About Me

THIS SITE IS UNDER CONSTRUCTION

Thursday, March 21, 2019

ខេត្តកែប
ក្រុង​កែប​ ជា​ទី​ក្រុង​នៅ​តាម​ឆ្នេរ​ស​មុទ្រ​ភាគ​និ​រតី​នៃ​ប្រ​ទេស​កម្ពុជា​។ ក្រុង​កែប​ស្ថិត​នៅ​មិន​ប៉ុ​ន្មាន​គី​ឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម​ឡើយ​។​ ក្រុង​កែប​ធ្លាប់​ជា​ទី​ក្រុង​ឆ្នេរ​សមុទ្រ​ដ៏​ពេញ​និ​យម​របស់​កម្ពុជា​។ ឆ្នេរ​សមុទ្រ​នៅ​ក្រុង​កែប​ជា​ឆ្នេរ​ព្រៃ​កោង​កាង ​និង ​គ្រួស​ខ្មៅៗ ​ដែល​ខុស​ពី​ក្រុង​ព្រះ​សី​ហនុ​ ដែល​មាន​ឆ្នេរ​ខ្សាច់​ពណ៌​ស​ក្បុស​។ ក្រុង​កែប​សំ​បូរ​គ្រឿង​សមុទ្រ​ថោកៗ​តែ​ឆ្ងាញ់​ជា​ពិ​សេស​គឺ​ក្ដាម​សមុទ្រ​។

រឿង​ព្រេង​
តាម​រឿង​និ​ទាន​តៗ​គ្នា​ទាក់​ទង​នឹង​ឈ្មោះ​កែប​ គឺ​ដើម​ឡើយ​មាន​ស្តេច​មួយ​ អង្គ​ព្រះ​នាម​ សា​គរ​រាជ​ ដែល​មាន​មន្ត​អា​គម​ ខ្លាំង​ពូ​កែ​បាន​ប្រើ​សិល្ប៍​សេក​មន្ត​ អា​គម​គា​ថា​សណ្តំ​មេ​ទ័ព​ម្នាក់​នៅ​អង្គរ​ធំ​ ហើយ​បាន​លួច​យក​សេះ​ស​របស់​មេ​ទ័ព​ នោះ​មក​ ជា​មួយ​ពល​សេ​នា​ខ្លួន​មួយ​ចំ​នួន ​។ ពេល​មេ​ទ័ព​ផ្អើល​ឆោ​ឡោ​ដេញ​តាម​ ចាប់ ​ស្តេច​ សា​គរ​រាជ​ និង​ ពល​សេ​នា​ក៏​បាន​ភៀស ​ខ្លួន​មក​ដល់​ភូមិ​ភាគ​និ​រ​តី​តំ​បន់​ ឆ្នេរ​សមុទ្រ​។ ពេល​ឈប់​សម្រាក​នៅ​មាត់​ស​មុទ្រ​ ទ័ព​ដែល​ដេញ​តាម​ពី​ក្រោយ​ក៏​ មក​ដល់​។ ដោយ​មាន​ការ​ភិត​ភ័យ​ស្តេច ​សា​គរ​រាជ​ បាន​ឡើង​បំ​ផាយ​សេះ​ ប៉ុ​ន្តែ ​សេះ​ស​នោះ​ក៏​កញ្ជ្រោល​ឡើង ​ធ្វើ​ឱ្យ​ព្រះ​អង្គ​ធ្លាក់​ពី​លើ​សេះ​ ឯ​កែប​សេះ​ក៏​ធ្លាក់​មក​ ជា​មួយ​នៅ​ទី​នោះ​ដែរ​ ។ ដោយ​ទ័ព​ដេញ​តាម​កាន់​តែ​មក​កៀក ​ព្រះ​អង្គ​ក៏​ភិត​ភ័យ ​ឡើង​ផាយ​សេះ​ រត់​ភៀស​ខ្លួន​ជា​បន្ត​ទៀត​ ដោយ​ទុក​ ចោល​កែប​សេះ​នៅ​ទី​នោះ​។ តំ​ណ​មក​គេ​ក៏​បាន​ហៅ​ ទី​នោះ​ឈ្មោះ​ថា​ កែប​សេះ​ហើយ​យូរៗ​ទៅ​ក៏​ហៅ​ខ្លី​មក​ត្រឹម​ពាក្យ​​ “​កែប​” ​​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។

ប្រ​វត្តិ​សាស្រ្ត​ និង​ ពត៌​មាន​ទូ​ទៅ
ខេត្ត​កែប ​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុង​កែប​នាពេល​កន្លង​ទៅ​ប៉ុ​ណ្ណោះ​។ ក្រុង​កែប​បាន​ក​សាង​ឡើង​តាំង​ពី​កំ​ឡុង​ឆ្នាំ​ ១៩០៨ ​ក្នុង​សម័យ​អា​ណា​និ​គម​បា​រាំង​។ ​ទី​ក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទី​ក្រុង​ទេស​ចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ ប្រ​ណីត​មួយ​ក្នុង ​ទស​វត្សរ៍​ឆ្នាំ ​១៩៦០​ នា​សម័យ​រាជ​រដ្ឋា​ភិ​បាល​សង្គម​រាស្ត្រ​និ​យម​។ ឈ្មោះ​ទី​ក្រុង ​កែប​នេះ​បាន​ក្លាយ​ពី​ពាក្យ​បា​រាំង​ ​Le Cap​​ ប្រែ​មក​ជា​ពាក្យ​ខ្មែរ​គឺ ​​“​ជ្រោយ​”​​ ដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ​។ បច្ចុ​ប្បន្ន​ ខេត្ត​កែប ​មាន​ផ្ទៃ​ដី​សរុប​ចំ​នួន ​៣៣៦ ​គី​ឡូ​ម៉ែត្រ​កា​រ៉េ ​ដែល​ចែក​ចេញ​ជា​ក្រុង​ ០១ ​ស្រុក ​០១​ ឃុំ​ ០២ ​សង្កាត់​ ០៣​ និង​មាន​ភូមិ​សរុប​ចំ​នួន ​១៨​។ តើ​លោក​អ្នក​គួរ​ទៅ​កម្សាន្ត​ទី​ណា​ខ្លះ​?​
ឧ​ទ្យាន​ជាតិ​កែប មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ដី​នៃ​ខេត្ត​កែប  ​ដែល​មាន​ចម្ងាយ​ប្រ​មាណ​ ២៥​ គី​ឡូ​ម៉ែត្រ​ ពី​ទី​ក្រុង​កំ​ពត ​ហើយ​មាន​ចម្ងាយ ​១៧៣ ​គី​ឡូ​ម៉ែត្រ​ ពី​រាជ​ធា​នី​ភ្នំ​ពេញ​ ។ ឧ​ទ្យាន​ជាតិ​នេះ​មាន​ផ្ទៃ​ដី ៥.០០០ ​ហិក​តា ​មាន​ព្រំ​ប្រ​ទល់​ ខាង​ជើង​ជាប់​នឹង ​ផ្លូវ​ជាតិ​លេខ ​១៦​ ខាង​ត្បូង​ជាប់​នឹង ​ឆ្នេរ​សមុទ្រ​ ខាង​កើត​ និង​ ខាង​លិច​ជាប់​នឹង ​ផ្លូវ​ជាតិ​លេខ ​១៦២ ។ បុ​រី​កែប​មាន​ព្រំ​ប្រ​ទល់​ប្រ​មាណ ​១៥​ គី​ឡូ​ម៉ែត្រ​ក្រៅ​ពី​ផ្លូវ​គោក​ ផ្លូវ​សមុទ្រ​ក៏​អាច​ជា​មធ្យោ​បាយ​គម​នា​គមន៍​ដ៏​សំ​ខាន់​ សម្រាប់​សហ​គមន៍​ក្នុង​តំ​បន់​ផង​ដែរ​។  ច្រើន​ជាង​នេះ​ទៅ​ទៀត​វា​ផ្តល់​នូវ​ធនធាន​សមុទ្រ​ដ៏​ច្រើន​ដល់​ប្រជាជន​ក្នុង​តំបន់​ដូច​ជា​ ត្រី​ ក្តាម​ បង្គា​ មឹក​ លៀស ​ខ្យង​ ងាវ...​ ៘ ទិដ្ឋ​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​គឺ​តំបន់​ឧ​ទ្យាន​ជាតិ​កែប គឺ​ជួយ​ទាក់​ទាញ​ភ្ញៀវ ​ទេស​ចរ​ជាតិ ​និង អន្តរជាតិ​ឱ្យ​នៅ​ស្នាក់​កម្សាន្ត​តំបន់​នោះ​ផង​ដែរ ។ ផ្នែក​មួយ​ចំនួន​នៃ​មាត់​សមុទ្រ​នៅ​ភាគ​ខាង​កើត និង ខាង​លិច​នៃ​តំបន់​នេះ ព្រៃ​កោង​កាង​លាត​សន្ធឹង​ពី​តំនាប​ទឹក​ប្រៃ​រហូត​ដល់​មាត់​សមុទ្រ ហើយ​ព្រៃ​កោង​កាង​ខាង​លើ​នេះ​ផ្តល់​ជា​ថ្នាល​បណ្តុះ​ពូជ និង ជា​ទី​សម្បុក​ពង កូន​ដល់​ពពួក​ត្រី ក្តាម ខ្យង ល្មូន និង គ្រប់​សត្វ​សមុទ្រ ។ ក្រៅ​ពី​នោះ​ក៏ជា​តំបន់​តូច​ធំ​ធ្លាប់​មាន​ប្រវត្តិ​ថា ជា​តំបន់​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ ដូច​ជា​ចតុប្បាទ​បក្សា​បក្សី​សម្បូរ​បែប​ប្រកប​ដោយ​ជីវសាស្ត្រ​ចម្រុះ​ និង​ សោ​ភណ​ភាព​ទេស​ភាព​ស្រស់​បំ​ព្រង​។ ដើម្បី​រារាំង​នឹង​ការ​ដែល​ចេះ​តែ​មិន​ឈប់​ឈរ​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បំ​ផ្លាញ​ជម្រក​ធម្ម​ជាតិ ​និង​ ជីវ​សាស្ត្រ​ចម្រុះ​នៅ​ថ្ងៃ​ទី ០១​ ខែ​វិច្ឆិ​កា ​ឆ្នាំ​១៩៩៣​ ត្រូវ​បាន​សម្រេច ​និង​ ប្រ​កាស​ដាក់​ជា​ឧទ្យាន​ជាតិ​ដោយ​ព្រះ​រាជ​ក្រឹត ​ដែល​ឡាយ​ព្រះ​ហស្ត​ដោយ​ ​ព្រះ​បាទ​សម្តេច​ព្រះ​នរោ​ត្តម​ សី​ហនុ​វ​រ្ម័ន​​។
ឆ្នេរ​កែប ជា​ឆ្នេរ​មួយ​ក្នុង​ចំ​ណោម​ឆ្នេរ​សមុទ្រ​របស់​ប្រ​ទេស​កម្ពុ​ជា ​ដែល​មាន​ប្រ​វែង ​២៦ ​គ​.​ម ​និង​មាន​កោះ​ចំ​នួន​ ១៣​ កោះ​ផ្សេង​ទៀត ​ដែល​ស្ថិត​ក្នុង​តំ​បន់​គ្រប់​គ្រង​របស់​រដ្ឋ​បាល​ខេត្ត​កែប​។ ឆ្នេរ​ខ្សាច់​នៃ​ខេត្ត​កែប​ មាន​លក្ខណៈ​តូច​ចង្អៀត​ និង​មាន​គ្រួស​ខ្មៅ ​ពុំ​មាន​ខ្សាច់​ស ​ដូច​ជា​ឆ្នេរ​ដ៏​ទៃ​ទេ​។ ភ្ញៀវ​ទេស​ចរ​ អាច​អញ្ជើញ​មក​កម្សាន្ត​ និង​ស្រូប​យក​ខ្យល់​អា​កាស​បរិ​សុទ្ធ​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែល​មាន​ទឹក​រលក​ខ្មួល​ខ្មាញ់​ និង​អាច​ទ​ទួល​ទាន​នូវ​រស​ជាតិ​ក្តាម​សមុទ្រ​ស្រស់ៗ ​ដែល​មាន​ឱ​ជា​រស​ឆ្ងុយ​ឆ្ងាញ់​ពិ​សា​។​ ជា​ពិ​សេស​គឺ​បាន​គយ​គន់​នឹង​រូប​សំ​ណាក​នា​រី​ សិ​លា​ចាំ​ប្តី ​ដ៏​ធំ​មួយ​ដែល​កំ​ពុង​តែ ​អង្គុយ​បែរ​មុខ​ រក​ទៅ​ផ្ទៃ​ទឹក​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ និង​មាន​ទឹក​មុខ​ស្រ​ពត់​ស្រ​ពន់ ​ហាក់​ដូច​ជា​បាន​បង្កប់​នូវ​អត្ថ​ន័យ​មួយ​ដ៏​សែន​អន្លង់​អន្លោច​ ពិ​បាក​នឹង​ថ្លែង​ប្រាប់​រាល់​អ្នក​ទេស​ចរណ៍​ទាំង​អស់​។
កោះ​ទន្សាយ​ ​ស្ថិត​នៅ​ខាង​ត្បូង​ឆៀង​ខាង​លិច​ ចំ​ងាយ​ប្រ​ហែល​ ៤,​៥​គម​ ពី​ទី​ក្រុង​កែប​។ កោះ​ទន្សាយ​មាន​ឆ្នេរ​ខ្យាច់​សក្បុស​ចំ​នួន ​២​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​។ ជម្រៅ​ទឹក​សមុទ្រ​នៅ​ទី​នេះ​មាន​ ស​ភាព​រាក់​ដោយ​សារ​ឆ្នេរ​ជុំ​វិញ​កោះ​មាន​ភាព​ទេរ​តិច​តួច​ ជា​ហេតុ​ធ្វើ​អោយ​កោះ​នេះ​ក្លាយ​ជា​កន្លែង​សក្តិ​សម​សម្រាប់​ការ​ហែល​ទឹក​លេង​កម្សាន្ត​។ នៅ​បាត​សមុទ្រ​ក្បែរ​នោះ​សម្បូរ​ ផ្កា​ថ្ម ​សា​រាយ​សមុទ្រ ​និង​ សត្វ​សមុទ្រ​ជា​ច្រើន​ប្រ​ភេទ​ ដែល​ជា​ភាព​ទាក់​ទាញ​ចំ​ពោះ​អ្នក​ស្រាវ​ជ្រាវ​និង​អ្នក​បរិ​ស្ថាន​វិ​ទ្យា​។ ឈ្មោះ​កោះ​ទន្សាយ​ក្លាយ​មក​ពី ​ពាក្យ​ថា ​រំ​សាយ ​។ មាន​តំ​ណាល​ថា ​ដើម្បី​គេច​ពី​ការ​តាម​ ប្រ​ហារ​របស់​កង​ទ័ព​នាយ​បញ្ជា​ការ ​ព្រះ​អង្គ​ម្ចាស់​សា​គរ​រាជ​បាន​នាំ​ទ័ព​គេច​ខ្លួន​មក​ដល់​ក្រុង​កែប​។ នា​ពេល​នោះ​កង​ទ័ព​របស់​ព្រះ​អង្គ​បាន​អស់​កំ​លាំង​ជា​បណ្តើរៗ​ ព្រះ​អង្គ​ក៏​ សម្រេច​ចិត្ត​នាំ​កង​ទ័ព​ដែល​នៅ​សេស​សល់​ឆ្លង​ទៅ​កោះ​មួយ​ដែល​នៅ​ចំ​ពី​មុខ​ក្រុង​កែប​។ ព្រះ​អង្គ​បាន​ប្រ​កាស​រំ​សាយ​ទ័ព​នៅ​លើ​កោះ​នោះ​។ ដោយ​ហេតុ​នេះ​ហើយ​ កោះ​នោះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា ​កោះ​រំ​សាយ ​រួច​ក្លា​យជា ​កោះ​អម្សាយ ​រូច​ជា​ កោះ​អន្សាយ​ និង​ចុង​ក្រោយ​បំ​ផុត​ជា​កោះ​ទន្សាយ​ដូច​បច្ចុប្បន្ន​ទៅ​។ កោះ​ទន្សាយ​ មាន​ផ្ទៃ​ដី ​ពីរ​គីឡូ​មែត្រ​ក្រ​ឡា​។​ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និ​យម​ដឹក​នាំ​ដោយ​ព្រះ​បាទ​ន​រោត្តម​សី​ហនុ ​កោះ​ទន្សាយ​បាន​ក្លាយ​ជា​កន្លែង​ឃុំ​ឃាំង​អ្នក​ទោស ​ដើម្បី​អោយ​ពួក​គេ​នៅ​ការ​ពារ​កោះ​នេះ​។ គេ​នៅ​ឃើញ​មាន​ស្លាក​ស្នាម​ខ្លះៗ​ បន្សល់​ទុក​ដូច​ជា ​ផ្លូវ​រទេះ​សេះ ​និង​ ផ្ទះ​ឈើ​ប្រក់​ស្បូវ​ដែល​សាង​សង់​ឡើង​នា​សម័យ​នោះ​។​ សព្វ​ថ្ងៃ​ មាន​ប្រ​ជា​ជន​៧​គ្រួ​សារ​រស់​នៅ​លើ​កោះ​នេះ​ដែល​ពួក​គេ​ប្រ​កប​របរ​នេ​សាទ​ និង​ ដាំ​ដើម​ដូង​។
កោះ​ពស់ កោះ​ពស់​ គឺ​ជា​កោះ​មួយ​ទៀត​ដែល​មាន​ទេស​ភាព​ស្រស់​ស្អាត​ដែល​អាច​ ត្រូវ​នឹង​ចំ​ណូល​ចិត្ត​សម្រាប់​ភ្ញៀវ​ដែល​និ​យម​គោល​ដៅ​អេ​កូ​ទេស​ចរណ៍​ ហើយ​ វា​ក៏​មាន​ឆ្នេរ​ខ្សាច់​ល្អ​ប្រ​កប​ដោយ​ភាព​ស្ងប់​ស្ងាត់​ផង​ដែរ​។ កោះ​នេះ​លម្អ​ ដោយ​ឆ្នេរខ្សាច់​ពណ៌​ពង​មាន់​ ព័ទ្ធ​ជុំ​វិញ​ដោយ​ព្រៃ​ឈើ​ពណ៌​បៃ​តង​ស្រស់​។ កោះ​ពោធិ៍ ​គឺ​ជា​ភូមិ​ករ​របស់​អ្នក​នេ​សាទ​ប្រ​មាណ​ជា ​៥០​ គ្រួ​សារ​ ដែល​រស់​នៅ​ យ៉ាង​ស្ងាត់​ស្ងៀម​លើ​កោះ​នៃ​ភូមិ​សាស្ត្រ​ខេត្ត​កែប​នេះ ​។ វា​ក៏​ដូច​នឹង​សហ​គមន៍​ អ្នក​នេ​សាទ​ឯ​ទៀតៗ​ផង​ដែរ​ អ្នក​ភូមិ​កោះ​ពោធិ៍​រស់​នៅ​ដោយ​សេច​ក្តី​ថ្លៃ​ថ្នូរ​ និង​ សកម្ម​ក្នុង​អា​ជីព​ជា​អ្នក​នេ​សាទ​របស់​ខ្លួន​ ។ ប្រ​ជា​ពល​រដ្ឋ​នៅ​កោះ​ពោធិ៍ ​១០០​ ភាគ​រយ​គឺ​ជា​អ្នក​នេ​សាទ​ ពួក​គេ​ពុំ​ដែល​ចាក​ចេញ​ពី​មហា​សា​គរ​ទៅ​រក​ដី ​គោក​ឡើយ​។ ​ទី​នោះ​ពុំ​មាន​សា​លា​រៀន​សម្រាប់​កុ​មារ​ គ្មាន​មន្ទីរ​ពេទ្យ​ ហើយ​ ក៏​គ្មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ដែរ​។ វា​ជា​ភូមិ​ដាច់​ស្រ​យាល​ដែល​មាន​ចម្ងាយ​ ប្រ​ហែល ​១០​ គី​ឡូ​ម៉ែត្រ​ពី​ក្រុង​កែប ​។ ដើម្បី​ទៅ​ដល់​កោះ​ពោធិ៍​គឺ​ត្រូវ​ធ្វើ​ដំ​ណើរ​មួយ​ទៅ​ពីរ​ម៉ោង​ ពោល​គឺ​យឺត​ ឬ​ លឿន​ទៅ​តាម​ធាតុ​អា​កាស​សមុទ្រ​ដែល​មាន​រលក​ធំ​ ឬ ​តូច​ ។ សម្រាប់​ការ​ ចំ​ណាយ​តិច​ ភ្ញៀវ​ទាំង​ឡាយ​គួរ​ទិញ​សំ​បុត្រ​ទូក​ទៅ​កោះ​ពោធិ៍​វិញ ​ត្រូវ​ចំ​ណាយ ​៤០​ ដុ​ល្លារ​ទាំង​ទៅ​មក​ ឬ​ក៏​ភ្ញៀវ​ទៅ​កោះ​ទន្សាយ​ ក្នុង​តម្លៃ​ទៅ​មក ​២០​ ដុល្លារ​ សិន​ ហើយ​នៅ​ពេល​ជិះ​អ្នក​អាច​ចរ​ចា​ជា​មួយ​អ្នក​បើក​ទូក​ដោយ​ផ្ទាល់​ឱ្យ​ជូន​ទៅ​កោះ​ពោធិ៍​បន្ត​ទៀត​ក៏​បាន​។
ភ្នំ​ស​សៀរ នៅ​ប្រ​មាណ ​១៤​ គី​ឡូ​ម៉ែត្រ​ពី​ក្រុង​កែប​ មាន​រម​ណីយ​ដ្ឋាន​មួយ​ទៀត​ដែល​មាន​ឈ្មោះ ​ថា​ ភ្នំ​ស​សៀរ​ ភ្នំ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រ​ហែល ​២​-​៣ ​គី​ឡូ​ម៉ែត្រ​ពី​រង្វង់​មូល​សេះ​ស ​។ នៅ​ទី​នោះ​មាន​រូង​ថ្ម​សំ​ខាន់ៗ​ចំ​នួន​បួន ​គឺ​ល្អាង​ស្តេច​ដំ​រី​ស ​ល្អាង​វាល​ស្រែ​មួយ​រយ​ ល្អាង​ស​-​ខ្មៅ​ និង​ល្អាង​ប្រ​ចៀវ​។ ល្អាង​ស្តេច​ដំ​រី​ស ​គឺ​ជា​ល្អាង​មួយ​ធំ​ហើយ​សំ​ខាន់​ជាង​គេ​ សម្រាប់​គោ​រព​បូ​ជា​ ព្រោះ​ទី​នេះ​មាន​ថ្ម​ពណ៌​ស ​ដុះ​ដូច​រូប​សត្វ​ដំ​រី​ ។ រី​ឯ​ល្អាង​ប្រ​ចៀវ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ភ្នំ​ មុន​នឹង​ចូល​មក​ដល់​ទី​នេះ​លោក​អ្នក​អាច​នឹង​ឮ​ស្នូរ​ សំ​ឡេង​រងំ​នៃ​សត្វ​ប្រ​ចៀវ ​។ វា​ក៏​ជា​រូង​ធំ​ហើយ​ជ្រៅ ​និង​ មាន​ទឹក​ខួប​ប្រាំង​ខួប​វស្សា​នៅ​ទី​នោះ​។ ទោះ​បី​ទី​នេះ​មាន​ភាព​ល្បី​ល្បាញ​យ៉ាង​ណា​ក្តី ​ក៏​ពុំ​សូវ​មាន​ទេស​ចរណ៍​ក្នុង​ស្រុក​ទៅ​ទស្ស​នា​ច្រើន​ប៉ុ​ន្មាន​ឡើយ​ នៅ​ភ្នំ​ស​សៀរ​នេះ ​ពោល​គឺ​ភាគ​ច្រើន​ទៅ​ហួស​មក​ហួស​ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​បរ​ទេស​វិញ ​រម​ណីយ​ដ្ឋាន​ភ្នំ​ស​សៀរ​ គឺ​ជា​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​និង​ទេស​ចរណ៍​ដ៏​សំ​ខាន់​សម្រាប់​ពួក​គេ​។
ភ្នំ​ពោន​ ​ ជា​រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​មាត់​សមុទ្រ​ដែល​មាន​ទី​តាំង​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ភ្នំ​លាវ​ ឃុំ​ពង​ទឹក​ ស្រុក​ ដំ​ណាក់​ចង្អើរ​ ទី​នេះ​អំ​ណោយ​ផល​ល្អ​សម្រាប់​ការ​កម្សាន្ត​របស់​ភ្ញៀវ​ទេស​ចរណ៍​។ ភ្នំ​ពោន​មាន​ធម្ម​ជាតិ​ព្រៃ​ព្រឹក្សា​យ៉ាង​ស្រស់​បំ​ព្រង​ មាន​ឆ្នេរ​ខ្សាច់​យ៉ាង​ល្អ​ស្អាត​ជាប់​ មាត់​សមុទ្រ​ និង​ អា​កាស​ធាតុ​បរិ​សុទ្ធ​បក់​មក​គ្រប​ដណ្តប់​គ្រប់​រដូវ​កាល​។ ទិស​ដៅ​ទៅ​អនា​គត ​ខេត្ត​ចង់​ប្រែ​ក្លាយ​ឱ្យ​ទៅ​ជា​ទី​សម្រាប់​លម្ហែ ​និង​ សាង​សង់​កំ​ពង់​ផែ​ខ្នាត​អន្តរ​ជាតិ​ទៀត​ផង​។ អ្វី​ដែល​ទន្ទឹង​រង់​ចាំ​ដំ​បូង​នា​ពេល​នេះ​នោះ ​គឺ​ បញ្ហា​ផ្លូវ​សម្រាប់​ភ្ជាប់​ទី​កន្លែង​នេះ​ទៅ​ក្រុង​កែប ​និង​ ផ្លូវ​សេដ្ឋ​កិច្ច​ឆ្ពោះ​ទៅ​តំ​បន់​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាក​។ នៅ​ថ្ងៃ​អនា​គត​ខេត្ត​សង្ឃឹម​ថា​តំ​បន់​នេះ​នឹង​ក្លាយ​ទៅ ​ជា​រម​ណីយ​ដ្ឋាន​ទេស​ចរណ៍​មួយ​យ៉ាង​សំ​ខាន់​នៅ​ខេត្ត​កែប​។
ភ្នំ​វល្លិ បាន​ក្លាយ​ទៅ​ជា​តំ​បន់​គួរ​ឱ្យ​ទាក់​ទាញ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ពាក់​កណ្តាល​ទស​វត្សរ៍​ឆ្នាំ​ ១៩៩០​ ពោល​គឺ​តាំង​ពី​តំ​បន់​នេះ​ត្រូវ​ខ្មែរ​ក្រ​ហម​ធ្វើ​សមា​ហរណ​កម្ម​ ចូល​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​មក​ម៉្លេះ ​ពិ​សេស​ទី​នេះ​មាន​ការ​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​បរ​ទេស​ ដោយ​សារ​តែ​នៅ​ភ្នំ​វល្លិ​ជា​កន្លែង​ដែល​មេ​បញ្ជា​ការ​ខ្មែរ​ក្រ​ហម​ម្នាក់ ​ឈ្មោះ ​ឈូក ​រិន​ សម្លាប់​ចំ​ណាប់​ខ្មាំង​លោក​ខាង​លិច​បី​នាក់​។ សព្វ​ថ្ងៃ​ផ្នូរ​របស់​ជន​បរ​ទេស​ទាំង​បី​នាក់​ដែល​មាន​បា​រាំង​ អង់​គ្លេស​ និង ​អូ​ស្ត្រា​លី​ នៅ​ក្នុង​ភូមិ​ចម្ការ​បី ​ឃុំ​ភ្នំ​វល្លិ ​ស្រុក​ដំ​ណាក់​ចង្អើរ ​បាន​ក្លាយ​ទៅ​ជា​កន្លែង ​ជា​ទី​ចាប់​អា​រម្មណ៍​របស់​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​ បរ​ទេស​។ ចំ​ណុច​ដែល​ជា​ទី​ចាប់​អា​រម្មណ៍​ថ្មី​មួយ​ទៀត​នោះ​ គឺ​ចម្ការ​ម្រេច​នៅ​ភ្នំ​វល្លិ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​មក​ពី ​អា​មេ​រិក​ និង​ បា​រាំង​ ឱ្យ​ចង់​មក​ទស្ស​នា​ទេស​ភាព​ដ៏​ស្រស់​ត្រ​កាល​នៃ​ចម្ការ​ម្រេច ​ចម្ការ​ទុ​រេន ​ចម្ការ​ស្វាយ​ ៘​ បើ​ចង់​ទៅ​ទស្ស​នា​ភ្នំ​វល្លិ​ដោយ​ចេញ​ពី​ទី​ប្រ​ជុំ​ជន ​កំ​ពង់​ត្រាច​ឆ្ពោះ​ទៅ​កែប​បាន​ប្រ​មាណ​ជិត​ ១០​ គី​ឡូ​ម៉ែត្រ​ នឹង​បាន​ឃើញ​ស្លាក​សញ្ញា​ចូល​ភ្នំ​វល្លិ​នៅ​ខាង​ស្តាំ​ដៃ ​ហើយ​បន្ត​ដំ​ណើរ​តែ​ជាង ​៥​ គី​ឡូ​ម៉ែត្រ​ទៀត​ នឹង​បាន​ដល់​ភ្នំ​វល្លិ​។
សួន​មេ​អំ​បៅ ​ ជា​គោល​ដៅ​ទេស​ចរណ៍​ថ្មី​មួយ ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ឯក​ជន​ និង​មាន​ទី​តាំង​នៅ​ Jasmine Valley​ Eco-Resort ​ឬ ​Jasmine Valley Trail។ ​ទី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​ បង្កាត់​ពូជ​ប្រ​ភេទ​មេ​អំ​បៅ​ជា​ច្រើន​ប្រ​ភេទ ​និង​ស្វែង​យល់​អំ​ពី​ការ​រស់​នៅ​របស់​ព​ពួក​សត្វ​ទាំង​នេះ​ ជា​ពិ​សេស​គឺ​ដើម្បី​បង្កើត​ជា​ឱ​កាស​ការ​ងារ​ ដែល​អាច​ផ្តល់​ជា​កម្រៃ​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​ រស់​នៅ​របស់​ប្រ​ជា​ជន​ដែល​រស់​នៅ​តំ​បន់​នោះ​។

No comments:

CASINO





MOBILE MAGAZINE