About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

ព្រះ​រាជា​ណាចក្រ​កម្ពុជា
ព្រះ​រាជា​ណាចក្រ​កម្ពុជា ​គឺ​ជា​ប្រទេស​ដ៏​ចំណាស់​មួយ​នៅ​ អាស៊ី​អាគ្នេយ៍​នៃ​ឧបទ្វីប​ឥណ្ឌូ​ចិន​ ដែល​មាន​វប្បធម៌ ​អារ្យធម៌​ល្បី​ល្បាញ​ និង​បាន​បែង​ចែក​ជា​ ១៣​សម័យ ​កាល​សំខាន់​ៗ​ដូច​ជា​៖​
១- សម័យនគរភ្នំ ឬហ្វូណន(ស.វ​ទី​១​ ដល់​ឆ្នាំ​ ៥៥០)
២- សម័យ​ចេន​ឡា​​(៥៥០​-​៨០២)
​៣- សម័យ​អង្គរ​(៨០២​-​១៤៣២)
​៤- សម័យ​ចតុ​មុខ(១៤៣២​-​១៥១៦)
​៥- សម័យ​លង្វែក(១៥១៦​-​១៥៩៣)
៦- សម័យ​ឧត្តុង្គ​​(១៦២០​-​១៨៦៣)
៧- សម័យ​អាណា​និគម​បា​រាំង​​គ​(១៨៦៣​-​១៩៥៣)
៨- សម័យ​សង្គម​រាស្រ្ត​និយម​(១៩៥៣​-​១៩៧០)
៩- សម័យ​សាធារណៈ​រដ្ឋ​ខ្មែរ​-​លន់ ណល់​(១៩៧០​-​១៩៧៥​)
១០- សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​-​ប៉ុល ពត(១៩៧៥​-​១៩៧៩​​)
១១- សម័យ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​កម្ពុជា(១៩៧៩​-​១៩៨៩​)
១២- សម័យ​រដ្ឋ​កម្ពុជា(១៩៨៩​-​១៩៩៣)
១៣- ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​អា​ស្រ័យ​រដ្ឋ​ធម្មនុញ(១៩៩៣​-​បច្ចុប្បន្ន​)​
ប្រទេស​កម្ពុជា​ មាន​ផ្ទៃ​ដី​សរុប​ចំនួន​ ១៨១​,០៣៥​គម­ ​បែង​ចែក​ជា ​២៣​ខេត្ត​ ២៦​ក្រុង​ រាជ​ធានី​១​ (​ភ្នំ​ពេញ​)​ និង​មាន​ ៩​ខណ្ឌ​ ២០៤​សង្កាត់​ ១៥៩​ស្រុក ១,៤១៧​ឃុំ ​១៤,០៧៣​ភូមិ​(ជំរឿនឆ្នាំ២០០៨) ហើយ​មាន ​ប្រជាជន​សរុប​ប្រហែល​ ១៤​លាន​នាក់​ ដែល​មាន​ដងស៊ីតេ​ ៧៤​នាក់​/​គម២​ និង​មាន​ព្រំ​ប្រទល់​ខាង​កើត​ និង​ខាង​ត្បូង​ជាប់​នឹង​ ប្រទេស​វៀតណាម​ ខាង​លិច​ និង​ខាង​ជើង​ជាប់ ​ប្រទេស​ថៃ​ ខាង​ជើង​ជាប់​នឹង ​ប្រទេស​ឡាវ​ និង​ទិស​និរតី​ជាប់ ​ឈូង​សមុទ្រ​ថៃ​។
​ប្រទេស​កម្ពុជា​ ទទួល​រង​នូវ​អាកាស​ធាតុ​ ត្រូពិច​ក្តៅ​ហើយ​សើម​ ទើប​មាន​រដូវ​ពីរ​គឺ​រដូវ​ប្រាំង​ និង​រដូវ​វស្សា​ ដែល​រដូវ​ប្រាំង​ចាប់​ពី​ខែ​វិច្ឆិកា​ដល់​ខែ​មេសា​ មាន​សីតុណ្ហភាព​ពី​ ២៤​​°C​-៣៣​​°C និង​រដូវ​វស្សាចាប់​ពី​ខែ​ឧសភា​ដល់​ខែ​តុលា​ មាន​សីតុណ្ហភាព​ពី​ ១៨​​°C-​៣០°C។​ អាកាស​ធាតុ​ត្រជាក់​បំផុត​នៅ​ខែ​មករា​ និង​ក្តៅ​បំផុត​នៅ​ខែ​មេសា​។​ កំពស់​ទឹក​ភ្លៀង​ប្រចាំ​ឆ្នាំ​ពី ១០០-១៥០ សង់​ទីម៉ែត្រ​។ប្រទេស​កម្ពុជា​ គឺ​ជា​សមាជិក​ទី​១០​ នៃ​ប្រទេស​សមាគម​ប្រជា​ជាតិ ​អាស៊ី​អាគ្នេយ៍​(​អាស៊ាន​)​។​
ការ​គ្រប់​គ្រង​រដ្ឋ​ប្រទេស​កម្ពុជា​បែង​ចែក​ជា​៤​ស្ថាប័ន​ធំ​ៗ​គឺ​ ស្ថាប័ន​ព្រះ​មហាក្សត្រ ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ស្ថាប័ន​នីតិ​ប្រតិបត្តិ​ និង​ស្ថាប័ន​តុលាការ​ និង​អនុវត្ត​នយោបាយ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស​ដោយ​មាន​អណត្តិ​ ៥​ឆ្នាំ​បោះ​ឆ្នោត​ម្តង​ ដែល​ការ​បោះ​ឆ្នោត ​នោះ​រួម​មាន​ ការ​បោះ​ឆ្នោត​អសកល​ និង​សកល​។​ ការ​បោះ​ឆ្នោត​អសកល​ គឺ​ប្រជាជន​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ហើយ​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ ដែល​បាន​ជាប់​ឆ្នោត​ មាន​សិទ្ធ​បោះ​ឆ្នោត ​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​។​ ចំណែក​ឯ​ការ​បោះ​ឆ្នោត ​សកល​វិញ​ គឺ​ប្រជាជន​បោះ​ឆ្នោត​ជ្រើស​រើស ​សមា​ជិក​រដ្ឋ​សភា​ហើយ​ សមា​ជិក​រដ្ឋ​សភា​ដែល​ឈ្នះ​ឆ្នោត​មាន​សិទ្ធ​បង្កើត​រាជ​រដ្ឋា​ភិបាល​។​
-​ស្ថាប័ន​ព្រះ​មហា​ក្សត្រ​:​ ព្រះ​មហា​ក្សត្រ​សោយ​រាជ្យ​ជា​អធិបតី ​តែ​មិន​កាន់​អំណាច​ ដែល​បាន​ជ្រើស​តាំង​ឡើង​តាម​រយៈ​ក្រុម​ប្រឹក្សា​រាជ​បល័្លង្ក​ ដោយ​មាន​សមាជិក​ ៩​រូប​ គឺ​ប្រធាន​ព្រឹទ្ធ​សភា​ ប្រធាន​រដ្ឋ​សភា​ នា​យក​រដ្ឋ​មន្រ្តី​ សម្តេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរ​គណៈ​ គឺ​ មហា​និកាយ​ និង​ធម្មយុត្តិ​ អនុ​ប្រធាន​ទាំង​ ២​របស់​ព្រឹទ្ធ​សភា​ និង​រដ្ឋ​សភា​។​ ព្រះ​មហា​ក្សត្រ​ដែល​ជ្រើស​តាំង​ឡើង​ត្រូវ​មាន​ព្រះជន្ម​ចាប់​ពី​ ៣០​ព្រះ​វស្សា​ឡើង​ទៅ​ និង​ស្ថិត​នៅ​ក្នុង​ខ្សែ​រាជ​វង្ស​ អង្គ​ឌួង​ នរោត្តម​ និង​ស៊ី​សុវត្ថិ​។​

-​ស្ថាប័ន​នីតិប្បញ្ញត្តិ​: ​រួម​មាន​ស្ថាប័ន ​ព្រឹទ្ធ​សភា​ ដែល​មាន​ ៦៣​អសនៈ​ និង​ស្ថាប័ន ​រដ្ឋសភា​ ដែល​មាន​ចំនួន​ ១២៣​អសនៈ ​កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត ​សកល​ និង​អសកល​។​

-​ស្ថាប័ន​នីតិ​ប្រតិបត្តិ​:​ ដឹក​នាំ​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​បោះ​ឆ្នោត​តែង​តាំង​ឡើង​ដោយ​រដ្ឋ​សភា ​តាម​នីតិ​កាល​នីមួយ​ៗ​ ៥០%+១​ ហើយ​រាជ​រដ្ឋា​ភិបាល​ត្រូវ​អនុវត្ត​តាម ​រដ្ឋ​ធម្មនុញ្ញ​ដែល​សភា​បាន​សម្រេច​។ ​រាជ​រដ្ឋា​ភិបាល​មាន​ ទីស្តី​ការ​នាយក​រដ្ឋ​មន្រ្តី​ (​វិមាន​សន្តិភាព​)​ ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ (​វិមាន​មិត្ត​ភាព​)​ និង​មាន​ក្រសួង​ចំនួន​២៥​ អាជ្ញាធ​រ​ជាតិ​ចំនួន​១១​ រដ្ឋ​លេខា​ធិការ​រដ្ឋាន​ចំនួន​២​ ស្ថិត​នៅ​ក្រោម​ឱវាទ​។​

-​ស្ថាប័ន​តុលា​ការ​:​ ជា​អង្គ​នីតិ​វិនិច្ឆ័យ ​ដែល​រួម​មាន​ តុលា​ការ​ខេត្ត​-​ក្រុង​ ឬ​សាលា​ដំបូង​ សាលា​ឧទ្ធរណ៍​ តុលាការ​កំពូល​ និង​មាន​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​នៃ​ព្រះ​មហា​ក្សត្រ​ ហើយ​ព្រះ​អង្គ​មាន​សិទ្ធិ​លើក​លែង​ទោស​ចំពោះ​ពិរុទ្ធជន​។​
កំណើន​សេដ្ឋ​កិច្ច​ជាតិ​ (GDP​)​ នៃ​ប្រទេស​កម្ពុជា​ មាន​ចំនួន​៧​%​ នៅ​ឆ្នាំ​២០១១​ បាន​មក​ពី​វិស័យ​សំខាន់​ៗ​ដូច​ជា​:​
-​វិស័យ​អចលន​ទ្រព្យ​ និង​សំណង់​:​ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​វិស័យ​អចលន​ព្រទ្យ​រួម​មាន​ ដី​ធ្លី​ ផ្ទះ​សម្បែង​ សំណង់​ផ្សេង​ៗ​បាន​រីក​ដុះ​ដាល ​យ៉ាង​ឆាប់​រហ័ស​ មាន​សណ្ឋាគារ​ធំ​ៗ​ អគារ​ខ្ពស់​ៗ​ សម្រាប់​ជួល​ ឬ​លក់​ និង​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ទិញ ​ដី​ធ្វើ​ជា​បុរី​សង់​ផ្ទះ​រាប់​រយ​ល្វែង​ ហើយ​លក់​ក្នុង​តំលៃ​ថោក​សម​រម្យ ​នៅ​តាម​តំបន់​ពាណិជ្ជ​កម្ម​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រជាជន​មាន​លទ្ធភាព​ទិញ​ ហើយ​រាជ​ធានី​ភ្នំ​ពេញ​ និង​ខេត្ត​ទាំង​នោះ​បាន​ពង្រីក​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​។​

-​វិស័យ​ពាណិជ្ជ​កម្ម​: ​រួម​មាន​ការ​នាំ​ចេញ​នូវ ​ផលិត​ផល​សំលៀក​បំពាក់​ ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ ​សហ​រដ្ឋ​អាមេរិច​ សហ​គមន៍​អឺរ៉ុប​ និង​ផលិត​ផល​កសិកម្ម​ផ្សេង​ៗ​ទៀត​ដូច​ជា ​កៅស៊ូ ​អង្ករ​ ដំឡូង​មី​។​ ផ្នែក​នាំ​ចូល​រួម​មាន​សម្ភារ​សំណង់​ ដែក​ ស៊ីម៉ង់​ និង​យាន​យន្ត​ ព្រម​ទាំង​សម្ភារ​ប្រើ​ប្រាស់​ជា​ច្រើន​ទៀត​។

-​វិស័យ​ឧស្សាហ​កម្ម​:​ រួម​មាន​ការ​វិនិយោគ​លើ ​វិស័យ​កាត់​ដេរ​ ដែល​មាន​រោង​ចក្រ​ប្រមាណ​ជា​ ៣០០​រោង​ចក្រ​ និង​មាន​កម្មករ​-​កម្ម​ការិនី​ជាង​ ៤០០,០០០​នាក់​ និង​មាន​រ៉ែ​ប្រេង​កាត​នៅ​សមុទ្រ​ និង​វារី​អគ្គិសនី​នៅ​ ភ្នំ​កំចាយ​ គីរីរម្យ​ ស្ទឹង​តា​តៃ​។​​

-​វិស័យ​កសិកម្ម​:​ មាន​ប្រជា​ជន​ ៨០%​ បង្ក​បង្កើត​ផល​លើ ​ដំណាំ​ស្រូវ​ដំណាំ​ហូប​ផ្លែ​ ដំណាំ​ឧស្សាហកម្ម​ និង​មាន​ព្រៃ​សម្បទាន​ ព្រៃ​ស្តុក​ ព្រៃ​ស្រោង​ ដែល​ជា​ជម្រក​សត្វ​ព្រៃ​ និង​ទាក់​ទាញ​ទឹក​ភ្លៀង​។​ ចំណែក​ផ្នែក​ជល​ផល​រួម​មាន ​ការ​នេសាទ​ទឹក​សាប​ ការ​នេសាទ​សមុទ្រ​ និង​វារី​វប្បកម្ម​។​

-​វិស័យ​គមនាគមន៍​:​ បែង​ចែក​ជា​ ផ្លូវ​គោក ​ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​។​
*​ផ្លូវ​គោក​:​ រួម​មាន​ផ្លូវ​ជាតិ​ធំ​ៗ​ចំនួន​ ៧​ខ្សែ​ តភ្ជាប់​ពី​រាជ​ធានី​ភ្នំពេញ ​ទៅ​គ្រប់​ខេត្ត​ក្រុង​ គ្រប់​តំបន់​ទូទាំង​ប្រទេស ​ដែល​មាន​ប្រវែង​សរុប​ ៣៨,២៥៧​គម​ និង​មាន​ស្ពាន​អាកាស​ពីរ​ មុនីវង្ស​ និង​៧មករា​ ស្ពាន​ភ្លោះ​មុនីវង្ស​ ជ្រោយ​ចង្វា​ ស្ពាន​ព្រែក​ភ្នៅ​ ព្រែក​ក្តាម​ ព្រែក​តាម៉ាក់​ គឺស៊ូណា ​សេកុង​(​ស្ទឹង​ត្រែង​) ​អ្នក​លឿង​ និង​ស្ពាន​ឆ្លង​កាត់​សមុទ្រ​(​កោះ​កុង​ កំពង់​សោម​)​។​
*​ផ្លូវ​ទឹក​: ​រួម​មាន​បណ្តាញ​ទន្លេ​មេគង្គ​ បឹង​ទន្លេ​សាប​ រហូត​ដល់​សមុទ្រ​ និង​មាន​កំពង់​ផែ​ ក្រុង​ព្រះ​សីហនុ​ និង​ក្រុង​កំពត​។​
*​ផ្លូវ​អាកាស​:​ រួម​មាន​ អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ក្រុង​សៀមរាប​ ក្រុង​ព្រះ​សីហនុ​។​

-​វិស័យ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​:​ ប្រាក់​រៀល​គឺ​ជា​តំណាង​ឲ្យ​រូបិយ​ប័ណ្ណ​ជាតិ​ និង​មាន​រូបិយ​ប័ណ្ណ​បរទេស​ផ្សេង​ៗ​ដូច​ជា​ ប្រាក់​ដុល្លា​ ប្រាក់​អឺរ៉ូ​ ប្រាក់​បាត​ ប្រាក់​យ៉េន​ ដែល​ចរាចរណ៍​លើ​ទីផ្សារ​ (​១​USD​=​៤០០០​រៀល​)​។​

​-​វិស័យ​អប់រំ​:​ រួម​មាន ​គ្រឹះ​ស្ថាន​អប់រំ​សាធារណៈ ​និង​ឯកជន ​តាំង​ពី​បឋម​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា​ ក្នុង​នោះ​សាលា​រៀន​រដ្ឋ​មាន​ចំនួន​១១,០៤៦ ​គ្រឺះ​ស្ថាន​បណ្តុះ​បណ្តាល​ថ្នាក់​ឧត្តម​សិក្សា​មាន​ចំនួន​៩៧​ ដែល​ក្នុង​នោះ​សាធារណៈ​ចំនួន​៣៨​ និង​ឯក​ជន​ចំនួន​៥៩​ សរុប​សិស្ស​-​និសិ្សត​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​ ២០១២​-​២០១៣​ មាន​ចំនួន​ ៣,៥០០,០០​នាក់​។​

-​វិស័យ​ទេសចរណ៍​:​ កម្ពុជា​សម្បូរ​ទៅ​ដោយ ​តំបន់​ទេសចរណ៍​ វប្បធម៌​ ប្រវត្តិ​សាស្រ្ត​ជា​ច្រើន​ដូច​ជា​:​ ប្រាសាទ​អង្គរ​វត្ត​ ប្រាសាទ​ព្រះ​វិហារ​ ដែល​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ និង​តំបន់​រមណីយ​ដ្ឋាន​ធម្ម​ជាតិ ​គីរី​រម្យ​ ភ្នំ​បូក​គោ​ ភ្នំ​គូលែន​ ជម្រក​សត្វ​ស្លាប​ បឹង​ទន្លេ​សាប​ ព្រៃ​រនាម​ តំបន់​ទឹក​ធ្លាក់​ និង​តំបន់​មាត់​សមុទ្រ​រួម​មាន​ ឆ្នេរ​កែប​ ឆ្នេរ​កោះ​កុង​ (​ព្រៃ​កោង​កាង​)​ ឆ្នេរ​ក្រុង​ព្រះ​សីហនុ​ ដែល​ជាប់​ជា​ឆ្នេរ​សមុទ្រ​ស្អាត​បំផុត​លើ​ពិភព​លោក​។​
វប្ប​ធម៌​សិល្បៈ​ រួម​មាន​របាំ​អប្សរា ​របាំ​ព្រះ​រាជ​ទ្រព្យ​ ល្ខោន​ស្បែក​ធំ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​ពិភព​លោក ​ក្រៅ​ពី​នេះ​នៅ​មាន​ក្បូរ​ក្បាច់​ចម្លាក់​នៅ​តាម ​ប្រាង្គ​ប្រាសាទ​ព្រះ​វិហារ​ និង​គ្រឿង​ចម្លាក់​លំអ ​ផ្សេងៗ​ដែល​តំណាល ​ពី​រឿង​ព្រេង​ និង​ទេវកថា​ទៅ​តាម​សម័យ​កាល​នីមួយ​ៗ​។​

សាសនា​ មាន​សាសនា​បី​ធំ​ៗ​ដូច​ជា​ ព្រះ​ពុទ្ធ​សាសនា​ ជា​សាសនា​របស់​រដ្ឋ ​មាន​ប្រជាជន​ ៩០​%​ គោរព​ប្រតិបត្តិ​ និង​មាន​វត្ត​សរុប​ ៤,៣៩២​វត្ត ​មាន​ព្រះ​សង្ឃ​សរុប​ចំនួន​ជាង​ ៥០,០០០​អង្គ​។ ​គ្រឹស្ត​សាសនា​ មាន​ប្រជាជន​គោរព​ប្រតិបត្តិ​ប្រមាណ​ ៦% ​និង​ឥស្លាម​សាសនា​ ៤%​។

No comments:

CASINO





MOBILE MAGAZINE