About Me

THIS SITE IS UNDER CONSTRUCTION

Saturday, July 2, 2011

គម្រោងកែលំអផ្សារធំថ្មី បានបញ្ចប់ជាស្ថាពរ

25/05/2011
- ផ្សារធំថ្មី ត្រូវបានរៀបចំសាងសង់ឡើងតាមប្លង់ស្ថាបត្យកម្មរបស់ លោក ហ្សង់ ដឺប័រ
ជនជាតិបារាំង ដោយក្រុមហ៊ុនសិក្សា និងសាងសង់ ឥណ្ឌូចិនសាយហ្គន (SIDECសាយហ្គន) ហើយបានបញ្ចុះបឋមសីលា សាងសង់ នាខែសីហា ឆ្នាំ១៩៣៥ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរ នៅខែមិថុនា ឆ្នាំ១៩៣៧ ក្នុងរជ្ជកាល ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស គ្រងរាជសម្បត្តិ
-
គិតមកត្រឹមឆ្នាំ ១៩៧៥ ផ្សារធំថ្មី ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មដ៏ធំរបស់ប្រទេសកម្ពុជា
-
ឆ្នាំ ១៩៧៥ - ៧៩ ផ្សារធំថ្មីបានផ្អាកសកម្មភាពពាណិជ្ជកម្មទាំងស្រុង ហើយបានក្លាយទៅជាចំការចេក និងមាន សភាពយ៉ាងស្ងាត់ជ្រងំនៅកណ្តាលទីក្រុង ហើយបានរងនូវការបំផ្លិចបំផ្លាញខេ្ទចខ្ទាំជាអន្លើៗ ពិសេសហេដ្ឋារចនា សម្ព័ន្ធរបស់ផ្សារ
- ក្រោយថ្ងៃ មករា ១៩៧៩ ក្រោយពីប្រទេសជាតិបានរំដោះពីរបប ប្រល័យពូជសាសន៍ប៉ុលពត ផ្សារធំថ្មី ត្រូវបានរៀបចំកែលំអជាបណ្ដើរៗ និង បានបម្រើដល់សកម្មភាពពាណិជ្ជកម្មឡើងវិញ។
-
បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចម្រើនគួរជាទី មោទនៈលើគ្រប់វិស័យធ្វើឱ្យមានការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានអន្តរជាតិក្នុងនោះទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើការសិក្សាកែលំអផ្សារទាំង ក្នុង រាជធានីភ្នំពេញ រួមមានផ្សារធំថ្មី ផ្សារកណ្ដាល និងផ្សារចាស់ ដោយឡែកផ្សារធំថ្មី ដែលជាសំណង់អគារ បេតិកភណ្ឌរបស់រាជធានីភ្នំពេញ AFD បានផ្តល់អាទិភាពក្នុងការ ផ្តល់ហិរញ្ញប្បទានជាទឹកប្រាក់ចំនួន , លានអឺរ៉ូ សម្រាប់ធ្វើការកែលំអជួសជុលផ្សារធំថ្មី ឡើងវិញ ក្នុងរយៈពេល ចាប់ពីខែ ធ្នូ ឆ្នាំ ២០០៨ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១ ដែលមានក្រុមហ៊ុន VILLA PARCE Engineering ជាក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុន KOSAN Engineering ជាទីប្រឹក្សាបច្ចេកទេស និងមាន ក្រុមស្ថាបត្យកម្ម ARTE CHARPENTIER ARCHITECHTES ជាស្ថាបត្យករ ការងារនេះ ត្រូវបានអនុវត្តជា ដំណាក់កាលគឺ :
-
ដំណាក់កាលទី ចាប់ពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០០៨ ដល់ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០០៩ ជួលជុលកែលំអនៅ ជ្រុងខាងកើត តំបន់ I ស្លាប A និងស្លាប D
-
ដំណាក់កាលទី ចាប់ពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១០ ជួលជុលកែ លំអនៅជ្រុងខាងត្បូង តំបន់ H ផ្នែកកណ្ដាល E និងជ្រុងខាងជើង តំបន់ F
-
ដំណាក់កាលទី ចាប់ពីថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១០ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ ជួលជុលកែលំអ នៅតំបន់ B ផ្នែកកណ្ដាល C និង តំបន់ G
ជាមួយគ្នានេះក៏មាន ការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធទាំងស្រុងរបស់ផ្សារធំថ្មី រួមទាំង ហេដ្ឋារចនាសម្ព័ន្ធនៅព័ទ្ធជុំវិញផ្សារធំថ្មីទាំងមូលផងដែរ ហើយត្រូវបានបញ្ចប់ ជាស្ថាពរនៅដើមខែឧសភា ឆ្នាំ ២០១១
-
ការអនុវត្តការងាររៀបចំជួសជុលផ្សារធំថ្មី ទោះជាមានការជួបប្រទះ នូវការលំបាកខ្លះៗយ៉ាងណាក៏ដោយ ក៏ភាគីសាលារាជធានីភ្នំពេញ និងភាគី AFD រួមទាំងក្រុមហ៊ុនសាងសង់ ក៏ដូចជាទីប្រឹក្សាបច្ចេកទេសបានរួម សហការគ្នា ដោះស្រាយ រហូតដល់សម្រេចកិច្ចការនេះបានចប់ជាស្ថាពរ ហើយដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១

No comments:

CASINO





MOBILE MAGAZINE