About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

ភូមិបៃតងដ៏ស្រស់ស្អាត នៅខេត្តសៀមរាប ប្រទេសកម្ពុជា

ភូមិបៃតងគឺជារមណីយដ្ឋានដ៏លាក់កំបាំងមួយ នៅពេលអ្នកបានមកស្នាក់នៅទីនេះ អ្នកនឹងមានអារម្មណ៍ថាឃ្លាតឆ្ងាយពី សម្លេងអ៊ូរអរនៃពិភពខាងក្រៅ។ ឧទារហណ៍ដូចជា៖ ការភ្ញាក់ពីពេលព្រឹកព្រលឹម ហើយបើកទ្វារបន្ទប់ស្នាក់ អ្នកនឹងអាចមើលឃើញសត្វបក្សាបក្សីកំពុងហោះហើរស្រែកច្រៀង និង វាលស្មៅបៃតងខ្ចីដ៏ធំល្វឹងល្វើយ គឺជាទស្សនីយភាពមួយ ដើម្បីជួយសម្រាលនូវភាពតានតឹងនៅរយះពេលពេញមួយឆ្នាំដែលអ្នកបានធ្វើការដ៏មមាញឹកនៅក្នុងទីក្រុង។ សម្រាប់រមណីយដ្ឋានភូមិបៃតងនៅខេត្តសៀមរាបត្រូវបានរចនាឡើង ដើម្បីបម្រើជូនភ្ញៀវទេសចរដែលចង់មកសម្រាកលំហែអារម្មណ៍នៅថ្ងៃឈប់សម្រាក 2-3 ថ្ងៃរបស់ពួកគេ។ នៅក្នុងភូមិបៃតងមានផ្ទះបែបខ្មែរ 45 ខ្នងត្រូវបានសាងសង់ឡើងដោយឥដ្ឋ ឈើ និង ប្រក់ស្បូវធ្វើជាដំបូល និង មានផ្លូវដើរទៅកាន់ភោជនីយដ្ឋាន និង អាងហែលទឹក ដែលនៅអមសងខាងផ្លូវគឺសុទ្ធតែវាលស្មៅពណ៌បៃតង។
លើសពីនេះនៅទីនេះមានការយកចិត្តទុកដាក់លើការផ្តល់នូវការព្យាបាលដោយស្ប៉ា នៅពេលភ្ញៀវទេសចរត្រូវការជាចាំបាច់បន្ទាប់ពីពេលពេញមួយថ្ងៃ ដែលពួកគេបានដើរកម្សាន្តនៅតាមប្រាសាទអង្គរវត្ត និង ប្រសាទបូរាណនានាជាច្រើនផ្សេងទៀតនៅក្នុងទឹកដីខេត្តសៀមរាប។ ម្យ៉ាងទៀតអ្នកក៏អាចខ្ចីកង់ជិះនៅជុំវិញរមណីយដ្ឋាន ក៏មានន័យថាអ្នកនឹងអាចលេងកម្សាន្តនៅក្នុងអាងហែលទឹក ដែលមានកំពស់ 50 ម៉ែត្រនេះផងដែរ។ ពេលថ្ងៃត្រង់អ្នកអាចទទួលទានភេសជ្ជៈក្រឡុក ឬ ផ្លែឈើក្រឡុកដែល ផ្តល់ជូនអ្នកនូវសុខភាពល្អ ព្រមទាំងបរិភោគអាហារថ្ងៃត្រង់ ដែលបានធ្វើដោយចុងភៅនៅភូមិបៃតង ឬក៏ អ្នកចង់ដើរទៅទិញនៅពីផ្សារដោយខ្លួនឯងក៏បាន។ ប៉ុន្តែប្រសិនបើអ្នកបរិភោគអាហារនៅក្នុងភូមិបៃតង អ្នកក៏នឹងទទួលបានបរិយាកាសដ៏សែនរីករាយនៅទីនេះ ហើយការបរិភោគអាហារនៅរមណីយដ្ឋាននេះក៏ជាការសាកល្បងភ្លក់នូវមុខម្ហូបបែបខ្មែររបស់អ្នកស្រុកសៀមរាប ហើយអ្នកក៏អាចកុម៉ង់ម្ហូបបែបបរទេសនៅទីនេះផងដែរ នេះជាសេវាកម្មនៃភូមិបៃតងដែលបម្រើជូនភ្ញៀវទេសចរណ៍។
ចំពោះទីតាំងនៃភូមិបៃតងគឺអ្នកគ្រាន់តែចំណាយពេលត្រឹមតែ 10 នាទីដោយឡាន នឹងធ្វើដំណើរចេញពីកណ្តាលក្រុងសៀមរាប នោះអ្នកនឹងទៅដល់ភូមិបៃតងហើយ នៅពេលអ្នកទៅដល់ទីនោះ អ្នកនឹងគិតថាទីនេះដូចជាកន្លែងដ៏អស្ចារ្យមួយមានតែក្នុងសុបិនទើបមាន។

No comments:

CASINO





MOBILE MAGAZINE