ប្រជាពលរដ្ឋខ្មែរចំនួន៥៧នាក់ដែលកំពុងតែធ្វើការនៅក្នុងរោងចក្រផលិតទឹកផ្លែ
ឈើមួយក្នុងប្រទេសថៃជាប់ព្រំប្រទល់ប្រទេសភូមាកំពុងស្វែងរកអន្តរាគមន៍
ពីអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅកម្ពុជាឲ្យជួយយកពួកគាត់ចេញពីទីនោះ។
ការស្វែងរកអន្តរាគមន៍របស់ប្រជាពលរដ្ឋខ្មែរទាំង៥៧នាក់គឺបន្ទាប់ពីពួកគាត់បានទទួលរងការធ្វើបាបពីសំណាក់ថៅកែរោងចក្រដូចជាបង្ខំអោយពួកគាត់ធ្វើការលើសម៉ោងនិងការរំលោភបំពានផ្សេងទៀត។
ប្រធានការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា ថៃ ឯកឧត្តមឧត្តមសេនីយ៍
ត្រី ឌី ផេន បានមានប្រសាសន៍នៅថ្ងៃទី០១ កក្កដា ឆ្នាំ២០១១ អោយដឹងថា
បន្ទាប់ពីនាយកដ្ឋានជួញដូរមនុស្សនៃអគ្គស្នងការនគរបាលជាតិទាក់ទងមក ឯកឧត្តមក៏បានធ្វើលិខិតទៅឯកអគ្គរាជទូតកម្ពុជាប្រចាំនៅក្រុងបាងកក តាមរយៈអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តស៊ីសាកេតដើម្បីអោយជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងនោះដើម្បីបានវិលត្រឡប់វិញ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។
ឧត្តមសេនីយ៍ត្រី ឌី ផេន បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋខ្មែរទាំង៥៧នាក់ដែលកំពុងតែធ្វើការនៅក្នុងរោងចក្រផលិតទឹកផ្លែឈើដែលសុំអន្តរាគមន៏គឺប្រហែលជាធ្វើការលើសម៉ោងហើយគេបង្ខំអោយធ្វើការធ្ងន់ធ្ងរខុសពីប្រក្រតី ហើយឯកឧត្តមកំពុងតែស្រាវជ្រាវបន្តទៀតដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរទាំងនោះ។
សូមបញ្ឆាក់ថា ការជួយអន្តរាគមន៍របស់នាយកដ្ឋានជួញដូរមនុស្ស នៃអគ្គស្នង
ការនគរបាលជាតិ និងការិយាល័យទំនាក់ទំនងកិច្ចព្រំដែនកម្ពុជា ថៃ ទៅឯកអគ្គ
រាជទូតខ្មែរប្រចាំនៅទីក្រុងបាងកកដើម្បីជួយប្រជាពលរដ្ឋខ្មែរទាង៥៧នាក់គឺបន្ទាប់ពី
មានចាប់ខ្លួនមេខ្យល់ម្នាក់ដែលនាំប្រជាពលរដ្ឋទៅធ្វើនៅប្រទេសថៃ និងតាមរយៈ
ទូរស័ព្ទរបស់ប្រជាពលរដ្ឋពីប្រទេសថៃអោយអាជ្ញាធរជួយអន្តរាគមន៍ដល់ពួក
គាត់។
ដោយឡែក មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអោយដឹងថា សភាពការណ៍ប្រជាពលរដ្ឋនៅតាមព្រំដែនមានសភាពធម្មតា ហើយសភាពការណ៍កងទ័ពវិញក៏នៅតែរក្សាការប្រុងប្រយ័ត្នដដែល បើទោះបីជាកងទ័ពថៃធ្វើការចល័តទ័ពតាមបណ្តោយព្រំដែនក៏ដោយ៕
Subscribe to:
Post Comments (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org
No comments:
Post a Comment