About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

ដឹងអត់! មានផ្ទៃពោះ មិនស្រួលខ្លួនក្នុងពេលធ្វើការ គួរដោះស្រាយបែបណា?

មានផ្ទៃពោះមិនមែនជារឿងងាយស្រួល ជាពិសេសស្រ្តីដែលកំពុងធ្វើការ កាន់តែមិនងាយស្រួលថែមទៀត។ ពួកគេតែងតែមានអារម្មណ៍មិនស្រណុកក្នុងខ្លួន ចេះតែចង់ក្អួតចង្អោរ ឈឺក្បាល និងឈឺនេះតិចឈឺនោះតិច មិនដឹងច្បាស់ថាឈឺអ្វី? ពិតណាស់នេះជាសញ្ញានៃការចាញ់កូនរបស់ស្រ្តីមានផ្ទៃពោះ។ ដូច្នេះថ្ងៃនេះ ទំនើប សូមលើកយកវិធីមួយចំនួនក្នុងការ ដោះស្រាយបញ្ហាមិនស្រួលខ្លួនរបស់ស្រ្តីមានផ្ទៃពោះ ពេលកំពុងធ្វើការ ដែលមាននៅក្នុងអត្ថបទដូចខាងក្រោមនេះ៖
1. ពេលមិនស្រួលខ្លួនកុំលាក់
ភាគច្រើននៃស្រ្តីមានផ្ទៃពោះមិនសូវជាចង់ប្រាប់ក្រុមហ៊ុន ឬ មិត្តភក្តិ ពេលមានផ្ទៃពោះភ្លាមៗប៉ុន្មានទេ ព្រោះចង់ពិនិត្យឱ្យដឹងច្បាស់លាស់សិន និងចៀសវាងការរើសអើងនៅកន្លែងធ្វើការ។ យ៉ាងណាមិញ ទោះជាអ្នកចង់លាក់ដំណឹងនេះជាមួយមិត្តរួមការងារក៏ដោយ ប៉ុន្តែក៏ត្រូវជូនដំណឹងមានផ្ទៃពោះនេះទៅឱ្យអ្នកគ្រប់គ្រងការិយាល័យ ឬ ប្រធានក្រុមហ៊ុនឱ្យបានដឹងមុនផងដែរ ព្រោះប្រសិនបើអ្នកបានប្រាប់មនុស្សនៅជុំវិញខ្លួនឱ្យបានដឹងឆាប់ អ្នកនឹងទទួលការគាំទ្រ លើកទឹកចិត្ត និងយកចិត្តទុកដាក់ ទាំងនេះនាំឲ្យអារម្មណ៍អំឡុងពេលមានផ្ទៃពោះកាន់តែល្អ មិនមានស្ត្រេសច្រើន ដែលបង្កភាពងាយស្រួលក្នុងការធ្វើការងារឱ្យបានកាន់តែល្អ ឬ ទទួលជំនួយផ្សេងៗ ដូចជាការលើកធ្ងន់ ឬ ឈោងយកវត្ថុនៅទីខ្ពស់ ដែលអាចមានផលប៉ះពាល់មិនល្អដល់កូនក្នុងផ្ទៃរបស់អ្នកជាដើម។
2. កាត់បន្ថយក្អួត និងចង្អោរ
ការប្រែប្រួលអ័រម៉ូនក្នុងរាងកាយស្រ្តីមានផ្ទៃពោះ នាំឲ្យភាគច្រើនជួបប្រទះរឿងចាញ់កូន ពិសេសនៅដំណាក់កាលត្រីមាសទីមួយ ឬ ទីពីរ។ ដូច្នេះអ្នកគួរជៀសវាងអាហារណាមានក្លិន ឬញ៉ាំទៅធ្វើឲ្យចង់ក្អួតចង្អោរ គួរញ៉ាំអាហារសាប អាហារមានខ្ញីវានឹងអាចជួយកាត់បន្ថយការចាញ់កូន។ ប៉ុន្តែបើអ្នកនៅតែមិនអន់ថយក្នុងការក្អួត និងចង្អោរទេ អ្នកគួរទៅជួបពេទ្យ ដើម្បីពិគ្រោះ ដើម្បីរកវិធីកាត់បន្ថយការចាញ់កូនរបស់អ្នក។
3. ចេះតែអស់កម្លាំង
ស្រ្តីកំពុងពពោះ គួរគួប្បី ក្រោកឈរ ពត់ដៃពត់ជើងស្រាលៗ ក្រោយអង្គុយចាប់ពី 1-2 ម៉ោង ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ធ្វើឲ្យប្រព័ន្ធរបត់ឈាមរត់បានល្អ។ ជាពិសេសត្រូវ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ រក្សារបបអាហារឲ្យមានតុល្យភាព ហាត់ប្រាណទៀងទាត់ គេងគ្រប់គ្រាន់។ អស់កម្លាំងញឹកញាប់ ជារោគសញ្ញាបណ្ដាលឲ្យមានជំងឺខ្វះឈាម ដូច្នេះអ្នកគួរព្យាយាមញ៉ាំអាហារមានជាតិដែក និងលេបគ្រាប់ថ្នាំជាតិដែកតាមការណែនាំរបស់គ្រូពេទ្យ។ ចៀសវាងការពាក់ខោអាវរឹប និងស្បែកជើងកែងខ្ពស់ៗជាដើម។
4. ផ្លាស់ប្ដូររបៀបធ្វើដំណើរទៅធ្វើការ
ធ្វើដំណើរតាមផ្លូវកកស្ទះច្បាស់ជាគ្មានផាសុកភាពឡើយ ហើយប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាពកូនក្នុងផ្ទៃថែមទៀត ពី ព្រោះបរិយាកាសតាមដងផ្លូវសម្បូរផ្សែងពុល។ ហេតុនេះព្យាយាមសុំការយោគយល់ពីក្រុមហ៊ុន តាមរយៈហេតុផលសមរម្យដោយផ្លាស់ប្ដូរកាលវិភាគធ្វើការដូចជា៖ ធ្វើការឲ្យលឿនជាងអ្នកផ្សេង ឬ ថែមម៉ោងឲ្យយូរជាងគេ ដើម្បីចៀសវាងធ្វើដំណើរតាមផ្លូវកកស្ទះរួមជាមួយនឹងអ្នកដទៃ។

5. គ្រប់គ្រងអារម្មណ៍តានតឹង
អារម្មណ៍តានតឹង អាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះការលូតលាស់របស់កូនក្នុងផ្ទៃ នៅពេលកូនកើតមក អាចបង្កឲ្យមានជំងឺរលាកស្រោមខួរក្បាល និងខួរក្បាលលូតលាស់យឺតយ៉ាវ។ ហេតុនេះ ត្រូវកាត់បន្ថយសម្ពាធការងារ រៀបចំតារាងពេលវេលាឱ្យបានត្រឹមត្រូវ ធ្វើការងារសំខាន់ពេលអ្នកមានអារម្មណ៍ល្អ កុំទទួលការងារបន្ថែមច្រើនពេក។
ចំណាំ៖ អ្នកអាចសាកល្បងហាត់ យូហ្គា ដោយការមើលតាមអ៊ីនធឺណែត នេះជាវិធីសាស្ត្រមួយ ដែលអាចកាត់បន្ថយអារម្មណ៍តានតឹងនៅកន្លែងធ្វើការបានមួយចំនួនផងដែរ។

No comments:

CASINO





MOBILE MAGAZINE