រឿងដែលអ្នកមិនគួរធ្វើ មុនពេលចូលគេង
គេងមិនលក់ វាអាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែក្នុងនោះ ក៏មានការរួមចំណែកពីសកម្មភាពមួយចំនួន របស់អ្នកផងដែរ ដូច្នេះមានរឿងមួយចំនួន ដែលអ្នកមិនគួរធ្វើមុនពេលអ្នកសម្រេចចិត្តថា នឹងចូលដំណេក។
ប្រើ e-reader ឬ Smartphone ការសិក្សាមួយចំនួនបានរកឃើញថា គ្រឿងអេឡិកត្រូនិកមួយចំនួនដូចជា e-readers និង Smartphones ឬសូម្បីតែការមើលទូរទស្សន៍ពេលកំពុង ឬមុនគេងអាចរំខានដល់ដំណេករបស់អ្នក។ ពន្លឺភ្លើងដែលចាំងចេញពីកុំព្យូទ័រ, Smartphones, Tablets និងទូរទស្សន៍ ជួយរារាំងការផលិត Melatonin ដែលជួយឱ្យរាងកាយងងុយគេង។ ដូច្នេះប្រសិនបើអ្នកមិនចង់បោះបង់ចោលសកម្មភាពទាំងនោះទេនោះ សូមអនុវត្តតាមការណែនាំមួយចំនួនដូចជា ទុកគ្រឿងកម្សាន្តទាំងអស់នោះឱ្យឆ្ងាយពីភ្នែកយ៉ាងតិចណាស់14អីុញ, បន្ថយពន្លឺអេក្រង់ឱ្យនៅតិចបំផុត ហើយក៏ត្រូវរក្សាចន្លោះពេល 1ម៉ោងមុនពេលចូលដំណេក។
ម្លាប់លេបថ្នាំ
ការលេបថ្នាំជាប្រចាំថ្ងៃ ក៏ជាកក្តាមួយដែលនាំឱ្យដំណេកមានបញ្ហាដែរ។ សាកសួរគ្រូពេទ្យអំពីបញ្ហានេះ ដើម្បីទទួលបានដំណោះស្រាយឱ្យប្រសើរឡើង។ ថ្នាំងងុយគេង មិនមែនជាដំណោះស្រាយដ៏ល្អ សម្រាប់អ្នកដែលគេងមិនលក់នោះទេ ដូច្នេះសូមកុំព្យាយាមជួយខ្លួនអ្នក ឱ្យគេងលក់ដោយឱសថប្រភេទនេះអី។

ផ្ញើសារ
អ្នកប្រហែលជាគិតថា ការផ្ញើសារទៅកាន់មិត្តភក្កិ ឬសាច់ញាតិមុនពេលចូលគេង គឺមិនបានធ្វើឱ្យប៉ះពាល់ដល់ដំណេកនោះឡើយ ប៉ុន្តែសូមគិតជាថ្មីម្តងទៀត មុនពេលអ្នកសម្រេចចិត្តយកដៃចុចទូរសព្ទផ្ញើសារ ទៅកាន់ភាគីម្ខាងទៀត ឬចូលជាសមាជិកជជែកកម្សាន្តណាមួយ បើអ្នកបម្រុងថា នឹងចូលគេងនាពេលដ៏ខ្លីខាងមុខនេះនោះ ព្រោះមិនប្រាកដទេថា ការសន្ទនានឹងត្រូវបានបញ្ចប់ភ្លាមៗ តាមការគ្រោងទុករបស់អ្នក ហើយសំឡេងរោទិ៍ នៃសារអាចមកដាស់អ្នកឱ្យភ្ញាក់ឡើង នៅពេលដែលអ្នកគេងជិតលក់ក៏ថាបាន។ ការស្រាវជ្រាវបានបង្ហាញថា 10%នៃមនុស្សដែលមានអាយុចន្លោះពី 13-18ឆ្នាំ ភ្ញាក់ពីដំណេករាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃដោយសារសំឡេងរំខានពីទូរស័ព្ទ។ បិទសំឡេង ទុកទូរស័ព្ទនៅកន្លែងផ្សេង ឬបិទចោលតែម្តង ដើម្បីការពារការរំខានអស់ទាំងនោះ៕

No comments:
Post a Comment