ភ្នំពេញៈ បន្ទាប់ពី ប្រទេសបារាំងសន្យា ផ្តល់នូវផែនទីនានាដល់កម្ពុជា នៅពេលដែល កម្ពុជាមានជម្លោះព្រំដែន ដែលឈ្លានពានដោយប្រទេសថៃនោះ នាដើមខែសីហា ខាងមុខនេះ ប្រទេសបារំាងនឹងរៀបចំ តាំងបង្ហាញនូវផែនទីដំបូងបង្អស់របស់ប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ដែលជាកំណត់សំគាល់ ដោយលោក អូលីវីយ៉េរ ដឺ ប៊ែរណុង នាយកសិក្សា នៃសាលាបារាំងចុងបូព៌ាប្រទេសបានឲ្យដឹងថា « ផែនទី ដែលដាក់តាំងនៅក្នុងពិព័រណ៍នេះ ត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ១៨៨៤ និងឆ្នាំ១៨៩២ ក្នុងរជ្ជកាលស្តេច នរោត្តមទី១ និងជាផែនទី ខ្មែរចំណាស់ជាងគេដែលយើងស្គាល់។ ទោះបីថាសាលា បារាំងចុងបូព៌ាប្រទេស ដែលជាកន្លែងថែរក្សាទុកផែនទីទាំងនេះ ដឹងរឿងតិចតួច អំពីខណៈនៃការកសាងផែនទីទាំងអស់ ប៉ុន្តែការដែលខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានបង្ហាញនៅ ក្នុងផែនទីមួយមាន ទាំងសរសេរអក្សរខ្មែរ និងគូរនៅលើក្រដាស រឹងនាំចូលពីអឺរ៉ុបធ្វើឲ្យគេ អាចគិតថាការធ្វើផែនទីនេះ គឺជាគម្រោងធំមួយរៀបចំធ្វើដោយរាជរដ្ឋាភិបាល ដោយមានជំនួយ ឬដោយមានការស្នើឡើងពីអាណាព្យាបាលបារាំង »។
ប្រភពដែលបានបន្តថា ផែនទីទាំងនេះមានការផាត់ពណ៌សំបូរបែប តាមរបៀបអឺរ៉ុប មានបញ្ចូលព័ត៌មានតាមបែបខ្មែរ សុទ្ធសាធ ជាព័ត៌មានប្រវត្តិសាស្ត្រ ឬព័ត៌មានសម្រាប់ទាហាន និងផ្តល់លទ្ធភាពឲ្យយល់ ពីរបៀបធ្វើគំនូសតាងលំហនិងភូមិសាស្ត្ររបស់ខ្មែរមុននឹងមានបច្ចេកទេស ទំនើបសម្រាប់ធ្វើផែនទី។ ដោយសារផែនទីទាំងនេះ អាចឲ្យដឹងច្បាស់ពីទីកន្លែងមួយចំនួន ដែលគេមាននិយាយនៅក្នុងព្រះរាជទិវានុព្រឹត្តិ និងបំពេញបន្ថែមការស្រាវជ្រាវក្នុងវិស័យឋាននាមវិទ្យា ជាពិសេសផ្នែក ឋាននាមវិទ្យា សាសនា ព្រមទាំងវិស័យបុរាណវិទ្យាសម័យថ្មី។
ប្រភពបន្តទៀថា «កម្ពុជាគឺជាឧទាហរណ៍តែមួយគត់ នៃប្រទេសមួយ ដែលកេរ្តិ៍ដំណែលនាសតវត្សទី៩ មានច្រើន និងចារឹកទុកក្នុងឯកសារ ច្រើនជាងកេរ្តិ៍ដំណែលនាសតវត្សទី១៩។ ផែនទីទាំងនេះគឺជាប្រភពព័ត៌មានដ៏វិសេសវិសាលមួយ សម្រាប់ការស្វែងយល់ ការពិពណ៌នា និងការយល់ដឹងពីកម្ពុជា នាសម័យថ្មី ដែលឫសគល់ នៃកម្ពុជាដ៏រស់រវើកចាក់ចូលទៅយ៉ាងជ្រៅ »។
កម្រងផែនទីដែលគេបោះពុម្ពឡើងវិញចំនួន ៥៤ផែនទី ត្រូវបានយកទៅថ្វាយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ខណៈដែលព្រះអង្គចូលជាសមាជិកបណ្ឌិតសភាអក្សរសាស្ត្រ នៃវិទ្យាស្ថានបារាំង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១០។
យ៉ាងណាក៏ដោយបើតាមមន្ត្រីរបស់ CCF មិនទាន់ដឹងថា តើផែនទីចំនួនប៉ុន្មាន ដែលលោក អូលីវីយ៉េរ ដឺ ប៊ែរណុង យកមកតាំងពិព័រណ៌ នៅពេលខាងមុខនោះទេ៕

No comments:
Post a Comment