About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 21, 2011

បទពិសោធន៍​ចាប់​កណ្តុរ

ប្អូនប្រុស នង សុវណ្ណ ជាកសិកររស់នៅភូមិកណ្តោល ឃុំពោធិអង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គាត់មានបទពិសោធន៍​​មួយយ៉ាងសាមញ្ញ ដែលចាប់កណ្តុរដោយមិនចាំបាច់ដាក់នុយ ដោយធ្វើគែបពីឫស្សី សំរាប់ដាក់ចាប់កណ្តុរដែលបំផ្លាញដំណាំផ្សេងៗ ជាពិសេសទៅលើដំណាំស្រូវ
បទពិសោធន៍​នេះ ប្អូនប្រុស​ចេះ​ពី​ក្រុម​នាយទាហាន ដែល​ប្អូនប្រុស​ធ្វើ​ទាហាន​ប្រចាំការ​នៅ​ក្នុង​ព្រៃ នា​ខេត្តកោះកុង ក្នុង​​តំបន់​ផ្លូវ ៥៦ កោះកុង​លើ ។​​ ចំពោះ​គែប​ដែល​ប្អូន​ប្រើ មាន​លក្ខណៈ​ខុស​គេ​បន្តិច ដោយ​ប្អូន​កែច្នៃ​ដាក់​ទ្រនុង​មួយទៀត​ដើម្បី​ឲ្យ​វា​រឹងមាំ​ដើម្បី​ដាក់​អន្ទាក់​​សត្វ​មាន​ប្រសិទ្ធភាព ចំពោះ​របៀប​ធ្វើ​បង្ហាញជូន​ដូចខាងក្រោម :
. របៀប​ធ្វើ​គែ​ប
ឧបករណ៍ និង​សំភារៈ​ផ្សេងៗ សំរាប់ធ្វើ​គែប មាន ឫស្សី ដែកគោល ខ្សែ​យឺត និង​កៅស៊ូ (មើល​រូបភាព​គែប​)
. របៀប​ដាក់​គែប
ជាទូទៅ​ការដាក់​គែប​ត្រូវ​រើស​កន្លែង​ណា ដែល​ជា​ផ្លូវ​របស់​សត្វ​កណ្តុរ​ចេញចូល​មាត់​រន្ធ នៅ​កន្លែង​មាន​កណ្តុរ​បំផ្លាញ​ក្នុង​​ស្រែ ដោយ​យក​គែប​ដាក់​កាត់​ទទឹង​ផ្លូវ ហើយ​ដាក់​បញ្ឈរ
. ពេលវេលា
ពេលវេលា​ដែល​សមស្រប​ចំពោះ​ការដាក់​គែ​ប គឺ​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ទើប​ទៅ​មើល និង​យក​កណ្តុរ និង​គែប​ត្រឡប់មកវិញ ។​​ ឧបករណ៍​គែប​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​ក្នុងការ​កំចាត់​កណ្តុរ ដោយ​មិន​ចាំបាច់​ប្រើ​នុយ​បំពុល​ដែល​ប៉ះពាល់​ដល់ សុខភាព និង​បរិស្ថាន

No comments:

CASINO





MOBILE MAGAZINE