About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 2, 2011

នារី2​នាក់​ទៅ​បោច​ស្មៅ​ដំឡូង​មី​ត្រូវ​ចោរ​កាប់​នឹង​ពូ​ថៅ​ប្លន់​យក​គ្រឿង​អលង្ការ

ខេត្ត​ក្រចេះ ៖ នារីពីរ​នាក់​បង​ប្អូន​​ជា​ខ្មែរ អ៊ិ​ស្លាម ​ត្រូវ​ចោរ​ប្លន់​យក​ខ្សែ​.ក​ប្លា​ទី​ន​៣ជី​ ខ្សែ​ដៃ​ប្លាទីន​២ជី និ​ងខ្សែ​ជើង​ប្លា​ទី​ន​២ជីកន្លះ ខណៈ​ពេល​ទៅ​បោច​ស្មៅ​ដំឡូង​មី​នៅ​ចំការក្នុង​ស្រុ​ក​ឆ្លូង ខេត្ត​ក្រ​ចេះ។ អំពើប្លន់​នេះ​បាន​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា ដោយជន​ម្នាក់​បាន​ដើរ​ចូលទៅ​ក្នុង​ចំការហើយ​យក​ពូ​ថៅ​កាប់​នារី​ជា​បង​ចំនួន​៨ពូ​ថៅដួល​សន្លប់រួច​ដោះ​យក​គ្រឿង​អលង្ការ​ទាំង​អស់ បន្ទាប់​មកកាប់​នាង​ជា​ប្អូន​ចំនួន​៦​ពូ​ថៅ​ទៀត បណ្តាល​ឱ្យ​នារី​ទាំងពីរនាក់​បង​ប្អូន​រង​របួស​យ៉ាងធ្ងន់​ធ្ងរ។ នេះ​ជា​មេរៀន​មួយ​ជាក់​ស្តែង​បំផុត ​ដែល​មិន​គប្បី​ពាក់​គ្រឿង​អលង្ការ​នៅ​កន្លែង​ស្ងាត់ ឬគ្មាន​សុវត្ថិភាព​ឡើយ។
ស្ត្រី​ឈ្មោះលាស់ ស៊ីម៉ាស់ អាយុ​៤៤ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លាម និង​ជា​ម្តាយ​នារី​រង​គ្រោះ មាន​ទី​លំនៅភូមិវាល​ធំ ឃុំ​ព្រៃ​ស្មាន់ ស្រុក​ឆ្លូង បាន​រៀប​រាប់​ឱ្យ​ដឹងថា គាត់​មាន​កូន​៤​នាក់សុទ្ធតែ​ស្រី​ ប្រ​កប​របរ​ធ្វើ​ចំការដោយ​ដាំ​ដំ​ឡូង​មី​បាន ៦០​អារ ហើយ​នៅថ្ងៃ​កើត​ហេតុ​គាត់​ពីរ​នាក់​​ប្តី​ជិះ​ម៉ូតូមួយ​គ្រឿង​ ចំណែក​កូន​ស្រី​២នាក់បង​ប្អូន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ចេញ​ទៅ​ធ្វើ​ស្មៅ​ចំការ​ទាំង​អស់​គ្នា ប៉ុន្តែ​រូប​គាត់ និង​ប្តី​បានឆៀង​​ទៅ​យក​កូន​ម្នាស់មក​ដាំ​​ហើយឱ្យ​កូន​​ស្រី​ជិះ​ម៉ូតូទៅ​មុន​ប្រ​ហែល​ជា​មួយ​ម៉ោង​។ ពេលទៅ​ដល់​ចំការ កូន​ស្រី​ទាំង​ពីរ​នាក់​បាន​ទៅ​យក​កាំបិត​ផ្គាក់ និង​ពូថៅ​​កាប់​ស្មៅ លុះ​ពេល​ធ្វើ​ស្មៅ​បាន​បន្តិច ស្រាប់​តែ​ជន​ម្នាក់​ឈ្មោះ​ប៉ាស៊ី ជា​ខ្មែរ​អ៊ិស្លាម មាន​​ផ្ទះនៅ​ទល​់​មុខ​ចំការ​របស់​គាត់​​ដើរ​ចូលមក​ក្នុង​ចំការ។
ស្ត្រី​ជា​ម្តាយ​បាន​រៀប​រាប់​ទៀតថា ពេល​នោះ​កូន​ស្រី​ឈ្មោះម៉ើស សុទ្ធពិណាស់ អាយុ២២​ឆ្នាំ ដែល​ស្គាល់​​គ្នា​បាន​សួរ​នាំ​ធម្មតា។  ពេល​នាង​បង​និយាយ​ជា​មួយ​ជន​នោះ​ ប្អូន​ស្រី​ឈ្មោះម៉ើស គឹម​​ម៉ា​រី​យ៉ាស អាយុ១៨ឆ្នាំ បាន​ដើរ​ទៅ​​ផឹក​ទឹក​ចម្ងាយប្រ​មាណ១០០​ម៉ែត្រ ស្រាប់​តែ​ឮ​បង​ស្រី​ស្រែក​អូយ ក៏​ស្រែក​សួរ។ លុះ​​ពេល​នាង​រត់​​មក​មើល​ឃើញបង​ស្រី​ត្រូវ​ជន​នោះ​កាប់​ជា​ច្រើន​ពូថៅ​ដួល​សន្លប់ ហើយជន​នោះ​រត់មកកាប់​នាង​ជា​ប្អូន​ស្រី​ចំនួន​៦​ពូ​ថៅ​ទៀត តែ​នាង​រត់​រួច ចំណែក​ជន​នោះក៏​ដើរ​ចូល​ទៅ​ដោះយក​​ខ្សែ​.ក ខ្សែ​ដៃ និង​ខ្សែ​ជើង​របស់​បង​ស្រី​រួ​ចគេ​ច​ខ្លួន​បាត់។ ឯប្អូន​ស្រី​រត់ ទៅ​បាន​ចម្ងាយ​ប្រមាណ​១០០ម៉ែត្រ​ជួប​នឹង​​អ្នក​ជិះ​ម៉ូតូ​តាម​ផ្លូវ​ស្រែក​ឱ្យគេ​ជួយ ​ទើ​ប​អ្នកជិះ​ម៉ូតូ​នោះ ទៅ​ស្រែក​ហៅ​គេ​ឯង​ឱ្យ​មក​ជួយ​សែង​ដាក់​អង្រឹង ដឹក​តាម​ម៉ូតូ​ឆ្លង​ទន្លេ​សេកុង​យក​ទៅ​មន្ទី​រពេទ្យ​ស្រុកឆ្លូង ​ហើយ​បញ្ជូ​ន​បន្តទៅ​ព្យា​បាល​នៅមន្ទី​រពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត។
ប្រ​ភព​ព័ត៌​មាន​​ដដែលបន្ត​ទៀត​ថា យុវជន​ដែល​កាប់​​កូនស្រី​គាត់២នាក់បង​ប្អូន​នោះគឺ​យក​កាំ​បិត​ផ្គាក់ និង​ពូ​ថៅ​ របស់​គាត់​កាប់តែ​ម្តង ដែលមុន​ដំបូង​យក​កាំបិត​ផ្គាក់​កាប់​តែ​កាប់​អត់​មុត ទើ​ប​យក​ពូ​ថៅ កាប់កូន​ស្រី​បង​​ត្រូវ​ផ្ទៃ​មុខ​​ ក្បាល ក និង​ដៃ​ ឯនាង​ប្អូនកាប់​ត្រូវ​ក្បាល មាត់ និង​ថ្ពាល់។
នៅ​មន្ទី​រ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូវៀត នាង​បង​ឈ្មោះ​ម៉ើស សុទ្ធ​ពិ​ណាស់ មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ ចំណែកនាង​ប្អូនឈ្មោះ​ម៉ើស គឹម​ម៉ា​រី​យ៉ាស អាច​និយាយ​បាន​តិចៗ។ គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​វះ​កាត់​ក្បាល​របស់​នាង​បងហើយ ប៉ុន្តែ​ស្ថិត​ក្នុង​ដំណាក់​កាល​តាម​ដាន​នៅឡើយ។ ម្តាយ​នារីរង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា កូន​ស្រី​របស់​គាត់​ទាំ​ងពីរ​នាក់​នេះ​សុទ្ធ​​តែ​មាន​គូ​ដណ្តឹង​ហើយ បម្រុង​រៀបកា​រ​នៅ​ខែ​ធ្នូ ចុង​ឆ្នាំ​នេះ ក្រោយពេល​​ប្រ​មូល​ផល​ដំឡូង​ស្រាប់​តែ​មាន​រឿង​ដូច្នេះ​ទៅ​វិញ។
ម្តាយ​របស់​នារី​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ឱ្យ​ដឹង​ថា ពេល​មក​ដល់​មន្ទីរ​ពេទ្យម្តាយ​របស់​ជន​ល្មើសបានមក​ជួយ​មើល​នៅមន្ទី​រពេទ្យ​ដែរព្រោះ​ម្តាយ​របស់ជន​ល្មើស​ និង​គាត់​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​នឹ​ងគ្នា។ ប៉ុន្តែ​គាត់​បញ្ជាក់ថា ទោះ​បី​ជា​ម្តាយ​​របស់​ជន​ល្មើស​មក​ជួយ​មើល​ក៏​ដោយ ក៏​ក្រុម​គ្រួសារ​របស់​គាត់​នៅ​តែ​ដាក់​ពាក្យ​បណ្តឹង​​​ឱ្យ​ចាប់​ខ្លួន​ជន​ដៃ​ដល់​រូប​នោះឱ្យ​បាន ដើម្បី​យក​មក​ផ្តន្ទា​ទោ​ស​តាម​ច្បាប់ និង​សង​ថ្លៃ​ព្យា​បាល​របួស​កូនស្រី​គាត់​ទាំង​ពីរ​នាក់៕

No comments:

CASINO





MOBILE MAGAZINE