About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 2, 2011

សេពគ្រឿងស្រវឹងហួសប្រមាណក្នុងយុវវ័យបំផ្លាញការលូតលាស់ខួរក្បាល

ការ​ផឹក​គ្រឿង​ស្រ​វឹង​ហួស​ប្រមាណ​នៅ​តាម​ភោជ​នីយ​ដ្ឋាន​ជា​រឿយៗ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ឬក៏​ពិធី​មួយ​ដែល​យុវវ័យ​​ទូទៅ និង​និស្សិត​សាកល​វិទ្យា​ល័យ​ចូល​ចិត្ត​ធ្វើ​ ហើយ​វា​ក៏​ជា​ការ​កំសាន្ត​សប្បាយ ​ដែល​ពួកគេ​យក​មក​ជំនួស​ការ​ចូល​ក្លឹប​ហាត់​កីឡានិង​សកម្មភាព​ក្នុង​សង្គម​នានា​ផងដែរ​។ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​មួយ​របស់​សាកល​វិទ្យា​ល័យ​ស៊ីនស៊ីនណាទី​របស់​អាមេរិក​បាន​បង្ហាញ​ថា សកម្មភាពរបស់​ពួក​យុវវ័យ​ទាំង​អស់​នេះ​អាច​បំ​ផ្លាញ​ការ​លូត​លាស់​ខួរ​ក្បាល​របស់​ពួក​គេ​បាន​។​
ក្រុម​ស្រាវ​ជ្រាវ​​ដែល​ដឹក​នាំ​ដោយ​លោក​ទីម ម៉ាក​ឃ្វីននី​បាន​ធ្វើ​ការ​ពិ​សោធន៍​ដោយ​ស្គែន​ខួរ​ក្បាល​អ្នក​ដែល​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ហួស​ប្រមាណ​២៩នាក់​ ដែល​ពួក​គេ​ទាំង​នេះ​មាន​អាយុ​ចន្លោះ​ពី​១៨​ទៅ​២៥​ឆ្នាំ​។​ ជា​លទ្ធផល​គេ​រក​ឃើញ​ថា បរិមាណ​ជាតិ​អាល់​កុល​ខ្ពស់​នៅ​ក្នុង​ខ្លួន​ជាប់​ទាក់​ទង​ទៅ​នឹង​cortical-thinning of the pre-frontal cortex ដែល​ជា​ផ្នែក​មួយ​របស់​ខួរ​ក្បាលសម្រាប់​​បញ្ជា​ឱ្យ​​មាន​ការ​​ប្រុង​ប្រយ័ត្ន​និង​ធ្វើ​ការ​សម្រេចចិត្ត​​។ វា​ក៏​ជា​កូន​សោ​សំ​ខាន់​នៅ​ក្នុង​ការ​ធ្វើ​​ឱ្យ​​ដំណើរ​​កត្តា​ផ្លូវ​ចិត្ត​ ​ខ្វះ​ការគិត​​ពិ​ចារ​ណា ។
លោក​ម៉ាកឃ្វីននី​ បាន​ពិនិត្យ​មើល​ផ្នែក​ពណ៌​ប្រផេះ​របស់​ខួរក្បាល​​នៃ​កោសិកា​ខួរ​ក្បាល​ដែល​បញ្ជា​ការ​គិត​ គឺការ​ទទួល​និង​បញ្ជូន​សារ​។ លោក​បាន​បន្ត​ថា៖«យើង​បាន​មើល​ឃើញ​ភស្តុតាង​ដែល​ថា ​ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ​កាត់​បន្ថយ​​ភាព​សុច​រិត ​ពោលគឺ​ការប្រុង​ប្រយ័ត្ន ការ​សម្រេច​ចិត្ត និង​ភាព​វៃ​ឆ្លាត​​ក្នុង​ផ្នែកពណ៌​សរបស់​ខួរ​ក្បាល​ តែ​បើ​ធៀប​នឹង​ផ្នែក​ពណ៌​ប្រផះ​នៃខួរ​ក្បាល​គឺ​អាល់​កុល​អាច​មាន​ឥទ្ធិ​ពល​​ផ្សេង​ពី​នេះ​ »៕

No comments:

CASINO





MOBILE MAGAZINE