ត្រីឆ្តោប្រមាណ ១៩៥.០០០ ក្បាល ដែលគេចិញ្ចឹមក្នុងបែ នៅបឹងទន្លេសាប ក្នុងខេត្តសៀមរាប ត្រូវបានបង្ក្រាប ដោយក្រុមការងារក្រុមការងារអនុវត្តបទបញ្ជាលេខ០១ ថ្នាក់ជាតិ និងថ្នាក់ខេត្តកូនត្រីមួយចំនួន ត្រូវលែងចូលបឹងទន្លេសាប និងមួយចំនួន ដែលគេចិញ្ចឹមបានធំហើយតម្រូវអោយចាប់លក់ តាមពេលកំណត់។ ការបង្ក្រាបកន្លែងចិញ្ចឹមត្រីឆ្តោខុសច្បាប់ បានធ្វើឡើងចំថ្ងៃ ទិវាមច្ឆាជាតិ ថ្ងៃ១កក្កដា ឆ្នាំ២០១១។
លោក ចាន់ យុត្ថា អគ្គលេខាធិការនៃអាជ្ញាធរទន្លេសាប និងនាយកខុទ្ទកាល័យក្រសួងធនធានទឹក ឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១ កក្កដា ឆ្នាំ២០១១ថា ត្រីឆ្តោទាំងតូច និងទាំងធំចំនួនប្រមាណជា ១៩៥.០០០ ក្បាល ដែលគេបានចិញ្ចឹមនៅក្នុងបែធំៗចំនួន ៩ កន្លែង ក្នុងបឹងទន្លេសាបនៅចំណុចក្បាលខ្លា ក្នុងឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀបរាម ត្រូវបានបង្ក្រាបនៅថ្ងៃនេះ ដោយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ប្រភពខាងលើ បានអោយដឹងទៀតថា កិច្ចការខាងលើនេះ ដឹកនាំដោយលោក ហាក់ សុខមករា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអនុវត្តបទបញ្ជាលេខ០១ ប្រចាំខេត្តសៀមរាប ត្រីឆ្តោតូចៗ នឹងត្រូវលែងចូលបឹងទន្លេសាប តែត្រីឆ្តោធំៗទុកអោយអ្នកចិញ្ចឹមចាប់លក់ តាមពេលកំណត់ ដោយសារអ្នកចិញ្ចឹមខ្លះ បានខ្ចីលុយធនាគារ មកប្រើក្នុងការចិញ្ចឹមត្រីនេះ។
តាមមន្ត្រីជំនាញ ត្រីឆ្តោដែលគេបានចិញ្ចឹមនៅក្នុងបែនេះ គឺចាប់កូនត្រី ក្នុងបឹងទន្លេសាបមកធ្វើជាចំណី។
លោក ហាក់ សុខមករា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអនុវត្តបទបញ្ជាលេខ០១ ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា តាមច្បាប់ជលផល ត្រីឆ្តោ ដែលគេបានចិញ្ចឹមដោយខុសច្បាប់នេះ ត្រូវលែងចូលបឹងទន្លេសាបវិញ។ ចំណែកអ្នកចិញ្ចឹម ត្រូវពិន័យជាប្រាក់ បើមិនដូច្នេះទេ ត្រូវបញ្ជូនទៅតុលាការ។ ពេលនេះ កូនត្រីមួយចំនួនត្រូវបានលែងចូលបឹងវិញហើយ ដោយមានការចូលរួមពីលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment