About Me

THIS SITE IS UNDER CONSTRUCTION

Friday, March 22, 2019

រមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកដ៏ស្រស់ស្អាត ដែលអ្នកមិនធ្លាប់បានឮនៅខេត្តកំពត


ខេត្តកំពត គឺជាខេត្តមួយដែលមានភាពល្បីល្បាញថានៅទីនេះសប្បូរអាហារសមុទ្រដែលមានរសជាតិឆ្ងាញ់បំផុត ជាងនៅតំបន់ផ្សេងៗទៀតដែលជាខេត្តជាប់សមុទ្រនៅប្រទេសកម្ពុជា។ ម្យ៉ាងទៀតនៅទីនេះក៏មានរមណីយដ្ឋានលក្ខណៈឯកជន និង ដាច់ដោយឡែកពីគេដែលត្រូវបានគេឱ្យឈ្មោះថា «Kampot River Residence» ដែលជារមណីយដ្ឋានមួយដែលមានលក្ខណៈល្អប្រណីតដែលអាចចាត់ចូលជាចំណាត់ថ្នាក់ផ្កាយ 4,5 ប្រចាំខេត្តកំពត។ នៅ«Kampot River Residence» ត្រូវបានគេរចនាឡើងដើម្បីបញ្ចូលរួមគ្នាយ៉ាងពេញលេញជាមួយបរិយាកាសបែបធម្មជាតិមានទាំង ព្រៃភ្នំ និង ឆ្នេរសមុទ្រ។
ស្ថាបត្យកម្មនៅទីនេះត្រូវបានបំផុសគំនិតដោយអ្នកស្រលាញ់បរិស្ថាន ក្នុងតំបន់ជាមួយការប្រើប្រាស់សម្ភារធម្មជាតិ ដើម្បីសាងសង់ចេញមកជារមណីយដ្ឋាននេះឡើង។ ការរៀបចំប្លង់គម្រោងគឺធ្វើឡើងយ៉ាងបើកទូលាយ។ ជាមួយនឹងទិដ្ឋភាពគួរឱ្យភ្ញាក់ផ្អើលនៃខេត្តកំពត ហើយក៏ជាការអញ្ជើញដល់ភ្ញៀវទេសចរឱ្យមកលេងកម្សាន្ត និង នឹងអាចទទួលបាននូវបទពិសោធន៍ដ៏ល្អបំផុតក្នុងជីវិត។
ការតុបតែងតិចតួចរួមជាមួយនឹងសម្រស់ធម្មជាតិដែលព័ទ្ធជុំវិញរមណីយដ្ឋាននេះ ផ្តល់ជូននូវទីជម្រកដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ។ អគារទាំងអស់ត្រូវបានបំពាក់ជាមួយនឹងបរិក្ខារទំនើបទាន់សម័យដែលធានាបាននូវភាពងាយស្រួលបំផុត ជាមួយនឹងទំហំដ៏ធំទូលាយនៃបន្ទប់ស្នាក់នៅដែលមានពី 46 ទៅ 120 ម៉ែត្រការ៉េ និង មានទីធ្លាដ៏ធំទូលាយយ៉ាងបរិបូរណ៍សម្រាប់អង្គុយលេងកម្សាន្តជាមួយក្រុមគ្រួសារជាលក្ខណៈឯកជន។ ផ្ទៃដី 1,6 ហិចតាដែលធ្វើជាសួនច្បារដ៏ខៀវស្រងាត់ គឺត្រូវបានលាតសន្ធឹងនៅក្នុងបរិវេណរមណីយដ្ឋាន និង មានវាលស្រែរបស់អ្នកស្រុកក្នុងតំបន់នៅព័ទ្ធជុំវិញរមណីយដ្ឋានដ៏ធំនេះ ពិតជាបង្កនូវទស្សនីយភាពដ៏អស្ចារ្យនៃធម្មជាតិ វប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាផងដែរ។
ទីធ្លារមណីយដ្ឋាននេះ មានផ្ទះស្នាក់ខ្នាតធំបែបខ្មែរប្រហែល 18 ខ្នង រួមជាមួយផ្ទះភ្លោះបែបខ្មែរជាលក្ខណៈឯកជន ប្រហែល 8 ខ្នង។ លើសពីនេះនៅអមដៃសមុទ្រក៏មានការសង់នូវផ្ទះស្នាក់លក្ខណៈឯកជនចំនួនពីរខ្នង។ ម្យ៉ាងទៀតនៅរមណីយដ្ឋាននេះក៏មានវីឡាបែបខ្មែរដ៏ធំចំនួន 4 ខ្នង និង អគារស្នាក់នៅ 5 ខ្នង ព្រមជាមួយបន្ទប់ស្នាក់នៅខាងក្នុងដ៏ទំនើបទាន់សម័យថែមទៀត។


ដូច្នេះប្រសិនបើអ្នកនាំគ្រួសារមកស្នាក់នៅរមណីយដ្ឋាននេះ អ្នកអាចទទួលបទពិសោធន៍ពិតៗជាមួយធម្មជាតិផ្ទាល់។ នៅទីមានប្រជាប្រិយភាព ដោយសារអាកាសធាតុត្រជាក់ និង ជាកន្លែងដ៏ពេញនិយម សម្រាប់ការកម្សាន្ត ដែលទាក់ទាញភ្ញៀវទេសចរទាំងនៅក្នុងស្រុក និង ក្រៅស្រុក។



No comments:

CASINO





MOBILE MAGAZINE