សិស្សសាលារបាំព្រះរាមបុប្ផាទេវី នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរាំរបាំផ្លិត ក្នុងសភាពយ៉ាងរស់រវើកបីដូចនាងព្រិលស នៅប្រាសាទអង្គរវត្ត ដើម្បីបួងសួងសុំសុខសន្តិភាពសម្រាប់ប្រទេស ។ អ្នករាំរបាំទាំងអស់ស្លៀកសម្លៀកបំពាក់ពណ៌ស ដោយគ្មានការផាត់មុខ និងជាយុវតីបរិសុទ្ធទាំងចិត្ត និងកាយបានរាំយ៉ាងល្វតល្វន់នៅតាមថែវនានា នៃប្រាសាទអង្គរវត្តជាផ្នែកមួយ នៃការយាងបារមីអាទិទេពមកកាន់ និងថែររក្សាក្រុងអង្គរអាណាចក្រអច្ឆរិយៈទ្បើងវិញ ។
លោកស្រី កន្ថា រ៉ាវីន ងិនការ៉េត ជាអ្នកបង្កើតរបាំផ្លិត បាននិយាយឲ្យដឹងថា ការរាំរបាំផ្លិតនៅអង្គរវត្តនេះជាលើកទី១ ដើម្បីឧទ្ទិសសុំក្តីសុខសន្តិភាពសម្រាប់ប្រទេស និងសុំយាងបារមីព្រះមហាក្សត្រ ដែលជាអាទិទេពនៅអង្គរ និងបារមីមេទ័ពទាំងទ្បាយយាងមកកាន់ និងថែររក្សាប្រាសាទអង្គរវត្ត និងព្រះរាជាណាចក្រកម្ពុជាទ្បើងវិញ ។ អ្នករាំបានពាក់គ្រឿងអលង្ការសម័យអង្គរ នៅកដៃ កជើង និងបន្តោងខ្សែករបស់ពួកគេ ។ គ្រឿងអលង្ការទាំងនោះត្រូវធ្វើពិធីបួងសួង និងសុំការអនុញ្ញាតពីអាទិទេពនៅអង្គរ តាមរយៈទឹកមន្ត និងឲ្យយុវតីជាអ្នករាំ ធ្វើការលាងដៃ សំអាតកាយចិត្តមុននឹងពាក់គ្រឿងអលង្ការទាំងនោះ ។
លោកស្រី និងអ្នកផ្សេងទៀតសុទ្ធតែមើលឃើញថា មុនពេលរាំគ្រឿងអលង្ការទាំងនោះមានសភាពស្រអាប់ ប៉ុន្តែក្រោយពាក់ឲ្យយុវតីរាំរួច គ្រឿងអលង្ការទាំងនោះមានសភាពភ្លឺថ្លា ហាក់មានបារមីអាទិទេពមកសណ្ឋិត ។ ការបួងសួងនេះមានការរៀបចំបាយសីពី១ ថ្នាក់ដល់២១ ថ្នាក់ មានដាក់ផ្លែឈើ ៧ មុខ មាននំអន្សម ចេក អន្សមជ្រូក និងនំផ្លែអាយ ដែលមានអត្ថន័យខុសៗគ្នា តាមគ្រឿងដង្វាយនិមួយៗ ។
លោកស្រីបានបន្តថា របាំផ្លិតដែលលោកស្រីបង្កើតទ្បើងមកនេះ សម្រាប់រាំក្នុងពិធីបួងសួង និងពិធីបុណ្យជាតិធំៗ មិនអាចយកទៅរាំតាមភោជនីយដ្ឋានបាននោះទេ ហើយលោកស្រីបានធ្វើការព្រមាន អ្នកនាំយករបាំបែបនេះទៅរាំតាមភោជនីយដ្ឋាន នឹងប្រឈមមុខនឹងបញ្ហាជាច្រើន ប្រសិនជាមិនសុំការអនុញ្ញាតពីលោកស្រី ត្បិតរបាំផ្លិតមិនអាចអ្នកណាក៏រាំបាននោះទេ ព្រោះយើងតម្រូវឲ្យអ្នករាំជាមនុស្សមានភាពបរិសុទ្ធទាំងចិត្ត និងកាយ ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment