About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 21, 2011

ផ្សែង​អាចជួយ​ដេញ​សត្វល្អិត​មិនឲ្យ​មក​រោម និង​បំផ្លាញ​ផ្កា​ស្វាយបា

ក្នុង​ការដាំ​ឈើ​ហូប​ផ្លែ គេ​តែងតែ​ជួបប្រទះ​បញ្ហា​សត្វល្អិត​បំផ្លាញ ជាពិសេស​នៅ​ដំណាក់កាល​ចេញ​ផ្កា ។​នៅ​ដំណាក់កាល​​នេះ​មាន​សត្វល្អិត​ជាច្រើន​បាន​មក​ចោមរោម​ផ្កា​ក្រេប​លំអង ឬក៏​បំផ្លាញ​ធ្វើឲ្យ​ផ្កាជ្រុះ​រោយ​អស់ ។ ទាក់ទង​ទៅនឹង​បញ្ហា​នេះ លោកពូ ប្រាក់ ច្រេស ដែល​ជា​កសិករ​រស់នៅ​ភូមិ​តា​សួន ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​បទពិសោធន៍​មួយ​ប្លែក​បង្ហាញជូន​ទុកជា​​គំនិត​សាកល្បង​តាម​ដូចតទៅ ៖
ជាទូទៅ ឲ្យតែ​ដល់​រដូវ​ស្វាយចេញ​ផ្កា គាត់​តែង​សង្កេតឃើញ​មាន​សត្វល្អិត​ជាច្រើន​មក​ទុំរោម​ផ្កាស្វាយ ធ្វើឲ្យ​ផ្កា​ស្វាយជ្រុះ​​អស់​មិន​សូវ​កាន់​ផ្លែ ។ ដោយ​មិន​ហ៊ាន​ប្រើ​ថ្នាំពុល​កសិកម្ម​ខ្លាច​ប៉ះពាល់​ទៅលើ​សត្វល្អិត​មាន​ប្រយោជន៍ (​ឃ្មុំ​) បរិស្ថាន និង​សុខភាព​របស់​​គាត់ លោកពូ​បាន​សាកល្បង​យក​សំរាម ស្លឹក​ឈើ អាចម៍គោ​ក្រៀម ច្របល់​ចូលគ្នា គរ​ជា​គំនរ​ដាក់​ពីក្រោម​ដើម​ស្វាយ ហើយ​ស្រោច​ទឹក​​តិចៗ ឲ្យ​សើម​សព្វ​ទើប​បំពក់ភ្លើង​ដុត​បង្ហុយ​ឲ្យ​ផ្សែង​ហុយសាយ​សព្វគ្រប់​មែក​ស្វាយ ។ ការ​បង្ហុយ​នេះ​មាន​រយៈពេល ១ ម៉ោង ឬ ២​ម៉ោង​​អាច​ធ្វើ​នៅ​ពេល​ព្រឹក ឬ​ល្ងាច​ក៏បាន ។ គាត់​ចាប់ផ្តើម​ធ្វើ​នៅពេល​ស្វាយ​ចាប់ផ្តើម​ចេញ​ផ្កា​រហូតដល់​ចេញ​ក្តិប ( ភាសា​កសិករ​ហៅ​ថា​ពក​​ក្បាល​រុយ ) ទើប​ឈប់ ។ ក្រោយ​ពី​ការ​បង្ហុយផ្សែង លោកពូ​សង្កេតឃើញថា សត្វល្អិត​មួយចំនួនធំ​លែង​មក​រោម​លើ​ផ្កាស្វាយ​ធ្វើឲ្យ​ស្វាយ​ ​របស់​គាត់​កាន់​ផ្លែ​បាន​ច្រើន​ខុសពី​ធម្មតា ។​
​សរុបមក ផ្សែង​មាន​ក្លិន​ឈ្ងៀម (​ឈ្លក់​) អាច​ដេញ​ពពួក​សត្វល្អិត​មួយចំនួន ដែល​វា​មិន​ចូលចិត្ត​ក្លិន​បែប​នេះ​ឲ្យចេញ​បាន ។​ ​ដូច្នេះ​នៅពេល​ដែល​ជួបប្រទះ​នូវ​បញ្ហា​នេះ បងប្អូន​កសិករ​គួរ​សាកល្បង នូវ​បទពិសោធន៍​របស់​លោក​ពូ ប្រាក់ ច្រេស នេះ​ល​មើល ៕

No comments:

CASINO





MOBILE MAGAZINE