ដោយពិនិត្យឃើញបង្គោលចំនុចសូន្យសព្វថ្ងៃ (សាងសង់ក្នុងឆ្នាំ២០០៩)
ស្ថិតនៅទីតាំងនៅកៀកនឹងផ្លូវខ្លាំង មានភាពអណាធិបតេយ្យ និងមិនទាន់ រៀបរយនៅឡើយ (ភាគច្រើនប្រជាពលរដ្ឋចូលចិត្ត យកទីតាំងនេះ អង្គុយ លេង ប្រកបអាជីវកម្មផ្សេងៗ) ពិសេសធ្វើឱ្យបាំងបាត់និមិត្តសញ្ញាដ៏សំខាន់ មួយសំរាប់រាជធានី ទើបសាលារាជធានីភ្នំពេញធ្វើការរៀបចំកែលំអ និងរំកិល បង្គោលចំណុចសូន្យនៅរមណីយដ្ឋានវត្តភ្នំនេះ។
ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានី ភ្នំពេញ បង្គោលសម្គាល់ចំណុចសូន្យ ត្រូវបានរក្សានៅលើសួន ទំហំ៥៨៧ ម៉ែត្រការ៉េ ត្រង់ផ្លូវកែង ៤៧ដដែល (វិថីបារាំង) ដោយរំកិលបង្គោលនេះទៅ នៅទីតាំងថ្មីស្ថិតនៅក្នុងកណ្តាលសួនវិញ ដែលមានចម្ងាយ ប្រមាណ១៤ម៉ែត្រ (ប៉ែកខាងលិច) ពីចំណុចចាស់។ សូមជំរាបថា បង្គោលថ្មី មានលក្ខណៈខុស ពីបង្គោលមុន ដោយមានទំហំ ១ម៉ែត្របួនជ្រុងនិង មានកំពស់ ២,៥ម៉ែត្រ ស្ថាបនាអំពីបេតុងបិទថ្មភក់ ឆ្លាក់ក្បាច់រចនាបទអង្គរវត្ត ព្រមទាំងមានដងទង បង្ហាញពីទិសដៅ គ្រប់ខេត្ត-ក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា ធ្វើអំពីលោហៈលាបពណ៌ស កំពស់ ៥,២ម៉ែត្រ។ សូមបញ្ជាក់ថា បង្គោលសម្គាល់ចំណុចសូន្យនេះ ត្រូវបានបង្កើតឡើង
ក្នុង គោលបំណងបង្ហាញពីសញ្ញា ដែលបញ្ជាក់ថា ជាចំនុចចាប់ផ្តើមកកើត រាជធានី និងជាទីតាំងកំនត់ចំងាយ ពីភ្នំពេញ ទៅ ទូទាំង២៤ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ក្រុមវិស្វករការិយាល័យនគរូបនីយកម្មសាលារាជធានីបានតំឡើងបង្គោលរួចរាល់ ដោយគ្រោងនឹងបញ្ចប់ការដ្ឋានជាស្ថាពរក្នុសប្តាហ៍នេះហើយ សមិទ្ធិផលកែលអំសោភ័ណភាពទីក្រុងថ្មីមួយនេះ នឹងត្រូវដាក់សម្ពោធ ជាផ្លូវការ ក្នងពេលដ៏ខ្លីខាងមុខ។
No comments:
Post a Comment