ក្នុងការប្រកួតដែលកម្របានជួបប្រទះបំផុតនេះធ្វើឡើងដោយកំណត់ថា អ្នកដែលឱ្យឃ្មុំរោមខ្លួនបានចំនួនច្រើនបំផុតហើយបានរយៈពេលយូរបំផុត អ្នកឈ្នះបានទៅលើអ្នកចិញ្ចឹមឃ្មុំម្នាក់ឈ្មោះ Wang Dalin ដោយឱ្យឃ្មុំរោមខ្លួនបានសរុបទម្ងន់២៥គីឡូក្រាម បានរយៈពេលជាងមួយម៉ោង ៕
Saturday, July 30, 2011
ប្រកួតឱ្យឃ្មុំរោមខ្លួនបានច្រើនហើយបានយូរបំផុតនៅចិន
ការប្រកួតដោះសម្លៀកបំពាក់ចេញឱ្យសត្វឃ្មុំរោមខ្លួនបានច្រើន ហើយបានរយៈពេលយូរបំផុតត្រូវបានរៀបចំឡើងនៅសង្កាត់ Longhui ក្នុងទីក្រុង Shaoyang ខេត្តហៃណាន ភាគកណ្តាលប្រទេសចិន កាលពីពេលថ្មីៗកន្លងមក ដោយមានអ្នកចិញ្ចឹមឃ្មុំជាច្រើននាក់ចូលរួមប្រកួត។
Tuesday, July 26, 2011
ស្វែងយល់ពីខេត្តមណ្ឌលគិរី និងរមណីយដ្ឋានទឹកជ្រោះរមនា
ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលជាតំបន់ដីក្រហម ហើយក៏ជាខេត្តមួយ ដែលមានធនធានធម្មជាតិ កំណត់រ៉ែមាស ត្បូង៘ មណ្ឌលគិរី សំបូរជាពិសេសព្រៃឈើ ដែលមានតម្លៃ សត្វព្រៃដ៏ច្រើនប្រភេទ និងបន្សល់នូវពូជសត្វដំរីជាច្រើនក្បាលផងដែរ។
នៅមុននៅឆ្នាំ១៩៦០ ខេត្តមណ្ឌលគិរីជាផ្នែកមួយរបស់ខេត្តក្រចេះ តែក្រោយមកសម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ កាត់ចេញពីខេត្តក្រចេះ និងដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី។
ខេត្តមណ្ឌលគិរី មានចម្ងាយ ៥២១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៧, ១៣, ១៤ និងមានព្រំប្រទល់ខាងជើង ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ខាងកើត និងខាងត្បូង ជាប់នឹងប្រទេសវៀតណាម និងប៉ែកខាងលិចជាប់នឹងខេត្តក្រចេះ។
មណ្ឌលគិរីជាខេត្តដែលមានភ្នំច្រើន តែមានប្រជាពលរដ្ឋរស់នៅតិច។ ខេត្តនេះ មានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋចំនួន ៦០.៨១១ នាក់ ដែលរួមមាន ១៤ជាតិសាសន៍ គឺ ២០ភាគរយ ជាជនជាតិខ្មែរ និង ៨០ ភាគរយជាជនជាតិភាគតិច។
ខេត្តមណ្ឌលគិរី ចែកចេញជា ៥ស្រុក គឺស្រុកសែនមនោរម្យ កែវសីមា កោះញែក អូររាំង និងស្រុកពេជជ្រដា។ ទាំង៥ ស្រុកនោះ មានតែ ២១ ឃុំប៉ុណ្ណោះ។ ចំណែកជនជាតិភាគតិច រួមមាន៖ ព្នង, ស្ទៀង, កួយ, ទំពួន, ចារាយ, ក្រោល, គ្រឹង, រ៉ាអុង, ថ្មូន, ចាម, ចិន, វៀតណាម និងលាវ។
ខេត្តមណ្ឌលគិរី មានកម្ពស់ជាមធ្យម ៨០០ ម៉ែត្រ ធាតុអាកាសក្តៅ ល្មមនៅពេលថ្ងៃ និងត្រជាក់នៅពេលយប់។
ក្នុងខេត្តមណ្ឌលគិរីនេះ មានអំណោយផលពិសេសលើតំបន់រមណីយដ្ឋានយ៉ាងខ្លាំង ដែលអាចស្រូបភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងក្រាស់ក្រែល ក្នុងមួយឆ្នាំៗ។
រមណីយដ្ឋានទាំងនោះមានដូចជា៖ ទឹកជ្រោះប៊ូស្រា, រមណីយដ្ឋានទឹកជ្រោះអូឆ្វេង, រមណីយដ្ឋានទឹកជ្រោះរមនោរម្យ ហៅដំណាក់ស្តេច, រមណីយដ្ឋានទឹកជ្រោះលេកប៉ូកប្រះ, រមណីយដ្ឋានដីអេ, រមណីយដ្ឋានទឹកជ្រោះលែងឃិន, រមណីយដ្ឋានទឹកជ្រោះអូរតឹងឡឹង, រមណីយដ្ឋានជ្រៃយូស, រមណីយដ្ឋានយោគស្រុះផ្លំ ឬភ្នំដោះក្រមុំ, រមណីយដ្ឋានទឹកជ្រោះឡែងតៅ, ព្រៃការពារមណ្ឌលគិរី, តំបន់ជុំសត្វព្រៃភ្នំព្រេច, ដែនជម្រកសត្វព្រៃភ្នំណាំលៀ, ភូមិពូលូង, រមណីយដ្ឋានកោះញែក, រមណីយដ្ឋានទឹកជ្រោះរមនា ១ និងរមណីយដ្ឋានទឹកជ្រោះរមនា ២។
ជាមួយតំបន់រមណីយដ្ឋានជាច្រើនខាងលើនេះ ក្នុងនោះមានរមណីដ្ឋានទឹកជ្រោះរមនា ១ ស្ថិតនៅភូមិពូទ្រ ឃុំសែនមនោរម្យ ស្រុកអូររាំង មានចម្ងាយ ១៧ គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយធ្វើដំណើរតាមផ្លូវលំ។ រមណីដ្ឋានទឹកជ្រោះរមនា ១ មានល្បាក់ទឹកធ្លាក់កម្ពស់ ៥ ម៉ែត្រ មុខកាត់ទទឹង ១០ ម៉ែត្រ នៅរដូវវស្សា និងវដូវប្រាំងទឹកមានកម្ពស់ ៦ ម៉ែត្រ មុខកាត់ទទឹង ៨ ម៉ែត្រតែប៉ុណ្ណោះ។ នៅទីនោះ មានទឹកជ្រោះធម្មជាតិ ព្រៃភ្នំ ខ្យល់អាកាសល្អ និងមានភ្នំជាច្រើន ។ ទឹកនេះ ហូរជាល្បាក់ជម្រាល ផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំដែលអាចហែលងូតលេង។
រមណីដ្ឋានទឹកជ្រោះរមនា ១ មានប្រជាពលរដ្ឋចំនួន ៧១ គ្រួសារ ប្រកបមុខរបរចម្បង គឺធ្វើចម្ការ។
ភ្ជាប់ ពីរមណីដ្ឋានទឹកជ្រោះរមនា ១ យើងធ្វើដំណើរទៅរមណីដ្ឋានទឹកជ្រោះរមនា ២ ស្ថិតនៅភូមិពូរ៉ាង ឃុំ-ស្រុកជាមួយគ្នា ។ ធ្វើដំណើរតាមផ្លូវលេខ៧៦ មានចម្ងាយផ្លូវ១២ គីឡូម៉ែត្រពីទីរួមខេត្ត មានប្រជាពលរដ្ឋចំនួន ១០៨ គ្រួសារ ប្រកបមុខរបរចម្បង គឺធ្វើចម្ការ ។
ចំណុចទាក់ទាញចម្បងរបស់រមណីយដ្ឋានទឹកជ្រោះរមនា ២ មានទឹកជ្រោះធម្មជាតិ ភ្នំ ខ្យល់អាកាសល្អ និង មានភ្នំជាច្រើន។ ទឹកជ្រោះរមនា ២ មានល្បាក់ទឹកធា្លក់កម្ពស់ ៣ ម៉ែត្រ និងមុខកាត់ទទឹង ១០ ម៉ែត្រនៅរដូវវស្សា និងរដូវប្រាំងមុខកាត់ទទឹង ៦ ម៉ែត្រ។
ទឹកហូរជាល្បាក់ជម្រាល ផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំដែលអាចហែលងូតលេង ។ ក្រៅពីមានទឹកធ្លាក់ នៅតំបន់នេះមានដើមឈើធំៗ ដែលជាម្លប់យ៉ាងត្រជាក់ ។
រមណីយដ្ឋានទាំង២នេះ គ្រប់គ្រងដោយគណៈកម្មការរៀបចំកែលម្អ ដែលទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរថ្នាក់ខេត្ត ដោយមានការសម្របសម្រួលពីគណៈកម្មាធិការប្រតិបត្តិខេត្តមណ្ឌលគិរី និង ឧបត្ថម្ភថវិកាមួយចំនួនពីអង្គការ ដានីដា របស់ប្រទេសដាណឺម៉ាក ៕

ពស់សចំលែកមានក្បាល2តាំងបង្ហាញនៅសួនសត្វអ៊ុយក្រែន
AFP ផ្សាយឱ្យដឹងថា ជនជាតិអ៊ុយក្រែននាំគ្នាទៅសួនសត្វឯកជនមួយទស្សនាពស់សចំលែកមានក្បាល២ ។ មន្ត្រីសួនសត្វឱ្យដឹងថា ពស់សពូជកាលីហ្វ័រនីញ៉ា មួយក្បាលនេះត្រូវគេយកទៅតាំងបង្ហាញនៅឯសួនសត្វក្រុងយ៉ាលតា និងជាប្រភេទពស់ដ៏កម្រនៅលើពិភពលោក។ លោកអូឡេក សាបខុប នាយកសួនសត្វថ្លែងឱ្យដឹងថា មានពេលខ្លះគំនិតរបស់ពស់ក្បាល១ចង់វារទៅទិសដៅមួយ ប៉ុន្តែក្បាល១ទៀតចង់ទៅទិសមួយផ្សេងជាហេតុធ្វើឱ្យពស់សក្បាល២រកទីតាំងច្បាស់លាស់មិនបាន។ ចំណែកលោករូសឡាន យ៉ាកូវេនហ្គា មន្ត្រីនៅ ក្នុងសួនសត្វបញ្ជាក់បន្ថែមទៀតថា ខ្លួនត្រូវចែកចំណីអាហារដល់ពស់ក្បាល២ ព្រោះពួកវាដណ្តើមអាហារគ្នាជារៀងរហូត។ នៅពេលឃ្លានចំណីវានឹងដណ្តើមចំណីពីពស់មួយក្បាលទៀត ប៉ុន្តែជាចុងក្រោយវាក៏ឆ្អែតព្រមគ្នា ព្រោះមានក្រពះតែមួយ។ សួនសត្វឯកជននោះឱ្យដឹងថា ជាធម្មតាពស់សក្បាល២នឹងដេញស៊ីសត្វវារ ឬសត្វល្អិតប្រភេទផ្សេងៗធ្វើជាចំណី មានន័យថា ការប្រជែងដេញចាប់ចំណីរបស់ពស់ក្បាល២អាចមិនស្រុះស្រួលគ្នាធ្វើឱ្យមានការប្រកួតប្រជែង និងទាស់ទែងគ្នាបាន។
សួនសត្វអ៊ុយក្រែនបានសុំខ្ចីពស់សក្បាល២អាយុ៣ឆ្នាំមានប្រវែង៦០សង្ទីម៉ែត្រមួយក្បាលនេះពីប្រទេសអាល្លឺម៉ង់ និងចាប់តាំងពីបានបង្ហាញរូប ភាពកាលពីដើមខែកក្កដា កន្លងមកក៏មានទស្សនិកជននៅគ្រប់ទិសទីនាំគ្នាមកទស្សនាពស់ចំលែកនោះយ៉ាងច្រើនរហូតធ្វើឱ្យចំនួនអ្នកចូលទស្សនានៅសួនសត្វកើនឡើងទ្វេដង។
ពស់សក្បាល២នោះគេជឿថា មានតែមួយក្បាលនៅតំបន់អឺរ៉ុបនឹងត្រូវដាក់តាំងបង្ហាញនៅសួនសត្វអ៊ុយក្រែនរហូតដល់ខែកញ្ញាខាងមុខ ៕

បារាំង នឹងដាក់តាំងផែនទី ដំបូងបង្អស់ របស់កម្ពុជា នៅថ្ងៃ៤ សីហានេះ
ភ្នំពេញៈ បន្ទាប់ពី ប្រទេសបារាំងសន្យា ផ្តល់នូវផែនទីនានាដល់កម្ពុជា នៅពេលដែល កម្ពុជាមានជម្លោះព្រំដែន ដែលឈ្លានពានដោយប្រទេសថៃនោះ នាដើមខែសីហា ខាងមុខនេះ ប្រទេសបារំាងនឹងរៀបចំ តាំងបង្ហាញនូវផែនទីដំបូងបង្អស់របស់ប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ដែលជាកំណត់សំគាល់ ដោយលោក អូលីវីយ៉េរ ដឺ ប៊ែរណុង នាយកសិក្សា នៃសាលាបារាំងចុងបូព៌ាប្រទេសបានឲ្យដឹងថា « ផែនទី ដែលដាក់តាំងនៅក្នុងពិព័រណ៍នេះ ត្រូវបានកសាងឡើងនៅចន្លោះឆ្នាំ១៨៨៤ និងឆ្នាំ១៨៩២ ក្នុងរជ្ជកាលស្តេច នរោត្តមទី១ និងជាផែនទី ខ្មែរចំណាស់ជាងគេដែលយើងស្គាល់។ ទោះបីថាសាលា បារាំងចុងបូព៌ាប្រទេស ដែលជាកន្លែងថែរក្សាទុកផែនទីទាំងនេះ ដឹងរឿងតិចតួច អំពីខណៈនៃការកសាងផែនទីទាំងអស់ ប៉ុន្តែការដែលខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានបង្ហាញនៅ ក្នុងផែនទីមួយមាន ទាំងសរសេរអក្សរខ្មែរ និងគូរនៅលើក្រដាស រឹងនាំចូលពីអឺរ៉ុបធ្វើឲ្យគេ អាចគិតថាការធ្វើផែនទីនេះ គឺជាគម្រោងធំមួយរៀបចំធ្វើដោយរាជរដ្ឋាភិបាល ដោយមានជំនួយ ឬដោយមានការស្នើឡើងពីអាណាព្យាបាលបារាំង »។
ប្រភពដែលបានបន្តថា ផែនទីទាំងនេះមានការផាត់ពណ៌សំបូរបែប តាមរបៀបអឺរ៉ុប មានបញ្ចូលព័ត៌មានតាមបែបខ្មែរ សុទ្ធសាធ ជាព័ត៌មានប្រវត្តិសាស្ត្រ ឬព័ត៌មានសម្រាប់ទាហាន និងផ្តល់លទ្ធភាពឲ្យយល់ ពីរបៀបធ្វើគំនូសតាងលំហនិងភូមិសាស្ត្ររបស់ខ្មែរមុននឹងមានបច្ចេកទេស ទំនើបសម្រាប់ធ្វើផែនទី។ ដោយសារផែនទីទាំងនេះ អាចឲ្យដឹងច្បាស់ពីទីកន្លែងមួយចំនួន ដែលគេមាននិយាយនៅក្នុងព្រះរាជទិវានុព្រឹត្តិ និងបំពេញបន្ថែមការស្រាវជ្រាវក្នុងវិស័យឋាននាមវិទ្យា ជាពិសេសផ្នែក ឋាននាមវិទ្យា សាសនា ព្រមទាំងវិស័យបុរាណវិទ្យាសម័យថ្មី។
ប្រភពបន្តទៀថា «កម្ពុជាគឺជាឧទាហរណ៍តែមួយគត់ នៃប្រទេសមួយ ដែលកេរ្តិ៍ដំណែលនាសតវត្សទី៩ មានច្រើន និងចារឹកទុកក្នុងឯកសារ ច្រើនជាងកេរ្តិ៍ដំណែលនាសតវត្សទី១៩។ ផែនទីទាំងនេះគឺជាប្រភពព័ត៌មានដ៏វិសេសវិសាលមួយ សម្រាប់ការស្វែងយល់ ការពិពណ៌នា និងការយល់ដឹងពីកម្ពុជា នាសម័យថ្មី ដែលឫសគល់ នៃកម្ពុជាដ៏រស់រវើកចាក់ចូលទៅយ៉ាងជ្រៅ »។
កម្រងផែនទីដែលគេបោះពុម្ពឡើងវិញចំនួន ៥៤ផែនទី ត្រូវបានយកទៅថ្វាយ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ខណៈដែលព្រះអង្គចូលជាសមាជិកបណ្ឌិតសភាអក្សរសាស្ត្រ នៃវិទ្យាស្ថានបារាំង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១០។
យ៉ាងណាក៏ដោយបើតាមមន្ត្រីរបស់ CCF មិនទាន់ដឹងថា តើផែនទីចំនួនប៉ុន្មាន ដែលលោក អូលីវីយ៉េរ ដឺ ប៊ែរណុង យកមកតាំងពិព័រណ៌ នៅពេលខាងមុខនោះទេ៕

ជំងឺ៣ប្រភេទងាយចម្លងពីម្តាយទៅកូនស្រី
តាមបណ្តាការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា ឪពុកម្តាយពុំត្រឹមតែបញ្ជូនបន្តទៅឱ្យកូនចៅនូវរូបរាង បុគ្គលិកលក្ខណៈប៉ុណ្ណោះទេ តែនៅមានទាំងជំងឺតម្កាត់ទៀត ។
ការយល់បានច្បាស់ជាងអំពីប្រភេទជំងឺមានចរិតតំណពូជ ជួយឱ្យអ្នកចេះវិធីបង្ការជំងឺ ឆាប់រកឃើញជំងឺនិងព្យាបាលទាន់ពេល ។
ប្រភេទជំងឺមានលក្ខណៈតំណពូជពីម្តាយទៅកូនស្រីរួមមាន ៖
មហារីកដោះ
កម្រិតតំណពូជ ៖ ខ្ពស់ជាងធម្មតា៧-៨ដង
មហារីកដោះជាប្រភេទជំងឺមានលក្ខណៈតំណពូជច្បាស់ក្រឡែត ។ ឧទាហរណ៍ក្នុងវង្សត្រកូលមានមនុស្ស២នាក់កើតមហារីកដោះ នោះត្រូវសង្ស័យថាតើដោយសារតំណពូជឬអត់?
មូលហេតុកើតជំងឺ ៖ មហារីកដោះតំណពូជ អាចស្តែងចេញតាមសភាព២ ៖ ទី១ គឺម្តាយកើតមហារីកដោះ កូនស្រីក៏កើតមហារីកដោះ កើតជំងឺពេលនៅក្មេង តែងរកឃើញមុនពេលមានលេចចេញអស់រដូវភាគច្រើន គឺដោះទាំងសងខាង ។ ទី២ គឺម្តាយមិនកើតមហារីកដោះ តែក្នុងគ្រួសារខាងម្តាយមានតិចបំផុតបងប្អូនស្រី១-២ នាក់កើតមហារីកដោះ និងតែងរកឃើញក្រោយពេលមានលេចចេញការអស់រដូវជាធម្មតាគឺដោះម្ខាង ។
វិធានការបង្ការ ៖ ជាប្រចាំស្វ័យត្រួតពិនិត្យដោះដើម្បីឆាប់រកឃើញជំងឺ ទៅត្រួតពិនិត្យសុខភាពតាមការកំណត់ មិនរៀបការឆាប់ និងបញ្ចៀសរាល់ទម្លាប់អាក្រក់ដូចជា ជក់បារី ផឹកស្រា ស្រាបៀរ អត់ងងុយយប់ ជ្រៅ...។
មហារីកស្បូន
កម្រិតតំណពូជ ៖ ខ្ពស់ជាងធម្មតា៤,៧-៧ដង
មហារីកស្បូន ជាប្រភេទជំងឺមានគ្រោះថ្នាក់តំណពូជយ៉ាងខ្ពស់ ។ មានយ៉ាងច្រើនករណី២នាក់ ម្តាយ កូន ឬបងប្អូនស្រី២នាក់សុទ្ធតែកើតជំងឺ ។
មូលហេតុកើតជំងឺ ៖ តាមរយៈការស្រាវជ្រាវបង្ហាញថា មហារីកស្បូនមានពាក់ព័ន្ធផ្ទាល់ដល់ការរៀបការក្នុងវង្សត្រកូល ទំនាក់ទំនងផ្លូវភេទឆាប់ហួស សម្រាលកូនច្រើនពេក និងអ្នកកើតជំងឺរលាកស្បូនរ៉ាំរ៉ៃ ។
វិធានការបង្ការ ៖ ត្រួតពិនិត្យកោសិកាស្បូនតាមការកំណត់ រៀនវិធីសង្កេតទឹករំអិលចេញពីទ្វារមាស និងបាតុភូតចេញឈាមទ្វារមាស ឆាប់ព្យាបាលរលាកកស្បូន រក្សាអនាម័យស្អាតបាត ចៀសវាងកោសរំលូតកូន ។
លើសឈាមក្នុងពេលមានគភ៌
កម្រិតតំណពូជ ៖ ខ្ពស់ជាងធម្មតា៦-៨ដង
លើសឈាមក្នុងពេលមានគភ៌ មានចរិតតំណពូជដាច់ខាត ។ ប្រសិនជីដូនខាងម្តាយ, ម្តាយ ឬបងប្អូនស្រីអ្នកធ្លាប់កើតជំងឺលើសឈាមក្នុងពេលមានគភ៌ នោះអ្នកត្រូវយកចិត្តទុកដាក់ដោយពេញទំហឹង ។
មូលហេតុកើតជំងឺ ៖ ប្រសិនមុនពេលមានគភ៌ធ្លាប់កើតជំងឺលើសឈាម រលាកតម្រងនោមរ៉ាំរ៉ៃ ទឹកនោមផ្អែម...សុទ្ធតែងាយកើតជំងឺលើសឈាមក្នុងពេលមានគភ៌ ។ ប្រសិនមានគភ៌ក្នុងរដូវត្រជាក់ នោះកាន់តែត្រូវត្រួតពិនិត្យហ្មត់ចត់ ដើម្បីអាចឆាប់ព្យាបាល ។
វិធានការបង្ការ ៖ មានផ្ទៃពោះនៅវ័យសមស្រប គួរត្រួតពិនិត្យសរុបទូទៅមុនពេលមានគភ៌ រក្សាទម្ងន់ខ្លួនឱ្យសមល្មម ចៀសវាងកុំឱ្យធាត់ ៕

Saturday, July 23, 2011
របាំផ្លិតដែលជារបាំបរិសុទ្ធទាំងចិត្ត និងកាយបង្ហាញខ្លួននៅអង្គរវត្ត
សិស្សសាលារបាំព្រះរាមបុប្ផាទេវី នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរាំរបាំផ្លិត ក្នុងសភាពយ៉ាងរស់រវើកបីដូចនាងព្រិលស នៅប្រាសាទអង្គរវត្ត ដើម្បីបួងសួងសុំសុខសន្តិភាពសម្រាប់ប្រទេស ។ អ្នករាំរបាំទាំងអស់ស្លៀកសម្លៀកបំពាក់ពណ៌ស ដោយគ្មានការផាត់មុខ និងជាយុវតីបរិសុទ្ធទាំងចិត្ត និងកាយបានរាំយ៉ាងល្វតល្វន់នៅតាមថែវនានា នៃប្រាសាទអង្គរវត្តជាផ្នែកមួយ នៃការយាងបារមីអាទិទេពមកកាន់ និងថែររក្សាក្រុងអង្គរអាណាចក្រអច្ឆរិយៈទ្បើងវិញ ។
លោកស្រី កន្ថា រ៉ាវីន ងិនការ៉េត ជាអ្នកបង្កើតរបាំផ្លិត បាននិយាយឲ្យដឹងថា ការរាំរបាំផ្លិតនៅអង្គរវត្តនេះជាលើកទី១ ដើម្បីឧទ្ទិសសុំក្តីសុខសន្តិភាពសម្រាប់ប្រទេស និងសុំយាងបារមីព្រះមហាក្សត្រ ដែលជាអាទិទេពនៅអង្គរ និងបារមីមេទ័ពទាំងទ្បាយយាងមកកាន់ និងថែររក្សាប្រាសាទអង្គរវត្ត និងព្រះរាជាណាចក្រកម្ពុជាទ្បើងវិញ ។ អ្នករាំបានពាក់គ្រឿងអលង្ការសម័យអង្គរ នៅកដៃ កជើង និងបន្តោងខ្សែករបស់ពួកគេ ។ គ្រឿងអលង្ការទាំងនោះត្រូវធ្វើពិធីបួងសួង និងសុំការអនុញ្ញាតពីអាទិទេពនៅអង្គរ តាមរយៈទឹកមន្ត និងឲ្យយុវតីជាអ្នករាំ ធ្វើការលាងដៃ សំអាតកាយចិត្តមុននឹងពាក់គ្រឿងអលង្ការទាំងនោះ ។
លោកស្រី និងអ្នកផ្សេងទៀតសុទ្ធតែមើលឃើញថា មុនពេលរាំគ្រឿងអលង្ការទាំងនោះមានសភាពស្រអាប់ ប៉ុន្តែក្រោយពាក់ឲ្យយុវតីរាំរួច គ្រឿងអលង្ការទាំងនោះមានសភាពភ្លឺថ្លា ហាក់មានបារមីអាទិទេពមកសណ្ឋិត ។ ការបួងសួងនេះមានការរៀបចំបាយសីពី១ ថ្នាក់ដល់២១ ថ្នាក់ មានដាក់ផ្លែឈើ ៧ មុខ មាននំអន្សម ចេក អន្សមជ្រូក និងនំផ្លែអាយ ដែលមានអត្ថន័យខុសៗគ្នា តាមគ្រឿងដង្វាយនិមួយៗ ។
លោកស្រីបានបន្តថា របាំផ្លិតដែលលោកស្រីបង្កើតទ្បើងមកនេះ សម្រាប់រាំក្នុងពិធីបួងសួង និងពិធីបុណ្យជាតិធំៗ មិនអាចយកទៅរាំតាមភោជនីយដ្ឋានបាននោះទេ ហើយលោកស្រីបានធ្វើការព្រមាន អ្នកនាំយករបាំបែបនេះទៅរាំតាមភោជនីយដ្ឋាន នឹងប្រឈមមុខនឹងបញ្ហាជាច្រើន ប្រសិនជាមិនសុំការអនុញ្ញាតពីលោកស្រី ត្បិតរបាំផ្លិតមិនអាចអ្នកណាក៏រាំបាននោះទេ ព្រោះយើងតម្រូវឲ្យអ្នករាំជាមនុស្សមានភាពបរិសុទ្ធទាំងចិត្ត និងកាយ ៕

កម្ពុជាបដិសេធមិនចរចាទ្វេភាគីជាមួយថៃស្ដីពីបញ្ហាព្រំដែន
មន្ត្រីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃ២០ កក្កដា បានបដិសេធមិនទទួលយកសំណើរបស់ថៃ ក្នុងការចរចាទ្វេភាគីទាក់ទងនឹងបញ្ហាជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ ប៉ុន្តែនឹងចរចាដើម្បីរៀបចំនីតិវិធីក្នុងការដកកងទ័ពចេញពីតំបន់គ្មានយោធាកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី១៨ កក្កដា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន កាលពីថ្ងៃពុធ ទី២០ កក្កដា បានចោទប្រកាន់រដ្ឋាភិបាលចាំផ្ទះថៃ ថា មិនចង់គោរពសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ ក្រោយពីនាយករដ្ឋមន្ត្រីថៃ បានប្រកាសថា កងទ័ពថៃ នឹងមិនដកទ័ពចេញពីតំបន់ក្បែរប្រាសាទព្រះវិហារដែលកំណត់ជាតំបន់គ្មានវត្តមានយោធាទេ លុះត្រាតែមានការចរចាគ្នាជាមុនសិន។
លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជានឹងពិភាក្សាជាមួយថៃ សម្រាប់នីតិវិធីដកកងទ័ពចេញពីតំបន់គ្មានយោធា ប៉ុន្តែនឹងមិនចរចាបញ្ហាព្រំដែនទេ។ កម្ពុជានឹងចរចាបញ្ហាព្រំដែនជាមួយនឹងថៃ នៅតំបន់ផ្សេងៗទៀតក្រៅពីតំបន់ក្បែរប្រាសាទព្រះវិហារ ៖ «អ្វីដែលថៃ បានលើកឡើងក្នុងកលល្បិចមួយដើម្បីឆ្លៀតឱកាសមិនទទួលបង្គាប់តុលាការយុត្តិធម៌អន្តរជាតិ ដែលបង្គាប់ឲ្យថៃ ដកកងទ័ព ដូច្នោះល្បិចដែលយកកម្ពុជា មកនិយាយគ្នាមុនដកទ័ព គេចង់ឲ្យឃើញមានរូបភាពទ្វេភាគីពីសហការគ្នា ប៉ុន្តែដីកាបង្គាប់បញ្ជាក់ថា ភាគីទាំងពីរសហការតាមឥណ្ឌូណេស៊ី ឬអាស៊ាន»។
កាលពីថ្ងៃពុធ ទី២០ ខែកក្កដា កម្ពុជា និងថៃ បានបង្ហាញជំហរផ្ទុយគ្នាទាក់ទងនឹងនីតិវិធីដកកងទ័ពចេញពីតំបន់គ្មានយោធា។
នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង អា.អេហ្វ.ប៉េ (AFP) ដកស្រង់សម្ដីឲ្យដឹងថា ការចរចារវាងកម្ពុជា និងថៃ ត្រូវធ្វើឡើងជាចាំបាច់មុនការដកទ័ព ហើយរដ្ឋាភិបាលថៃថ្មីជាអ្នកអនុវត្តការដកកងទ័ពចេញ។
ចំណែករដ្ឋាភិបាលកម្ពុជា នៅថ្ងៃពុធ ទី២០ កក្កដា បានស្នើសុំឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកត្រួតពិនិត្យតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារជាបន្ទាន់ មុនពេលដែលកម្ពុជាគោរពសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបង្គាប់ឲ្យដកកងទ័ពខ្មែរ និងថៃ ចេញពីតំបន់គ្មានកងទ័ព។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្រាប់កម្ពុជា អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ត្រូវមកកាន់តំបន់ជម្លោះជាមុនសិន ទើបកម្ពុជាដកកងទ័ពខ្លួនចេញ ៖ «អត់មានចាំបាច់ការកិកកុករបស់ថៃទៀតទេ។ ខ្ញុំបានស្នើឲ្យចេញសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន រដ្ឋមន្ត្រីការបរទេសដោយឡែកនិយាយរឿងនេះ»។
កន្លងមកបើទោះជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានទាមទារឲ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ និងមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីក៏ដោយ ក៏ថៃបានបដិសេធមិនទទួលសំណើនេះ ដែលបានបណ្ដាលឲ្យអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មិនអាចមកសង្កេតការណ៍នៅតំបន់ជម្លោះបាន។
អគ្គលេខាធិការអាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan) កាលពីថ្ងៃពុធ បានស្វាគមន៍ជំហរកម្ពុជា និងថៃ ក្នុងការសន្យាគោរពសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ។ លោកបញ្ជាក់ថា សេចក្ដីសម្រេចវិធានការបន្ទាន់របស់តុលាការនឹងក្លាយជាការសាកល្បងមួយសម្រាប់ប្រទេសទាំងពីរ។
លោកបន្តថា ភាគីទាំងសងខាងត្រូវតែអត់ធ្មត់ និងមានការជឿជាក់គ្នាទៅវិញទៅមកក្នុងការធ្វើតាមសេចក្ដីសម្រេចចិត្តរបស់តុលាការ ហើយប្រសិនបើមានដំណោះស្រាយណាមួយនោះក្នុងរយៈពេលបណ្ដោះអាសន្ននេះ វាជាការប្រសើរសម្រាប់អ្នកទាំងអស់គ្នា។
លោក ស៊ូរិន ពិតស៊ូវ៉ាន់ មានប្រសាសន៍ថា ប្រធានអាស៊ានកំពុងរង់ចាំសញ្ញាល្អមួយពីកម្ពុជា និងថៃ មុននឹងមានការសម្របសម្រួលដើម្បីស្ដារឲ្យមានសន្តិភាព និងសន្តិសុខតាមព្រំដែន។
ប្រធានតុលាការយុត្តិធម៌អន្តរជាតិ ចៅក្រម អ៊ីអាស្សី អូវ៉ាដា(Hisashi Owada) កាលពីថ្ងៃច័ន្ទ ទី១៨ កក្កដា បានអានសេចក្ដីសម្រេចចិត្តរបស់ខ្លួនចំពោះមុខរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ក្នុងសវនាការនៅវិមានសន្តិភាពថា សេចក្ដីសម្រេចចិត្តរបស់តុលាការធ្វើឡើងដោយមានហេតុផលថា តំបន់ប្រាសាទព្រះវិហារបានក្លាយជាកន្លែងប្រយុទ្ធគ្នា ហើយការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរកើតឡើងជាច្រើនដង បានធ្វើឲ្យខូចខាតដល់ប្រាសាទព្រះវិហារ។
សេចក្ដីសម្រេចរបស់តុលាការបានបញ្ជាឲ្យភាគីទាំងសងខាងដកកងទ័ពខ្លួនដែលមានវត្តមាននៅតំបន់គ្មានយោធាជាបណ្ដោះអាសន្នជាបន្ទាន់ ហើយនិងទប់ស្កាត់វត្តមានយោធានៅតំបន់ហាមឃាត់យោធានោះ។ តុលាការក៏បញ្ជាថៃមិនត្រូវបង្កការរាំងស្ទះដល់សេរីភាពកម្ពុជា ក្នុងការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ឬក៏ការផ្ដល់ស្បៀងអាហារទៅឲ្យបុគ្គលិកខ្មែរដែលជាជនស៊ីវិលនៅប្រាសាទព្រះវិហារ។
ប្រធានតុលាការយុត្តិធម៌អន្តរជាតិបន្តទៀតថា ភាគីទាំងសងខាងត្រូវបន្តសហការជាមួយនឹងអាស៊ាន ជាពិសេសត្រូវអនុញ្ញាតឲ្យមានអ្នកសង្កេតការណ៍អាស៊ានមានវត្តមានសង្កេតការណ៍នៅតំបន់គ្មានយោធា៕

ក្រុងខ្មែរលេចរូបរាងនៅសហរដ្ឋអាមេរិក
ទីក្រុងថ្មីរបស់ខ្មែរឈ្មោះ ខេមបូឌា ថោន (Cambodia Town) នៅក្នុងក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ត្រូវបានពលរដ្ឋខ្មែរសម្ដែងការអបអរសាទរយ៉ាងខ្លាំង ក្នុងទិវាលើកផ្លាកសញ្ញាជាផ្លូវការកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១១។
លោក សាន រីជឺរ (Richer San) អនុប្រធានទីមួយក្រុមហ៊ុនខ្មែរ ឬហៅថា Cambodia Inc. មានប្រសាសន៍ថា លោកមានមោទនភាពណាស់ដែលពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរក្រុងឡងប៊ិច អនុញ្ញាតឲ្យមានទីក្រុងខ្មែរសម្រាប់ទីផ្សារពាណិជ្ជកម្មខ្មែរមួយជាផ្លូវការនៅលើទឹកដីអាមេរិក ហើយថា តំណាងសហគមន៍ខ្មែរបានផ្ដើមគំនិតគ្នាស្នើសុំច្បាប់អនុញ្ញាតទទួលស្គាល់ជាផ្លូវការអស់រយៈពេលជាង ១០ឆ្នាំមកហើយ តែសេចក្ដីសម្រេចជាផ្លូវការ និងដំណើរការទើបបានបញ្ចប់សព្វគ្រប់នៅក្នុងខែកក្កដា ឆ្នាំនេះ។
លោកមានប្រសាសន៍បន្ថែមថា ៖ «ដែលយើងចង់ធ្វើនេះវាមានចំណុចសំខាន់ច្រើន។ សំខាន់ជាងគេគឺយើងចង់បន្តនូវវប្បធម៌ទុកឲ្យក្មេងស្រករក្រោយកើតនៅទីនេះ ក្មេងកើតនៅទីនេះគ្នាអត់ដឹងថា ឪពុកម្ដាយហ្នឹងមកពីណា មានទំនៀមទម្លាប់អីទេ។ ខេមបូឌា ថោន ដែលយើងបង្កើតនេះ ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់យើង»។
លោក ឆាំង សុង ខ្មែរអាមេរិកាំងរស់នៅក្រុងទីក្រុងឡងប៊ិច ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ឡងប៊ិចជាទីក្រុងមួយប្រជុំដោយពលរដ្ឋខ្មែរច្រើនជាងគេក្នុងសហរដ្ឋអាមេរិក ដែលមានពលរដ្ឋខ្មែររស់នៅជាង ៥ម៉ឺននាក់។ លោកថា ការបើកតំបន់សេដ្ឋកិច្ច និងវប្បធម៌ក្រុងខ្មែរនេះ ជាទីក្រុងខ្មែរទីមួយក្នុងប្រវត្តិសាស្ត្រនៅលើពិភពលោកហើយ ចាប់តាំងពីលោកដឹងក្ដីមក។
លោកថា ទីក្រុងដែលមានឈ្មោះខ្មែរនេះផ្ដល់ប្រយោជន៍ដល់ពលរដ្ឋខ្មែរជាច្រើន ៖ «ទីក្រុងខ្មែរហ្នឹងវាមានគោលបំណងធំជាផ្លូវការពីរ។ ទី១ ដើម្បីរក្សាចែកចាយវប្បធម៌ខ្មែរយើងទៅអាមេរិកាំងបរទេសឯទៀតៗទាំងអស់។ ទី២ ធំបំផុតទៀត គឺជាកន្លែងដែលលើកស្ទួយខ្មែរយើងឲ្យបានរកស៊ីចម្រុងចម្រើនក្នុងសហរដ្ឋអាមេរិក។ គោលបំណងមួយទៀតសម្រាប់ខ្ញុំដែលយល់ផ្ទាល់ វាជាស្ពានធំណាស់ដែលចម្លងខ្មែរយើងនៅសហរដ្ឋអាមេរិក និងខ្មែរនៅកម្ពុជាឯណោះ មិនដែលមានទេក្នុងប្រវត្តិសាស្ត្ររឿងនេះរឿងធំណាស់»។
ចំពោះការអបអរសាទរ និងការលើកផ្លាកសញ្ញានេះ ម្ចាស់ហាងខ្មែរ វ៉ែនហេង អ្នកស្រី អ៊ីម ផល្លា មានប្រសាសន៍ថា អ្នកស្រីសប្បាយចិត្តណាស់ ដោយសារអ្នកស្រីមានហាងលក់ម្ហូបអាហារខ្មែរដ៏ធំនៅទីនេះសម្រាប់បម្រើសហគមន៍ខ្មែរដូចនៅស្រុកខ្មែរដែរ ៖ «សប្បាយចិត្តណាស់ មានមោទនភាពយ៉ាងខ្លាំងដែលខ្មែរយើងមានឈ្មោះថា ក្រុងខ្មែរនៅឡងប៊ិច នៅក្នុងអាមេរិកនេះ។ ខ្ញុំភ្ញៀវខ្មែរខ្ញុំ ៩០ភាគរយខ្មែរ និយាយតែខ្មែរ ឮតែ China Town (ក្រុងចិន), Korea Town (ក្រុងកូរ៉េ) ឥឡូវខ្មែរយើងមានតំណាងខ្មែរនៅអាមេរិកហ្នឹង ខ្ញុំសប្បាយចិត្ត»។
អតីតប្រធានក្រុមប្រឹក្សាភិបាលនៃទីក្រុងខ្មែរ ឬ Cambodia Town ក្នុងក្រុងឡងប៊ិច អ្នកស្រី សាន សុទ្ធា មានប្រសាសន៍ដែរថា មុននឹងបានទទួលច្បាប់អនុញ្ញាតទទួលស្គាល់ពេញលេញពីអាជ្ញាធរនេះ ពលរដ្ឋខ្មែរនៅទីនោះបានប្រឹងប្រែងជួយគ្នាយ៉ាងពេញទំហឹង រិះរកមធ្យោបាយដើម្បីឲ្យបានការទទួលស្គាល់ជាផ្លូវការ។
អ្នកស្រី សាន សុទ្ធា បន្តដូច្នេះ ៖ «ចំពោះខ្លួនខ្ញុំផ្ទាល់គឺថា យើងមានសេចក្ដីរំភើប ហើយយើងមានមោទនភាពជាខ្លាំង ពីព្រោះកិច្ចការអស់នេះគឺថា ដែលយើងធ្វើហ្នឹង គឺថា មិនមែនបានមកស្រួលទេ ហើយក្នុងរយៈពេលបើយើងគិតអំឡុងពេលទៅ គឺថា តាំងពីក្រុមខ្មែរយើងបានចាប់ផ្ដើមមក គឺតាំងពី២០០១ ហើយរហូតដល់ទៅ២០១១ បើនិយាយពីភ្នំពេញ គឺឡងប៊ិចនេះហើយជាទីពីរ ក្រៅពីភ្នំពេញ»។
តំបន់សេដ្ឋកិច្ច និងវប្បធម៌ក្រុងខ្មែរ Cambodia Town, Inc ស្ថិតនៅផ្លូវអាណាហែម លេខ២២១០ E ជាន់ទីមួយ លេខ១០៣ ក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ទីក្រុងនេះបានបើកពិធីអបអរសាទរលើកផ្លាកសញ្ញាជាផ្លូវការនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១១ ដែលមានមនុស្សចូលរួមប្រមាណជាង ១០០នាក់៕

ក្រសួងប្រៃសណីយ៍បិទសេវាទូរស័ព្ទថៃខុសច្បាប់នៅកម្ពុជា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ផ្ដើមបិទសេវាទូរស័ព្ទចល័តប្រើសេវាប្រទេសថៃ ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជា ខុសច្បាប់អស់ជាច្រើនឆ្នាំមកហើយ។
មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ថា ប្រពន្ធទូរស័ព្ទចល័តថៃ ត្រូវបានអាជីវករខ្មែរទិញសេវាពីថៃ ហើយដំឡើងអង់តែនតូចៗ ដូចជាបំពង់ទីបកម្ពស់ពី ៣០ ទៅ ៤០ម៉ែត្រ ហើយចាប់សេវាពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ចម្ងាយប្រហែលជា ១០០គីឡូម៉ែត្រឯណោះ។
លោក ចែម សង្វា អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យទូរគមនាគមន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា អាជីវករខ្មែរបានដំឡើងអង់តែនទូរស័ព្ទថៃ ដោយទាញយកសេវាទូរស័ព្ទពីប្រទេសថៃចូលមកប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្ម និងប្រើប្រាស់ផ្ទាល់ខ្លួនផង ដោយធ្វើឲ្យរដ្ឋាភិបាលខ្មែរខាតប្រាក់ពី ៦០០ ទៅ ១.០០០ដុល្លារក្នុងអង់តែនទូរស័ព្ទមួយគ្រឿងៗ។
លោកថា អង់តែនខុសច្បាប់ប្រើសេវាថៃ មានសរុបប្រហែល ១០០អង់តែននៅខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តឧត្ដរមានជ័យ ៖ «ក្នុងនាមក្រសួង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន ដែលកំពុងប្រើប្រាស់ឧបករណ៍ប្រភេទនេះ ហៅថា អិនធើ ហ្វូន ដែលជាសេវារបស់ថៃ ចូលមកទឹកដីយើង សូមឲ្យបងប្អូនប្រមូលឧបករណ៍ហ្នឹងយកទៅឲ្យក្រុមហ៊ុនថៃ នៅស្រុកថៃវិញ ដើម្បីចៀសវាងប្រឈមមុខផ្លូវច្បាប់ ប៉ះពាល់ដល់អាជីវកម្ម និងបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ហ្នឹងជំហានទី១ ក្រសួងឲ្យបងប្អូនស្ម័គ្រចិត្តដាក់ចុះដោយខ្លួនឯង»។
លោកបន្តថា ក្រៅពីខាតបង់ថវិកាជាតិ ការប្រើប្រាស់សេវាទូរស័ព្ទថៃ ខុសច្បាប់នេះ ក៏ជាការគំរាមកំហែងដល់សន្តិសុខជាតិពីសំណាក់ចាប់ក្រុមចាប់ជំរិត និងក្រុមភេរវកម្មអាចប្រើសេវានេះ ហើយប៉ូលិសខ្មែរមិនមានឯកសារស្រាវជ្រាវស៊ើបអង្កេត ព្រោះថា រាល់ឯកសារបញ្ជីស្នាម វិក្កយបត្រប្រាក់ចំណាយអ្វីៗទាំងអស់មិនបានថតចម្លង ឬកត់ត្រាទុកដោយអាជ្ញាធរខ្មែរទេ គឺឯកសារនានានៅប្រទេសថៃទាំងអស់។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលថ្មីៗកន្លងទៅនេះ បានចេញសេចក្ដីប្រកាសជូនដំណឹងមួយដល់សាធារណជនខ្មែរ ដែលដំឡើងទូរស័ព្ទចល័តថៃខុសច្បាប់នៅតាមខេត្តនានាជាប់ព្រំដែនថៃ ដូចជាខេត្តកោះកុង ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ រួមទាំងខេត្តសៀមរាប ឲ្យរើអង់តែនឈប់ប្រើសេវាថៃ ហើយងាកមកប្រើប្រព័ន្ធក្រុមហ៊ុនក្នុងប្រទេសកម្ពុជាវិញ ដើម្បីសុវត្ថិ និងប្រាក់ចំណូលរដ្ឋ។
សប្ដាហ៍កន្លងទៅនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះបង្ក្រាបនៅខេត្តសៀមរាប ដែលប្រើប្រព័ន្ធសេវាទូរស័ព្ទថៃខុសច្បាប់ ដែលមានអង់តែន ៣៥ ហើយភាគច្រើនស្ថិតនៅក្នុងស្រុកដាច់ស្រយាល។
លោក ចាន់ សារ៉េន អធិការស្រុកក្រឡាញ់ មានប្រសាសន៍ថា ប្រជាជនរបស់លោកបាននាំគ្នាប្រើប្រព័ន្ធទូរស័ព្ទក្រុមហ៊ុននៅក្នុងស្រុកវិញហើយ បន្ទាប់ពីក្រសួងប្រៃសណីយ៍ បានចុះទៅទម្លាក់អង់តែនប្រព័ន្ធទូរស័ព្ទថៃ នៅក្នុងស្រុករបស់លោករួចមក ៖ «កាលមុនប្រើ ឥឡូវឈប់អស់ហើយ គេមកទម្លាក់អង់តែនអស់ហើយ...»។
លោកស្រី ជា សុទ្ធា មន្ត្រីសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ប្រជាជននៅតាមខេត្តក្បែរព្រំដែនថៃ ចូលចិត្តប្រើសេវានេះ ព្រោះពួកគាត់ធ្លាប់ប្រើយូរមកហើយ តាំងពីឆ្នាំ១៩៩០ ជាងមកម្ល៉េះ ដោយសារកាលនោះកម្ពុជា មិនទាន់មានប្រព័ន្ធទូរស័ព្ទចែកចាយដល់តំបន់ដាច់ស្រយាលទាំងនោះទេ ៖ «កន្លងមកខ្ញុំធ្លាប់តេ ព្រោះថាសេវាថោក ស្រួលប្រើ។ យូរហើយ និយាយទៅតាំងពីមានការឆ្លងដែនខ្មែរ-ថៃ ហ្នឹងមក ទូរស័ព្ទប្រព័ន្ធថៃ ចាប់ផ្ដើមមានប្រើ មានតេទៅអាមេរិកទៅអីតាំងពីសម័យយើង ១៩៩០ ជាងមកហ្នឹង»។
ទន្ទឹមនឹងក្រសួងប្រៃសណីយ៍បន្ទន់ឥរិយាបថទន់ភ្លន់អំពាវនាវដល់ប្រជាជនខ្មែរឲ្យបិទ ឬក៏ទម្លាក់អង់តែនទូរស័ព្ទថៃខុសច្បាប់ ដែលពួកគេបានប្រើរួចមក លោក ចែម សង្វា បានបញ្ជាក់ផងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏នឹងដាក់វិធានការក្ដៅផងដែរ ដោយបានដាក់កំណត់ឲ្យប្រជាពលរដ្ឋ និងអាជីវករខ្មែរណាដែលប្រើប្រាស់ ឬប្រកបរបររកស៊ីបម្រើសេវាទូរស័ព្ទថៃ ខុសច្បាប់នេះ ឲ្យឈប់ប្រើប្រាស់ និងទម្លាក់អង់តែនទូរស័ព្ទចោលឲ្យអស់ក្នុងរយៈពេលមួយសប្ដាហ៍ខាងមុខជាដាច់ខាត បើមិនដូច្នោះទេ ពួកគេនឹងប្រឈមមុខនឹងផ្លូវច្បាប់។
លោកបានបញ្ជាក់ថា បន្ទាប់ពីក្រសួងបានទម្លាក់អង់តែន និងបិទទូរស័ព្ទនៅខេត្តសៀមរាប រួចមក ក្រសួងនឹងធ្វើការបន្តទៅទៀតនៅខេត្តផ្សេងៗ ដូចជាខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ជាដើម ដើម្បីបញ្ចប់ការប្រើប្រាស់សេវាទូរស័ព្ទថៃ ខុសច្បាប់នេះឲ្យអស់៕

Thursday, July 21, 2011
បទពិសោធន៍កំចាត់ដង្កូវស៊ីស្លឹក និងដង្កូវស៊ីរូងដើម
នៅដើមរដូវវស្សាឆ្នាំ ២០០២ នេះ នៅស្រុកកំពង់ត្របែក ស្ថិតក្នុងឃុំគោកខ្ចក និងឃុំកន្សោមអកកសិករកំពុងជួបប្រទះបញ្ហាដង្កូវស៊ីស្លឹក និងដង្កូវស៊ីរូងដើម លើពូជស្រូវក្រសាំងទាប និងអ៊ីអ៊ែរយ៉ាងធ្ងន់ធ្ងរ ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកមីង ទូច ហ៊ីម ដែលរស់នៅក្នុងភូមិឃុំខាងលើ គាត់បានប្រើថ្នាំផ្សំពីរុក្ខជាតិកំចាត់សត្វដង្កូវ ដែលដូនតាចាស់ៗ របស់គាត់ជំនាន់មុនតែងតែអនុវត្ត ហើយទទួលបានជោគជ័យ ។
ចំណែកវិធីផ្សំ និងរបៀបប្រើ បង្ហាញជូនដូចខាងក្រោម :
១. ធាតុផ្សំ : ទំពាំង (ឫស្សី) ម្សៅសាប៊ូ និងទឹក
២. វិធីផ្សំ : យកទំពាំងចំនួន ១ គីឡូកន្លះ សាប់តូចៗ បន្ទាប់មកយកទៅត្រាំទឹកក្នុងកូនពាងដែលមានទឹកចំណុះ ១០ លីត្រ រួចត្រាំទុកចំនួន ២ យប់ ។ ទឹកទំពាំងនេះមានប្រសិទ្ធភាពខ្លាំងនៅពេលយើងត្រាំវារយៈពេល ២ យប់ បើត្រាំលើសពី ២ យប់ ទំពាំងសាបលែងសូវមានប្រសិទ្ធភាព ។
៣. វិធីប្រើ : យកទឹកទំពាំងដែលបានត្រាំហើយចំនួន ១ លីត្រ លាយសាប៊ូម្សៅ ៣ ទៅ៤ ក្តាប់ កូរឲ្យសព្វរួចលាយជាមួយទឹកធម្មតាចំនួន ៨ លីត្រទៀត ។ បន្ទាប់មក យកទៅបាញ់លើស្រូវដែលកំពុងទទួលរងការបំផ្លាញ (បាញ់នៅពេលព្រឹកព្រលឹម) ។ ក្រោយពីការបាញ់ហើយ គាត់បានសង្កេតឃើញថា ដង្កូវខ្លះងាប់ ហើយខ្លះទៀតពុលសន្លប់មិនអាចធ្វើសកម្មភាពបាន ។ ការបាញ់ប្រព្រឹត្តទៅ ២ ឬ៣ ដង ទើបអស់ដង្កូវ ។

ក្នុងការប្រើថ្នាំនេះ អ្នកមីងបានផ្តែផ្តាំថា នៅពេលកំពុងប្រើត្រូវប្រុងប្រយ័ត្នកុំឲ្យសត្វស្រុក ដូចជា មាន់ ទា ជ្រូក ចុះផឹកទឹកក្នុងស្រែឲ្យសោះ ព្រោះអាចបណ្តាលឲ្យសត្វទាំងនោះងាប់ភ្លាមៗ បាន ។ ដូច្នេះសូមបងប្អូនកសិករសាកល្បងនូវបទពិសោធន៍ខាងលើ ហើយនៅពេលប្រើថ្នាំត្រូវប្រុងប្រយ័ត្ន ដូចពាក្យផ្តែផ្តាំរបស់អ្នកមីងទូច ហ៊ីម ខាងលើ ៕
បទពិសោធន៍ការពារជំងឺដែលកើតលើដំណាំបន្លែ
ក្នុងការដាំដុះបន្លែ កសិករតែងតែជួបប្រទះបញ្ហាមួយចំនួនដូចជា សត្វល្អិត និងជំងឺដែលបំផ្លាញលើដំណាំដែលជាកត្តាមួយយ៉ាងសំខាន់ជំរុញឲ្យទិន្នផលដំណាំថយចុះ ។ នៅពេលនេះ យើងសូមលើកយកបទពិសោធន៍ការពារជំងឺមួយចំនួនរបស់កសិករដូចជាជំងឺរលាកអុជ ( ច្រេះ ) ជំងឺក្រាភ្លើង ជំងឺកួចក ( ស្វិតដើម ) ជំងឺផ្សិតក្រោមធាងជូនបងប្អូនកសិករផ្សេងទៀត ទុកជាគំនិតធ្វើការដកពិសោធន៍ និងសាកល្បងតាម ។
ក. ជំងឺកួចក (ស្វិតដើម)
តាមការសង្កេតរបស់កសិករកន្លងមកបានឲ្យដឹងថា ជំងឺនេះច្រើនកើតនៅខែវស្សាជាពិសេសពេលមានភ្លៀងដើមដៃហើយបណ្តាលមកពីមូលហេតុដូចខាងក្រោម :
១. មូលហេតុ :
- យកគំរបសើមមកគ្របលើរងដំណាំ ដូចជាចំបើងសើម
- ប្រើអាចម៍គោស្រស់
- ដីសើមមានជាតិប្រៃច្រើន
- ដីហាប់មុខលើ អត់ជ្រាប់ទឹក ធ្វើឲ្យដីស្រទាប់ក្រោមមានចំហាយក្តៅកើតមួលក
- ដាក់ជីលើដំណាំហើយស្រោចទឹកមិនគ្រប់គ្រាន់ ឬប្រើទឹកច្រើន ។
២. រោគសញ្ញា :
ដំណាំដែលកើតជំងឺនេះ មានរោគសញ្ញាដូចខាងក្រោម :
- គល់ស្ពៃមានពណ៌ក្រមៅប្រផេះ ឫសដាច់អស់ត្រឹមគល់ដើម តែស្លឹកនៅស្រស់
- មានចេញផ្សិតនៅគល់ស្ពៃ ( ប្រសិនអាកាសធាតុមានខ្យល់ហប់ ) ។
៣. វិធានការការពារ :
ដើម្បីការពារជំងឺនេះ លោកពូ ហែម សាវឿន គាត់មានបទពិសោធន៍ប្រើសាច់ជូរខៀវ ។
ខ. ជំងឺរលាក
តាមបទពិសោធន៍របស់កសិករទាំងប៉ុន្មានខាងលើ បានឲ្យដឹងថាជំងឺរលាកនេះកើតឡើងដោយសារមូលហេតុដូចខាងក្រោម :
១. មូលហេតុ :
- ស្រោចជីមិនបានលាងទឹកធម្មតា (ទឹកស្អាត) តាមក្រោយ
- មានភ្លៀងច្រើនពេក
- ដាក់ជីលើដំណាំនៅពេលដីសើមខ្លាំង
- ប្រើគំរបសើម ដូចជា ចំបើងសើម ... ។
២. រោគសញ្ញា :
ជំងឺនេះលេចចេញនូវរោគសញ្ញាដូចខាងក្រោម :
- បែកញើសក្រោមស្លឹក កន្លែងដែលចេញញើសស្លោក បាក់ រលួយ ។
៣. វិធានការការពារ :
ដើម្បីការពារទប់ទល់នឹងជំងឺនេះ កសិករគាត់មានបទពិសោធន៍មួយចំនួនដូចជា :
- យកស្លឹកសង្កែ ឬស្លឹករាំងបុកឲ្យម៉ដ្ឋត្រាំទឹក ។ រួចយកទឹកថ្នាំ ១០ លីត្រនេះ លាយទឹកធម្មតា ១០ លីត្រ បាញ់លើដំណាំ
- ក្តិចកន្លែងដែលកើតជំងឺចោល
- ត្រូវយកទៅចោលឲ្យឆ្ងាយពីចំការ នូវកំទេចកំទីសំរាមដែលកើតជំងឺ
- យកស្លឹករាំង ១ តៅ បុកឲ្យម៉ដ្ឋលាយជាមួយនឹងចុងអង្ករបន្តិចយកទៅត្រាំទឹក ។ បន្ទាប់មក យកទឹកថ្នាំ ១០ លីត្រ លាយជាមួយទឹកធម្មតា ១០ លីត្រ រួចបាញ់លើដំណាំ ។
គ. ជំងឺអុជ (ច្រេះដែក)
តាមបទពិសោធន៍របស់កសិករឃើញថា មូលហេតុដែលបណ្តាលឲ្យកើតជំងឺនេះគឺ :
១. មូលហេតុ :
- ដីខ្វះជីជាតិ ជាពិសេសជីអាសូត
- ប្រើជីគីមីស្រោចលើដំណាំដោយមិនបានលាងទឹក
- ដីក្តាំងស្រទាប់លើ
- ក្រោយពីមានភ្លៀងធ្លាក់ហើយ មិនបានស្រោចទឹកលាងទឹកភ្លៀងចេញ លើដំណ
- តាមបទពិសោធន៍កន្លងមកឃើញថាការដាំនៅលើដីល្បាយ ងាយកើតជាងនៅលើដីឥដ្ឋ ។
២. រោគសញ្ញា :
ជំងឺនេះលេចចេញនូវរោគសញ្ញា ដូចជា មានអុជពណ៌ច្រេះលេចចេញនៅលើផ្ទៃស្លឹកផ្នែកខាងក្រោមរួចឆ្លងមកដល់ផ្ទៃស្លឹកផ្នែកខាងលើ ។
៣. វិធានការការពារ :
ជំងឺនេះលេចចេញនូវរោគសញ្ញា ដូចជា មានអុជពណ៌ច្រេះលេចចេញនៅលើផ្ទៃស្លឹកផ្នែកខាងក្រោមរួចឆ្លងមកដល់ផ្ទៃស្លឹកផ្នែកខាងលើ ។
ឃ. ជំងឺក្រាភ្លើង
ជំងឺនេះ កសិករតែងតែសង្កេតឃើញថាវាបណ្តាលមកពីមូលហេតុមួយចំនួនដូចខាងក្រោម :
១. មូលហេតុ :
- ដីខ្វះជីជាតិ ក្តាំងផ្នែកខាងក្រោម
- ទឹកច្រើន ជោគជាំ
- អាកាសធាតុប្រែប្រួល មានខ្យល់ហប់ក្តៅ ធ្វើឲ្យជំងឺនេះឆ្លងលឿន ។
២. រោគសញ្ញា :
តាមការសង្កេតរបស់កសិករឃើញថា ជំងឺនេះមានស្លឹកក្រហមរួញៗ (ដូចនំក្រៀប) និងឆ្លងលឿននៅពេលអាកាសធាតុស្ងួត ។
៣. វិធានការការពារ :
ដើម្បីការពារ និងទប់ស្កាត់ជំងឺនេះ កសិករគាត់តែងតែអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម :
- ការដករុក្ខជាតិដែលកើតជំងឺចោល
- យកកំប្លោក ឬស្លឹកឈើងាប់ដុតយកផេះបាចលើដំណាំ រួចស្រោចទឹកលាងផេះឲ្យស្អាត (ត្រូវបាញ់ទឹកលាងឲ្យច្រើនកុំខ្លាចដំណាំដួល) ។
សរុបមក តាមបទពិសោធន៍របស់កសិករ កន្លងមកដើម្បីការពារជំងឺទាំងប៉ុន្មានខាងលើជារួមត្រូវអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោម :
- ត្រូវកាត់បន្ថយការប្រើជីគីមី និងបង្កើនការប្រើជីធម្មជាតិឲ្យបានច្រើន
- ក្រោយពីស្រោចជីហើយ ត្រូវស្រោចទឹកធម្មតាលាងសំអាតដំណាំតាមក្រោយ
- ជៀសវាងការប្រើគំរបសើមគ្របលើរងដំណាំ
- ដើរដករុក្ខជាតិដែលកើតជំងឺចោល និងកាកសំណល់រុក្ខជាតិដែលកើតជំងឺត្រូវដុតចោល ឬយកទៅចោលឲ្យឆ្ងាយពីចំការ
- ធ្វើស្មៅ លើរងដំណាំឲ្យបានស្អាត
- ការពារកុំឲ្យដីស្រទាប់លើក្តាំង
- ការពារកុំឲ្យដីភាពជាំទឹកខ្លាំង ឬជាំទឹកជាប់ ៕
Subscribe to:
Posts (Atom)
NEWS
http://www.everyday.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.kohsantepheapdaily.com.kh/
http://www.dap-news.com/
http://www.cambodiawindow.com/
http://www.cam111.com/
http://www.ksn-news.com/
http://www.cen.com.kh/
http://www.ken.com.kh/
http://www.clv-triangle.vn/
http://www.socialnews.com.kh/
http://www.camnews.com.kh/
http://www.cambodiaworks
http://www.cambodia.org
http://www.cambodiaworks
http://www.cambodia.org