About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

មុនពេលគេងត្រូវរៀបរយ ដើម្បីភាពស្អាត និងស្រស់ស្រាយនាពេលព្រឹក

ចង់បាន​ភាពស្រស់​ស្រាយ ស្បែក​ភ្លឺ​ថ្លា​នាពេល​ព្រឹក​ព្រលឹម ​បន្ទាប់ពី​ភ្ញាក់​ពី​ដំណេក​ដែរ ឬទេ​មិត្ត​អ្នកអាន​ទាំងឡាយ? បើ​ចម្លើយ​របស់​អ្នក គឺ​ចង់បាន​នោះ សូម​ត្រៀមខ្លួន​ឱ្យបាន​រួចជាស្រេច ​នា​ពេលយប់​មុនពេល​ចូល​ដំណេក​ដូចខាងក្រោម៖
ផ្តល់ភាពស្រស់ស្អាត ដល់ស្បែក
រឿង​ទីមួយ​ដែល​អ្នក​ត្រូវធ្វើ​មុនគេ​ នាពេល​យប់​មុនពេល​ចូល​ដំណេក​នោះ​គឺ ការលាង​សម្អាត​ផ្ទៃមុខ​ឱ្យបាន​ស្អាត​ល្អ។ ដូចដែល​អ្នក​ធ្លាប់​បានដឹងហើយថា រយៈពេល​ពេញ​មួយថ្ងៃ​ ដែល​អ្នក​បានធ្វើ​សកម្មភាពផ្សេងៗ គឺជា​ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​ធូលី​ដី និង​ពពួក​មេរោគផ្សេងៗ មានឱកាស​បានមក​តោង​ជាប់​នៅលើ​ស្បែក​របស់​អ្នក ដើម្បី​បង្ក​ផលប៉ះពាល់ផ្សេងៗ នៅលើ​ស្បែក ហេតុដូច្នេះ​វិធី ​ដែល​ងាយ​បំផុត​ក្នុងការ​កម្ចាត់​សត្រូវ​នៃ​សម្រស់​នេះ ​មានតែ​ការលាង​សម្អាត​ស្បែក​ឱ្យបាន​ស្អាត​នេះឯង។ សូម​ចាំ​ទុក​ថា ជាតិ​ក្រែ​ម​ម្សៅ ជាតិ​ខ្លាញ់ ញើស ធូលី ឬ គ្រឿងសម្អាង​ដែល​ដិត​ជាប់​លើ​ផ្ទៃមុខ​របស់​អ្នក ​ពេញ​មួយ​យប់ ​គឺជា​សត្រូវ​នៃ​ស្បែក​ស្រស់ស្អាត។
កម្លាំងជំនួយ
ជំហាន​បន្ទាប់មកទៀត ​គឺ​ការបន្ថែម​វីតាមីន​ទៅឱ្យ​ស្បែក​នាពេល​យប់ ដើម្បី​ភាព​ទន់​ភ្លឺ​ថ្លា​ស្រស់ស្រាយ​នាពេល​ព្រឹក​ព្រលឹម។ បច្ចុប្បន្ននេះ​ផលិតផល ​ដែលមាន​គុណភាព​ខ្ពស់​មាន​ច្រើន​ប្រភេទ​ណាស់​នៅលើ​ទីផ្សារ ដូច្នេះ ទំនេីប គិតថា គ្រាន់តែ​ចង់បាន​ផលិតផល​មួយ​ដែល​សម្បូរ​ទៅដោយ​វីតាមីន​ដើម្បី​ចិញ្ចឹម និង​ថែរក្សា​ស្បែក​ឱ្យ​តឹង​ណែន​នោះ ​ប្រហែលជា​មិនមែនជា​រឿង​ដែល​ពិបាក​ណាស់ណា​នោះទេ។ អនុវត្ត​ការបន្ថែម​វីតាមីន ប្រូ​តេ​អី​ុ​ន និង​សារធាតុ​សំខាន់ផ្សេងៗ ដល់​ស្បែក​ជា​រៀងរាល់​យប់​មុនពេល​ចូល​ដំណេក ហើយ​មិនយូរ​ទេ​អ្នក​ពិតជា​បានដឹងថា ពពួក​សារធាតុ​អស់ទាំងនោះ​ មាន​ប្រយោជន៍​យ៉ាងណា​ចំពោះ​ស្បែក​របស់​អ្នក។


រង្វង់ភ្នែកផង!
ចាត់ការ​រឿង​ថ្ពាល់ ថ្ងាស ច្រមុះ និង​ចង្ការ​រួចស្រេច​ហើយ ដូច្នេះ​ចំណុច​បន្ទាប់​ដែល​ត្រូវ​តាម​មកទៀត​នោះ​គឺ រង្វង់​ភ្នែក។ ដូចដែល​អ្នក​បានដឹង​ហើយ​ថា រង្វង់​ភ្នែក​ភ្លឺ​ថ្លា គឺជា​មន្ត​ស្នេហ៍​មួយផ្នែក​ទៀត​របស់​នារី​យើង ហេតុនេះ​ការដែល​ធ្វើឱ្យ​ស្បែក​នា​បរិវេណ​រង្វង់​ភ្នែកមាន​ភាព​ភ្លឺ​ថ្លា​នោះ ​ក៏​ចាំបាច់​ណាស់ដែរ។ ការបិទ​ចំណិត​ត្រសក់ ដំឡូងបារាំង ឬ​ថង់​កាក​តែ​នៅលើ​ត្របកភ្នែក​វា​ជា​រឿង​សាមញ្ញ​ក៏ពិតមែន ប៉ុន្តែ ទំនេីប ជឿថា​វា​ពិតជា​មិនមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ទេ សម្រាប់​ពេលយប់ ព្រោះថា​អ្នក​ប្រាកដជា​ត្រូវ​ប្រែខ្លួន​ទៅ​ឆ្វេង​បន្តិច​ស្តាំ​បន្តិច ធ្វើឱ្យ​វា​ងាយ​នឹង​ជ្រុះ​បាត់ ​ពីលើ​ត្របកភ្នែក​ដោយ​មិនដឹង​ខ្លួន។ ចំពោះ​រឿង​បែបនេះ​អ្នក​ត្រូវ​ស្វែងរក​ជំនួយ​ពី​ក្រែ​ម ​ដែល​ផលិតឡើង​សម្រាប់​លាប​លើ​បរិវេណ​រង្វង់​ភ្នែក។ ក្រែ​ម​លាប​ត្របកភ្នែក ឬ​សេរ៉ូម​ដែលមាន​វីតាមីន​ច្រើន រួមជាមួយ​នឹង​ជាតិ​សំណើម​ផង​នោះ ​នឹង​ជួយ​ធ្វើឱ្យ​ស្បែក​ត្របកភ្នែក​របស់​អ្នក​ភ្លឺ​ថ្លា​ស្រស់ស្រាយ​ជាមិនខាន។
ប្រយ័ត្នខ្នើយកើយ!
គ្មាន​អ្នកណា​ប្រាកដ​ចិត្តបាន​ទាំងស្រុង​ទេ​ថា ខ្លួនឯង​នឹង​គេង​ត្រង់​តែមួយ​កន្លែង​មិន​ផ្អៀង​ទៅ ឱ្យ​ផ្ទៃមុខ​ប៉ះ​នឹង​ខ្នើយ​ទាល់តែសោះ​នោះទេ ព្រោះតែ​បែបនេះហើយ​ទើបបានជា ទំនេីប ចង់​ដាស់​អារម្មណ៍​អ្នក​ឱ្យ​ប្រយ័ត្ន​ ចំពោះ​ខ្នើយ​ដែល​អ្នក​កើយ​បន្តិច។ ទោះជា​យ៉ាងណា​សូម​ដឹង​ទុក​ផង​ចុះ​ថា ខ្នើយកើយ​ដែល​ពេញ​ទៅដោយ​ភាពកខ្វក់ ​ក៏​ជា​កត្តា​តូច​មួយ​ដែលនាំឱ្យ​ស្បែក​មុខ​របស់​អ្នក​មិន​ស្រស់ស្អាត​ផងដែរ។
គេងឱ្យស្រួល
នៅពេលដែល​អ្នក​គេង​ផ្កាប់មុខ គេង​ចំហៀង​រហូត​ពេញ​មួយ​យប់នោះ​ធានាថា អ្នកនឹង​បានទទួល​លទ្ធផលភ្លាមៗ នាពេល​ព្រឹក​ព្រលឹម​ឡើង​ជាមិនខាន ហើយ​លទ្ធផល​នោះ​ គឺ​ប្រាកដជា​មិនមាន​អ្វី​ផ្សេង​ក្រៅពី​ស្នាម​ជ្រួញ ​នៅលើ​ផ្ទៃមុខ​នោះទេ។ ចំពោះ​ដំណោះស្រាយ​នៃ​បញ្ហា​នេះ​គឺ ព្យាយាម​ធ្វើយ៉ាងណា​គេង​ផ្អៀង ​ឱ្យបាន​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។
គេងលក់ឱ្យស្រួល
គេង​មិន​លក់ គេង​មិន​ស្កប់ ងាយ​នឹង​ធ្វើឱ្យ​ភ្នែក​ឡើង​ខ្មៅ និង​ស្បែក​ស្រអាប់​ខ្លាំងណាស់។ ស្វែងរក​វិធី​ដែល​អាចធ្វើឱ្យ​អ្នក​គេង​លក់​ដោយ​ខ្លួនឯង ហើយ​បន្ទាប់ពីនោះ​ពេលព្រឹក​ព្រលឹម​ឡើង​ នឹងមាន​ភាពប្រសើរ​ឡើងជា​មិន​ខាន។
ទាំងអស់​ខាងលើនេះ​ គឺជា​វិធី​ជួយ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​ភ្លឺ​ថ្លា​នាពេល​ព្រឹក ប៉ុន្តែ​សូមកុំ​ភ្លេច​មើលថា​ស្បែក​ដៃជើង និង​ដងខ្លួន​របស់​អ្នកផង​ណា៕

No comments:

CASINO





MOBILE MAGAZINE