AFP ផ្សាយឱ្យដឹងថា ជនជាតិអ៊ុយក្រែននាំគ្នាទៅសួនសត្វឯកជនមួយទស្សនាពស់សចំលែកមានក្បាល២ ។ មន្ត្រីសួនសត្វឱ្យដឹងថា ពស់សពូជកាលីហ្វ័រនីញ៉ា មួយក្បាលនេះត្រូវគេយកទៅតាំងបង្ហាញនៅឯសួនសត្វក្រុងយ៉ាលតា និងជាប្រភេទពស់ដ៏កម្រនៅលើពិភពលោក។ លោកអូឡេក សាបខុប នាយកសួនសត្វថ្លែងឱ្យដឹងថា មានពេលខ្លះគំនិតរបស់ពស់ក្បាល១ចង់វារទៅទិសដៅមួយ ប៉ុន្តែក្បាល១ទៀតចង់ទៅទិសមួយផ្សេងជាហេតុធ្វើឱ្យពស់សក្បាល២រកទីតាំងច្បាស់លាស់មិនបាន។ ចំណែកលោករូសឡាន យ៉ាកូវេនហ្គា មន្ត្រីនៅ ក្នុងសួនសត្វបញ្ជាក់បន្ថែមទៀតថា ខ្លួនត្រូវចែកចំណីអាហារដល់ពស់ក្បាល២ ព្រោះពួកវាដណ្តើមអាហារគ្នាជារៀងរហូត។ នៅពេលឃ្លានចំណីវានឹងដណ្តើមចំណីពីពស់មួយក្បាលទៀត ប៉ុន្តែជាចុងក្រោយវាក៏ឆ្អែតព្រមគ្នា ព្រោះមានក្រពះតែមួយ។ សួនសត្វឯកជននោះឱ្យដឹងថា ជាធម្មតាពស់សក្បាល២នឹងដេញស៊ីសត្វវារ ឬសត្វល្អិតប្រភេទផ្សេងៗធ្វើជាចំណី មានន័យថា ការប្រជែងដេញចាប់ចំណីរបស់ពស់ក្បាល២អាចមិនស្រុះស្រួលគ្នាធ្វើឱ្យមានការប្រកួតប្រជែង និងទាស់ទែងគ្នាបាន។
សួនសត្វអ៊ុយក្រែនបានសុំខ្ចីពស់សក្បាល២អាយុ៣ឆ្នាំមានប្រវែង៦០សង្ទីម៉ែត្រមួយក្បាលនេះពីប្រទេសអាល្លឺម៉ង់ និងចាប់តាំងពីបានបង្ហាញរូប ភាពកាលពីដើមខែកក្កដា កន្លងមកក៏មានទស្សនិកជននៅគ្រប់ទិសទីនាំគ្នាមកទស្សនាពស់ចំលែកនោះយ៉ាងច្រើនរហូតធ្វើឱ្យចំនួនអ្នកចូលទស្សនានៅសួនសត្វកើនឡើងទ្វេដង។
ពស់សក្បាល២នោះគេជឿថា មានតែមួយក្បាលនៅតំបន់អឺរ៉ុបនឹងត្រូវដាក់តាំងបង្ហាញនៅសួនសត្វអ៊ុយក្រែនរហូតដល់ខែកញ្ញាខាងមុខ ៕
ពស់សក្បាល២នោះគេជឿថា មានតែមួយក្បាលនៅតំបន់អឺរ៉ុបនឹងត្រូវដាក់តាំងបង្ហាញនៅសួនសត្វអ៊ុយក្រែនរហូតដល់ខែកញ្ញាខាងមុខ ៕
No comments:
Post a Comment