រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ កក្កដា ២០១១ លោកសំ ព្រហ្មនា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍បានអនុញ្ញាតឱ្យលោកហ្វីលលីប ឡេហ្គាល់ អគ្គរដ្ឋទូតនៃប្រទេសស៊ីសេល ជួបពិភាក្សាការងារ និងសម្តែងការគួរសម ពោលគឺជំរុញភ្ញៀវទេសចររវាងប្រទេសទាំងពីរគឺព្រះរាជាណាចក្រកម្ពុជា និងប្រទេសស៊ីសេល ឱ្យមានកំណើនកាន់តែខ្លាំងក្លា ហើយក៏ស្របពេលប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ កាលពីពេលថ្មីៗនេះ។
លោកសំ ព្រហ្មនា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ បានមានប្រសាសន៍ជម្រាបអគ្គរដ្ឋទូតប្រទេសស៊ីសេលថា គ្រាន់តែ៤ខែដើមឆ្នាំ២០១១ នេះ ប្រទេសកម្ពុជាមានភ្ញៀវទេសចរមកលេងកម្សាន្តរហូតដល់ទៅជាង១លាន ២សែននាក់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលមានការរីកចម្រើនគ្រប់វិស័យ ហើយកម្ពុជាក៏មានគោលដៅទេសចរណ៍ចំនួន៤ធំៗ រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងភូមិភាគឦសាន ។ លោកបានជម្រាបបន្តថា កម្ពុជាបានជាប់ជាសមាជិកតំបន់ឆ្នេរ ស្អាតជាងគេក្នុងពិភពលោក ហើយពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន បានសម្ពោធស្ពានមរកតនៅក្រុងព្រះសីហនុ ជាសក្តានុពលមួយក្នុងការទាក់ទាញភ្ញៀវទេសចរ។
ម្យ៉ាងទៀត កម្ពុជាបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីខេត្តមួយនៅខេត្តមួយសំដៅសម្រួលដល់ការដឹកជញ្ជូន ជាពិសេសខេត្តជាប់ព្រំដែនឈានទៅជំរុញឱ្យមានកំណើនសេដ្ឋកិច្ចដូចជាផលិតផលធ្វើយ៉ាងណាឱ្យមានបន្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក៕
No comments:
Post a Comment