About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

ដែនជម្រកសត្វដំរី នៅខេត្តមណ្ឌលគីរី

សត្វដំរីអាស៊ី ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងហើយគឺភាគច្រើនសត្វដំរីប្រភេទនេះ អាចរស់នៅបានតែនៅក្នុងតំបន់ត្រូពិចដែលមានភាពត្រជាក់ និង មានភ្លៀងធ្លាក់ជាប់ដូចជានៅក្នុងខេត្តមណ្ឌលគីរីនោះទេ។ បើទោះបីជាវាមានរស់នៅប្រទេសថៃក៏ដោយ ប៉ុន្តែដែនជម្រកសត្វដំរីដែលនៅ ខេត្តមណ្ឌលគីរីនៃប្រទេសកម្ពុជា គឺពិតជាដែនជម្រកសត្វដំរីដ៏ល្អបំផុតមួយ។ ប្រសិនបើអ្នកបានទៅកម្សាន្តនៅខេត្តមណ្ឌលគីរី អ្នកមិនត្រូវខកខានឱកាសក្នុងការទៅទស្សនានូវជីវភាពរស់នៅរបស់សត្វដំរីនៅដែនសម្រកសត្វដំរីនៅទីនេះឡើយ។
នៅពេលព្រឹកចាប់ផ្តើមដោយភាពស្រស់ស្រាយគឺអ្នកអាចដើរកម្សាន្តតាមព្រៃភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាល និង ព្យាយាមសួរអ្នកស្រុកនៅទីនោះអំពីទីតាំងនៃដែនជម្រកសត្វដំរីនៅខេត្តមណ្ឌលគីរីនេះ។ ហើយអ្នកក៏អាចចំណាយពេល 2 ម៉ោងជាមួយនឹងក្រុមហ៊ុនអភិរក្សសត្វដំរីនៅក្នុងខេត្ត ដើម្បីអាចសិក្សាស្វែងយល់ពីការរស់នៅ និង ដែនជម្រករបស់សត្វដំរី។
អ្នកគ្រាន់តែអ្នកអង្គុយនៅទីនោះ ហើយមើលសត្វដំរី ស៊ីអាហារ និង ដើរដោយសេរីដោយមិនខ្វល់ពីអ្នកណានោះ ដែលអ្នកក៏អាចថតរូបសត្វដំរីតាមដែលអ្នកចូលចិត្តមកធ្វើជាវត្ថុអនុស្សាវវីយ៍ផងដែរ។ ហើយសម្រាប់អាហារថ្ងៃត្រង់ អ្នកក៏អាចទទួលទាននៅតំបន់នោះជាមួយអាហារបែបប្រពៃណីអ្នកស្រុកមណ្ឌលគីរី ហើយអ្នកអាចគយគន់មើលទេសភាពព្រៃភ្នំ ទឹកជ្រោះ ជ្រលងដងអូបណ្តើរ និង បរិភោគអាហារដ៏សែនឆ្ងាញ់បណ្តើរផងដែរ។ បន្ទាប់ពីទទួលទានបាយថ្ងៃត្រង់រួច អ្នកក៏អាចដើរកាត់ដើមចេកខ្លះៗជាមួយអ្នកមើលថែសត្វដំរី ដើម្បីយកទៅបញ្ចុកសត្វដំរី ដែលនេះក៏ជាការសប្បាយដ៏អស្ចារ្យមួយសម្រាប់ជីវិត។ សូម្បីតែមានភ្លៀងធ្លាក់អ្នកក៏មិនបាត់បង់នូវភាពសប្បាយរីករាយដែរ ពីព្រោះនៅពេលភ្ញៀងធ្លាក់គឺជាពេលវេលាដ៏ល្អដែលសត្វដំរីប្រលែងលេងជាមួយនឹងទឹកភ្ញៀងដ៏សែនត្រជាក់នេះ។
ម្យ៉ាងទៀតប្រសិនបើអ្នករងារអ្នកអាចដើរមកទីតាំងក្រុមហ៊ុនវិញ ដើម្បីទទួលបានភេសជ្ជៈក្តៅៗ ហើយជជែកលេងជាមួយភ្នាក់ងារអំពីថ្ងៃដ៏អស្ចារ្យរបស់អ្នកជាមួយសត្វដំរី។ អ្វីដែលល្អបំផុតអំពីដែនជម្រកសត្វដំរីនៅខេត្តមណ្ឌលគិរី គឺថានៅទីនេះវាជាអង្គការសប្បុរសធម៌របស់អង្គការក្រៅរដ្ឋាភិបាលមួយដែលមានន័យថា 100% នៃអ្វីដែលអ្នកត្រូវចំណាយនៅទីនេះគឺដើម្បីជួយអភិរក្សសត្វដំរីតែប៉ុណ្ណោះ។

No comments:

CASINO





MOBILE MAGAZINE