About Me

THIS SITE IS UNDER CONSTRUCTION

Thursday, July 21, 2011

បទពិសោធន៍​កំចាត់​ដង្កូវ​ស៊ី​ស្លឹក និង​ដង្កូវ​ស៊ី​រូង​ដើម

នៅដើមរដូវវស្សាឆ្នាំ ២០០២ នេះ នៅស្រុកកំពង់ត្របែក ស្ថិតក្នុងឃុំគោកខ្ចក និងឃុំកន្សោមអកកសិករកំពុងជួបប្រទះ​​បញ្ហាដង្កូវស៊ីស្លឹក និងដង្កូវស៊ីរូងដើម លើពូជស្រូវក្រសាំងទាប និងអ៊ីអ៊ែរយ៉ាងធ្ងន់ធ្ងរ ដើម្បីដោះស្រាយបញ្ហានេះ អ្នកមីង ទូច ហ៊ីម ដែលរស់នៅក្នុងភូមិឃុំខាងលើ គាត់បានប្រើថ្នាំផ្សំពីរុក្ខជាតិកំចាត់សត្វដង្កូវ ដែលដូនតាចាស់ៗ របស់គាត់ជំនាន់មុនតែងតែអនុវត្ត ហើយទទួលបានជោគជ័យ
ចំណែក​វិធី​ផ្សំ និង​របៀប​ប្រើ បង្ហាញជូន​ដូចខាងក្រោម :
. ធាតុ​ផ្សំ : ទំពាំង (ឫស្សី​) ម្សៅ​សាប៊ូ និង​ទឹក​
. វិធី​ផ្សំ : យក​ទំពាំង​ចំនួន គីឡូ​កន្លះ សាប់​តូចៗ បន្ទាប់មក​យក​ទៅ​ត្រាំ​ទឹក​ក្នុង​កូន​ពាង​ដែល​មាន​ទឹក​ចំណុះ ១០ លីត្រ រួច​ត្រាំ​ទុក​​ចំនួន យប់ ទឹក​ទំពាំង​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​នៅពេល​យើង​ត្រាំ​វា​រយៈពេល យប់ បើ​ត្រាំ​លើសពី យប់ ទំពាំង​សាប​លែង​​សូវ​មាន​ប្រសិទ្ធភាព ។​
. វិធីប្រើ : យក​ទឹក​ទំពាំង​ដែល​បាន​ត្រាំ​ហើយ​ចំនួន លីត្រ លាយ​សាប៊ូម្សៅ ទៅ​៤ ក្តាប់ កូរ​ឲ្យ​ស​ព្វរួច​លាយ​ជាមួយ​ទឹក​ធម្មតា​​ចំនួន លីត្រ​ទៀត បន្ទាប់មក យក​ទៅ​បាញ់​លើ​ស្រូវ​ដែល​កំពុង​ទទួល​រង​ការបំផ្លាញ (បាញ់​នៅ​ពេល​ព្រឹក​ព្រលឹម​) ក្រោយ​ពី​ការ​​បាញ់​ហើយ គាត់​បាន​សង្កេតឃើញថា ដង្កូវ​ខ្លះ​ងាប់ ហើយ​ខ្លះ​ទៀត​ពុល​សន្លប់​មិន​អាច​ធ្វើ​សកម្មភាព​បាន ការបាញ់​ប្រព្រឹត្តទៅ ឬ​៣ ដង ទើប​អស់​ដង្កូវ ។​
ក្នុង​ការប្រើ​ថ្នាំ​នេះ អ្នក​មីង​បាន​ផ្តែផ្តាំ​ថា នៅពេល​កំពុង​ប្រើ​ត្រូវ​ប្រុងប្រយ័ត្ន​កុំឲ្យ​សត្វស្រុក ដូចជា មាន់ ទា ជ្រូក ចុះ​ផឹក​​ទឹក​ក្នុង​ស្រែ​ឲ្យសោះ ព្រោះ​អាច​បណ្តាល​ឲ្យ​សត្វ​ទាំងនោះ​ងាប់​ភ្លាមៗ បាន ។​​ ដូច្នេះ​សូម​បងប្អូន​កសិករ​សា​ក​ល្បង​នូវ​បទពិសោធន៍​ខាង​លើ ហើយ​នៅពេល​ប្រើ​ថ្នាំ​ត្រូវ​ប្រុងប្រយ័ត្ន ដូច​ពាក្យ​ផ្តែផ្តាំ​របស់​​អ្នក​មីង​ទូច ហ៊ីម ខាងលើ

No comments:

CASINO





MOBILE MAGAZINE