ដឹងអត់! រូបថតទេសភាព18 សន្លឹកនៅកម្ពុជានេះ ធ្វើឱ្យភ្ញៀវបរទេសលង់ស្នេហ៍
ទេសភាពនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់អ្នកថតរូបទាំងខ្មែរ និងបរទេសទាំងឡាយណា ដែលចង់ថតផ្តិតយកទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងស្ថាបត្យកម្មបូរាណៗដ៏អស្ចារ្យជាច្រើនដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័នប្រាសាទតាព្រហ្ម និងប្រាសាទផ្សេងៗទៀតស្ថិតក្នុងខេត្តសៀមរាបរបស់យើង ទេសភាពដ៏ស្រស់ស្អាតនៅតាមឆ្នេរ និងកោះនិមួយៗនៅក្នុងប្រទេសកម្ពុជា ក៏មានភ្ញៀវទេសចរបរទេសជាច្រើននាក់ដែលបានមកលេងហើយ សរសើរមិនដាច់ពីមាត់ថា សម្រស់ធម្មជាតិទាំងនេះ ពិតជាស្រស់ស្អាតអស្ចារ្យ និងកម្ររកបាន ហើយក៏ជាទេសភាពធម្មជាតិដ៏ស្រស់ស្អាតមួយ មិនចាញ់នឹងទេសភាពរបស់ប្រទេសដទៃទៀតនៅក្នុងអាស៊ីផងដែរ។
ជាពិសេសរូបភាពស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលពួកគាត់មានភាពរួសរាយរាក់ទាក់ជាមួយនឹងមនុស្សគ្រប់គ្នាមិនថាតែជនបរទេសឡើយ។ លើសពីនេះរូបថតស្អាតៗទាំងនេះ ក៏បង្ហាញឲ្យពិភពលោកទាំងមូល បានឃើញថាសម្រស់ធម្មជាតិរបស់ប្រទេសកម្ពុជាយើង គឺមានភាពទាក់ទាញ ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិជាច្រើនលង់ស្នេហ៍ នឹងចង់មកទស្សនាកន្លែងកម្សាន្ត និងរមណីយដ្ឋាននានានៅក្នុងប្រទេសរបស់យើងមិនដាច់៕ សូមទស្សនារូបថតដ៏ស្រស់ស្អាតទាំងនេះទាំងអស់គ្នា៖
No comments:
Post a Comment