About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 21, 2011

របៀប​ទាក់​សត្វ​ល្អិត​តាមរយៈ​ការប្រើ​ស្បោង​ប្លា​ស្ទិក

ជាទូទៅ នៅពេល​យប់​សត្វល្អិត​វា​តែងតែ មក​រោម​អំពូល​ភ្លើង​យ៉ាង​កុះករ ហើយ​រំខាន​ដល់​អ្នក​អង្គុយ ឬ បរិភោគ​នៅក្បែរៗ​​នោះ ។ បងប្អូន​កសិករ​យើង​ខ្លះបាន​កាច់​យក​មែកឈើ​មក​ចង​ជុំវិញ​ចង្កៀង ដើម្បីឲ្យស​ត្វមក​រោមនៅ​លើ​មែកឈើ​នោះ ។ ប៉ុន្តែ​ទោះបី​​យ៉ាងណាក៏ដោយ សត្វ​ទាំងនោះ​នៅតែ​រំខាន​យើង​ដដែល ។
ទាក់ទង​ទៅនឹង​បញ្ហា​នេះ លោក ហួរ ស្រេង ដែល​ជា​ប្រធាន​កម្មវិធី​នៃ​អង្គការ​សេ​ដាក ប្រចាំ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង គាត់​មាន​​បទពិសោធន៍​យ៉ាង​សាមញ្ញ​ក្នុងការ​ចាប់​សត្វ​ទាំងនោះ ដោយ​គ្រាន់តែ​យក​ថង់​មក​ព្យួរ​ក្បែរ​អំពូល​ភ្លើង ហើយ​រយៈពេល​មួយ​ម៉ោង​ក្រោយ​​មក​សត្វ​ទាំងនោះ​ក៏​ហើរ​ចូលទៅ​ក្នុង​ថង់​អស់ ។​
លោក​បាន​បញ្ជាក់ថា សត្វល្អិត​ដែល​ហើរ​ចូលក្នុង​ថង់​នោះ ភាគច្រើន​សុទ្ធសឹង​ជា​សត្វល្អិត​ចង្រៃ ដូចជា ពពួក​មមាច​ត្នោត ...​៘ ក្រោយពី​ចាប់​បាន​ហើយសត្វល្អិត​ទាំងនោះ​អាច​ប្រើ​ធ្វើ​ជា​ចំណី​មាន់​បាន​យ៉ាង​ល្អ​ប្រើ​សើរ ។​
បទពិសោធន៍​ដ៏​សាមញ្ញ​នេះ លោក​បាន​យកទៅអនុវត្ត​នៅ​ភូមិ​របស់​លោក ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ ‹ ក › ស្រុក​ពាម​រក៍ ​ខេត្ត​ព្រៃវែង និង​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​
​សរុបមក ថង់ប្លាស្ទិក​ចង​ព្យួរចោល​ជិតអំ​ពូលភ្លើង ជា​វិធីសាស្ត្រ​មួយ​យ៉ាង​សាមញ្ញ និង​ងាយ​បំផុត​ក្នុងការ​ទាក់​សត្វ​ល្អិត​ចង្រៃ​​យក​ទៅ​បំផ្លាញចោល ឬ​យក​ទៅ​ប្រើប្រាស់​សំរាប់​ជា​ចំណី​មាន់ ៕

No comments:

CASINO





MOBILE MAGAZINE