About Me

THIS SITE IS UNDER CONSTRUCTION

Sunday, July 3, 2011

ការរស់នៅក្នុងរាជធានីភ្នំពេញ

I. ការបំពេញបែបបទយកទិដ្ឋការចូលប្រទេសកម្ពុជា
(មកកំសាន្ត-មករស់នៅ-មកធ្វើការ-មករកស៊ី.......)
·         ចំពោះជនបរទេសដែលមានបំណងមករស់នៅ ឬស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​សុំទិដ្ឋការ​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម :
·         អាចសុំទិដ្ឋិការរស់នៅបានពី១ខែទៅ៣ខែ ក្នុងអម្លុងពេលនេះអាចប្រកបអាជីវកម្មបាន ក្រោយ​ពី​ផុត​សុពលភាព​អាច​សុំ​បន្តរយៈពេល ១ឆ្នាំ
·         ត្រូវបង់ការសុំទិដ្ឋាការចំនួន ១០០ដុល្លារ (រយៈពេល៦ខែ មិនអចិន្ត្រៃយ៍)​​​ និង ១៨០ដុល្លារ (សំរាប់រយៈពេល១ខែ)
·         សំរាប់ព័ត៌មានពិស្តារសូមទាក់ទងតាមរយៈក្រសួងមហាផ្ទៃ
II. ការធានារ៉ាប់រងនានាដូចជា :
·         ជនបរទេសត្រូវធានារ៉ាប់រងខ្លួនឯង ដូចជា: ផ្ទះ ឡាន សុខភាព ( ឆ្នាំបង់ធានារ៉ាប់រងម្តង )
1.    ការរកការងារធ្វើគ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ដោយគ្មានប័ណ្ណការងារ និងសៀវភៅការងារ ដែល​ចេញ​ដោយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជនបរទេសនោះត្រូវបំពេញល័ក្ខខ័ណ្ឌផេ្សងៗទៀត ដូចតទៅ: .ត្រូវមានជាមុន នូវប័ណ្ណការងារត្រឹមត្រូវដើម្បីប្រកបមុខរបរ របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា .ត្រូវបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់ .ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ .ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ .ត្រូវមានកាយសម្បទាសមស្រប ទៅនិងមុខរបរនោះ ហើយគ្មានកើតជំងឺឆ្លងណាមួយ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចដកហូតប័ណ្ណការងារក្នុងករណីដូចតទៅ: .កាលណាអ្នកកាន់ប័ណ្ណនេះ មិនបំពេញល័ក្ខខណ្ឌណាមួយដែលបានកំណត់ក្នុងចំណុចទាំង៥ខាងលើ។ . កាលណាមុខរបរដែលត្រូវពន្យាររបស់អ្នកកាន់ប័ណ្ណការងារនៅព្រះរាណាចក្រកម្ពុជា ការ​ដក​ហូត​នេះ អនុវត្តនៅពេលផុតកំណត់នៃប័ណ្ណការងារ ដែលអាចចេញអោយ ឫបានពន្យារដល់ជនបរទេសនេះ . កាលណាអ្នកកាន់ប័ណ្ណ គ្មានការងារធ្វើលើសពីរយៈពេលមួយខែ ឫជននោះបានចូលទៅធ្វើការជាមួយ និយោជិត​ដទៃ​ទៀត។

2.    ការកំរិតភាគរយអតិបរមានៃជនបរទេស
ផ្អែកតាមសំណើរបស់ម្ចាស់ ឫនាយកសហគ្រាស គ្រឹះស្ថាននីមួយៗ ជាទូទៅក្រសួងការងារ និងបណ្តុះ បណ្តាល​​វិជ្ជា​ជីវៈ​​នឹង​អនុញ្ញាត​​អោយ​ប្រើប្រាស់​ហត្ថពល​កម្ម​បរទេសមិនលើសពី ១០ភាគរយ នៃចំនួនកម្មករ និយោជិតខ្មែរសរុប អាត្រាអតិបរមា ១០ភាគរយ នេះបែងចែកទៅតាមប្រភេទនៃកម្មករនិយោជិត ដូចខាងក្រោមៈ

-និយោជិកការិយាល័យ ៣ភាគរយ -និយោជិក ឬកម្មករឯកទេស ៦ភាគរយ -និយោជិក ឬកម្មករគ្មានឯកទេស ១ភាគរយ ក្នុង​ករណីដែលសេចក្តីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើសពីអត្រា ១០ភាគរយ ត្រូវបញ្ជាក់អោយលំអិត និង​ច្បាស់​លាស់​អំពី​មុខងារ មុខវីជ្ជាជីវៈឯកទេស ឬមុខជំនាញវិជ្ជាជីវៈនៃជនបរទេសម្នាក់ៗ ដែលត្រូវការជ្រើសរើសចូលមកបំរើការងារ និងមូលហេតុជាក់ស្តែងដែលនាំអោយមានសេចក្តីត្រូវការហត្ថ ពលកម្មបរទេសម្នាក់ៗ ដែលលើពីអាត្រា ១០ភាគរយនោះផង
3.              ការស្វែងរកកន្លែងស្នាក់នៅ ប្រភេទផ្ទះ តំលៃ ទីតាំង ។ល។-ភូមិសាស្រ្តទី១ គឺផ្លូវធំ ហើយតំលៃសំណង់ផ្ទះចាស់-ថ្មី ស្ថិតនៅក្នុងចន្លោះប្រហែលពី ២០០ដុល្លារ ដល់៣០០ដុល្លារ/ម២ (ក្នុងបុរីតំលៃ ៦០០ដុល្លារ) និងដី .០០០ដុល្លារ/ម២
-
ភូមិសាស្រ្តទី២ គឺផ្លូវតូច តំលៃសំណង់ផ្ទះចាស់-ថ្មី ក្នុងចន្លោះពី ១៥០ដុល្លារ ដល់២៥០ដុល្លារ/ម២ (បុរី ៦០០ដុល្លារ)និងដី .៥០០ដុល្លារ/ម២
-
ភូមិសាស្រ្តទី៣ គឺផ្លូវដី តំលៃដីចន្លោះពី១០០ដុល្លារ ដល់ ៤០០ដុល្លារ/ម២
4.              ការជាប់ការតព្វកិច្ចពន្ធនានាក្នុងនាមជាជនបរទេស+ចំពោះជនបរទេសធ្វើការអោយគេ
-
ជនបរទេសដែលមករស់នៅ ហើយមកធ្វើអាជីកម្ម (ពន្ធយកតែលើអាជីវកម្ម)
-
ជនបរទេសនៅក្រោម ១៨២ ថ្ងៃចាត់ទុកថាអនីវេសជន (មិនអចិន្រ្តៃយ៏)
-
ជនបរទេសរស់នៅជា General Manager ត្រូវជាប់ពន្ធលើប្រាក់បៀរវត្សរ៍ធម្មតាតាមតារាងច្បាប់ពន្ធ (បង់តាមបៀវត្សរ៍ ដកពន្ធកូនចេញ)
-
បើជនបរទេសជា General Manager ធ្វើការបានតែ ១៨២ថ្ងៃ ត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ធម្មតាតាមតារាងពន្ធ (អាត្រាពន្ធ២០ភាគរយ)
-
បើជនបរទេសជួលផ្ទះនៅត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម ២០ភាគរយ (ក្រុមហ៊ុនជួលផ្ទះត្រូវបង់បន្ថែម ២០ភាគរយ រីឯជនបរទេសជួលផ្ទះមិនត្រូវបង់បន្ថែម ២០ភាគរយទេ)
+
ជនបរទេសរកស៊ីផ្ទាល់ខ្លួន
-
ជនបរទេសរកស៊ីម៉ៅការ នៅតាមខណ្ឌ ឫផ្សារតូចៗ (លក់នៅតាមផ្សារតូច)
-
ជនបរទេសរកស៊ី បើគាត់ចុះបញ្ជីតាមរបបស័្វយប្រកាស (របបពិត)
-
ជនបរទេសរកស៊ីខ្លួនគាត់ ត្រូវជាប់ពន្ធបៀវត្សរ៍អត្ថប្រយោជន៍បន្ថែម
-
ជនបរទេសត្រូវបង់ពន្ធលើប្រាក់ចំណេញ (ប្រាក់រដោះពន្ធលើប្រាក់ចំណេញប្រចាំខែ)
-
បើគាត់ចុះបញ្ជី VAT ត្រូវជាប់ពន្ធអាករ (VAT អាករលើតំលៃបន្ថែម)
(
លើកលែងតែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងបើករកស៊ី)
-ជនបរទេសត្រូវជាប់ពន្ធអប្បបរិមា
-
ជនបរទេសជាប់ពន្ធកាត់ទុក
-
ជនបរទេសជាប់ពន្ធប៉ាតង់ ( ១ឆ្នាំបង់ម្តង /២ឆ្នាំម្តង )
-
ជនបរទេសជាប់ពន្ធប្រថាប់ត្រា
-
ជនបរទេសជាប់ពន្ធលើផ្លាកយីហោ
-
ជនបរទេសជាប់ពន្ធស្នាក់នៅ ( សណ្ឋាគារ )
-
ជនបរទេសជាប់ពន្ធលើមធ្យោបាយដឹកជញ្ជូន ( បង់ខ្លួនឯង១ឆ្នាំម្តង )
-
ជនបរទេសជាប់ពន្ធអាករបំភ្លឺ ( យកលើស្រា បារី )
-
ជនបរទេសជាប់ពន្ធពិសេស ( ជាប់ពន្ធគយនាំចូលមុខទំនិ្ដែលត្រូវជាប់អាករពិសេស បើគាត់ផលិតស្រាបៀរត្រូវបង់ពន្ធអាករពិសេសដែរ )
-
ជនបរទេសជាប់ពន្ធតែមប្រិ៍ ( ស្រោមសំបុត្រដែលត្រូវធ្វើក្នុងស្រុក និងក្រៅប្រទេសត្រូវមានបិទតែមប្រិ៍ )
-
ជនបរទេសជាប់ពន្ធទិញ Apartment ( បន្ទប់ ) គាត់ត្រូវជាប់ពន្ធប្រថាប់ត្រា
5.              ប្រព័ន្ធផ្សព្វផ្សាយសំរាប់ជនបរទេស និងទេសចរណ៍-កន្លងមកក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយតាមរយៈ Website: www.mot.gov.kh E-mail: admin@mot.gov.kh/Guide តាមបណ្តាញទូរទស្សន៍ជាតិ-អន្តរជាតិ-កាសែត តាមទីកន្លែងដែលភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនា និងកូនសៀវភៅផ្នត់ និងទីភ្នាក់ងារទេសចរណ៍
6.    ស្ថានទូតនានា : មានកន្លែងច្រើន
7.    ការទទួលបានការអប់រំនៅក្នុងប្រទេសកម្ពុជាសំរាប់ជនបរទេស :-សំរាប់ជនបរទេសជាជនជាតិខ្មែរ (អណិកជន) :
8.    មធ្យោបាយធ្វើដំណើរ ( ល័ក្ខខ័ណ្ឌសំរាប់សុំប័ណ្ណបើកបរ ) :
-ចំពោះជនបរទេសដែលមករស់នៅប្រទេសកម្ពុជាលើសពី៦ខែ មានសិទ្ធិ​ដាក់ពាក្យសុំប្រលង​យកប័ណ្ណបើកបរ​ដូចពលរដ្ឋខែ្មរ​ទូទៅ
-
ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិហើយ អាចមានសិទ្ធិសុំប្តូរយកប័ណ្ណបើកបរ​របស់ប្រទេស​កម្ពុជា​បាន ហើយ​សុពលភាព​បានតែរយៈពេល ១ឆ្នាំ
-
ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិ សំរាប់រថយន្តប្រភេទធ្ងន់

(
ធំ ) នៅពេលដែលសុំប្តូរ​យកប័ណ្ណ​បើកបរ​របស់​ប្រទេសកម្ពុជាអាចផ្តល់ជូនតែរថយន្តធុនស្រាល ( តូច )
9.              សកម្មភាពសំរាប់ការលំហែ និងសំរាក
-ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ
-
សារៈមន្ទីរជាតិ - វត្តអារាម - វិមានឯករាជ្យ - វត្តភ្នំ
-
មជ្ឈមណ្ឌលប្រល័យពូសាសន៍ជើងឯក -សារមន្ទីរទួលស្លែង
-
ពិធីបុណ្យច្រត់ព្រះនង្គ័ល - ចូលឆ្នាំថ្មី - ភ្ជុំបិណ្ឌ - បុណ្យអុំទូក -ទេសចរណ៍ធម្មជាតិ
-
ជិះទូកតាមបឹងទន្លេសាប និងទន្លេមេគង្គ - មើលសកម្មភាពស្ទូចត្រី -ទេសចរណ៍កីឡា៖
-
វាយកូនគោលនៅទីលានដែលប្រកបដោយស្តង់ដាអន្តរជាតិ គ្រេនភ្នំពេញ, Royal Cambodia Golf Course -លំហែកាយ
-
សួននានា ក្នុងរាជធានី ដូចជា សួនសម្តេចហ៊ុនសែន, សួនវិមានឯករាជ្យ, សួនមុខវាំង, សួនមុខCDC ។ល។
-
ពេលរាត្រីដើរកំសាន្តតាមមាត់ទន្លេ ទស្សនាផ្សាររាត្រី ។ល។
10.            ការស្វែងរកជំនួយផ្នែកសុខភាព ឬសុខាភិបាល-រាជធានីភ្នំពេញមានមន្ទីរពេទ្យជាតិ ចំនួន ៧កន្លែង គឺ : មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ ព្រះកុសមៈ មន្ទីរពេទ្យមិត្តភពកម្ពុជា-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា មជ្ឈមណ្ឌលគាំពារមាតា និងទារក
-
សេវាសុខាភិបាលឯកជនមាន ១០៣កន្លែង
11.            ប្រព័ន្ធធនាគារ និងការផ្ទេរប្រាក់-ការប្តូរប្រាក់ ការផ្ទេរប្រាក់ និងប្រាក់បញ្ញើ គឺធ្វើទៅតាមរយៈធនាគារដ្ឋ និងឯកជន

1 comment:

Anonymous said...

I usually do not leave a bunch of remarks, however I looked through
a few remarks here "ការរស់នៅក្នុងរាជធានីភ្នំពេញ".
I do have a few questions for you if you tend not to mind.
Could it be only me or does it look like a few of the remarks look
as if they are written by brain dead visitors? :-P And,
if you are posting on additional places, I would like to follow everything new you
have to post. Could you post a list of every one of all your social community sites like your linkedin profile,
Facebook page or twitter feed?

my homepage ... グッチ 時計

CASINO





MOBILE MAGAZINE