About Me

THIS SITE IS UNDER CONSTRUCTION

Tuesday, July 26, 2011

ជំងឺ​៣​ប្រភេទ​ងាយ​ចម្លង​ពី​ម្តាយ​ទៅ​កូនស្រី

តាម​បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​បានបង្ហាញ​ថា ឪពុក​ម្តាយ​ពុំត្រឹមតែ​បញ្ជូនបន្ត​ទៅ​ឱ្យ​កូនចៅ​នូវ​រូបរាង បុគ្គលិកលក្ខណៈ​ប៉ុណ្ណោះ​ទេ តែនៅ​មាន​ទាំង​ជំងឺ​តម្កាត់​ទៀត ។​

​    ​ការ​យល់​បាន​ច្បាស់​ជាង​អំពី​ប្រភេទ​ជំងឺ​មាន​ចរិត​តំណពូជ ​ជួយ​ឱ្យអ្នកចេះ​វិធី​បង្ការ​ជំងឺ​ ឆាប់​រកឃើញ​ជំងឺ​និង​ព្យាបាល​ទាន់ពេល ។​
​    ​ប្រភេទ​ជំងឺ​មាន​លក្ខណៈ​តំណពូជ​ពី​ម្តាយ​ទៅ​កូនស្រី​រួមមាន​ ៖
​    ​មហារីក​ដោះ​
​    ​កម្រិត​តំណពូជ​ ៖ ខ្ពស់​ជាង​ធម្មតា​៧-៨​ដង
​    ​មហារីក​ដោះ​ជា​ប្រភេទ​ជំងឺ​មាន​លក្ខណៈ​តំណពូជ​ច្បាស់ក្រឡែត ។  ឧទាហរណ៍​ក្នុង​វង្ស​ត្រកូល​មាន​មនុស្ស​២​នាក់​កើត​មហារីក​ដោះ នោះ​ត្រូវសង្ស័យ​ថា​តើ​ដោយសារ​តំណពូជ​ឬ​អត់​?
​    ​មូលហេតុ​កើត​ជំងឺ​ ៖ មហារីក​ដោះ​តំណពូជ អាច​ស្តែងចេញ​តាមសភាព​២ ៖ ទី​១ គឺ​ម្តាយ​កើត​មហារីក​ដោះ កូនស្រី​ក៏​កើត​មហារីក​ដោះ កើតជំងឺ​ពេល​នៅ​ក្មេង តែង​រកឃើញ​មុនពេល​មាន​លេចចេញ​អស់​រដូវ​ភាគច្រើន គឺ​ដោះ​ទាំងសងខាង ។ ទី​២  គឺ​ម្តាយ​មិនកើត​មហារីក​ដោះ តែ​ក្នុង​គ្រួសារខាង​ម្តាយ​មាន​តិច​បំផុត​បងប្អូន​ស្រី​១-២ នាក់​កើត​មហារីក​ដោះ​ និង​តែង​រកឃើញ​ក្រោយពេល​មាន​លេចចេញ​ការ​អស់​រដូវជាធម្មតា​គឺ​ដោះ​ម្ខាង ។​
​    ​វិធានការ​បង្ការ​ ៖ ជាប្រចាំ​ស្វ័យ​ត្រួតពិនិត្យ​ដោះដើម្បី​ឆាប់​រកឃើញ​ជំងឺ ទៅ​ត្រួតពិនិត្យ​សុខភាព​តាម​ការកំណត់ មិន​រៀបការ​ឆាប់ និងបញ្ចៀស​រាល់​ទម្លាប់​អាក្រក់​ដូចជា ជក់បារី ផឹកស្រា ស្រា​បៀរ អត់ងងុយ​យប់ ជ្រៅ​...​។​
​    ​មហារីក​ស្បូន​
​    ​កម្រិត​តំណពូជ​ ៖ ខ្ពស់​ជាង​ធម្មតា​៤,៧-៧​ដង
​    ​មហារីក​ស្បូន ជា​ប្រភេទ​ជំងឺ​មាន​គ្រោះថ្នាក់​តំណពូជ​យ៉ាងខ្ពស់ ។ មាន​យ៉ាង​ច្រើន​ករណី​២​នាក់ ម្តាយ កូន ឬ​បងប្អូន​ស្រី​២​នាក់​សុទ្ធតែ​កើត​ជំងឺ ។​
​    ​មូលហេតុ​កើត​ជំងឺ​ ៖ តាមរយៈ​ការស្រាវជ្រាវ​បង្ហាញថា មហារីកស្បូន​មាន​ពាក់ព័ន្ធ​ផ្ទាល់​ដល់​ការ​រៀបការ​ក្នុង​វង្ស​ត្រកូល ទំនាក់ទំនង​ផ្លូវភេទឆាប់​ហួស សម្រាលកូន​ច្រើនពេក និង​អ្នក​កើត​ជំងឺរលាកស្បូន​រ៉ាំរ៉ៃ ។​
​    ​វិធានការ​បង្ការ​ ៖ ត្រួតពិនិត្យ​កោសិកា​ស្បូន​តាម​ការកំណត់ រៀន​វិធីសង្កេត​ទឹករំអិល​ចេញពី​ទ្វារមាស និង​បាតុភូត​ចេញឈាម​ទ្វារមាស ឆាប់ព្យាបាល​រលាក​ក​ស្បូន រក្សា​អនាម័យ​ស្អាតបាត ចៀសវាង​កោស​រំលូត​កូន ។​
​    ​លើសឈាម​ក្នុងពេល​មាន​គភ៌​
​    ​កម្រិត​តំណពូជ​ ៖ ខ្ពស់​ជាង​ធម្មតា​៦-៨​ដង​
​    ​លើសឈាម​ក្នុងពេល​មាន​គភ៌ មាន​ចរិត​តំណពូជ​ដាច់ខាត ។ ប្រសិន​ជីដូន​ខាង​ម្តាយ, ម្តាយ​ ឬ​បងប្អូន​ស្រី​អ្នក​ធ្លាប់​កើត​ជំងឺលើសឈាម​ក្នុងពេល​មានគភ៌ នោះ​អ្នក​ត្រូវ​យកចិត្តទុកដាក់​ដោយ​ពេញទំហឹង ។​
​    ​មូលហេតុ​កើត​ជំងឺ​ ៖ ប្រសិន​មុនពេល​មាន​គភ៌ធ្លាប់​កើត​ជំងឺលើសឈាម រលាក​តម្រងនោម​រ៉ាំរ៉ៃ ទឹកនោម​ផ្អែម​...​សុទ្ធតែ​ងាយ​កើត​ជំងឺ​លើសឈាម​ក្នុងពេល​មាន​គភ៌ ។ ប្រសិន​មានគភ៌​ក្នុង​រដូវ​ត្រជាក់ នោះ​កាន់តែ​ត្រូវ​ត្រួតពិនិត្យ​ហ្មត់ចត់ ដើម្បី​អាច​ឆាប់​ព្យាបាល ។​
​    ​វិធានការ​បង្ការ​ ៖ មាន​ផ្ទៃពោះ​នៅ​វ័យ​សមស្រប គួរ​ត្រួតពិនិត្យ​សរុបទូទៅ​មុនពេល​មាន​គភ៌ រក្សា​ទម្ងន់​ខ្លួន​ឱ្យ​សមល្មម ចៀសវាង​កុំឱ្យ​ធា​ត់ ៕

No comments:

CASINO





MOBILE MAGAZINE