About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

ខេត្តកំពត
ខេត្ត​កំ​ពត​ តើ​ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​ថា ​ខេត្ត​កំ​ពត​?​ ”​ ខ្មែរ​យើង​បាន​សរ​សេរ​និង​អាន​ពាក្យ​ប្រ​ជុំ​ជន​ កំ​ពត​ ថា​ គុ​ម្ពត​ ឬ ​កំ​ពោត​ ដែល​ពាក្យ​នេះ ​បាន​ក្លាយ​ទៅ​ជា​ឈ្មោះ​ខេត្ត​ ហើយ​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ហៅ​ដោយ​សំ​ដៅ​ទៅ​លើ​ភូមិ​មួយ​ ដែល​អ្នក​ស្រុក​ស្គាល់​ពី​យូរ​លង់​មក​ហើយ​ ស្ថិត​នៅ​ព្រែក​កំ​ពត​ ដែល​មាន​ប្រ​ភព​មក​ពី​ភ្នំ​ដំ​រី​។ ហើយ​នៅ​ខាង​លើ​ដៃ​ព្រែក​កំ​ពត​បន្តិច​ ដែល​ជា​ទី​ប្រ​ជុំ​ជន​ចិន​រស់​នៅ ​ហៅ ​ភូមិ​ព្រៃ​ស្តុក​(​ម្តុំ​អណ្ដូង​ខ្មែរ​)​ យ៉ាង​ក៏​ដោយ​ ពាក្យ​ថា ​គុ​ម្ពត​ និង​ កំ​ពោត​ គេ​ពុំ​ដែល​យល់​ស្រប​ទៅ​លើ​ដើម​កំ​ណើត​ និង​ឫស​គល់​នៃ​ពាក្យ​នេះ​ឡើយ​។ ក្នុង​នោះ ​តាម​សម្ដី​អ្នក​ខ្លះ​តំ​ណាល​ថា ​មាន​ស្ត្រី​អ្នក​មាន​ធន​ធាន​ចតុ​ស្តម្ភ​ម្នាក់​ឈ្មោះ ​នាង​ ពត​ ដែល​បាន​រស់​នៅ​ទី​នោះ​ជា​អ្នក​មាន​ឥទ្ធិ​ពល​ និង​ទ​ទួល​ការ​លើក​តម្កើង​យ៉ាង​ខ្លាំង​ពី​អ្នក​ស្រុក​ភូមិ​ផង​របង​ជា​មួយ​ ដោយ​សារ​ភោគ​ទ្រព្យ​ម​ហា​សាល​របស់​នាង​ ហើយ​អ្នក​ស្រុក​បាន​ប្រ​មូល​ផ្តុំ​គ្នា​មក​រស់​នៅ​ជុំ​វិញ​ស្ត្រី​នោះ​ តាម​បែប​សា​ជី​វ​កម្ម​ គឺ​របៀប​ជា​ក្រុម​មួយ​។ តំ​ណ​ក្រោយ​មក​ ពាក្យ​ថា ​“ក្រុម” ​នេះ​ក្លាយ​មក​ជា​ពាក្យ​ “កុម”​ ដូច​នេះ​នៅ​ជាប់​ភូមិ​ឋាន​នៃ​ក្រុម​របស់​នាង​ ពត​ មាន​ឈ្មោះ​ជា​បន្ត​បន្ទាប់​ថា ​ក្រុម​នាង​ពត ​រួច​មក​ ក្រុម​ពត​ (​ដូច​គ្នា​ពាក្យ​ភ្នំ​ពេញ ​កាត់​មក​ពី​ពាក្យ​ “​ភ្នំ​ដូន​ពេញ​”​)​។ ងាក​មក​ រឿង​និ​ទាន​មួយ​ប្រ​ហាក់​ប្រ​ហែល​គ្នា​នេះ​ដែរ​ បាន​តំ​ណាល​ពី​ស្ដេច​ព្រះ​រាម​ នា​សម័យ​បែក​បាក់​លង្វែក ​ដែល​បាន​រត់​គេច​ចេញ​ពី​ការ​បះ​បោរ​ក្នុង​រាជ​វាំង​ ហើយ​ភៀស​ព្រះ​កាយ​មក​គង់​នៅ​ជា​មួយ​ម​ហេ​សី​ម្នាក់​ រួម​ទាំង​ពួក​អា​មាត្យ​ស្មោះ​ត្រង់​មួយ​ចំ​នួន​។ បន្ទាប់​មក​ទៀត ​ម​ហេ​សី​ដែល​មាន​នាម​ថា ​អ្នក​ម្នាង​ ពត​ មាន​ជំ​ងឺ​រួច​ក៏​ស្លាប់​នៅ​ទី​នោះ ​ក្រោយ​មក​ ដើម្បី​ជា​អនុ​ស្សា​វរីយ៍​យូរ​លង់​ត​ទៅ ​ចំ​ពោះ​ស្ត្រី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ជាង​គេ​ ជា​ពិ​សេស​ព្រះ​អង្គ​ក៏​ប្រ​ទាន​ឈ្មោះ​កន្លែង​នោះ​ថា​កំ​ពត​។ លើស​ពី​នេះ​ ពាក្យ ​កំ​ពត​ ក៏​នៅ​មាន​ការ​ពន្យល់​ពីរ​បៀប​ផ្សេង​គ្នា​ទៀត​ផង​ដែរ​៖
ទី​១​ តាម​សម្ដី​អ្នក​ចេះ​ដឹង​មួយ​ចំ​នួន​បាន​អះ​អាង​ថា ​ឈ្មោះ ​កំ​ពត​ បាន​មក​ពី​ផែន​សិ​លា​ចា​រឹក​មួយ​ផ្ទាំង​ដែល​គេ​ប្រ​ទះ​ឃើញ​ក្នុង​ខ្ទម​ស្លឹក​មួយ​ ដែល​គេ​បោះ​បង់​ចោល​ស្ថិត​នៅ​ក្រោយ​ភូមិ​កំ​ពត​ ហើយ​ផែន​ថ្ម​នោះ​ មាន​កម្ពស់​៣០​សង់​ទី​ម៉ែត្រ​ ដោយ​មាន​អម​ពី​ចំ​ហៀង​នូវ​ផ្ទាំង​សិ​លា ​តូចៗ​២​ទៀត​។ អ្នក​ស្រុក​ឲ្យ​ឈ្មោះ​ផ្ទាំង​សិ​លា​ចា​រឹក​នោះ​ថា ​កំ​ពត​ ហើយ​ក្លាយ​ជា​វត្ថុ​សក្ការ​បូ​ជា​។
ទី​២​ នៅ​ខាង​ត្បូង​បឹង​កំ​ពត​ គេ​បាន​ប្រ​ទះ​ឃើញ​សិ​លា​ចា​រឹក​មួយ​ផ្ទាំង​ទៀត​ ដែល​មាន​ទំ​ហំ​ធំ​ ហើយ​មាន​សណ្ឋាន​រូប​រាង​ដូច​ត្រី​ក្រ​ពត​ ស្ថិត​ក្នុង​ព្រៃ​គុ​ម្ពោត​មួយ​។ ប៉ុន្តែ​ទី​កន្លែង​នោះ​ នៅ​ជ្រៅ​ពោរ​ពេញ​ទៅ​ដោយ​វាល​ភក់​ ព្រម​ទាំង​ទឹក​ជំ​នន់​លិច​ពិ​បាក​ចូល​ទៅ​ដល់​។ ដូច​នេះ​តំ​ណ​ត​ក្រោយ​មក​ពាក្យ​ក្រ​ពត​ ក៏​ក្លាយ​ទៅ​ជា​កំ​ពត​។ ដោយ​យើង​មាន​ទំ​នោរ​ទៅ​លើ​មតិ​មួយ ​នៃ​ការ​បក​ស្រាយ​ទាំង​ពីរ​ចុង​ក្រោយ​ ដែល​សម​ស្រប​អាច​ទ​ទួល​យក​ពី​បណ្ដា​ជន​អ្នក​ចេះ​ដឹង​ ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ​ពី​យូរ​លង់​ណាស់​មក​ហើយ​។ ជា​ចុង​ក្រោយ​គេ​បាន​ពន្យល់​មួយ​បែប​ផ្សេង​ទៀត ​តែ​មិន​សូវ​ជា​ពិត​ប្រា​កដ​ប៉ុន្មាន​ទេ ​គឺ​ពាក្យ​កំ​ពត​ បាន​ចេញ​ពី​ពាក្យ​ថា ​កម្ពុ​ជា ​ដែល​មាន​សំ​ឡេង​ “​កំៗ​” ​ដូច​គ្នា​ ដែល​ជា​ឈ្មោះ​ពី​ដើម​មក​នៃ​ប្រ​ទេស​កម្ពុជា​។ ការ​បង្ហាញ​ពន្យល់​បែប​សា​មញ្ញ​នូវ​ពាក្យ​ “​កំ​ៗ​”​ ខាង​លើ​នេះ ​ក៏​គេ​មិន​អាច​ទ​ទួល​យក​បាន​ដែរ​ដោយ​ហេតុ​ផល​ថា​៖ តាម​ឯក​សារ​របស់​លោក ​ឌឿ ​វ៉ាន់ ​បាន​សរ​សេរ​ជូន​មក​ក្រុម​ទំ​នៀម​ទម្លាប់​ខ្មែរ​នៅ​ថ្ងៃ​ទី​២២​ ខែ​សី​ហា​ ឆ្នាំ​១៩៥៣ ​ថា ​ក្រុង​កំ​ពត​ ពី​ដើម​ដុះ​សុទ្ធ​តែ​កូន​ស្មាច់​ កូន​ផ្អាវ​នៅ​តាម​មាត់​សមុទ្រ​ ដែល​សម្រាប់​ឲ្យ​អ្នក​ជំ​នួញ​ចត​ទូក​ និង​សំ​ពៅ ​។ ត​ក្រោយ​មក​ទៀត ​មាន​ចិន​ យួន ​ចាម​ ខ្មែរ ​ទៅ​សង់​ខ្ទម​នៅ​ជា​ កំ​ប៉ូតៗ​ទ​ទឹង​ថ្ងៃ​នៅ​តាម​បណ្ដោយ​មាត់​ព្រែក​កំ​ពង់​បាយ ​ភ្ជាប់​ទៅ​កោះ​ធំ​ ដើម្បី​រក​ស៊ី​លក់​ដូរ​។ កន្លែង​ដែល​ ចាម​ ចិន ​ខ្មែរ​ យួន​ សង់​ខ្ទម​រស់​នៅ ​គេ​សង្កេត​ឃើញ​មាន​ផ្ទះ​ជា​កំ​ប៉េត​កំ​ប៉ូត ​ទើប​គេ​សន្មត​ហៅ​ថា ​“​ភូមិ​កំ​ប៉ូត​”​។​ លុះ​ក្រោយ​មក​ទៀត ​ពេល​មាន​ផ្ទះ​ទៅ​ហើយ ​អ្នក​លក់​ដូរ​ធ្វើ​តៀម​លក់​បាយ​សម្រាប់​ឈ្មួញ​អម្រែក​ ចិន​ យួន ​ចាម​ ជ្វា​ និង​ពួក​ឈ្មួញ​ដែល​ចត​ទូក​ ឬ​អ្នក​ធ្វើ​ដំ​ណើរ​ឈប់ ​ដើម្បី​បរិ​ភោគ​បាយ​នៅ​កន្លែង​នោះ​។ ក្រោយ​មក​ អ្នក​ដំ​ណើរ​ឲ្យ​ឈ្មោះ​ទី​នោះ​ថា ​“​ផ្សារ​កំ​ប៉ូត​”​ ឬ ​ភូមិ​កំ​ប៉ូត​ ថា​ “​ផ្សារ​កំ​ពង់​បាយ​”​ ។ នាម​បញ្ញ​ត្តិ​ទាំង​ពីរ​នោះ​ប្រើ​ច្រ​បូក​ច្រ​បល់​គ្នា ​ខ្លះ​ហៅ​ថា ​ផ្សារ​កំ​ប៉ូត ​ខ្លះ​ទៀត​ហៅ​ថា ​ផ្សារ​កំ​ពង់​បាយ ​តែ​សព្វ​ថ្ងៃ​គេ​ហៅ​ថា ​ខេត្ត​កំ​ពត​។ តាម​លោក​ម៉ា​ដ្រូល ​(Madrolle) ​បាន​និ​យាយ​ថា ​ទី​ប្រ​ជុំ​ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​ មាន​ដុះ​សុទ្ធ​តែ​ដើម​ផ្អាវ​ តែ​កន្លែង​ដែល​ឈ្មោះ​ថា​ កំ​ពត​ សព្វ​ថ្ងៃ​ហៅ​ថា​កំ​ពង់​បាយ​។ លោក​ទាំង​ពីរ​ថា ​កំ​ពង់​បាយ​ដូច​គ្នា​ ខុស​ត្រង់​លោក ​ឌឿ ​វ៉ាន់​ ថា ​ផ្សារ​កំ​ប៉ូត ​រី​ឯ ​លោក​ ម៉ា​ដ្រូល​ បាន​អះ​អាង​ថា ​កំ​ពត ​ប្រ​ហែល​មក​ពី​ពាក្យ​កម្ពុជា ​គេ​អាច​សរ​សេរ​ទៅ​ជា​កម្ពុជា​រដ្ឋ​ ដល់​គេ​កាត់​រដ្ឋ​ចេញ​ទៅ​នៅ​សល់​តែ​កម្ពុជា​។ នៅ​ពេល​ដែល​ក្រុង​កំ​ពត ​កំ​ពុង​កកើត​មាន​ឈ្មួញ​ជន​ជាតិ​សៀម​ធ្វើ​ដំ​ណើរ​តាម​សមុទ្រ​ មក​ឈប់​អា​ស្រ័យ​បាយ​នៅ​ត្រង់​កន្លែង​នោះ ​ហើយ​ដោយ​ភា​សា​សៀម ​ពាក្យ​ថា ​កម្ពុជា​ អាន​ថា ​“​កម្ពុត​”​ ដល់​ យូរៗ​ទៅ​ដោយ​ធ្វេស​ប្រ​ហែស​បាត់​ស្រៈ​អ៊ុ ​(​ ុ) ​នៅ​សល់​តែ​ “​កំ​ពត​”​។ 

ប្រ​វត្តិ​សាស្រ្ត​ និង​ពត៌​មាន​ទូ​ទៅ​
ខេត្ត​កំ​ពត​ ជា​ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រ​ទេស​កម្ពុជា​មាន​ ច​ម្ងាយ​ ១៤៨​ គ​.​ម​.​ ពី​ទី​ក្រុង​ភ្នំ​ពេញ​មាន​ព្រំ​ប្រ​ទល់​ខាង​ជើង​ទល់​នឹង​ ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំ​ពង់​ស្ពឺ​ ខាង​កើត​ជាប់​នឹង​ ស្រុក​ត្រាំ​កក់​ និង​ ស្រុក​គី​រី​វង់​ ខេត្ត​តា​កែវ ​ខាង​ត្បូង​ជាប់​នឹង​ ឈូង​ស​មុទ្រ​ ខាង​លិច​ជាប់​នឹង​ ស្រុក​កំ​ពង់​សិ​លា ​ខេត្ត​កោះ​កុង​ និង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សី​ហនុ​។ ​កំ​ពត​មាន​ផ្ទៃ​ដី​ស​រុប​ ៤៨៨៣ ​គី​ឡូ​ម៉ែត​កា​រ៉េ​និង​មាន​ស្រុក​ចំ​នួន ​០៧​ និង​ ក្រុង​ចំ​នួន​ ០១​ ដែល​បាន​ចែក​ទៅ​ជា​ឃុំ ​៨៨​ សង្កាត់ ​០៥​ ជា​មួយ​និង​ភូមិ​ ស​រុប ​៤៨៨​។ ​ក្រុង​កំ​ពត​ គឺ​ជា​ទី​ក្រុង​របស់​ខេត្ត​កំ​ពត​ ស្ថិត​នៅ​តំ​បន់​ព្រែក​ទឹក​ឈូរ ​នៃ​ភ្នំ​ដំ​រី ​ប៉ែក​អា​គ្នេយ៍​នៃ​ប្រ​ទេស​កម្ពុជា​។ ខេត្ត​នេះ​មាន​សំ​ណង់​ប្រ​វត្តិ​សាស្រ្ត​ ជា​ច្រើន​ដូច​ជា​ផ្ទះ​ ផ្សារ​ លក់​ទំ​និញ​រោង​ភាព​យន្ត​ មន្ទីរ​ពេទ្យ​ ជា​ដើម​ សុទ្ធ​សឹង​ជា​ភស្តុ​តាង​ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អា​រម្មណ៍​របស់​ពួក​បា​រាំង​ទៅ​លើ​ទឹក​ដី​ខេត្ត​ មួយ​នេះ​។​ហើយ​ក៏​មាន​ភ្នំ​បូក​គោ​ ដែល​ជា​ទី​ចាប់​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរណ៍​ជាតិ ​និង​អន្តរ​ជាតិ​ គ្រប់ៗ​រូប​ផង​ដែរ​។​ នៅ​លើ​នោះ​ក៏​មាន​កា​ស៊ី​ណូ ​និង​ មាន​កន្លែង​កម្សាន្ត​ ជា​ច្រើន​ដូច​ជា​៖​ វាល​ស្រៃ​មួយ​រយ ​ទឹក​ធ្លាក់​ និង​អាច​មើល​ទេស​ភាព​ មក​ខាង​ក្រោម​យ៉ាង​ស្រស់​ស្អាត​ អាច​ចាប់​ព​ពក​បាន​។​-​ល​-​។ ខេត្ត​កំ​ពត ​គឺ​ជា​ខេត្ត​មួយ​ចុង​ក្រោយ​គេ​បង្អស់ ​ដែល​បា​រាំង​បាន​មក​ដាក់​អា​ណា​និ​គម​នៅ​ឆ្នាំ ​១៨៨៩​ ដោយ​សារ​តែ​ពួក​បា​រាំង​ បាន​មើល​ឃើញ​ពី​សក្តា​នុ​ពល​នៃ​ធន​ធាន​ធម្ម​ជាតិ​ ជា​ពិ​សេស​គឺ​ដំ​ណាំ​ម្រេច​ របស់​ខេត្ត​នេះ​។ ​នៅ​ខេត្ត​កំ​ពត ​មាន​តំ​បន់​ទេស​ចរណ៍​សំ​ខាន់ៗ​ជា​ច្រើន​ដូច​ជា ​ឧ​ទ្យាន​ជាតិ ​ព្រះ​មុ​នី​វង្ស​បូក​គោ​ កំពង់​ត្រាច​ កែប ​ទឹក​ធ្លាក់​តា​ដា​សច្ចំ​ រម​ណីយ​ដ្ឋាន​ណា​តា​យ៉ា​ និង ​កោះ​ទន្សាយ​ជា​ដើម​។​ល​។​ តើ​អ្នក​គួរ​កម្សាន្ត​នៅ​កន្លែង​ណា​ខ្លះ​?
ឧ​ទ្យាន​ជាតិ​ ព្រះ​មុ​នី​វង្ស​បូក​គោ មាន​ច​ម្ងាយ ​៤២​ គ​.​ម ​ពី​ក្រុង​កំ​ពត​។ តំ​បន់​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​ជន​ជាតិ​បា​រាំង​ម្នាក់​ឈ្មោះ​ថា​រលួស​ នៅ​ឆ្នាំ​ ១៩១៧ ​និង​ក្រោយ​មក​ក៏​បាន​រៀប​ចំ​ឲ្យ​ក្លាយ​ជា​កន្លែង​កម្សន្ត​នា​ ថ្ងៃ​ទី​ ១៣​ ខែ​មេ​សា ​ឆ្នាំ​ ១៩២២​ កំ​ឡុង​រជ្ជ​កាល​ ព្រះ​បាទ​ស៊ី​សុ​វត្ថិ​។ ​ភ្នំ​បូក​គោ ​មាន​កម្ពស់​ ១ ០៧៥ ​ម៉ែត្រ​ដែល​សំ​បូរ​ទៅ​ដោយ ​ដើម​ឈើ​ធំ​ៗ​ ផ្ទាំង​ថ្ម​ ដែល​មាន​រូប​ចម្លែកៗ​ មាន​ធាតុ​អា​កាស ​និង​ទេស​ភាព​ដ៏​ល្អ​ក្រៃ​លែង​បំ​ផុត​។ ​លោក​អ្នក​អាច​ទស្ស​នា​ ទិដ្ឋ​ភាព​នៃ​ក្រុង​កំ​ពត​ សមុទ្រ​កែប ​ខេត្ត​ព្រះ​សី​ហនុ ​និង​ផ្ទៃ​ទឹក​សមុទ្រ​ពណ៌​ខៀវ​ស្រ​ងាត់​ ពី​កំ​ពូល​ភ្នំ​បូក​គោ​បាន​យ៉ាង​អស្ចារ្យ​។ នៅ​លើ​ភ្នំ​បូក​គោ ​មាន​ទី​កន្លែង​ដែល​ទាក់​ទាញ​ជា​ច្រើន​ដូច​ជា​៖
រូប​សំ​ណាក​យាយ​ម៉ៅ ជា​រូប​សំ​ណាក​ដ៏​ធំ​អស្ចារ្យ​មួយ​​នៅ​លើ​កំ​ពូល​ភ្នំ​បូក​គោ ​ដែល​ត្រូវ​បាន​គេ​គោ​រព​ បូ​ជា ​និង​បួង​សួង​ ដើម្បី​សុំ​នូវ​សេច​ក្តី​សុខ​សប្បាយ ​និង​សំ​ណាង​ល្អ​ពី​បុណ្យ​បា​រមី​របស់​គាត់​ផង​ដែរ​។ ​នេះ​ជា​ជំ​នឿ​មួយ ​បែប​អរូ​បិយ​ ដែល​ប្រ​ជា​ជន​កម្ពុជា​យើង​តែង​តែ​គោ​រព​ប្រ​តិ​បត្តិ​។ បុណ្យ​បា​រមី​របស់​លោក​យាយ​ម៉ៅ​ គឺ​គ្រប​ដណ្តប់​ទៅ​លើ​ខេត្ត​ចំ​នួន​ ៥​ រួម​មាន​ខេត្ត​កំ​ពង់​ស្ពឺ​ ខេត្ត​ព្រះ​សី​ហនុ ​ខេត្ត​កែប ​ខេត្ត​កោះ​កុង​ និង​ ខេត្ត​កំ​ពត​ នេះ​ឯង​ ជា​ពិ​សេស​គឺ​មាន​រឿង​ព្រេង​ជា​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ប្រ​វត្តិ​របស់​គាត់​ ដែល​រាប​រាប់​អំ​ពី​ភាព​ក្លា​ហាន​ និង​ ខ្សែ​ជី​វិត​របស់​គាត់​ថែម​ទៀត​ផង​។
អ​តីត​កា​ស៊ី​ណូ​ នៅ​ក្នុង​ស​ម័យ​អា​ណា​និ​គម​បា​រាំង​ កា​ស៊ី​ណូ ​នេះ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​ណាស់​។ បា​រាំង​បាន​ក​សាង​វា​ឡើង​ដើម្បី​ជា​កន្លែង​សម្រាក​លំ​ហែ​កាយ​នៅ​លើ​ភ្នំ​បូក​គោ​ ព្រោះ​ទី​នោះ​មាន​ធាតុ​អា​កាស​ត្រ​ជាក់​ស្រស់​ស្រាយ​ពេញ​មួយ​ឆ្នាំ​។ ​ទី​នោះ​គឺ​បាន​ក្លាយ​ទៅ​ជា​ខ្មោច​អ​គារ​ដែល​បាន​បាក់​បែក​ និង​ត្រូវ​បាន​គេ​បោះ​បង់​ចោល ​ដោយ​សារ​តែ​រង​ការ​បំ​ផ្លាញ​ដោយ​សង្រ្គាម​ស៊ី​វិល​ជា​ច្រើន​ឆ្នាំ​កន្លង​នេះ​។ រហូត​មក​ដល់​ពេល​នេះ​ សំ​ណង់​អ​តីត​កា​ស៊ី​ណូ​បាក់​បែក​នេះ ​នៅ​តែ​ឈរ​ញ​ញឹម ​រាក់​ទាក់​ស្វា​គមន៍​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ទាំង​អស់​ ដែល​បាន​អញ្ជើញ​មក​ទស្ស​នា​នៅ​ឧ​ទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូក​គោ​ជា​និច្ច​។
អ​តីត​ព្រះ​រាជ​ដំ​ណាក់ ត្រូវ​បាន​ក​សាង​ឡើង​ក្នុង​ស​ម័យ​អា​ណា​និ​គម​បា​រាំង​ដែរ​ សម្រាប់​ជា​កន្លែង​អ​តីត​ព្រះ​ម​ហា​ក្សត្រ​ខ្មែរ​ ព្រះ​បាទ​ស៊ី​សុ​វត្ថិ​ ទ្រង់​គង់​នៅ ​ពេល​ទ្រង់​យាង​ចេញ​ធ្វើ​ទស្សន​កិច្ច​នៅ​តំ​បន់​នោះ​។ ប៉ុន្តែ​បច្ចុ​ប្បន្ន​នេះ​ ទី​នោះ​គឺ​បាន​រង​ការ​ខូច​ខាត​ស្ទើរ​គ្មាន​សល់​ ដោយ​សារ​តែ​ការ​បំ​ផ្លាញ​ដោយ​សង្រ្គាម​ស៊ី​វិល​។
វត្ត​សំ​ពៅ​ប្រាំ ត្រូវ​បាន​ក​សាង​ឡើង​ក្នុង​ឆ្នាំ​ ១៩២៥​ ក្នុង​ស​ម័យ​អា​ណា​និ​គម​បា​រាំង​។​ សំ​ណង់​វត្ត​អា​រាម​នេះ​ ស្ថិត​នៅ​លើ​ដី​ខ្ពស់​ដោយ​មាន​ផែន​ថ្ម​ធម្មជាតិ​ជា​ផ្ទាំងៗ​ធំៗ​ ប្រ​មាណ​ជា ​១០ម​ នៅ​ពាស​រាយ​ក្នុង​មណ្ឌល​នេះ ​ត​ម្រៀប​គ្នា​ជា​ ៥​សន្លឹក​ ដែល​មាន​សណ្ឋាន​ដូច​ជា ​ក្តោង​សំ​ពៅ​ត្រ​ដាង​ ទើប​គេ​នាំ​គ្នា​សន្មត់​ហៅ​វត្ត​នេះ​ថា ​វត្ត​សំ​ពៅ​៥​។
ទឹក​ធ្លាក់​ព​ពក​វិល​ ​ មាន​ទី​តាំង​ស្ថិត​នៅ​លើ​ភ្នំ​បូក​គោ​ដែរ​។ ​នៅ​ទី​នោះ​លោក​អ្នក​អាច​រីក​រាយ​កម្សាន្ត​នឹង​ការ​ងូត​ទឹក​ធ្លាក់​បី​ថ្នាក់​ ដែល​មាន​ស​ភាព​ដ៏​ត្រ​ជាក់​ស្រេប​ និង ​ស្តាប់​នូវ​ទឹក​ធ្លាក់​រងំ ​រណ្តំ​ដួង​ចិត្ត​ អម​ជា​មួយ​នឹង​ធាតុ​អា​កាស​ចុះ​អព្វ័​ដូច​ជា​ព្រិល​នៅ​ឋាន​សួរគ៌ ​គួរ​ជា​ទី​មនោ​រម្យ​យ៉ាង​ក្រៃ​លែង​។
ណា​តា​យ៉ា គេ​ធ្លាប់​ហៅ​រម​ណីយ​ដ្ឋាន​នេះ​ថា​ ​ព្រែក​អំ​ពិល​​ ប៉ុន្តែ​សព្វ​ថ្ងៃ​ត្រូវ​បាន​គេ​និ​យម​ហៅ​ថា​ រម​ណីយ​ដ្ឋាន​ណា​តា​យ៉ា​។ ​វា​ជា​រម​ណីយ​ដ្ឋាន​ឯក​ជន​មួយ​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​អនិក​ជន​មួយ​រូប​។ ភ្ញៀវ​ទេស​ចរណ៍​ អាច​មក​កម្សាន្ត​នៅ​ទី​នោះ​បាន​ ដោយ​ធ្វើ​ដំ​ណើរ​ចម្ងាយ​ប្រ​មាណ​ជា​​ ១៨គ​.​ម​​ ​ប៉ែក​ខាង​លិច​នៃ​ក្រុង​កំ​ពត​ តាម​ផ្លូវ​ជាតិ​លេខ​ ៣​ ស្ថិត​ក្នុង​ ឃុំ​កោះ​តូច​ ស្រុក​កំ​ពត​។ ណា​តា​យ៉ា​មាន​ឆ្នេរ​ខ្សាច់​សក្បុស​ ប្រ​កប​ដោយ​ដើម​កោង​កាង​ ដុះ​ប្រប​តាម​ឆ្នេរ​ដ៏​ច្រើន​ និង​ មាន​ដើម​ដូង​រាប់​រយ​ដើម​ផ្តល់​ជា​ម្លប់​សម្រាប់​ជា​កន្លែង​សម្រាក​យ៉ាង​ត្រ​ជាក់​។ នៅ​ទី​នោះ​គេ​អាច​ទ​ទួល​ទាន​អា​ហារ​សមុទ្រ​បែប​ស្រស់ៗ​ ដូច​ជា ​​ក្តាម​ មឹក​ បង្គារ​ ខ្យង​ ត្រី​សមុទ្​រ​ ស្ទើរ​គ្រប់​ប្រ​ភេទ ​និង​ រស​ជាតិ​ទឹក​ដូង​យ៉ាង​ផ្អែម​ឆ្ងាញ់​។ នៅ​ណា​តា​យ៉ា ​ជា​កន្លែង​ដែល​សំ​បូរ​ទៅ​ដោយ ​ផ្កា​ថ្ម​ និង​ ស្មៅ​សមុទ្រ ​ដែល​ជា​សម្បត្តិ​ធម្ម​ជាតិ​មួយ​ដែល​អ្នក​ទេស​ចរណ៍​ចូល​ចិត្ត​ទស្ស​នា​។
វាល​ស្រែ​១០០ ​ លោក​អ្នក​អាច​នឹង​យល់​ច្រ​ឡំ​ថា ​ទី​នោះ​វា​ជា​វាល​ស្រែ​ចំ​នួន​១០០​ តែ​តាម​ពិត​ទៅ ​វា​គឺ​ជា​ផ្ទាំង​ថ្ម​ធំៗ​ ដែល​ដុះ​ជាប់​នឹង​ដី ​ជា​ផ្ទាំងៗ ​មាន​សណ្ឋាន​ដូច​ជា​ថ្នាល​នៃ​វាល​ស្រែ ​លាត​សណ្ឋឹង​យ៉ាង​ដាច់​កន្ទុយ​ភ្នែក​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ធ្នាក់​ទាក់​ចិត្ត​ភ្ញៀវ​ទេស​ចរណ៍​ទាំង​អស់​ ឲ្យ​កាន់​តែ​ឆ្ងល់​ពី​ធម្ម​ជាតិ​នៃ​ប្រ​ទេស​កម្ពុជា​យើង​ថែម​ទៀត​ហើយ​។ កា​ស៊ី​ណូ​ថ្មី​ សណ្ឋា​គារ ​និង​ មណ្ឌល​កម្សាន្ត​ផ្សេងៗ​ទៀត​ជា​ច្រើន​ ជា​រម​ណីយ​ដ្ឋាន​មួយ​ដ៏​ប្រ​ណិត​ ដែល​បាន​វិ​និ​យោគ​ និង​អ​ភិ​វឌ្ឍន៏​ក​សាង​ដោយ​ក្រុម​ហ៊ុន​ឯក​ជន​មួយ ​របស់​លោក​ឧក​ញ៉ា ​សុខ​ គង់​។​ នៅ​ទី​នោះ​មាន​ជា​ កា​ស៊ី​ណូ ​ដ៏​ធំ​ស្គឹម​ស្កៃ ​សណ្ឋា​គារ​ប្រ​កប​ដោយ​ផា​សុក​ភាព​ បេង​ហ្កា​ឡូ ​ជា​ច្រើន​ សួន​ច្បារ​ស្រស់​បំ​ព្រង​ ហេ​ដ្ឋា​រច​នា​សម្ព័ន​ល្អ​ប្រ​សើរ​ និង​មាន​សំ​ណង់​អ​គារ​ជា​ច្រើន​ទៀត​។
ទឹក​ឈូរ ជា​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​មួយ​ក្នុង​ខេត្ត​កំ​ពត ​ដែល​មាន​ចម្ងាយ​ ៨​គីឡូ​ម៉ែត្រ ​ពី​ទី​រួម​ខេត្ត​។ ​តំបន់​នេះ​មាន​ទឹក​ធ្លាក់​តាម​ជ្រ​លង​ភ្នំ​កំ​ចាយ​រហូត​ដល់​ទីរួម​ខេត្ត​កំ​ពត ​ដែល​ជា​ប្រ​ភព​ទឹក​សាប​យ៉ាង​សំ​ខាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​ប្រើ​ប្រាស់​ របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​ជុំ​វិញ​ទី​រួម​ខេត្ត​។ ​ទឹក​ធ្លាក់​ថ្លា​ឈ្វេង​មើល​ឃើញ​បាត​ហូរ​រេញ​ៗ ​ពេល​ខ្លះ​ហូរ​ខ្លាំង​កាត់​ផ្ទាំង​ថ្មដា​ធំ​ៗ​បែក​ផ្កា​ត្រែង​គេ​អាច​ធ្វើ​ ដំ​ណើរ​ឆ្លង​កាត់​ផ្ទៃទឹក​បាន​តាម​រយៈ​ស្ពាន​យោល​មួយ​ខ្សែ​ ដែល​សន្ធឹង​ខ្លួន​រង់ចាំ​ទទួល​ទេសចរ​។ ​ក្រៅ​ពី​ការ​ងូត​ទឹក​កំ​សាន្ត​ គេក៏​អាច​គយ​គន់​នូវ​ទេស​ភាព​ចម្ការ​ដំ​ណាំ​ហូប​ផ្លែ​របស់​ប្រ​ជា​ពល​រដ្ឋ​នៅ​អម​ សង​ខាង​ទឹក​ធ្លាក់​នោះ​ផង​ដែរ ​ជា​ពិ​សេស​ចម្ការ​ធូ​រេន​ដ៏​ល្បី​ល្បាញ​របស់​ខេត្ត​នេះ​។ ​មិន​ឆ្ងាយ​ពី​ទីនេះ​ប៉ុន្មាន ​សួន​សត្វ ​និង​សួន​ដំ​ណាំ​ទឹក​ឈូ​បាន​កំ​ពុង​អន្ទង​អា​រម្មណ៍​អ្នក​ទស្ស​នា​ឱ្យ​ឈាន​ជើង​ ចេញ​មិន​រួច​ក្រោយ​ពី​ត្រ​លប់​ពី​កំ​សាន្ត​នៅ​ទឹក​ធ្លាក់​ហើយ​នោះ​។ ​គេ​តែង​ឈៀង​ចូល​ទៅ​មើល​សត្វ​ប្លែក​ៗច្រើន​ប្រ​ភេទ​រួម​ទាំង​ទទួល​អារ​ម្មណ៍​ ស្រស់​ថ្លា​ជា​មួយ​ចម្ការ​ដំ​ណាំ​ផ្លែ​ឈើ​ មាន​ដូច​ជា​ ធូ​រេន​ សាវ​ម៉ាវ ​មង្ឃុត ​ជា​ដើម​។
ទឹក​ឈូរ ជា​តំ​បន់​រម​ណីយ​ដ្ឋាន​ថ្មី​មួយ​ ដែល​បង្កើត​ឡើង​ដោយ ​ ឯក​ឧត្តម​ ញឹម ​វ៉ាន់​ដា ​។​ ទឹក​ធ្លាក់​តា​ដា​សច្ចំ​ មាន​ទី​តាំង​ស្ថិត​ក្នុង​ស្រុក​ ឃុំ ​និង​ ភូមិ​ ដូច​គ្នា​ និង ​រម​ណីយ​ដ្ឋាន​ទឹក​ឈូរ​ ដែរ​គឺ​ស្ថិត​ក្នុង​ភូមិ​ស្នំ​ប្រាំ​ពីរ​ ឃុំ​ម៉ាក់​ប្រាង​ ស្រុក​ទឹក​ឈូរ​។ នៅ​ទី​នោះ​លោក​អ្នក​អាច​រីក​រាយ​កម្សាន្ត​នឹង​ការ​ងូត​ទឹក​ដង​ភ្នំ​ ដ៏​សែន​ត្រ​ជាក់​ ថ្លា​ឆ្វេង​ ពី​កំ​ពូល​ជ្រោះ​ និង​ទំ​នប់​ទឹក​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​អ្នក​គ្រប់​គ្រង​រម​ណីយ​ដ្ឋាន​នោះ​។ ជា​ពិ​សេស​ភ្ញៀវ​ទេស​ចរណ៍​ ក៏​អាច​ទ​ទួល​ទាន​អា​ហារ​ដ៏​មាន​ឱ​ជា​រស​ឆ្ងាញ់​ពិ​សារ​ទៀត​ផង​ រួម​ទាំង​រស​ជាតិ​ផ្លែ​ឈើ​នៅ​តំ​បន់​ភ្នំ​ដែល​ដាំ​ជា​ចម្ការ​ មាន​ដូច​ជា​ ផ្លែ​ចេក​ ផ្លែ​ដូង​ ផ្លែ​ល្ហុង​ និង​ ផ្លែ​ធូ​រេន​ ជា​ដើម​។
ចម្ការ​ម្រេច​ និង​ ដំ​ណាំ​ម្រេច ដំ​ណាំ​ម្រេច​គឺ​ជា​ដំ​ណាំ​មួយ​ដែល​មាន​សក្ត​នុ​ពល​មួយ​បំ​ផុត​ប្រ​ចាំ​ខេត្ត​កំ​ពត​។ លោក ​ជីវ​ តាក្វាន់ ​ ធ្លាប់​បាន​ពិ​ពណ៌​នា​អំ​ពី​ការ​ផ​លិត​ម្រេច​នៅ​ដើម​សត​វត្ស​ទី​១៣ ប៉ុន្តែ​ការ​ផ​លិត​ម្រេច​ពិត​ប្រា​កដ​គឺ​ចាប់​ផ្តើម​ពី​សម័យ​សង្គ្រា​មអា​ឆេ​ (Aceh War)​នៅ​ឥណ្ឌូ​ណេ​ស៊ីច​ន្លោះ​ឆ្នាំ​ ១៨៧៣ ​ដល់​ ១៩០៨​។ ​ស្តេច​ស៊ុល​តង់​នៅ​អា​ឆេ​ បាន​បញ្ជារ​អោយ​ដុត​កម្ទេច​ចោល​នូវ​ចម្ការ​ម្រេច​នៅ​ឆ្នាំ​ ១៩៧៣ ​ដល់​ ១៩៧៤​ ដោយ​សារ​ខ្លួន​មិន​ចង់​អោយ​ពួក ​ហូរ​ឡង់​ មក​កាន់​កាប់​លើ​ចម្ការ​ម្រេច​ដ៏​ស្តុក​ស្តម្ភ​ឡើយ​។​ ហេតុ​ដូច​នេះ​ហើយ​ទើប​ការ​ផលិត​ម្រេច​មួយ​ផ្នែក​ត្រូវ​បាន​បង្វែរ​មក​ធ្វើ​នៅ​ខេត្ត​កំ​ពត​ជំ​នួស​វិញ​។ នៅ​ក្នុង​ឆ្នាំ ​ ១៩៣០​ សៀវ​ភៅ​ឈ្មោះ ​ “Un Empire Francaise, L’Indochine” ​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​ម៉ា​ស្បេ​រ៉ូ ​(G.Maspero) ​បាន​សរ​សេរ​ថា​ ម្រេច​គឺ​ជា​ផ​លិត​ផល​នាំ​ចេញ​សំ​ខាន់​បំ​ផុត​របស់​ពួក​អា​ណា​និ​គម​។ ម្រេច​ស្ទើរ​តែ​ទាំង​អស់​ ត្រូវ​បាន​គេ​នាំ​យក​ទៅ​ប្រើ​ប្រាស់​នៅ​ប្រ​ទេស​បា​រាំង​ មាន​ចំ​នួន ​២១០០ ​តោន ​ក្នុង​ឆ្នាំ ​១៩២៧, ​២៦០០ ​តោន​ ក្នុង​ឆ្នាំ ​១៩២៨​ ត្រូវ​បាន​នាំ​ចេញ​ពី​ដែន​ដី​ឥណ្ឌូ​ចិន​ រហូត​ដល់​ខែ ​មេ​សា ​ឆ្នាំ​ ១៩២៨​ មាន​ច្បាប់​ចែង​ពី​ការ​នាំ​ចេញ​ម្រេច​ដើម​គ្មាន​ដែន​កំ​ណត់​ចេញ​ពី​ប្រ​ទេស​អា​ណា​និ​គម​។ ដែន​ដី​អា​ណា​និ​គម​របស់​បា​រាំង​អាច​នាំ​ចេញ​លើស​ពី​ ៣​ពាន់​តោន ​ ជា​មធ្យម​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ហើយ​នាំ​ចេញ​បាន​ ៤២៣៥​តោន​ ក្នុង​ឆ្នាំ​ ១៩២៧​ ។​ ផ​លិត​កម្ម​ម្រេច​ស្ទើរ​តែ​បាត់​ស្រ​មោល​ទាំង​ស្រុង​នៅ​ក្នុង​ដែន​ដី​កូ​សាំង​ស៊ីន​ នៅ​ពេល​ដែល​ចម្ការ​ម្រេច​បាន​ធ្លាក់​ក្នុង​ការ​គ្រប់​គ្រង​អ្នក​ដាំ​ម្រេច​ហៃ​ណាន ​ខេត្ត​ហៃ​ទៀន​ ប្រ​ទេស​ចិន  ប៉ុ​ន្តែ​ការ​ផ​លិត​នៅ​មាន​ភាព​នឹង​នរ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។ ម្រេច​គឺ​តែង​តែ​ដើរ​តួ​នា​ទី​សំ​ខាន់​ ក្នុង​ឧ​ស្សា​ហ​កម្ម​ខេត្ត​កំ​ពត​។ រស​ជាតិ​ ប្រ​ហើរ​ និង​ ម្សៅ​ម្រេច​ (​ម្រេច​ម៉ត់​)​ បាន​ធ្វើ​អោយ​ម្រេច​កំ​ពត​ ក្លាយ​ជា​ម្រេច​ ពិ​សេស​បំ​ផុត​នៅ​លើ​ពិ​ភព​លោក​ ជា​ស្តេច​គ្រឿង​ទេស​ដែល​គ្មាន​គូរ​ប្រ​ជែង​ប្រ​ចាំ​ផ្ទះ​បាយ​របស់​ចុង​ភៅ​ប្រ​ទេស​បា​រាំង​។ ជា​អ​កុ​សល​ដោយ​សារ​តែ​ព្រឹត្តិ​ការណ៍​អា​ក្រក់​មួយ​ចំ​នួន​បាន​កើត​ឡើង​ក្នុង​ប្រ​ទេស​កម្ពុជា​ បាន​បំ​ផ្លិច​បំ​ផ្លាញ​នូវ​វិ​សាល​ភាព​នៃ​ផ​លិត​កម្ម​របស់​ប្រ​ទេស​កម្ពុជា​។ ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ត្រូវ​បាន​កំ​ទេច ​ឧប​ករណ៍​ និង​គ្រឿង​យន្ត​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ កម្រិត​អក្ខរ​ភាព​បាន​ធ្លាក់​ចុះ​យ៉ាង​គំ​ហុក​។ សព្វ​ថ្ងៃ​ប្រ​ជា​ជន​កម្ពុជា​ ប្រ​មាណ​ ៣៥%​ បាន​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រី​ក្រ​។
កំ​ពង់​ត្រាច​ និង​ល្អាង​ភ្នំ​ឈ្ងោក ជា​តំ​បន់​ទេស​ចរណ៍​តូច​មួយ​នៅ​ក្នុង​ខេត្ត​កំ​ពត​។ លោក​អ្នក​អាច​រីក​រាយ​ទស្ស​នា​នូវ​រូង​ថ្ម​ចម្លែកៗ​ និង​ប្រ​ភេទ​ថ្ម​កំ​បោរ​ជា​ច្រើន​ នៅ​ក្នុង​ល្អាង​ភ្នំ​។ ​នៅ​ក្នុង​ល្អាង​ និង​រូង​ទាំង​អស់​នោះ ​គឺ​មាន​ទី​អា​រាម​ អា​ស្រម​ និង​ ទី​បូជ​នីយ​ដ្ឋាន​ផ្សេងៗ ​សម្រាប់​ធ្វើ​ពិ​ធី​សក្ការៈ​បូ​ជា​ផ្សេងៗ​។ ក្នុង​ចំ​ណោម​ល្អាង​ទាំង​នោះ​ មាន​ល្អាង​មួយ​ដែល​មាន​វិជ្ជ​មាត្រ​ប្រ​មាណ ​៣០​ម ​ហើយ​ដី​នៅ​ទី​នោះ ​មាន​៧​ពណ៌​ ផ្សេងៗ​គ្នា​ ព្រម​ទាំង​មាន​ល្អាង​តូចៗ​ បី​បួន​ទៀត​។ ​ល្អាង​ខ្លះ​មាន​កាំ​ជណ្តើរ​ ឡើង​កម្ពស់​ប្រ​មាណ​ជា​ ៤ម​ ព្រម​ទាំង​មាន​ថ្ម​រចនា​នៃ​ធម្ម​ជាតិ​ មើល​ទៅ​ដូច​ជា​រូប​សត្វ​ ឬ ​វត្ថុ​ ផ្សេងៗ​។ ចេញ​ពី​ល្អាង​នេះ ​មាន​រូង​មួយ​ទៀត​ ដែល​អាច​ធ្វើ​ដំ​ណើរ​បាន​ឆ្ពោះ​ទៅ​ល្អាង​វាល​ស្រែ​ ១០០​ និង​ល្អាង​ថ្ម​ដុះ​។ បើ​សិន​ជា​លោក​អ្នក​ចង់​អញ្ជើញ​មក​ទស្ស​នា​នៅ​ទី​នោះ​ សូម​មេ​ត្តា​កុំ​ភ្លេច​យក​ពិល​មក​ផង​ ដើម្បី​ឆ្លុះ​មើល​ទិដ្ឋ​ភាព​ចម្លែកៗ​ក្នុង​ល្អាង​ទាំង​នោះ​។

No comments:

CASINO





MOBILE MAGAZINE