About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

រឿងដ៏ល្អបំផុតទាំង 10 ដែលអ្នកគួរមកកម្សាន្ត និង ធ្វើនៅប្រទេសកម្ពុជា

ហេតុផលដែលថាភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ដើម្បីថតខ្សែវីឌីអូទាក់ទងទៅនឹង ប្រាសាទអង្គរវត្ត និង ទេសភាពដ៏ អស្ចារ្យដែលស្ថិតនៅខេត្តសៀមរាបក្នុងរយៈពេលពីរបីថ្ងៃ និង ការរង់ចាំទស្សនាព្រះអាទិត្យរះនៅលើប្រាង្គប្រាសាទអង្គរវត្តគឺជាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលជាបទពិសោធន៍ដ៏អស្ចារ្យមួយនៃជីវិត។ រួមបញ្ចូលទាំងការធ្វើដំណើរពីរបីថ្ងៃនៅជុំវិញទីក្រុងភ្នំពេញ ដើម្បីស្វែងយល់អំពីជីវភាពដ៏មមាញឹកនៃអ្នករស់នៅទីក្រុង។ ប្រទេសកម្ពុជាក៏មានទិសដៅមួយចំនួន ដែលអ្នកមិនទាន់បានទៅទស្សនានៅឡើយ។ ដូច្នេះ ទំនើប សូមណែនាំនូវទិសដៅចំនួន 10 ដូចខាងក្រោមនេះដែលអ្នកគួរទៅទស្សនាកម្សាន្តនៅប្រទេសកម្ពុជា៖
1. ប្រាសាទអង្គរធំ (ខេត្តសៀមរាប)
ការទស្សនា និង ថតរូប ជាមួយរូបបដិមាព្រហ្មមុខបួនដែលស្ថិតនៅក្នុងប្រាសាទអង្គរធំ និង ការទស្សនាព្រលានប្រជល់ដំរីដ៏ល្បីល្បាញនៅក្បែរប្រាសាទគឺពិតជាបទពិសោធន៍ដ៏ល្អមួយដែលអ្នកគួរធ្វើ។
2. ឆ្នេរសមុទ្រ (ខេត្តព្រះស៊ីហនុ)
នៅខេត្តព្រះស៊ីហនុ មានឆ្នេរសមុទ្រល្បីៗជាច្រើន ដែលអ្នកអាចសម្រាក លេងទឹកសមុទ្រ និង អាចទទួលទានអាហារ សមុទ្រដ៏សែនឆ្ងាញ់ ព្រមទាំងគយគន់ទេសភាពទឹកសមុទ្រដ៏ស្ងប់ស្ងាត់ផងដែរ។


3. សារៈមុន្ទីប្រល័យពូជសាសន៍ទួលស្លែង និង វាលពិឃាតជើងឯក (រាជធានីភ្នំពេញ)
ការស្វែងយល់ និង ការរំឭកអំពីប្រវត្តិសាស្រ្តដ៏សែនឈឺចាប់នៃប្រជាជនកម្ពុជា គ្មានទីកន្លែងណាដែលល្អក្រៅពីសារៈមុន្ទីប្រល័យពូជសាសន៍ទួលស្លែង និង វាលពិឃាតជើកឯកនោះទេ។ ប្រសិនបើអ្នកមកលេងរាជធានីភ្នំពេញ អ្នកមិនត្រូវខកខានមកទស្សនាទិសដៅដ៏អស្ចារ្យទាំង 2 នេះទេ។
4. Pub Street (ខេត្តសៀមរាប)
ខេត្តសៀមរាប មិនត្រឹមតែមានប្រាសាទបូរាណជាច្រើននោះទេ នៅពេលយប់ក៏មាន Pub Street ដែលមានភាពទាក់ទាញដល់ភ្ញៀវទេសចរទាំងនៅក្នុងស្រុក និង ក្រៅប្រទេស។ នៅ Pub Street មានហាងតូចៗជាច្រើនដែលបើកលក់សម្រាប់បម្រើជូនភ្ញៀវទេសចទាំងអាហារ និង ភេសជ្ជៈដ៏សែនឆ្ងាញ់ផងដែរ។
5. បឹងទន្លេសាប
ការជិះទូកលេងកម្សាន្ត ការស្វែងយល់ពីជីវភាពអ្នកនេសាទក្នុងស្រុក និង ស្វែងយល់ពីការរស់់នៅនៃអ្នកភូមិអណ្តែតទឹក នៅលើបឹងទន្លេសាប ក៏ជាបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងជីវិតរបស់យើងម្នាក់ៗផងដែរ។
6. ត្រីផ្សោតដ៏កម្រ រស់នៅក្នុងទន្លេមេគង្គនៃខេត្តក្រចេះ
ត្រីផ្សោត Irrawaddy រស់នៅក្នុងទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅខេត្តក្រចេះ។ ត្រីផ្សោតនៅទីនេះមានចំនួនសរុប 85 ក្បាល។ ប្រសិនបើអ្នកមានពេលឈប់សម្រាកពីការងារច្រើនថ្ងៃ អ្នកកុំភ្លេចមកទស្សនាត្រីផ្សោតដ៏កម្រទាំងនេះ ព្រោះនេះជាទស្សនីយភាពដ៏កម្របានឃើញនៅប្រទេសកម្ពុជា។

7. ព្រះអាទិត្យលិច នៅប្រាង្គប្រាសាទអង្គរវត្ត 
នៅប្រាសាទអង្គរវត្ត នៅពេលថ្ងៃរៀបលិច គឺពិតជាទស្សនីយភាពដ៏អស្ចារ្យដែលបានទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ដើម្បីមកគយគន់ថ្ងៃរៀបលិចនៅលើប្រាង្គប្រាសាទអង្គរវត្ត។
8. ព្រះបរមរាជវាំង (រាជធានីភ្នំពេញ)
ការទស្សនកម្សាន្តនៅក្នុងព្រះបរមរាជវាំង និង ជុំវិញព្រះបរមរាជវាំង គឺពិតជាបទពិសោធន៍ដ៏ល្អមួយដែលអ្នកគួរធ្វើនៅពេលមកលេងទីក្រុងភ្នំពេញ។
9. ខេត្តបាត់ដំបង
ប្រសិនបើអ្នកចង់ទស្សនាអគារដែលនៅសេសសល់ពីសង្គមអាណានិគមបារាំង គ្មានទីណាប្រសើរជាងខេត្តបាត់ដំបងឡើយ ពីព្រោះខេត្តនេះសម្បូរទៅដោយសំនង់អគារដែលមានតាំងពីសម័យអាណានិគមបារាំង។ លើសពីនេះខេត្តបាត់ដំបង គឺជាខេត្តមួយដែលសម្បូរការធ្វើស្រែ និង ចំការដំណាំផ្លែឈើនានាពីអ្នកស្រុករស់នៅខេត្តបាត់ដំបង ដែលសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជាទាំងអស់។
10. របាំប្រពៃណីខ្មែរ 
ការទស្សនារបាំប្រពៃណីខ្មែរ ដែលត្រូវបានសម្តែងនៅរោងមហោស្រពទាំងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប គឺពិតជាអ្វីដែលអ្នកគួរធ្វើខ្លាំងណាស់ ពីព្រោះដើម្បីឱ្យអ្នកយល់ដឹងនូវវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតនៃប្រទេសកម្ពុជា។

No comments:

CASINO





MOBILE MAGAZINE