About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

ងាយៗ ប្រែក្លាយបបូរមាត់ប្រេះ ឲ្យទន់រលោង

បបូរមាត់ស្ងួតប្រេះ ដែលកើតឡើងរយៈពេលយូរ គឺជាកង្វល់មួយ ដែលមិនត្រឹមតែរំខានភាពស្រស់ស្អាត នៃបបូរមាត់របស់អ្នកនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកបាត់បង់ជំនឿលើខ្លួនឯង ក្នុងការប្រាស្រ័យទាក់ទងទៀតផង។ ពេលនេះ ឆាប់មកសាកល្បងជាមួយនឹងវិធីងាយៗ ដែលជួយកែប្រែបបូរមាត់របស់អ្នក ឲ្យទន់រលោងស្រស់ស្អាតដូចខាងក្រោម៖
១.ទទួលទានទឹក ញឹកញាប់
អ្នកគួរមានដប ឬកែវទឹក នៅក្បែរខ្លួនជានិច្ច ហើយព្យាយាមចិបទឹកឲ្យបានញឹកញាប់។ គ្មានអ្វីដែលអាចយកឈ្នះ ការព្យាយាមនោះទេ មិនចឹង?
២. ប្រើអំបិលម៉ដ្ឋ
ប្រសិនបើបបូរមាត់របស់អ្នកស្ងួតខ្លាំង រហូតដល់របកស្បែក អ្នកអាចប្រើអំបិលម៉ដ្ឋ លាយជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយយកសំឡី ឬក្រដាសជូតមាត់ជ្រលក់ទឹកនោះ រួចយកមកជូតបបូរមាត់ថ្នមៗ។ ការធ្វើបែបនេះញឹកញាប់ អាចជួយឲ្យបបូរមាត់ថមថយ នូវអាការស្ងួតប្រេះបាន។
៣. ប្រើគ្រឿងផ្សំធម្មជាតិ
អ្នកអាចថែទាំបបូរមាត់ ដែលស្ងួតប្រេះរបស់អ្នក ដោយការផ្សំស្ករសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មាមួយចំណិតតូច។ បន្ទាប់ពីលាយល្បាយនេះ រួចហើយ ត្រូវយកវាមកដុស លើបបូរមាត់ថ្នមៗ ហើយលាងចេញ ដោយទឹកស្អាតជាការស្រេច។
ត្រឹមតែប៉ុណ្ណេះ អ្នកអាចប្រែបបូរមាត់របស់អ្នក ឲ្យក្លាយជាទន់រលោងស្រស់ស្អាតបាន! ប៉ុន្តែសូមកុំភ្លេច អនុវត្តវាញឹកញាប់ ទើបមានប្រសិទ្ធភាព!

No comments:

CASINO





MOBILE MAGAZINE