About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 2, 2011

ការលែងគោយ៉ាងអនាធិបតេយ្យពេលយប់លើផ្លូវជាតិគ្មានការចាប់អារម្មណ៍

ខេត្ត​​កំពត​ ៖ ការ​បង្ក​គ្រោះថ្នាក់​​​​ចរាចរ​​ណ៍​​​ដោយសារ​​​ការលែង​​សត្វ​​ពាហនៈ​​ ​​​តែង​​កើត​​​ឡើង​ជាញឹកញាប់​​​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​៣​ចេញពី​​​​កំពត​ទៅ​​​ទល់​នឹង​ព្រំប្រទល់​​​ខេត្ត​ព្រះ​​សីហនុ​ ត្រឹម​​ស្ពាន​​ព្រែក​​​​​ត្រពាំងរ​​​​ពៅ ឃុំ​​ព្រែក​​ត្នោត​​ ស្រុកទឹក​ឈូ ។
តាមការកត់​សម្គាល់​ប្រជាពលរដ្ឋ​​​ក្នុង​ស្រុក​​​ទឹក​ឈូ​​​ប៉ែក​​ខាង​​លិច​ទីរួម​ខេត្ត​​​ចាប់ពី​​បឹង​ទូក​​រហូត​ដល់​ឃុំ​​កោះតូច​ និង​ឃុំ​ព្រែក​​​ត្នោត​ ​ដែល​មាន​លំនៅ​ឋាន​​ជាប់​ដង​ផ្លូវ​ជាតិ​​​ខ្លះ​​ និង​ក្រោម​​​ផ្លូវ​ជាតិ​ខ្លះ​​ បាន​លែង​​​​​គោរបស់​​​ខ្លួនឱ្យ​ដេក​និង​ដើរ​ប្រសេក​ប្រសាច​នៅ​​លើ​ដង​ផ្លូវ​​ជាតិ​​ពេល​​យប់ យ៉ាង​អនាធិបតេយ្យ​​ ដោយ​​គ្មាន​ឃើញ​​​​សមត្ថ​កិច្ច​​​​ឬអាជ្ញាធរ​​ភូមិ-ឃុំ​​មាន​វិធានការ​​ណែនាំ​​ហាម​​ឃាត់​​​ឬ​ផាកពិន័យ​​​ឱ្យ​រាង​ចាល​​ដល់​​ម្ចាស់​គោ-​ក្របី​​ទាំង​នោះឡើយ​ ។  ផ្ទុយ​​​ទៅវិញ​​​ជារៀងរាល់​​​​​យប់​ អ្នក​បើក​បរ​​យាន​យន្ត​​គ្រប់​ប្រភេទ​​​​ឆ្លង​កាត់​​​​ពីក្រុង​​កំពត​ឆ្ពោះ​​ទៅ​ខេត្តព្រះ​សីហនុ​​ តែង​ជួប​ប្រទះ​​​គោ​-​ក្របី​​ឈរឬ​​ដេក​នៅ​​​កណ្តាល​ផ្លូវ​ជាតិ​​​ដូចជា​ក្រោល​​របស់​វា​​ទៅហើយ​​ មិន​ដឹង​ជាម្ចាស់​​វា​នៅ​ឯណាទេ ។ បញ្ហា​​​នេះ​​មិន​មែន​ទើបតែ​​កើត​មាន​​​ទេ គឺ​មាន​​​យូរ​​ហើយ​​ ។ ​​ដូច្នេះ​​​​អ្នក​​បើក​បរ​យានយន្ត​​គ្រប់​ប្រភេទ​​​លើ​ដង​​ផ្លូវ​​ជាតិ​​​នោះ​ត្រូវ​​ប្រុង​ប្រយ័ត្ន​​​ឱ្យ​មែន​ទែន​ បើ​​ហ៊ាន​​តែ​ធ្វេស​ប្រហែស​បន្តិច​​ច្បាស់​​ជាជួប​គ្រោះ​ថ្នាក់​​​មិន​ខាន​ ដោយសារ​​ក្រុម​​សមត្ថកិច្ច​​ចរាចរណ៍​​គោ​-ក្របី​ឈរ​ទំពាអៀង​​​ចំកណ្តាល​​ថ្នល់​​គ្មាន​​​ខ្លាច​​រថយន្ត​​​បន្តិច​ណា​សោះ​ឡើយ​ ​។
ភាព​​អនាធិបតេយ្យ​លែងគោ​-ក្របី​​​ឱ្យ​ដេក​នៅលើ​ដង​ផ្លូវ​ជាតិ​ពេល​យប់​នេះ  បើសិន​ជា​បង្ក​ឱ្យ​មាន​​គ្រោះ​ថ្នាក់​​ជាយថាហេតុ​ណាមួយ​​នោះ​​ពិត​ជា​រកមុខ​ម្ចាស់​មិនឃើញ​ទេ​។ តាម​រយៈ​​ព័ត៌​មាន​​នេះ សង្ឃឹម​​ថា សមត្ថកិច្ច​​​ អាជ្ញាធរ​​​​នឹង​មាន​​វិធាន​ការ​​មិនខាន​ ៕

No comments:

CASINO





MOBILE MAGAZINE