About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

រឿងរ៉ាវ 7 យ៉ាង ដែលជាងធ្វើសក់ ប៉ងប្រាថ្នាចង់ឱ្យអ្នកបានដឹង

យើងទាំងអស់គ្នា បានដឹងពីមូលដ្ឋានគ្រឹះនានា នៅក្នុងហាងកែសម្ផស្ស ដូចជាពេលវេលា ការផ្តល់លុយធីប មិនលើកទូរសព្ទជាដើម ប៉ុន្តែតើអ្វីដែលជាងធ្វើសក់ ពិតជាចង់ឱ្យអ្នកធ្វើពិតប្រាកដ នៅពេល អ្នកទៅហាងរបស់ពួកគេ? ទំនើប បានទទួលចំណេះដឹង ដ៏មានអត្ថប្រយោជន៍ពីហាងកែសម្ផស្សមួយចំនួន ដែលបានចែករំលែកពីគោលបំណង ដែលពួកគេចង់បានពីអតិថិជន ដូច្នេះអតិថិជនរបស់ពួកគេនឹងក្លាយជាអតិថិជន ដ៏ប្រពៃបំផុត ជាមួយនឹងសុខភាពសក់ដ៏ល្អបំផុត។
  1. មកហាងធ្វើសក់ ជាមួយសក់ដ៏ស្អាត
Katelyn Bode អ្នកច្នៃពណ៌សក់នៅក្នុងហាង Diva Salon ក្នុងទីក្រុង Oklahoma បាននិយាយថា «ខ្ញុំពិតជាមិនអាចរៀបរាប់ប្រាប់អ្នកថា មានអតិថិជនប៉ុន្មានអ្នកមកក្នុងហាងជាមួយសក់ ដែលមិន បានលាងសម្អាតសក់ អស់រយៈពេលមួយសប្តាហ៍ក៏មាន ព្រោះពួកគេរងចាំឱ្យខ្ញុំសម្អាតឱ្យពួកគេ។ បើសិនជាអ្នកមិនបានសម្អាតសក់ឱ្យបានស្អាតល្អ វាមិនអីទេ ប៉ុន្តែការប្រើប្រាស់ផលិតផលជាច្រើននៅលើសរសៃសក់ អាចបណ្តាលឱ្យពណ៌សក់របស់អ្នក កាន់ពណ៌មិនបានយូរឡើយ។ Raisa Cabrera អ្នកជំនាញពណ៌សក់នៅក្នុងហាង Mizu Salon ក្នុងទីក្រុងញូយ៉ក បានរៀបរាប់ថាអ្នកមិនគួរអេះស្បែកក្បាលអ្នកមុនពេលលាបពណ៌សក់ទេ ព្រោះវាអាចធ្វើឱ្យស្បែកក្បាលរបស់អ្នកកាន់តែមានរំញោចខ្លាំងជាមួយនឹងថ្នាំ។ វិធីដ៏ល្អបំផុត គឺក់សក់នៅពេលយប់មុនពេលថ្ងៃមកហាងធ្វើសក់ នោះអ្នកនឹងទទួលបានពណ៌សក់ដ៏ស្រស់ស្អាត។
  1. មានចិត្តអំណត់
នៅពេលអ្នកចង់ធ្វើការប្តូរពណ៌សក់ អ្នកត្រូវមានការរំពឹងជាក់ស្តែងមួយអំពីអ្វី ដែលអ្នកអាចទទួលបាននៅពេលទៅដល់ហាង។ នេះជាសម្តីរបស់ Sheenon Olson អ្នកច្នៃម៉ូតសក់សម្រាប់តារា និងជានាយកផ្នែកច្នៃម៉ូតនៅ ATMA Salon ក្នុងទីក្រុង Miami។ «សូមកុំរំពឹងថា អ្នកនឹងទទួលបានការប្តូរពណ៌សក់ពីខ្មៅទៅពណ៌មាសទង់ដែង ក្នុងពេលមួយថ្ងៃ។ អ្នកត្រូវធ្វើវាតាមលំដាប់លំដោយ ដើម្បីរក្សាសុខភាពសក់របស់អ្នក»។ បើសិជាអ្នកយល់ថា ដំណើរការប្តូរពណ៌សក់ត្រូវចំណាយពេលវែង សូមពិចារណាស្វែងរកពេលវេលា ដ៏សមស្របនឹងពេលរបស់យើង។
  1. មានភាពស្មោះត្រង់
វាជាចំណុចសំខាន់មួយ ដែលអ្នកគួរប្រាប់ពីប្រវត្តិនៃសក់ទៅកាន់ជាងធ្វើសក់ ទោះបីជាសក់អ្នកទន់រលោង មានទម្ងន់ ឬមានពណ៌ចម្រុះក្តី។ វាអាចបង្កើតភាពខុសប្លែក នៅពេលអ្នកជំនាញធ្វើការថែទាំ សក់របស់យើង។ លោក Miguel Angarita អ្នកជំនាញពណ៌សក់នៅហាង Mizu ក្នុងទីក្រុងញូយ៉ក បានណែនាំថាការជជែក ពិភាក្សាជាមួយជាងធ្វើសក់ អំពីការចំណាយ និងការថែរក្សា ដើម្បីធានាថា សក់របស់អ្នក នឹងមិនជួបបញ្ហាទាំងនោះទេ។ ពណ៌ និងម៉ូតសក់ ទាមទារឱ្យអ្នកទៅកាន់ហាងធ្វើសក់ ជាញឹកញាប់ ដូច្នេះបើសិនជាអ្នកមានបំណង ត្រឹមតែការថែរក្សាភាពសាមញ្ញាធម្មតា អ្នកគួរជជែកជាមួយអ្នកធ្វើសក់ ដូច្នេះអ្នកនឹងទទួលបានសក់ ដ៏មានសម្រស់ស្អាត។
  1. បើកចិត្តឱ្យទូលាយ
វាពិតជាប្រការដ៏ល្អមួយ ក្នុងការធ្វើដំណើរមកហាងធ្វើសក់ ជាមួយគំនិតមួយរូចរាល់ហើយ។ ប៉ុន្តែសូម បើកចិត្តឱ្យទូលាយ ជាមួយនឹងអ្វីដែលអ្នកជំនាញនឹងផ្តល់ប្រឹក្សាដល់អ្នក។ អ្វីដែលអ្នកបានគិតប្រហែលជាមិនមែន ជាជម្រើសដ៏ល្អបំផុតទេ សម្រាប់ស្បែក ទម្រង់មុខ ពណ៌ភ្នែក។ល។ ដូច្នេះអ្នកត្រូវ ចេះបត់បែន និងពិភាក្សាជាមួយជាង ដើម្បីធានាថាអ្នកទទួលបានម៉ូតសក់កាត់ និងលាបពណ៌ជា ពិសេសសម្រាប់តែអ្នក។
  1. នាំមកជាមួយនូវរូបភាព
«រូបភាព គឺជាវិធីសាស្រ្តដ៏ងាយស្រួលបំផុត សម្រាប់ទំនាក់ទំនងជាមួយជាងធ្វើសក់ ដើម្បីប្រាប់ពីចំណូលចិត្តរបស់អ្នក។» នេះជាការសម្តីរបស់ Christina B ជាងធ្វើសក់នៅក្នុងហាង Rita Hazan ក្នុងទីក្រុងញូយ៉ក។ នាងបានណែនាំឱ្យយើង នាំយកមកជាមួយនូវរូបភាពជាឧទាហរណ៍មួយចំនួន ដែលផ្តិតយកពីជ្រុងខុសៗគ្នា និងស្ថិតក្រោមស្ថានភាពពន្លឺខុសៗគ្នា ដើម្បីឱ្យជាងធ្វើម៉ូតសក់ងាយស្រួលក្នុងការធ្វើ ឱ្យបានសមតាមបំណងរបស់អ្នក។ អ្នកត្រូវប្រាកដថា អ្នកមានរូបភាពដែលមានព័ត៌មានគ្រប់ជ្រុងជ្រោយ ជៀសវាងនូវរូបភាពកែសម្រួល ដែលអាចឱ្យទំហំនៃរូបភាព ខុសពីជាក់ស្តែង។
  1. ជ្រើសរើសពេលណាត់ជួបដោយឆ្លាតវៃ
Francesca D’Ascanio អ្នកជំនាញលាបពណ៌សក់នៅក្នុងហាង Mizu ក្នុងក្រុងញូយ៉កបានដាស់ តឿនថា «សូមប្រុងប្រយ័ត្ន ចំពោះការណាត់ជួបរបស់អ្នកជាមួយនឹងជាង។ បើសិនជាអ្នកជាអតិថិជនថ្មី ហើយចង់ធ្វើការផ្លាស់ប្តូរច្រើន ឬត្រូវការធ្វើសក់យូរ អ្នកគួរកក់ការណាត់ ជាមួយជាងឱ្យបានឆាប់ ដូច្នេះពួកគេនឹងមានពេលវេលាច្រើន សម្រាប់រៀបចំជូនអ្នក»។ បើសិនជាអ្នកមិនប្រាកដលើការចំណាយពេលវេលាក្នុងការធ្វើសក់ អ្នកគួរសាកសួរទៅជាងធ្វើសក់ ឬពិភាក្សាជាមួយពួកគេមុនពេលធ្វើការណាត់ជួប ដូច្នេះអ្នកអាចពន្យល់ពីអ្វីដែលអ្នកចង់បាន ហើយពួកគេងាយនឹងរៀបចំពេលវេលាសម្រាប់អ្នក។
  1. ថែរក្សាពណ៌សក់ឱ្យបានល្អ
«ការប្រើប្រាស់ផលិតផលប្តូរពណ៌សក់ ដែលមានគុណភាពខ្ពស់ពិតជាសំខាន់។ ខ្ញុំដឹងថាអតិថិជនគិតថាខ្ញុំចង់បានកម្រៃខ្ពស់ ដោយឱ្យពួកគាត់ទិញផលិតផលដែលមានតម្លៃខ្ពស់ ប៉ុន្តែផលិតផលទាំង នោះនឹងធ្វើឱ្យពណ៌សក់ជាប់បានយូរ ហើយអតិថិជនមិនចាំបាច់មកហាងញឹកញាប់ទេ» នេះជាការ លើកឡើងរបស់ Bode។ ផលិតផលដែលមិនមានរូបមន្ត សម្រាប់ពណ៌សក់ អាចធ្វើឱ្យពណ៌ហូរ ឆាប់ប្រែពណ៌។ Bode និយាយថា អតិថិជន គឺជាតារាបង្ហាញម៉ូតសម្រាប់ហាងរបស់នាង ដូច្នេះនាង ចង់ឱ្យពួកគេមានសម្រាប់ដ៏ស្រស់ផូផង់។

No comments:

CASINO





MOBILE MAGAZINE