About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

អាចម៍រុយថ្មីៗ កម្ចាត់បានងាយណាស់!

អាចម៍រុយ ​អាច​កើតមាន​លើ​ស្បែក​របស់​យើង ​ដោយ​មូលហេតុផ្សេងៗ គ្នា​ជាច្រើន ចំណែកឯ​ការព្យាបាល​វិញ​ក៏​អាស្រ័យទៅលើ​ថា ​វា​បានកើត​នៅលើ​ស្បែក​រយៈពេល​យូរ​ប៉ុណ្ណា​ហើយ។ អាចម៍​ដែល​កើត​ថ្មី កាន់តែថ្មីៗ ការព្យាបាល​កាន់​តែមាន​ភាពងាយស្រួល​ឡើង។ នេះ​គឺជា​របៀប​នៃ​ការព្យាបាល​មួយចំនួន ​ដែល​អាចជួយ​ឱ្យ​អ្នក​អាចមាន​អារម្មណ៍​ធូរស្បើយ​ពី​ក្តីបារម្ភ​ ដែល​កើតឡើង​ដោយសារ​ការឡើង​អាចម៍រុយ។
ប្រទាល​កន្ទុយក្រពើ ៈ អាចម៍រុយថ្មីៗ អាច​ព្យាបាល​បាន​យ៉ាង​ងាយ ព្រមទាំង​ប្រកបដោយ​ប្រសិទ្ធភាព​ តាមរយៈ​ការប្រើប្រាស់​ជាតិ ​ជែ​ល​ដែលមាន​នៅក្នុង​ប្រទាល​កន្ទុយក្រពើ។ លោកអ្នក​ក៏​អាច​ប្រើ​ក្រែ​ម ឬ​ជែ​ល​ដែល​ផលិត​ពី​ប្រទាល​កន្ទុយក្រពើ​បានដែរ ប៉ុន្តែ​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត​ថា​វា​ជា​ក្រែ​ម ឬ​ជែ​ល​ដែលមាន​ជាតិ​ ជែ​លពី​ប្រទាល​កន្ទុយក្រពើ​យ៉ាងតិច 50%។
ដំឡូងបារាំង​ឆៅ ៈ ទឹក​ដែលមាន​នៅក្នុង​ដំឡូងបារាំង​ឆៅ ​គឺជា​ឱសថ​ធម្មជាតិ​ដ៏​ប្រសើរ​មួយ ​ក្នុងការ​កម្ចាត់​ចោល​រាល់​អាចម៍រុយ​ទាំងឡាយ ​ដែលមាន​វត្តមាន​នៅលើ​ស្បែក។ ទឹក​ដំឡូងបារាំង​ឆៅ ​នឹង​ដើរតួ​ជា​ភ្នាក់ងារ​កម្ចាត់​ជាតិ​ពណ៌​ត្នោត ឬ​ក្រ​ម៉ៅ​ដែលមាន​នៅលើ​ស្បែក​ចេញ។ លទ្ធផល​អាច​មើលឃើញ ​ក្នុង​រយៈពេល​ប្រហែល​ជាមួយ​សប្តាហ៍​ក្រោយមក (សម្រាប់​អាចម៍រុយ​ដែល​កើតថ្មី)។
ទឹកខ្មេះ ៈ អាច​រាប់​ទុក​ថា​ ជា​ឱសថ​កំពូល​មួយ​ប្រភេទ​ដែរ ដែល​ត្រូវបាន​រើសយក​មកប្រើប្រាស់ ដើម្បី​កម្ចាត់​ភាពមិន​ស្មើគ្នា​នៃ​ពណ៌​នៅលើ​ស្បែក។ ទឹកខ្មេះ ​មាន​ជាតិ​អាស៊ីត​អា​សេ​ទិច ដែល​ដើរតួ​ជា​ភ្នាក់ងារ​ជួយ​កម្ចាត់​ជាតិ​ពណ៌​ខ្មៅ​ បន្ថែម​ភាព​ស​ដល់​ស្បែក។ ភាគច្រើន​ទឹកខ្មេះ​ទឹកត្នោត ​ជា​ជម្រើស​ដ៏​ល្អ​បំផុត (លាយ​ទឹកខ្មេះ​ជាមួយ​ទឹក​ធម្មតា ​ក្នុង​បរិមាណ​ស្មើគ្នា រួច​សឹម​យក​ល្បាយ​នោះ​ទៅ​លាង​សម្អាត​ផ្ទៃមុខ)។
ការពារ​ស្បែក​រាល់ថ្ងៃ​ ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ ៈ ដោយសារតែ​មួយផ្នែក​នៃ​ការកើត​អាចម៍រុយ​ បានមកពី​ការ​ទទួលរង​ឥទ្ធិពល​ពី​ពន្លឺព្រះអាទិត្យ​នោះ អ្នកមាន​បទពិសោធ​ភាគច្រើន​ ណែនាំ​ឱ្យ​អ្នកការពារ​ស្បែក​ជា​រៀងរាល់ថ្ងៃ ដោយ​ការប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ។ ពួកគេ​បាន​រៀបរាប់ថា បើ​ទៅជា​វា​មិនអាច​ការពារ​ស្បែ​កបាន 100%ក្តី តែ​យ៉ាងហោចណាស់​ក៏​វា​អាចជួយ​បាន​ខ្លះ​ដែរ។
ការព្យាបាល​ដោយ​ ឡាស៊ែរ ៈ នេះ​គឺជា​វិធី​ព្យាបាល​ថ្មី​មួយ ​តាម​បច្ចេកទេស​ទំនើប ឆាប់​ទទួលបាន​ប្រសិទ្ធភាព ទាំង​ចំពោះ​អាចម៍រុយ​ថ្មី និង​អាចម៍រុយ​ចាស់។
បន្ទាត់​ខាងលើ​បាន​ជម្រាប​មិត្ត​អ្នកអាន​រួចហើយ​ថា អាចម៍រុយ​កាន់តែ​នៅ​ថ្មី កាន់តែ​ងាយ​ក្នុងការ​ព្យាបាល ដូច្នេះ​សូម​រួសរាន់​ឡើង ចាប់ផ្តើម​ព្យាបាល​បញ្ហា​អាចម៍រុយ​នេះ​ភ្លាម​ទៅ៕


No comments:

CASINO





MOBILE MAGAZINE