About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 21, 2011

ការ​ប​រា​ជ័យ​ដ៏​អាម៉ាស់​ជាថ្មីទៀត​របស់​សៀម​នៅលើ​ឆាក​អន្តរជាតិ

ទាំង​នៅពេល​មុន​ប្រជុំ និង​ទាំង​នៅពេល​កំពុងដំណើរការ​ប្រជុំ​របស់​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១១​នេះ អ្នកនយោបាយ​ជាតិនិយម​ជ្រុល​សៀម​បានរៀបចំ​សេនា​រី​យ៉ូ​ជា​ពីរ​ក្រុម ដើម្បី​ធ្វើការ​អុកឡុក​បំពុលបរិយាកាស ភូតកុហក បំភ័ន្ដ​មតិ​ប្រជាជាតិ​សៀម​ខ្លួនឯង និង​បំភ័ន្ត​មតិ​អន្តរជាតិ ប្រឆាំង​ទាំង​កំរោល​ទៅ​ដំណើរការ​ប្រជុំ​របស់​គ​ណៈក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក ក្នុងការ​អនុវត្ត​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ ដែល​ត្រូវ​បានអនុម័ត​ទទួលយក​តាំងពី​សម័យប្រជុំ​លើក​ទី​៣៤ ឆ្នាំ​២០១០ នៅ​ក្រុង​ប្រេ​ស៊ី​លី​យ៉ា ប្រទេស​ប្រេ​ស៊ី​ល​មកម្ល៉េះ ។​

​ការបរាជ័យ​លើក​ទី១ កាលពី​សម័យប្រជុំ​លើក​ទី​៣៤ បានធ្វើ​ឲ្យ​ក្រុម​អ្នកនយោបាយ​វង្វេង​ប្រវត្តិសាស្ដ្រ​សៀម បានរៀបចំ​នូវ​យុទ្ធសាស្ដ្រ​ថ្មី ដែលមាន​សេណា​រី​យ៉ូ​ចំនួន២ ដើម្បី​ទប់ស្កាត់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ឲ្យ​ពន្យារ​នូវ​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា នា​សម័យប្រជុំ​លើក​ទី​៣៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។​

​សេណា​រី​យ៉ូ​ទី​១ គឺ​សៀម​បាន​រៀប​ក្រុម​វង្វេង​ប្រវត្តិសាស្ដ្រ​អាវ​លឿង ដែលជា​ទូទៅ​គេ​ដឹងថា គឺជា​ក្រុម​របស់​នាយករដ្ឋមន្ត្រី​ចាំផ្ទះ អា​ភី​ស៊ីត និង​ជា​ក្រុម​ពួក​អាមាត្យ​ដែលមាន​មូលដ្ឋាន​បញ្ជាការ​នៅក្នុង​វាំង ។ នយោបាយ​ក្រុម​នេះ គឺ​ដុត​កំហឹង​ជាតិនិយម​ជ្រុល​នៅ​កណ្ដាល​ទីក្រុង​បាងកក និង​បង្ក​បាតុកម្ម​គំរាមកំហែង ហើយ​បានដាក់​លិខិត​យ៉ាង​កំរោល​គាបសង្កត់​ទៅ​អង្គការ​យូ​ណេ​ស្ដូ​ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​បាងកក ឲ្យ​ដក​ប្រាសាទព្រះវិហារ​ចេញ​ពីបញ្ជី​បេតិកភណ្ឌ​ពិភពលោក ហើយ​ត្រូវតែ​ពន្យារ​នូវ​ផែនការ​អភិរក្ស​ប្រាសាទព្រះវិហារ ។ មិនតែប៉ុណ្ណោះ ក្រុម​នេះ​ថែមទាំង​គំរាម និង​ប្រមាថ​អង្គការ​យូណេស្កូ បើ​មិន​ធ្វើតាម​សំណើ​របស់ខ្លួន​ទេ នឹង​បណ្ដេញ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ឲ្យ​ចេញពី​ប្រទេស​សៀម ។ យោងតាម​ច្បាប់​អន្តរជាតិ​ប្រទេស​សៀម​គ្មាន​សិទ្ធិ​បន្តិច​ណា​សោះ ហើយក៏​គ្មាន​ហេតុផល​ណាមួយ បង្ខំ​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ធ្វើតាម​សំណើ​អគតិ​របស់ខ្លួន ក្នុង​ការដក​ប្រាសាទព្រះវិហារ​ចេញពី​បញ្ជី​នោះទេ ហើយក៏​គ្មាន​សិទ្ធិ​គំរាម​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ឲ្យ​ពន្យារពេល​ផែនការ​អភិរក្ស​ប្រាសាទព្រះវិហារ​នេះដែរ ។

 ជាងនេះទៅទៀត​ប្រាសាទព្រះវិហារ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​វប្បធម៌​របស់​ពិភពលោក​តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ហើយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ក៏​សម្រេច​ទទួលយក​ផែនការ​អភិរក្ស​ប្រាសាទ​តាំងពី​សម័យប្រជុំ​លើក​ទី​៣៤ ស្របតាម​រដ្ឋ​ជា​ភាគី នៃ​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្ដីពី​ការការពារ​បេ​តិ​ភណ្ឌ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ។​

​សេណា​រី​យ៉ូ​ទី​២ គឺ​ក្រុម​គណៈប្រតិភូ​សៀម ដែល​ទៅ​ចូលរួម​ក្នុង​កិ​ច្ច​ប្រជុំ​លើក​ទី​៣៥ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ពីថ្ងៃ​ទី​១៩ ដល់ ២៩ ខែមិថុនា ឆ្នាំ​២០១១ ។ ក្រុម​ប្រតិភូ​នេះ គឺមាន​តួនាទី​សំខាន់​ណាស់​ក្នុង​កិច្ចការងារ​បញ្ចុះបញ្ចូល ភូតកុហក បំពុលបរិយាកាស​ព័ត៌មាន ដើម្បី​ឲ្យ​ប្រទេស​ចំនួន​១៨៦ ដែលជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​ឆ្នាំ​១៩៧២ ស្ដីពី​ការការពារ​បេតិកភណ្ឌ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ ដែល​ក្នុងនោះ​មាន​ប្រទេស​ចំនួន​២១ ជា​សមាជិក​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ហើយ​ប្រទេស​កម្ពុជា ជា​អនុប្រធាន​ក្នុង​អាណត្តិ​ឆ្នាំ​២០១១ ផង​នោះ ជឿ​ទៅលើ​ការ​ភូតកុហក​របស់​ពួកគេ ដើម្បី​ឲ្យ​គណៈកម្មាធិការ​គាំទ្រ​ការពន្យារពេល និង​ទាត់ចោល​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា ។​

​សារ​ជូន​ជនរួមជាតិ​ពី​ប្រតិភូ​កម្ពុជា ចូលរួម​សម័យប្រជុំ​លើក​ទី​៣៥ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ប៉ារីស ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១១ បានបញ្ជាក់​យ៉ាងច្បាស់​ថា ការប្រើ​ចិត្តសាស្ដ្រ​ប្រកបដោយ​ល្បិចកល​ពិសពុល ក្រឡិចក្រឡុច បំភ្លៃ​ការពិត ពោរពេញ​ទៅដោយ​គំនិត​ឈ្លានពាន​របស់​គណៈប្រតិភូ​សៀម​ខាងលើនេះ ត្រូវ​បានទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ជាទីបំផុត ដោយ​ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក បាន​បដិសេធ និង​ទាត់ចោល​ទាំងស្រុង នូវ​រាល់​សំណើ​របស់​សៀម ក្នុងការ​ជំទាស់​ទៅនឹង​ផែន​គ្រប់គ្រង និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ ហើយ​គណៈកម្មាធិកា​របា​ន​បញ្ជាក់​ឡើងវិញ​នូវ​សេចក្ដីសម្រេចចិត្ត​លើក​ទី​៣១ នៅ​ទីក្រុង​ក្រៃ​ឆឺ​ត លើក​ទី​៣២ នៅ​ទីក្រុង​កេ​បិ​ច លើក​ទី​៣៣ នៅ​ទីក្រុង​សេ​វិល និង​លើក​ទី​៣៤ នៅ​ទីក្រុង​ប្រេ​ស៊ី​លី​យ៉ា​ដែល​ចំណុច​នេះ បញ្ជាក់​ពី​ការទទួលយក​នូវ​ផែនការ​គ្រប់គ្រង​ដែល​កម្ពុជា បានដាក់​កាលពី​ឆ្នាំ​២០១០ ។ គណៈកម្មាធិការ​ក៏បាន​ទទួលស្គាល់​ផងដែរ អំពី​ការខូចខាត​ប្រាសាទព្រះវិហារ ដោយសារ​ការវាយប្រហា​រ​ដោយ​គ្រប់​ផ្លោង ហើយនឹង​បញ្ជូន​ជំនាញការ​មក​ជួសជុល នៃ​ការខូចខាត​នេះ ។​

ការបរាជ័យ​របស់​សៀ​ម​នៅពេលនេះ គឺមាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​ជា​បទពិសោធន៍​របស់​ពួក​វង្វេង​ប្រវត្តិសាស្ដ្រ​ដែល​តែងតែ​មានបំណង​ទុច្ចរិត​ឈ្លានពាន​ទឹកដី​កម្ពុជា ជា​រៀងដ៏រាប​មក ហើយ​ពួកគេ​ត្រូវតែ​យល់ថា កម្ពុជា​នៅពេលនេះ គឺ​មិនមែន​កម្ពុជា​នៅ​សម័យ​លង្វែក​ឡើយ ។ ម្យ៉ាងទៀត​ការបរាជ័យ​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​នូវ​ការមិនគាំទ្រ​ពី​សហគមន៍​អន្តរជាតិ ចំពោះ​ទង្វើ​ភូតកុហក ក្រឡិចក្រឡុច ច្រងេងច្រងាង និង​អសីលធម៌​របស់​អ្នកនយោបាយ​សៀម ។ ជាពិសេស​ប្រទេស​សៀម ត្រូវបាន​បាត់បង់​កិត្តិយស​យ៉ាងធ្ងន់ធ្ងរ និង​អាម៉ាស់​ជាទីបំផុត​នៅលើ​ឆាក​អន្តរជាតិ រហូត​ធ្វើ​ឲ្យ​រដ្ឋាភិបាលចាំផ្ទះ អា​ភី​ស៊ីត បង្ខំចិត្ត​លា​ចេញពី​សមាជិក​អនុសញ្ញា​របស់​គណកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក ៕

No comments:

CASINO





MOBILE MAGAZINE