About Me

THIS SITE IS UNDER CONSTRUCTION

Wednesday, July 13, 2011

តុលាការ​ក្រុងឡាអេ​នឹង​ប្រកាស​ដី​កាសម្រេច​ស្តីពី​បញ្ហា​ព្រះវិហារ​នៅ​ថ្ងៃ​១៨​កក្កដា

តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ ( ICJ) នឹង​ចេញ​ដី​កាសម្រេច​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ខែ​​កក្កដា​ខាងមុខនេះ​ទាក់ទង​នឹង​សំណើ​របស់​កម្ពុជា​ស្តីពី​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​​ព្រះវិហារ​។ នេះ​បើ​យោងតាម​ការប្រកាស​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧​កក្កដា​នេះរបស់តុលាការក្រុងឡាអេ​។ ​​សេចក្តីប្រកាស​ព័ត៌មាន​របស់ ICJ បានឱ្យដឹង​ទៀត​ថា ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​នឹង​អាន​ដីកា​របស់​តុលាការ​ជូន​ភាគី​ពាក់​ពន្ធ័​ឲ្យបាន​ដឹង​។​

​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង
​ការបរទេស បាន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្រុងឡាអេ​កាលពី​ចុងខែ​មេសា​ដែល​មាន​
​កម្មវត្ថុ​សំខាន់​ពីរ​គឺ បណ្តឹងសុំ​បកស្រាយ​ឡើងវិញ​នូវ​សាល​ក្រ​ម​តុលាការ​ឡាអេ​ឆ្នាំ​១៩៦២ ​និង​សុំ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​ចេញពី​ការឈ្លានពាន​របស់​ទាហាន​​ថៃ​។​

​តុលាការ​ក្រុងឡាអេ​បាន​លើក​យក​សំណើ​ទី​២​រប​ស់​កម្ពុជា​មក​បើក​សវនាការ​កាលពី​ចុងខែ​ឧសភា​ដោយ​បាន​កោះហៅ​ភាគី​កម្ពុជា​និង​ថៃ​ឲ្យចូល​រួម​។ ក្នុង​អង្គ​សវនាការ​នោះ គេ​បាន​មើល​​ឃើញថា កម្ពុជា​មាន​ភស្តុតាង​ជាច្រើន​ដើម្បី​បង្ហាញ​ពី​ការឈ្លានពាន​របស់​ថៃ​មក​លើ​ប្រាសាទ​​ព្រះវិហារ​។ ចំ​ណែ​ក​ភាគី​ថៃ​មាន​ទឡ្ហីករណ៍​យ៉ាង​ស្តួចស្តើង​ដើម្បី​ការពារ​ខ្លួន​។

យ៉ាងណាក៏ដោយ​​គេ​នៅ​មិនទាន់​ដឹង​ថា តុលាការ​ក្រុងឡាអេ​នឹង​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ខណៈ​ដែល​កម្ពុជា​សង្ឃឹមថា បញ្ហា​ព្រំដែន​កម្ពុជា​ថៃ​នឹង​បាន​ធូរស្រាល​ឡើងវិញ​នៅពេល​គណបក្ស​ភឿ​ថៃ​​ឡើង​កាន់​អំណាច​៕​

No comments:

CASINO





MOBILE MAGAZINE