ស្មានតែមិនអី តាមពិតគ្រោះថ្នាក់ ចំពោះសុខភាពដល់ម្ល៉ឹង
មនុស្សភាគច្រើនយល់ថា អាហារខាងក្រោមនេះ មិនប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរទេ តែធាតុពិតវាមានផលអាក្រក់ណាស់ សម្រាប់សុខភាពយើងរាល់គ្នា។
១. តែក្រហមក្រូចឆ្មារ
មានធាតុ Propylene glycol alginate ដែលបង្កផលប៉ះពាល់ដល់បេះដូង និងសរសៃឈាម។
២. ត្រី Tilefish
មនុស្សជឿថា សាច់ត្រីជាប្រភេទសាច់ល្អជាងគេ តែមិនសូវត្រូវទេ ព្រោះសាច់ត្រីម៉្យាងឈ្មោះថា Tilefish មានជាតិបារ៉តក្នុងខ្លួនវា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
៣. ទឹកផ្លែឈើ
បើអ្នកបរិភោគទឹកផ្លែឈើស្រស់ នោះមិនអីទេ។ ប៉ុន្តែចំពោះទឹកផ្លែឈើកំប៉ុង ឬប្រអប់ក្រដាស វាមានសារធាតុ ដែលបង្កឲ្យអ្នកធាត់។
៤. ស្ករស
ស្ករស ដែលអ្នកប្រើរាល់ថ្ងៃ មិនមែនល្អសម្រាប់សុខភាពអ្នកឡើយ។ វាធ្វើឲ្យអ្នកដុះក្បាលពោះ។ បើអ៊ីចឹងមែននោះ ស្ករត្នោតរបស់យើងមានទីផ្សារហើយ។
៥. ក្រែមកាហ្វេ
តាមការស្រាវជ្រាវលើសត្វកណ្តុរ ក្រែមកាហ្វេបំផ្លាញជាលិកា និងថ្លើម។ ចំពោះមនុស្ស ក្រែមកាហ្វេមានគ្រោះថ្នាក់ ចំពោះសុខភាពដែលមិនអាចស្មានដល់។ អ្នកស្រាវជ្រាវបានរកឃើញថា ក្រែមដាក់កាហ្វេមានសារធាតុប៉ះពាល់ ដល់ការចងចាំរបស់មនុស្ស ដែលមានអាយុក្រោម ៤៥ ឆ្នាំ។
៦. អាហារកក
អាហារក្លាសសេក្នុងទូទឹកកកសុទ្ធ តែអាចបង្កភាពធាត់ដល់អ្នក។ មិនមែនប៉ះពាល់ដល់រូបសម្រស់មួយទេ សុខភាពក៏ប៉ះពាល់ធ្ងន់ដែរ។
៧. ប៊ីចេង
អាហារដែលមានប៊ីចេង ត្រូវបានជឿថាមានរសជាតិឆ្ងាញ់ ប៉ុន្តែប៊ីចេងមានផលមិនល្អ ចំពោះសុខភាព និងរាងកាយ ជាពិសេសធ្វើឲ្យអ្នកលើសទម្ងន់។
៨. ភេសជ្ជៈប៉ូវកម្លាំង
របស់នេះប៉ះពាល់ដល់ធ្មេញ ជាពិសេសរបស់យុវវ័យ។
៩. ត្រីសាល់មុន
ចំពោះត្រីសាល់មុនធម្មជាតិពិតជាល្អ ចំពោះសុខភាព ប៉ុន្តែបច្ចុប្បន្នពិបាករកត្រីធម្មជាតិណាស់ ភាគច្រើន គឺត្រីសាល់មុនដែលគេចិញ្ចឹម។ ត្រីសាល់មុនចិញ្ចឹម អាចបង្កឲ្យមានជំងឺមហារីក។
១០. តៅហ៊ូ
ស្ទើរតែមិនជឿ តៅហ៊ូ គឺជារបស់មានគ្រោះថ្នាក់ ព្រោះអ្នកស្រាវជ្រាវបានបង្ហាញថា សត្វដែលគេចិញ្ចឹមក្នុងបន្ទប់ពិសោធន៍ ក្រោយពីបរិភោគតៅហ៊ូ បានកើតជំងឺមហារីក។
១១. ហតដក
អាហារមួយនេះ មានផលប៉ះពាល់ច្រើន តែសំខាន់បំផុត គឺមិនល្អចំពោះថ្លើម និងបំពង់ប្រមាត់។
១២. ស្ករកៅស៊ូ
អ្នកកាន់តែទំពារ គឺកាន់តែធ្វើឲ្យសារធាតុ Butylated hydroxyanisole (BHA) ដែលនៅក្នុងស្ករកាន់តែសាយភាយចេញមកក្រៅ។ ស្ករកៅស៊ូអាចបង្កឲ្យកើតជំងឺដុំពក។
១៣. ម្សៅ
ម្សៅមីក៏ដោយ ម្សៅឆាក៏ដោយ ម្សៅអីក៏ដោយដែលមានពណ៌ស គឺជារបស់បង្កើតជំងឺមហារីកដល់ខ្លួនអ្នក។
១៤. ស្ករគ្រាប់
ចំណីមួយនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់កុមារ។ វាអាចបង្កឲ្យក្មេងកើតជំងឺ Attention Deficit Disorder (ADD) មានអាការៈដូចជា៖ មិនអាចផ្តោតអារម្មណ៍ ឬមិនយកចិត្តទុកដាក់ ស្រមើស្រមៃ អន្ទះអន្ទែងក្នុងខ្លួន មិនអាចសម្រេចចិត្ត។ល។
១៥. ទឹកសាឡាដ
ទឹកសម្រាប់ធ្វើសាឡាដ អាចធ្វើឲ្យបន្លែមានរសជាតិឆ្ងាញ់ តែក៏បង្កើតជំងឺមហារីកផងដែរ។
១៦. អាហារដុត
អាហារគ្រប់យ៉ាងដែលចម្អិន ដោយការដុតគឺអាចនាំឲ្យតម្រងនោមចុះខ្សោយ។
១៧. ទឹកបរិសុទ្ធ
គ្មានអ្វីល្អជាងទឹកដាំពុះទេ។ ទឹកបរិសុទ្ធដែលមើលឃើញថ្លាស្អាតល្អ តាមពិតគឺអាចបង្កជំងឺមហារីក និងធ្វើឲ្យអ្នកគ្មានកូន។
១៨. ចាហួយ
ចំណីហូបកម្សាន្តដូចជាចាហួយ ដំណាប់ ស្ករស្វិតជាដើម អាចនាំឲ្យអ្នកឧស្សាហ៍កណ្តាស់ ហើមបំពង់ក កន្ទួល និងឈឺមួយចំហៀងក្បាល។
No comments:
Post a Comment