្រះរាមមុខដប់ មូលមកសព្វគ្រប់ទាំងព្រះធម៌៨៤០០ធម្មក្ខន្ន ទើបលោកហោះឈានចាកឋានវិមានមកគង់ក្នុងទីនេះ ព្រោះយើងខ្ញុំជាអ្នកដើមការទាំងបួន សាម៉ីខ្លួនទាំងពីរ មាននាម ......... បានរៀបចំប្រដាប់ ប្រដា សំពត់ផ្នត់ ប្រេងម្សៅ ក្រាស កញ្ចក់ ពោត សណ្ដែក ល្ង ព្រមទាំងភស្ដុភារបណ្ណាការក្រយាបូជាសូមអញ្ជើញស្ដេចក្រុងពាលីយាងមកទទួល យកនូវ ក្រយាបូជានេះហោង ។ តមកអាចារ្យសូត្របាលីជូនពែ ៖ អមនុស្សោវា អមនុស្សី វា ភូតោ វា ភូតី វា បិសាចោរ វា បិសាចី វា អនុរោ វា អសុរី វា ភុញ្ជន្ដុ ស្វាហាយៈ ។ រួចចង្អុលទិសឱ្យនាំពែចេញ គឺតាមដង្ហើមថ្ងៃ អាទិត្យ ទិសឧត្ដរ ចន្ទ នីរតី អង្គារ និងពុធ ឦសាន ព្រហស្បតិ៍ បូព៌ា សុក្រ អគ្នេយ៍ សៅរ៍ទកិ្សណ ។ ឯមុននឹងនាំពែចេញអាចារ្យធ្វើសញ្ញា បើខ្នើតលើកដៃឡើង អ្នកភ្លេងដឹងថា ផ្ងារពែ បើរនោចលើកដៃឡើងដែរ តែខ្វែងដៃអ្នកភ្លេងដឹង ថា ផ្កាប់ពែ ។ អ្នកភ្លេចលេងបទសែងពែ ដោយមានអ្នករបាំពីរនាក់ រាំចាប់ពែសែងចេញតាមទិសដែលអាចារ្យចង្អុល ។
ចំពោះពិធីក្រុងពាលីតាមបែបព្រះពុទ្ធសាសនា យើងឃើញមានភាគច្រើនក្នុងពិធីបុណ្យបញ្ចុះសីមា លើកផ្ទះ ឡើងផ្ទះ ឆ្លងរោងរាន ឆ្លងថ្នល់ ឆ្លងស្ពាន ឆ្លងសាលាឆទាន ឆ្លងស្រះ ឆ្លងដើមពោធិ៍ ឆ្លងព្រះត្រៃបិដកនិងសមិទ្ធិផ្សេងៗទៀត ឬពិធីបញ្ចុះបឋមសិលាជាដើម... ។ល។
ក្នុងពិធីនេះរបៀបប្រកាសទេព្ដា ដូចក្នុងពិធីក្រុងពាលីក្នុងពិធីបញ្ចុះសីមា គ្រាន់តែខុសគ្នាអំពីឈ្មោះនៃពិធីប៉ុណ្ណោះ (សូមពិនិត្យមើលក្នុងពិធី បញ្ចុះសីមា) ឯវត្ថុដែលគេរៀបក្នុងពិធីក្រុងពាលីគេច្រើនជូនទៅអាចារ្យ ។
បញ្ជាក់ ៖ ពិធីក្រុងពាលីមានច្រើនបែបនៃពិធីកម្មដែលទម្លាប់យើងខ្ញុំបានលើកឡើងដូចជា ក្នុងពិធីបូជាសព (មើលអំពីវិធីរៀបចំសព) និងពិធី លើកផ្ទះ (សូមមើលត្រង់កន្លែងពិធីលើកផ្ទះ) ។
ឯពិធីដែលអាចារ្យត្រូវធ្វើគឺ ៖ ក្រោយពីរៀបចំស្រេចបាច់ហើយអាចារ្យចាប់ធ្វើពិធីបួងសួងប្រកាសទេវតា តាមដែលខ្លឹមសារ បានជម្រាបជូន ខាងលើស្រាប់បន្ទាប់មកអាចារ្យចាប់ផ្ដើមនមស្សការជាមួយពុទ្ធបរិស័ទ ។ ខាងចុងសូត្រ យោកប្បកោដី រួចបន្ទាប់មកអាចារ្យប្រកាសបន្ដទៀតថា ៖
បពិត្រទ្វេតា គ្រប់ទាំងគន្ធព្វគ្រុឌនាគា ព្រះឥន្ទព្រះព្រហ្មា ព្រះចិត្ដលោកបាលនៃទោះទាំងទេពធរណី ទាំងគិរីទីព្រឹក្សាព្រៃ ទ្វីបកោះជ្រោះជល ស័យ សមុទ្រនៃស្ទឹងនទី ទេព្ដាស្ថិតសព្វស្ថាន សួគ៌ភិមានអាកាសខ្មី មែនមានឫទ្ធីបុណ្យបារមីបុព្វេពិតព្យាបាល គេជៈយើងរឭកនឹកគិតប្រកាសថា សូម ជួយជោគជយាបំបាត់នាក្ដីអន្ដរាយ យើងខ្ញុំសូមសុខសេរីជ័យវុឌ្ឍីតីសប្បាយ ក្នុងអង្គវង់រូបកាយ ចម្រើនយូរអាយុផង ដោយគុណបុណ្យតេជៈ យើងប្រ កាសនេះឯងហោង តេជះសីលទានផងចម្រើនរុងវង់កុសល ត្បិតយើងខ្ញុំមានមេត្រី ចិត្ដបេតិប្រតិពល ឃឃើញអានិសង្សផល បរិយត្ដិធម៌ដល់បុណ្យ ទាន សូមជួយឱ្យសុខសួស្ដីជ័យក្សេមក្សាន្ដ សូមលោកអ្នកម្ចាស់ទាន ... បាននូវបុញ្ញសម្បទា មានសម្បត្ដិជាបុណ្យ សូមស្ដេចចតុលោកបាលមានព្រះបាទ ឆតរដ្ឋៈ កាន់ទិសបូព៌ ព្រះបាទ វិរូបក្ខៈ កាន់ទិសបច្ចឹម ព្រះបាទវិរុឡកៈ កាន់ទិសទកិ្សណ ព្រះបាទ កុវេរៈ កាន់ទិសឧត្ដរ មហារាជទាំងបួនស្ថិតក្រោមអំ ណាចព្រះឥន្ទ សូមមេត្ដាអញ្ជើញមកជាអធិបតីនៃយើងនិងសូមជូនពរជ័យសិរីមហាប្រសើរចូលមក រក្សាធម្មការពួកយើងថ្កើងសាធុការទៅហោង ។ បន្ទាប់មកទៀតក៏ផ្ដើមកម្មវិធីតាមសំណូមពរម្ចាស់ទានប្រធានដើមបុណ្យ ឬតាមកម្មវិធីដេលមានគ្រោងទុក ។
Saturday, June 18, 2011
Subscribe to:
Posts (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org