About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 21, 2011

៣​ឆ្នាំ​ក្រោយមក អ្នក​ឈ្លានពាន​កម្ពុជា​ត្រូវ​បណ្តាសា​!

​ថ្ងៃនេះ​គឺជា​ថ្ងៃទី​១៥ ​កក្កដា ឆ្នាំ​២០១១ ថ្ងៃ​ដែល​កម្ពុជា​ចងចាំ​មិន​ភ្លេច​ខួប​គម្រប់​បី​ឆ្នាំ​គត់​នៃ​ការឈ្លានពាន​របស់​ទាហាន​ថៃ​មក​លើ​ទឹកដី​កម្ពុជា​។ កាលណោះ​ទាហាន​ថៃ​បាន​ប្រើ​​ប្រាស់​ព្រះសង្ឃ​និង​ដូនជី​៣​នាក់​ឲ្យចូល​ក្នុង​ទឹកដី​កម្ពុជា​ទាំង​បំពាន​។ ក្រោយពេល​ដែល ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន ទាហាន​ថៃ​បាន​យក​លេស​ទន្ទ្រាន​ចូល​ក្នុង​ទឹកដី​កម្ពុជា​តែម្តង​​នៅ​ថ្ងៃ​ទី​១៥ ​កក្កដា ​ឆ្នាំ​២០០៨ ​ពោល​គឺ​មួយ​សប្តាហ៍​ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។​

​ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​អា​ភី​ស៊ីត វាចា​ជីវ៉ា បាន​បង្ក​សង្គ្រាម​​ជា​ចំហ​ជាមួយ​កម្ពុជា​គ្រប់​ពេលវេលា​។ រដ្ឋាភិបាល​ល្មោភ​សង្គ្រាម​មួយ​នេះ បាន​ប្រើប្រាស់​​បញ្ហា​ព្រះវិហារ​ដើម្បី​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​។ នាយករដ្ឋមន្ត្រី​អាភី​ស៊ី​តដែល​គាំទ្រ​​ដោយ​មេដឹកនាំ​រដ្ឋប្រហារ​យោធា និង​ក្រុម​អាមាត្យ​ក្នុង​វាំង បាន​ចាត់​ទុក​បញ្ហា​ព្រះវិហា​រថា​​ជា​ចំណុច​រសើប​សម្រាប់​ពល​រដ្ឋ​ថៃ​ទូទៅ ហើយក៏​បាន​បញ្ឆេះ​សង្គ្រាម​តាម​ជាយដែន​ជាមួយ​​កម្ពុជា​យ៉ាង​គឃ្លើន​។

​ទីបំផុត អ្នក​សាប​ព្រួស​ខ្យល់​ពិតជា​ទទួលបាន​ព្យុះសង្ឃរា​មែន​។ តាមពិត​អ្វី​ដែល​រដ្ឋាភិបាល​​របស់​លោក​អា​ភី​ស៊ីត​បានគិត​គឺ​សុទ្ធតែ​ការស្រមើស្រមៃ​ដ៏​ខុសឆ្គង​មួយ​។ ពួកគេ​បាន​ឃើញ​ក្រុម​ជ្រុលនិយម​អាវ​លឿង​មួយ​ដំប​ស្វា​លោត​នឹង​ស្មានតែ​ពលរដ្ឋ​ថៃ​ទូទៅ​លោត​ដូចគ្នា​ដែរ​ជុំវិញ​បញ្ហា​ព្រះវិហារ​។ ប៉ុន្តែ មាន​អ៊ីចឹង​ឯណា ពលរដ្ឋ​ថៃ​ភាគច្រើន​លើសលប់​មិន​បាន​សប្បាយ​ចិត្ត​នឹងនយោបាយ​បង្ក​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ឡើយ​។ ផ្ទុយទៅវិញ ពួកគេ​បាន​​កើត​ក្តី​ក្តៅក្រហា​យយ៉ាងខ្លាំ​ង​ចំពោះ​នយោបាយ​អមិត្ត​ជាមួយ​ប្រទេស​ជិតខាង​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​។​

​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​៣​ កក្កដា បាន​បង្ហាញ​ច្បាស់​ដោយ​គ្មាន​មន្ទិល​សង្ស័យ​ឡើយ​អំពី​បញ្ហា​នេះ​។ ការបោះឆ្នោត​ទម្លាក់​លោក​អា​ភី​ស៊ីត​ពី​តំណែង​នាយករដ្ឋមន្ត្រី​គឺជា​ការវិនិច្ឆ័យ​ទោស​នាយករដ្ឋមន្ត្រី​រូប​នេះ​យ៉ាង​ទាន់ហន់​។ ការផ្តន្ទាទោស​នេះ​ស័ក្តិសម​ណាស់​​នឹង​ទោស​កំហុស​របស់​លោក​អា​ភី​ស៊ីត ដែល​បាន​ធ្វើឲ្យ​ប្រទេស​ថៃ​រងកា​រអាម៉ាស់​យ៉ាងខ្លាំង​​និង​ជា​ច្រើន​លើក​នៅ​លើ​ឆាក​អន្តរជាតិ​។ បរាជ័យ​ក្នុង​ការបោះឆ្នោត​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ក្រុង​បាងកក​អាម៉ាស់មុខ​និយាយ​លែង​ចេញ ហើយ​សុខចិត្ត​ប្រកាស​ទទួល​​ស្គាល់​ឆន្ទៈ​​អ្នកបោះឆ្នោត​ថៃ​។​

​បរាជ័យ​នេះ​បាន​កើតឡើង​ផ្ទួនៗ និង​ទាន់ហន់​បន្ទាប់​ពី​រដ្ឋាភិបាល​លោក​អា​ភី​ស៊ីត​ជួបក្តី​អាម៉ាស់​​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៥ ​នៅ​ទីក្រុង​​ប៉ារីស ​ប្រទេស​បារាំង ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ​ដល់​ ២៩​ មិថុនា​។ នេះ​បាន​ចំ​ជា​យីអ៊ុន​ដាក់ អារក្ស​ធ្វើ​មែន​​សម្រាប់​រដ្ឋាភិបាល​លោក​អា​ភី​ស៊ីត​។ លោក​អា​ភី​ស៊ីត មិន​ត្រឹមតែ​បាត់​តំណែង​នាយ​នាយករដ្ឋមន្ត្រី​​ប៉ុណ្ណោះ​ទេ តែ​អ្នក​ឈ្លានពាន​គេ​រូប​នេះ​ថែម​ទាំង​បង្ខំចិត្ត​លា​ចេញពី​តំណែង​ប្រធាន​គណបក្ស​​ប្រជាធិបតេយ្យ​ទៀតផង​។

​តើ​នេះ​មិនមែន​ជា​ការ​ត្រូវ​បណ្តាសា​ទេ​ឬ​? បារមី​ប្រាសាទព្រះវិហារ​ពិតជា​សក្តិ​សិទ្ធ​មែន​។ ​ស័ក្តិសិទ្ធិ​រហូត​ដល់​ធ្វើឲ្យ​អ្នក​ឈ្លានបាន​វិនាស​យ៉ាង​អាម៉ាស់​។ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នឹង​ប្រកាស​សេចក្តីសម្រេច​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ​កក្កដា ​​ខាង​មុខ​ដែល​ទំនង​ជា​ធ្វើឲ្យ​រដ្ឋាភិបាលចាំផ្ទះ​របស់លោ​ក​អា​ភី​ស៊ីត​អាម៉ាស់​មួយកម្រិត​ទៀត​ក៏​មិនដឹង​។ នេះ​មិន​ទាន់​រាប់​បណ្តឹង​សុំឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ ឡើងវិញ ​ដែល​តុលាការ​​ក្រុងឡាអេ​នឹង​ចាត់ការ​នៅពេល​ខាងមុខ​នេះ​ផង​ទេ​។

ដូច្នេះ ថៃ​ល្មម​ភ្លឺភ្នែក​ហើយ​ក្នុង​រឿង​នេះ​​ពីព្រោះថា នៅលើ​លោក​យើង​នេះ​ពិតជា​មាន​បណ្តាសា​មែន ជាពិសេសប្រាសាទបុរាណរបស់ខ្មែរទាំងឡាយសុទ្ធតែមានបារមី​ការពារ​មិនឲ្យពួកឈ្លានពានបំពានយកតាមអំពើចិត្តនោះឡើយ៕

No comments:

CASINO





MOBILE MAGAZINE