អ្នកដឹកនាំខុសអ្វីពីមេដឹកនាំ?
ជាទូទៅអ្នករមែងសម្គាល់ឃើញថា មេដឹកនាំ និង អ្នកដឹកនាំមានភាសាស្រដៀង ប៉ុន្ដែបើយើងពិនិត្យទៅលើនយ័វិញគឺខុសគ្នាស្រលះ ព្រមទាំងអត្តចរិតផងដែរ។
សម្រាប់អ្នកដឹកនាំគាត់ជាបុគ្គលម្នាក់ដែលតែងមានទំនោរបង្ហាញនូវចំណុចលេចធ្លោរបស់គាត់ ជាមនុស្សមានបុគ្គលិកលក្ខណៈល្អ ជាមនុស្សដែល ពោរពេញដោយទេពកោសល្យក្នុងការដឹកនាំការងារ ពូកែក្នុងការជំរុញលើកទឹកចិត្ដចំពោះបុគ្គលិក មានគំនិតវិជ្ជមានច្រើនហើយចូលចិត្ដឱបក្រសោបមនុស្សដែលនៅជុំវិញខ្លួនពួកគេអោយទទួលបានជោគជ័យដូចគេដែរ។ អ្នកដឹកនាំដ៏ពូកែគាត់នឹងប្រកាន់ខ្ជាប់នូវ៥ចំណុចនេះ៖
- ចូលចិត្តស្តាប់កាន់តែច្រើនហើយនិយាយតិច
- មានទិសដៅនិងការសំរេចចិត្តបង្កើតជាសកម្មភាព(គិតទុកមុន)
- នរណាក៏អាចកំណត់បញ្ហាបានដែរ តែអ្នកដឹកនាំគឺជាផ្នែកមួយនៃដំណោះស្រាយនូវបញ្ហា
- មានទំនូលខុសត្រូវខ្ពស់ ហ៊ានសុំទោសនិងទទួលកំហុសជាសាធារណៈ
- តែងតែផ្ដល់នូវគំនិតនិងពាក្យសម្ដីដ៏មានខ្លឹមសារទៅបុគ្គលិក
ចំណែកឯមេដឹកនាំឬអ្នកគ្រប់គ្រងវិញគាត់ជាមនុស្សដែលមាននិន្នាការមានចក្ខុវិស័យហើយប្រាប់មនុស្សឱ្យយល់ស្របជាមួយវានិងអនុវត្ដតាមអ្វីដែលគាត់បានគិតគូររួចមកហើយ។ គាត់ជា មនុស្សដែលពូកែក្នុងការបង្គាប់បញ្ជាអោយបុគ្គលិកធ្វើតាមដោយគ្មានលក្ខខណ្ឌទាំងអស់។ ជាទូទៅគាត់ បំពេញការងារដែលកើតឡើងចំពោះមុខ ធ្វើតាមតម្រូវការដែលថ្នាក់លើដាក់អោយ។ គាត់មានតូនាទី គ្រប់គ្រងការងារនិងដំណើរការវាអោយបានល្អ។
អ្នកអាចជាអ្នកគ្រប់គ្រងនិងក៏អាចជាអ្នកដឹកនាំបានដែរ។ នៅពេលអ្នកស្ថិតនៅក្នុង “របៀបគ្រប់គ្រង” អ្នកកំពុងធ្វើការឆ្ពោះទៅគោលដៅនិងគោលបំណងរយៈពេលខ្លី។ នៅពេលដែល “របៀបនៃការដឹកនាំ” អ្នកកំពុងមើលឃើញពីចក្ខុវិស័យនៃអនាគតនិងការដាក់មូលដ្ឋានគ្រឹះនៃឥទ្ធិពលអ្នកដទៃដើម្បីចូលរួមជាមួយអ្នកក្នុងការឆ្ពោះទៅរកអនាគតនោះ។យោងតាមអត្ថន័យភាសាអង់គ្លេសដើមនៃពាក្យគ្រប់គ្រងនិងដឹកនាំ ការគ្រប់គ្រងមានន័យថាមធ្យោបាយដើម្បីដោះស្រាយដោយការចូលរួមដោយផ្ទាល់។ការដឹកនាំមានន័យ ថាទៅមុនហើយរៀបចំផ្លូវ។
ដូច្នេះអ្នកគ្រប់គ្រងមើលការខុសត្រូវបុគ្គលិកខណៈដែលអ្នកដឹកនាំបង្កើតការផ្លាស់ប្តូរនៅក្នុងអង្គការនិងជំរុញអ្នកដទៃឱ្យឆ្ពោះទៅរកភាពអស្ចារ្យ។
No comments:
Post a Comment