About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 16, 2011

របៀបប្រើប្រាស់ទឹកខ្មេះ ជាប្រយោជន៍ច្រើនយ៉ាង

ជាទូទៅ​យើង​ប្រើ​ទឹកខ្មេះ​សម្រាប់​ត្រឹមតែ​ការដាំ​ស្ល​ប៉ុណ្ណោះ ឯ​ការប្រើប្រាស់​ផ្សេងទៀត​ក្រៅពី​ការដាំ​ស្ល ដូចជា​ពុំ​សូវ​មាន​ឡើយ ។
តាម​ការពិត​ទៅ​ទឹកខ្មេះ​អាច​យក​ទៅ​ប្រើ​ការ​បាន​ច្រើនយ៉ាង​ណាស់ ប៉ុន្តែ​ទឹកខ្មេះ​ដែល​ល្អ​បំផុត​នោះ​គឺជា​ទឹកខ្មេះ​ដែល​ផលិត​ដោយ​ការ​ក​ចេញមក​ពី​មេ​មិនមែន​ជា​ទឹកខ្មេះ​ផ្សំ​ដោយ​រូបមន្ត គីមី​ណាមួយ​ឡើយ ។​​ ​ហេតុនេះ​រាល់​ពេល​យើង​ជាវ​ទឹកខ្មេះ​មកប្រើប្រាស់​សូម​ជ្រើសរើស​ឲ្យបាន​ហ្មត់ចត់​ផង កុំ​ចេះតែ​ទិញ​មក​ប្រើពីព្រោះ​ទឹកខ្មេះ​ប្រភេទ​ខ្លះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​របស់​យើង​បាន​បើសិនជា​មិន​បាន​ប្រយ័ត្ន​ទេនោះ ។​
ខាងក្រោម​នេះ​គឺ​ជា​ប្រយោជន៍​មួយចំនួន​របស់​ទឹកខ្មេះ​ដែល​យើង​គួរ​បាន​ដឹង​ពី​ប្រយោជន៍​របស់​វា ក៏​ដូច​ជា​វិធី​នៃ​ការប្រើប្រាស់​វា​ទៅ​តាម​សេចក្ដីត្រូវការ :
1- យើង​អាច​លាយ​ទឹក​ខ្មេះ ១ ផ្នែក ប្រេង​ឆា ៤ ផ្នែក សំ​រាប់ការ​ស្រូប​លើ​បន្លែ​សាលា​ដ (​បន្លែ​ចម្រុះ​គ្នា​) រួម​និង​ការបន្ថែម​គ្រឿង​ផ្សេងៗ​តាម​រសជាតិ​ដែល​យើង​ចូល​ចិត្ត ។​
2- យើង​អាច​ធ្វើ​ក្រេម (Cream) ជូ ដោយ​លាយ​ទឹក​ខ្មេះ ១ ផ្នែក ជាមួយ​ប្រេងឆា ៣ ផ្នែក រួម​ជា​មួយក្រេម​មួយចំនួនវឹក​វាឲ្យ​សព្វ នោះ​យើង​នឹង​បានក្រេ​មជូ ។​
3- យើង​អាច​ធ្វើឲ្យ​សាច់ផុយ​បាន​ដោយ​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​មួយចំនួន​តូច ចូលទៅ​ក្នុង​សាច់​ណា​ស្វិតៗ រួច​រំងាស់​ដោយ​ប្រើ​ភ្លើង​តិចៗ វា​អាច​ជួយ​ធ្វើឲ្យ​សាច់ផុ​យបាន​និង​មាន​រសជាតិ​ល្អ​ផង ។​
4- នៅពេល​យើង​គោះ​ពង​ទា​ចេញ ហើយ​មាន​បំណង​ឲ្យ​ផ្នែក​សស្ថិត​នៅ​ផ្ដុំគ្នា សូម​បន្ថែម​ទឹកខ្មេះ​បន្តិច​ទៅក្នុង​ទឹក​សិន​មុន​គោះ​ពង​ទា​ដាក់ ។​
5- ពេល​រំងាស់​ឆ្អឹងជំនីរ ឬ​រំងាស់​ស៊ុប សូម​បន្ថែម​ទឹកខ្មេះ​បន្តិច​ដើម្បី​ជួយ​ឲ្យ​វា​ផុយ​ទន់​ឆ្ងាញ់ ។​
6- យើង​អាច​លាយ​ទឹកខ្មេះ​ធ្វើ​ពី​អង្ករ​ជាមួយ​ទឹក​រួច​ប្រោះ​វា​លើ​ផ្លែឈើ​ដើម្បី​ប្តូរ​រសជាតិ​វា​បន្តិច អាស្រ័យ​ទៅ​តាម​ការ​ចូល​ចិត្ត​របស់​យើង ។​
7- បន្លែ​ដែល​ស្លោក​ស្វិត​រូប​មិន​សូវ​ស្រស់ ឆាប់​ទុំ​ស្លឹក យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​យក​ទឹកខ្មេះ​ចំនួន​មួយ​ស្លាបព្រា​បាយ​ទៅ​លាយ​ជាមួយ​ទឹក​ត្រជាក់​ចំនួន ៥ លីត្រ យក​បន្លែ​ដែល​មាន​បញ្ហា ឬ​បន្លែ​ដែល​យើង​ចង់​រក្សា​ទុកឲ្យ​បានយូរ​បន្តិច​នោះ​មក​ជ្រលក់​លើកៗ​ឲ្យបាន​ច្រើន​ដង នោះ​វា​នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន ។​
8- យើង​អាច​រក្សា​ពណ៌​របស់​បន្លែ​យើង​ឲ្យនៅ​ពណ៌​ស្រស់​ស្អាតបាន​ដោយ​គ្រាន់តែ​យើង​ធ្វើការ​ស្រុះ​ឬ​ចំហុយ​បន្លែ​ដោយ​បន្ថែម​ទឹកខ្មេះ​ចំនួន​ពីរ​ស្លាបព្រា​បាយ​ចូលទៅ​ក្នុង​ឆ្នាំង​ចំហុយ ឬ​ឆ្នាំង​ស្ងោ​ជា​ការស្រេច ។​
9- នៅពេល​យើង​ធ្វើ Pasta វា​តែងតែ​ស្អិត​ពិបាក​ក្នុងការ​ធ្វើ សូម​យក​ទឹកខ្មេះ​បន្តិច​ដាក់​ទៅ​ក្នុង​ទឹក​ដើម្បី​បន្ថយ​ការ​ស្អិត​ជាប់​គ្នា​របស់​វា ។​
10- ទឹកជ្រលក់​ណាមួយ​ក៏ដោយ​បើ​សិន​បាន​បន្ថែម​ទឹកខ្មេះ​ចូល​បន្តិច​វា​នឹង​ជួយ​បង្កើន​រសជាតិ​ទឹកជ្រលក់​នោះ​ជាមិនខាន​។​
11- ជនជាតិ​អង់គ្លេស​ចូលចិត្ត​បរិភោគ​ដំឡូង​ចៀន​ជ្រលក់​ជាមួយ​ទឹកខ្មេះ​ជា​ការ​ជំនួស​ឲ្យ​ការជ្រលក់​ជាមួយ​ទឹក​ប៉េងប៉ោះ គេ​និយាយថា​វា​មាន​រសជាតិ​ឆ្ងាញ់​ម្យ៉ាង​ម្នាក់ ។​
12- នៅក្នុង​ចង្ក្រាន​បាយ​របស់​យើង​មាន​ពេល​ខ្លះ​វា​មាន​ក្លិន​មិនល្អ ដូចជា​ក្លិន​ពី​ការដាំ​ស្ល គ្រឿងទេស​ស្ល និង​ក្លិន​នៃ​ការប្រើ​របស់របរ​ផ្សេងៗ ទាំងអស់​នោះ​បូក​ផ្សំគ្នា​អាច​បង្កើត​ទៅ​ជា​ក្លិន​មួយ​មិន​គួរឲ្យ​ចូល​ចិត្តបាន ។ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​គ្រាន់​តែ​ដាក់​ទឹក​ដាំ​ក្នុង​ឆ្នាំ​មួយ​រួច​ចាក់​ទឹកខ្មេះ​ចំនួន 1/4 នៃ​ពែង ឬ​កន្លះ​ពែង​ចូលទៅក្នុង​ទឹក​ដាំ​ដើម្បី​កាត់បន្ថយ​ក្លិន​នៅក្នុង​ទី​ចង្ក្រាន​បាយ​ទាំងមូល ។​
13- យើង​អាច​បំបាត់​ក្លិន​ខ្ទឹមបារាំង​នៅ​ជាប់​ដៃ​យើង​ឲ្យ​បាត់​ភ្លាមៗ​បាន​ដោយ​គ្រាន់តែ​ជូ​តដៃ​ជាមួយ​ទឹកខ្មេះ​ប៉ុណ្ណោះ ។​
14- នៅក្នុង​បន្ទប់ទឹក​របស់​យើង​មាន​ក្បាល​រ៉ូ​ប៊ីណេ​សំរាប់​បើកបិ​ទទឹ​កខ្លះ​ធ្វើឡើង​ពី​ដែក​អ៊ីណុ​ក ឬ គ្រឿង​អ្វីមួយ​ដែល​គេ​បាន​ក្រូមេ​ឲ្យ​ភ្លឺរលោង ពពួក​របស់​ទាំងនេះ ទោះបី​មិន​មាន​ច្រេះ​ស៊ី​ក៏ពិតមែន ប៉ុន្តែ​វា​មាន​កើតឡើង​នូវ​ស្នាម​ប្រឡាក់​ស្នឹម​ឬ​ក្រម៉ៗ យើង​អាច​ដោះស្រាយ​ប​ញ្ហ​នេះ​បាន​ដោយ​គ្រាន់តែ​លាយ​អំបិល​ចំនួន ២ ស្លាបព្រា​បាយ ជាមួយ​ទឹកខ្មេះ​ស​ចំនួន ១​ស្លាបព្រា​កាហ្វេ ច្របល់​ចូល​គ្នា​ឲ្យ​ស​ព្វរួច​យក​ទៅ​ជូត​ដុសខាត់​ត្រង់​ទី​ដែល​មាន​បញ្ហា​នោះ​គឺជា​ការ​ស្រេច ។​
15- យើង​ធ្វើ​ទឹក​ល្បាយ​ម្យ៉ាង​សម្រាប់​ប្រើ​ដុសលាង​ស្នាម​ប្រឡាក់​ផ្សេងៗ​ដោយ​យក​ម្សៅ​សូ​ដា (​មាន​លក់​នៅ​ផ្សារ​ឡាក់​គី​) ចំនួន 1/4 ពែង​លាយ​ជាមួយ​សាប៊ូទឹក​ចំនួន 1 ស្លាបព្រា​បាយ រួច​លាយ​ទឹកខ្មេះ​ល្មម​ត្រឹម​ធ្វើ​ល្បាយ​នេះ​ផុកៗ អាច​ឲ្យ​យើង​យក​ទៅ​ប្រើការ​សំរាប់​ដុស​សំអាត​បាន ។​
16- នៅពេល​បំពង់​បង្ហូរទឹក​ចេញ​របស់​កន្លែង​លាងចាន​យើង​មាន​ធំក្លិន​អាក្រក់​យើង​ចាក់​ម្សៅ​សូ​ដា (Baking Soda) ចំនួន ១​ពែង​ចូលទៅក្នុង​ប្រហោង​បង្ហូរទឹក បន្ទាប់​មក​ចាក់​ទឹកខ្មេះ​ដែល​បាន​កំដៅ​ឲ្យ​ក្តៅ​ចំនួន ១​ពែង​ដែរ​ចូលទៅ​ក្នុង​នោះ​ដែរ ទុក​វា​ចោល​រយៈពេល​ចំនួន​ប្រហែល ៥​នាទី នោះ​ក្លិន​មិនល្អ​ទាំង​នោះ​នឹង​លែងមាន​តទៅទៀត ។​
17- នៅពេល​មាន​ភ្លៀង កំដៅ​ក្នុង​រថយន្ត​ច្រើន​មាន​សីតុណ្ហភាព​ខ្ពស់ជាង​ខាងក្រៅ ទាំងនេះ​គឺ​បណ្តាលមកពី​ដង្ហើម​របស់​យើង​គួបផ្សំ​ជាមួយ​កំដៅ​ភាយ​ចេញពី​ក្នុង​ឡាន បាន​ធ្វើ​ឲ្យ​ឡើង​អ័ព្ទ​នៅលើ​កញ្ចក់​ឡាន ប៉ុន្តែ​បើ​ពេល​កំពុង​បើកបរ​វិញ​យើង​ត្រូវ​បើក​ម៉ាស៊ីនត្រជាក់ ដើម្បី​កំចាត់​របាំង​អ័ព្ទ​នេះ​ចោល​ចេញ ។ បើ​យើង​មិន​ចង់ឲ្យ​មានអ័​ព្ទនេះ​ទេ យើង​គួរ​មាន​ដប​បាញ់​ទឹក​មួយ ចាក់​ទឹកខ្មេះ​បញ្ចូល​តាមចិត្ត​ចង់​រួច​បាញ់​វា​ស្រាលៗ​ទៅលើ​កញ្ចក់​ខាងក្នុង នោះ​យើង​នឹង​មិន​ឃើញ​អ័ព្ទ​នោះ​ទៀត​ឡើយ បើ​មាន​សំឡី​ប្រើ​សំរាប់​ជូត​ក៏​បាន​ដែរ ។​
18- គ្រឿង​ខ្ចៅខ្ចង​ដែល​មាន​ច្រេះ​ពិបា​កមួល​បញ្ចូល ឬ​មួល​ចេញ​យើង​អាច​យក​វា​មក​ជ្រលក់​ក្នុង​ទឹកខ្មេះ ឬ​យក​ទឹកខ្មេះ​បាញ់​ដាក់​កន្លែង​ដែល​ច្រេះ នឹង​ធ្វើឲ្យ​វា​ងាយស្រួល​មួល​ដូច​ធម្មតា​វិញ​បាន ។​
19- គ្រឿង​ប្រើប្រាស់​ខ្លះ​ធ្វើ​ពី​ស្បែក​ដូចជា​ស្បែកជើង កាតា​ប កាបូប និង​កៅអី​ពូក​ឡាន ជាដើម ឬ​សូម្បី​សា​ឡុង​ធ្វើ​ពី​ស្បែក យើង​អាច​យក​ទឹកខ្មេះ​មួយចំនួន​ទៅ​កំដៅ​ឲ្យ​ក្តៅ​ល្មម​រួច​យក​មក​ជូត​លើ​គ្រឿង​ស្បែក​ទាំងនេះ បន្ទាប់មក​យក​ទឹកសាប៊ូ​មក​ជូត​សំអាត​ជា​ក្រោយ​ជា​ការ​ស្រេច ។​
20- នៅពេល​លាង​ឡាន ឬ​ម៉ូតូ​កុំ​ភ្លេច​បន្ថែម​ទឹកខ្មេះ​មួយ​ស្លាបព្រា​បាយ​ចូល​ក្នុង​ទឹក​លាង​ឡាន​នោះ​ផង​ព្រោះ​វា​នឹង​ជួយ​ធ្វើឲ្យ​ម៉ូតូ​, ឡាន​ភ្លឺរលោង​ជាង​ការដែល​មិន​បាន​ដាក់​សោះ ។​
21- នៅពេល​យើង​ដាក់​ត្រាំ​ខោអាវ​ចោល មិនទាន់​បាន​បោក យក​ទឹកខ្មេះ​មួយ​ពែង​ចាក់​ចូលក្នុង​ទឹក​ក្នុង​ចានដែក ដាក់​សាប៊ូ​លាយ​ចូល​បន្តិច ច្របល់​ឲ្យ​សព្វ​ទើប​ដាក់​ខោអាវ​ចូល​ត្រាំ ធ្វើ​របៀប​នេះ​ជួយ​កុំឲ្យ​ធំក្លិន​អាក្រក់ និង​ធ្វើឲ្យ​ក្អែល​ចេញពី​ខោអាវ មិនតែប៉ុណ្ណោះ​ជួយ​ឲ្យ​ជ្រះ​បាន​ប្រសើរ​ជាង​បោក​តែ​សាប៊ូ​ទទេ លាយ​ទឹក​ម្សៅ​សាប៊ូ​ជាមួយ​ទឹកខ្មេះ​ពេល​បោក​សំលៀក​បំពាក់ ឬ​របស់​ប្រើ​ផ្សេងៗ​ទៀត ។​
22- រាល់​មួយ​សប្តាហ៍​ម្តង​គួរ​យក​ទឹក​ខ្មេះ ១​ស្លាបព្រា​បាយ​លាយ​ទឹក​សាប៊ូកក់សក់ ២​ស្លាបព្រា​បាយ​ច្របល់​ឲ្យ​សព្វ​យក​មក​កក់សក់​ឲ្យ​កូនក្មេង ឬ​មនុស្ស​ធំ ដើម្បី​សម្លាប់​ចៃ និង​ពង​ចៃ​ទាំងអស់​ចេញពី​ក្បាល បន្ទាប់​ពី​កក់​ហើយ​យក​កន្សែង ឬ​ថង់​រុំ​សក់​ក្បាល ហ៊ុំ​ក្បាល​ឲ្យ​ជិត​ទុក ១៥​នាទី​សិន មុន​លាង​វា​ចេញ អាច​ប្រើ​បាន​ដូចគ្នា​សំរាប់​ចៃ​ឆ្កែ​លើ​ឆ្កែ ។​

No comments:

CASINO





MOBILE MAGAZINE