ហេតុអ្វីគួរកក់សក់ ភ្លាមក្រោយត្រូវទឹកភ្លៀង?
ដូវភ្លៀង ចាប់ផ្តើមចូលមកដល់ហើយ តិច ឬច្រើនអ្នកអាចនឹងត្រូវទឹកភ្លៀង ពេលធ្វើដំណើរនៅខាងក្រៅ។ ហេតុនេះ គួរតែមកស្វែងយល់បន្តិចពីរឿងទឹកភ្លៀង!
ចំនុចសំខាន់ ដែលទំនើបចង់ជម្រាបមិត្តអ្នកអាន គឹអ្នកគួរតែប្រញាប់ងូតទឹកកក់សក់ភ្លាម ប្រសិនបើសក់របស់អ្នកទទឹកជោក ដោយសារទឹកភ្លៀង។ ពីបុរាណកាលមក យើងតែងតែឮថា បើត្រូវទឹកភ្លៀងហើយ មិនប្រញាប់ងូតទឹកកក់សក់ទេ នោះអាចនឹងមិនស្រួលខ្លួន ឬធ្លាក់ខ្លួនឈឺបាន។ តាមពិត មូលហេតុគឺព្រោះតែ ក្នុងពេលដែលក្បាលរបស់យើង កំពុងបញ្ចេញកម្តៅ ហើយក៏ស្រាប់តែ ត្រូវទឹកភ្លៀងកណ្តាលក្បាលបែបនោះ ក្បាលរបស់យើង ក៏ទទួលភាពត្រជាក់ ហើយក៏ធ្វើឲ្យយើងមិនស្រួលខ្លួន ការទៅងូតទឹកកក់សក់ គឺធ្វើឲ្យរាងកាយមានតុល្យភាព មិនត្រជាក់តែមួយកន្លែង។
ជាងនេះទៅទៀត ទឹកភ្លៀងតែងនាំមកនូវមេរោគផ្សេងៗ ដែលបណ្តាលឲ្យយើងមិនស្រួលខ្លួន ហេតុនេះត្រូវប្រញាប់ងូតទឹកកក់សក់ លាងជម្រះមេរោគចេញក្រោយពេលត្រូវទឹកភ្លៀង៕
No comments:
Post a Comment