About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 21, 2011

ស្វែងយល់​អំពី​ដង្កូវ​ចោះ​ផ្លែ​ត្រប់ និង​វិធី​កំចាត់​ដោយ​មិន​ប្រើ​ថ្នាំពុល

ជាទូទៅ ក្នុងការដាំដុះដំណាំត្រប់ កសិករតែងតែជួបប្រទះនូវសត្វល្អិតបំផ្លាញ ជាពិសេសដង្កូវចោះផ្លែ ដូច្នេះបងប្អូនកសិករ​​គួរតែស្វែងយល់ឲ្យច្បាស់អំពីវដ្តជីវិត និងលក្ខណៈនៃការបំផ្លាញរបស់វា
ដង្កូវ​ប្រភេទ​នេះ មានឈ្មោះ​ជា​ទូទៅ​ដែល​កសិករ​ធ្លាប់​ហៅថា ដង្កូវ​ចោះ​ផ្លែ​ត្រប់ (Brinjal fruit borer) វា​ស្ថិត​នៅក្នុង​អំបូរ​​ពី​រ៉ា​លីដេ (Pyralidae) និង​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា លើ​ស៊ីណូ​ដេស អ័​របូ​ណាលីស (Leucinodes orbonalis)
. ខួប​ជីវិត
ជាទូទៅ មេអំបៅ​នៃ​ដង្កូវ​ចោះ​ផ្លែ​ត្រប់ តែងតែ​ពង​រាយ​មួយៗ នៅលើ​ត្រួយ​ក្រពុំ​ផ្កា និង​ត្របកផ្កា នៃ​ដំណាក់កាល​លូតលាស់​​របស់​ផ្លែ ក្នុងដំណាក់កាល​ពង មាន​រយៈពេល​ពី ទៅ ថ្ងៃ នៅពេល​ញាស់ ដង្កូវ​ចូលចិត្ត​ស៊ី​ចោះ​ចូលទៅ​ក្នុង​បណ្តូល​ក្រពុំ​ផ្កា ឬ​ផ្លែ​​។ ក្នុង​ដំណាក់កាល​ជា​ដង្កូវ​មាន​រយៈពេល​ពី ១១ ទៅ ១៣ ថ្ងៃ ដង្កូវ​ធំ​ពេញលេញ​មាន​ប្រវែង​ប្រហែល ១៨ លី (១៨ មីល្លីម៉ែត្រ​) ហើយ​​ចេញពី​ផ្លែ និង​ក្លាយទៅជា​ដឹក​ឌឿ (រយៈពេល - ថ្ងៃ​) ក្នុង​ដី ជា​ញឹកញាប់ វា​តែង​រស់នៅក្នុង​គំនរ​ស្លឹក
. ស្នាម​បំផ្លាញ
ដង្កូវ​ចោះ​ស៊ី​ផ្លែ ធ្វើ​ឲ្យ​ផ្លែ​ខូចខាត​យ៉ាងខ្លាំង ហើយ​វា​ចោះ​ទៅក្នុង​បណ្តូល ធ្វើឲ្យ​ដើម​ស្រ​ពោន​ស្លោ​ក ហើយ​ងាប់​តែម្តង ។​​ សត្វ​នេះ​នឹង​កើតមាន​កាន់តែ​ច្រើន នៅពេលដែល​យើង​ប្រើ​ថ្នាំពុល​គីមី​សំលាប់​សត្វល្អិត​ច្រើន និង​ទៀងទាត់
. វិធី​កំចាត់
ដើម្បី​កំចាត់​ដង្កូវ​ចោះ​ផ្លែ​ត្រប់ យើង​មាន​វិធានការ​ច្រើន ដូចជា រក្សាទុក​សត្វល្អិត​មាន​ប្រយោជន៍ មួយចំនួន​ដើម្បី​កំចាត់ ។​​ មិនតែប៉ុណ្ណោះ ក៏​មាន​កសិករ​ខ្លះ​មាន​បទពិសោធន៍​ក្នុងការ​កំចាត់​ដែរ ដូចជា ប្អូនប្រុស គិត រ៉ាវី អាយុ ១៨ ឆ្នាំ ជា​កសិករ​រស់​​នៅ​ភូមិ​អង្កា​ញ់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ជាទូទៅ មុន​ពេល​លេចឡើង​នៃ​ការបំផ្លាញ​ប្អូន​សង្កេតឃើញ​មេអំបៅ​ជាច្រើន​ទុំ​លើ​​ដើម​ត្រប់ ហើយ​បន្ទាប់មក ក៏​ឃើញ​មាន​ស្នាម​បំផ្លាញ នៅពេល​ដែល​ឃើញ​មាន​ស្នាម​ដង្កូវ​ចោះ​ផ្លែ ប្អូន​បាន​យក​មែក​ឬ​ស្សី ឬ​កំណាត់​​ឈើ​តូចៗ​ប៉ុន​ឈើចាក់ធ្មេញ​មកចាក់​ចំ​រន្ធ​រហូត​ដល់​ប៉ះចំ​ដង្កូវ ឬ​ចាក់​បិទ​រន្ធ ការចាក់​ចំ​ដង្កូវ​ធ្វើឲ្យ​ដង្កូវងាប់​បើ​យើង​ចាក់​បិទ​រន្ធ​ធ្វើឲ្យ​ដង្កូវ​
ថប់ដង្ហើម​គ្មាន​ខ្យល់​ដក ក៏​ងាប់​ដែរ ប៉ុន្តែ ក្នុងករណី​ដែល​ដង្កូវ​ចោះ​មែក យើង​ត្រូវ​កាត់​មែក​ចោល ហើយ​សំលាប់​ដង្កូវ ប៉ុន្តែ​កុំ​ភ្លេច​យក​​ដី​បិទ​កន្លែង​ស្នាម​កាត់ ដើម្បី​កុំឲ្យ​ហូរជ័រ​ចេញ​ពី​ដើម ហើយ​វា​ងាយ​ដុះ​ខ្នែង​ថ្មី ។​​ ដើម្បី​កំចាត់​មេអំបៅ​កុំឲ្យ​វា​បង្កើត​ពង និង​ញាស់​ជា​ដង្កូវទៅទៀត យើង​ត្រូវ​ប្រើ​ស្បៃ​មុង ឬ​កន្ត្រង​សំរាប់​អូស​ចាប់
សរុបមក ការយល់ដឹង​អំពី​ខួប​ជីវិត​របស់​វា ធ្វើឲ្យ​យើង​អាច​កំចាត់ និង​ទប់ស្កាត់​វា​បាន​ដោយ​ងាយ ម្យ៉ាងទៀត​ការ​កំចាត់​​ដោយ​ប្រើ​ថ្នាំ​គីមី អាច​ធ្វើឲ្យ​ដង្កូវ​កកើតឡើង​កាន់តែច្រើន ឯការ​កំចាត់​ដោយ​ប្រើ​ស្បៃ​មុង ឬ​មង​អូស​មេអំបៅ​បំផ្លាញចោល​ដើម្បី​កុំឲ្យ​វា​​បន្ត​ពូជពង្ស​តទៅទៀត ជា​ការ​មួយ​សំខាន់បំផុត​ក្នុងការ​ទប់ទល់​ស្កាត់​ការបំផ្លាញ ការ​កំចាត់​ដោយ​យក​ឈើ​ចាក់​រន្ធ ឬ​បិទ​រន្ធ​ក៏​ជា​វិធី​​មួយ​សាមញ្ញ​ក្នុងការ​កំចាត់​ដង្កូវ​ចោះ​ផ្លែ​ត្រប់​បាន​យ៉ាង​ល្អ​ដែរ

No comments:

CASINO





MOBILE MAGAZINE