តិចនិចជ្រើសរើសសម្លៀកបំពាក់ផ្លូវកា
តើអ្នកធ្លាប់គិតពីការតុបតែងសម្លៀកបំពាក់របស់អ្នកដែរឬទេ? បើអ្នកគិតថាវាមិនចោទជាបញ្ហានោះទេ សូមគិតម្តងទៀត។
ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ធ្វើការ ឬធ្វើបទសម្ភាសន៍ ពិតជាសំខាន់ ព្រោះវាបង្ហាញពីចរិកលក្ខណៈរបស់អ្នក។
ការជ្រើសរើសសម្លៀកបំពាក់សម្រាប់ធ្វើការ ឬធ្វើបទសម្ភាសន៍ ពិតជាសំខាន់ ព្រោះវាបង្ហាញពីចរិកលក្ខណៈរបស់អ្នក។
សម្រាប់បុរស សម្លៀកបំពាក់ដ៏សមរម្យ សម្រាប់ការងារ ឬអាជីវកម្ម គឺខោលាត (Slack ឬ Chino) អាវសាច់ក្រណាត់ មាន ឬគ្មានក្រវ៉ាត់ក
ស្រោមជើងពណ៌ក្រម៉ៅ និងស្បែកជើងឃ្លុប។ អ្នកត្រូវជៀសវាងពាក់អាវយឺត ទៅធ្វើសម្ភាសន៍ ទោះបីជាវាអាចទទួលយកបានសម្រាប់ការងារនោះក្តី។
ស្រោមជើងពណ៌ក្រម៉ៅ និងស្បែកជើងឃ្លុប។ អ្នកត្រូវជៀសវាងពាក់អាវយឺត ទៅធ្វើសម្ភាសន៍ ទោះបីជាវាអាចទទួលយកបានសម្រាប់ការងារនោះក្តី។
សម្រាប់ស្រ្តី គួរជ្រើសរើសឈុតសម្លៀកបំពាក់ រួមគ្នានៃសំពត់ ឬខោលាត អាវដៃវែង អាវក្រៅ អាវពីរជាន់ អាវធំ (អាចប្រើ ឬមិនបាច់) និង
ស្រោមជើងស្តើង ឬបារ (អាចប្រើ ឬមិនបាច់) ជាមួយនឹងស្បែកជើងឃ្លុប។
ស្រោមជើងស្តើង ឬបារ (អាចប្រើ ឬមិនបាច់) ជាមួយនឹងស្បែកជើងឃ្លុប។
មូលដ្ឋាននៃសម្លៀកបំពាក់ផ្លូវការ
សម្រាប់ស្រ្តី៖
- ខោ ឬសំពត់សាច់កាគី ឬសាច់ Corduroy ឬសាច់ Twill ឬសាច់ Cotton
- អាវក្រៅ ឬអាវពីរជាន់ ឬអាវចាក់អំបោះ ឬអាវសាច់ Polo ឬអាវឡេវមុខ
- សាច់ក្រណាត់ពណ៌លាត ប្រសើរជាងសាច់ក្រណាត់មានក្រឡា
សម្រាប់បុរស
- ខោសាច់កាគី ឬសាច់ Gabardine ឬសាច់ Cotton មានអ៊ុតភ្លី
- អាវដៃវែងបិទឡេវមុខ សាច់ Cotton ឬសាច់ Polo ឬអាវឡេវមុខមាន ក
- អាវក្រៅ
- ស្បែកជើងឃ្លុប និងខ្សែក្រវ៉ាត់ ស្បែក
- ក្រវ៉ាត់ ក (អាចមាន ឬមិនចាំបាច់)
- ក្បួនច្បាប់បន្ថែមដែលគួរពិចារណាមើលឱ្យសព្វជ្រុងជ្រោយ៖ បើសិនជាអ្នកជាសមាជិកថ្មី អ្នកមិនគួរស្លៀកសម្លៀកបំពាក់ដូចជាទៅដើរលេងកំសាន្តឡើយ រហូតដល់អ្នកស្វែងយល់ច្បាស់
ពីស្តង់ដារបស់ក្រុមហ៊ុននោះ។ អ្នកគួរស្ថិតនៅជាប្រក្រតី ជាជាងសម្ញែងម៉ូដសម្លៀកបំពាក់ រហូតដល់អ្នកពិភាក្សាជាមួយមិត្តរួមការងារ ឬផ្នែកធនធានមនុស្ស ដើម្បីកំណត់ថាសម្លៀកបំពាក់ប្រភេទណាដែលអ្នកគួរប្រើប្រាស់នៅក្នុងក្រុមហ៊ុន។រក្សាឱ្យបាននូវភាពស្របគ្នា៖ បើសិនជាអ្នកស្លៀកសម្លៀកបំពាក់ផ្លូវការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ ដូច្នេះអ្នកមិនគួរប្តូរម៉ូដសម្រាប់ថ្ងៃសុក្រឡើយ។
មិនថាអ្នកធ្វើការឱ្យក្រុមហ៊ុនប្រភេទណា ការរក្សាបាននូវ ភាពស្របគ្នាជាប្រចាំ នឹងជួយអ្នកកសាងទំនុកចិត្ត និងភាពជឿជាក់ជាមួយមិត្តរួមការងារ។ពិចារណាលើកាលវិភាគ៖ បើសិនជាអ្នកនឹងជួបជាមួយភ្ញៀវ ឬមានណាត់ញ៉ាំបាយជាលក្ខណៈការងារ អ្នកគួរតែស្លៀកសម្លៀកបំពាក់ការងារដដែល
ដើម្បីបង្ហាញការគោរពដល់ដៃគូ។សម្លៀកបំពាក់ដែលត្រូវជៀសវាងនៅពេលការកំណត់ពីសម្លៀកបំពាក់ គឺជាឈុតសម្លៀកបំពាក់ផ្លូវការ អ្នកមិនត្រូវពាក់អាវយឺត ខោខូវប៊យ ស្បែកជើង Sneaker ឬស្បែកជើងផ្ទាត់ឡើយ។
អ្នកត្រូវចងចាំថា ការងារ គឺជាភាសាផ្លូវការ ដែលអ្នកត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការតុបតែងរាងកាយរបស់អ្នក។ សូមអ្នកទុកសម្លៀកបំពាក់
ដែលអ្នកគិតថាផ្តល់ផាសុកភាពឱ្យអ្នកនៅផ្ទះសិនទៅ សម្លៀកបំពាក់របស់អ្នកត្រូវតែស្អាត អ៊ុតរៀបរយ និងសមល្មមនឹងដងខ្លួនរបស់អ្នក។
សម្រាប់បុរស អ្នកមិនត្រូវភ្លេចកោរពុកមាត់ ភ្លេចពាក់ស្រោមជើង ឬភ្លេចខ្សែក្រវ៉ាត់នៅផ្ទះឡើយ។សម្រាប់ស្រ្តី អ្នកមិនត្រូវស្លៀកសម្លៀកបំពាក់ណាដែលរឹបតឹងពេក រលាត់ ខើចខ្លី ឬវាលចំហរពេកទេ។ អ្នកត្រូវរក្សាឱ្យបាននូវការតុបតែងមុខ និងម៉ូដសក់
តាមបែបធម្មជាតិ។ ពេលវេលាធ្វើការ មិនមែនជាពេលវេលាដែលត្រូវលាបថ្នាំក្រចកពណ៌ដិតខ្លាំង ពាក់ក្រវិលរំយោលធំៗ និងធ្វើម៉ូដសក់នោះទេ៕
No comments:
Post a Comment