About Me

THIS SITE IS UNDER CONSTRUCTION

Friday, July 15, 2011

ស្ពាន​តេ​ជោ​មរកត កោះពស់ នៅ​កំពង់សោម ទទួល​អ្នកទេសចរ​មួយថ្ងៃ ជិត​មួយ​ម៉ឺន​នាក់​

ព្រះសីហនុ:  យ៉ាងហោចណាស់​ក៏មាន​អ្នក​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ជិត​មួយ​ម៉ឺន​នាក់​ដែរ  ​បាន​ឡើង​ទស្សនា​លើ​ស្ពាន​តេ​ជោ​មរកត ឬ​ស្ពាន​កោះពស់ ឆ្លង​សមុទ្រ នៅ​ជិត​កំពង់ផែ​ក្រុងព្រះសីហនុ បន្ទាប់ពី​ស្ពាន​ប្រវែង​ជិត​មួយ​គីឡូម៉ែត្រ​នេះ បាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១១​។​

​    ​លោក ចឹក មុន្នី ប្រធានការិយាល័យ​ប៉ូលិស​សណ្តាប់ធ្នាប់ ខេត្ត​ព្រះសីហនុ ដែលមាន​តួរ​នាទី​ជួយ​ការពារ នៅ​ស្ពាន​តេ​ជោ​មរកត ឬ ស្ពាន​កោះពស់ បាន​និយាយប្រាប់ ស៊ី អ៊ី អ៊ិន កាលពី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១១​ថា ក្នុង​មួយថ្ងៃៗ ចាប់ពី​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១១ បើតាម​ការវាយតម្លៃ និង​ប៉ាន់ស្មាន​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ខែ្មរ​ក្នុងស្រុក និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ មិនតិចជាង​មួយ​ម៉ឺន​នាក់​ទេ ដែល​បាន​ឡើងលើ​ស្ពាន​តេ​ជោ​មរកត ឬ ស្ពាន​កោះពស់​នេះ ដើម្បី​ឈរលើ​ស្ពាន មើល​ទេសភាព និង​ទឹកសមុទ្រ​។​
​ 
 ​នៅពេលនេះ ប្រជាពលរដ្ឋ និង​អ្នកទេសចរ ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងស្ពាន ឡើងទៅ​កាន់​កោះពស់ ដែល​កំពុងតែ​អភិវឌ្ឍន៍​ជាទី​ក្រុង​មរកត ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន​រុស្ស៊ី​នូវ​ទឹកប្រាក់​ប្រមាណ ៣០០ លាន​ដុល្លារ​។​
​  
 ​សូមបញ្ជាក់ថា ស្ពាន​តេ​ជោ​មរកត ឬ​ស្ពាន​កោះពស់ ត​ភ្ជាប់​ដែន​ឆ្នេរ ជិត​កំពង់ផែ​ក្រុងព្រះសីហនុ ទៅកាន់​កោះពស់ ត្រូវបាន​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ​។​
​  
  ​ស្ពានថ្ម​ប្រវែង ៩០០ ម៉ែត្រ ដែល​ប្រើប្រាស់​ថវិកា​ចំនួន ៣០ លាន​ដុល្លារ ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍​កោះពស់ ធ្វើជា​ទីក្រុង​មរកត ដែល​ក្រុមហ៊ុន​រុស្ស៊ី បាន​ចុះ​កុងត្រា​រយៈពេល ៩៩ ឆ្នាំ ជាមួយ​រដ្ឋាភិបាល កាលពី​ឆ្នាំ​២០០៦៕ 

No comments:

CASINO





MOBILE MAGAZINE